+85561 777 090
Logo
តើការទិញអចលនទ្រព្យមុនគម្រោងនៅកម្ពុជាផ្តល់ផលប្រយោជន៍អ្វីខ្លះ? ដំបូន្មានសម្រាប់ អ្នកទិញផ្ទះថ្មី (ភាគ២)
Updated on: May 12, 2023, 8:04 a.m.
Published on: October 4, 2017, 9:52 a.m.

តើការទិញអចលនទ្រព្យមុនគម្រោងនៅកម្ពុជាផ្តល់ផលប្រយោជន៍អ្វីខ្លះ? ដំបូន្មានសម្រាប់ អ្នកទិញផ្ទះថ្មី (ភាគ២)


 

ការទិញគេហដ្ឋានមុនគម្រោងអាចជាការបារម្ភមួយសម្រាប់អ្នកចង់ទិញលំនៅដ្ឋានថ្មីប៉ុន្តែវាអាចមានគុណសម្បត្តិលើកត្តាតម្លៃ ទីតាំងអចលនទ្រព្យ និងការផ្តល់ជូនពិសេសផ្សេងទៀត។ កាលពីសប្តាហ៍មុន Realestate.com.kh បានពន្យល់អំពីចំណុចទាំងនេះនៅក្នុង “អត្ថបទភាគទី១”។ សប្តាហ៍នេះយើងនឹងបកស្រាយបន្ថែមទៀតអំពីដំណើរការ និងផលប្រយោជន៍ពាក់ព័ន្ធដើម្បីធានាថាអ្នកដែលមានបំណងទិញអចលនទ្រព្យទាំងនោះ យល់ច្បាស់អំពីការទិញគេហដ្ឋានមុនគម្រោង។

ខាងក្រោមនេះជាចំណុចបន្ថែមទៀតដែល Realestate.com.kh ផ្ដល់ជូនអ្នកទិញទាំងឡាយមុននឹងធ្វើការសម្រេចចិត្តទិញពីអ្នកអភិវឌ្ឍន៍ណាមួយ​៖

តើខ្ញុំអាចទទួលបានផលចំណេញពីការវិនិយោគមុនគម្រោងដោយរបៀបណា?

ប្រសិនបើអ្នកមានបំណងទិញអចលនទ្រព្យមុនគម្រោងដើម្បីទុកជួល ឬលក់យកប្រាក់ចំណេញត្រូវចងចាំថាការទិញមុនម្រោងទាមទារការរង់ចាំលើដំណើរការសាងសង់រប​ស់គម្រោងនោះ។ ប្រសិនបើអ្នក មិនអាចរង់ចាំបានក្នុងរយៈពេលយ៉ាងហោចណាស់ពីរឆ្នាំមុនពេលដែលអ្នកអាចទទួលបានប្រាក់ចំណូលត្រលប់មកវិញនោះអាចនិយាយថាការទិញមុនគម្រោងប្រហែលមិនមែនជាការវិនិយោគដ៏ល្អបំផុតសម្រាប់អ្នកនោះទេ។

ក្នុងវិស័យអចលនទ្រព្យពិនិត្យមើលទៅលើការប្រៀបធៀបអចលនទ្រព្យ (comps) គឺជាវិធីដ៏ល្អបំផុតដើម្បីកំណត់តម្លៃនៃការវិនិយោគរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកទិញមុន​គម្រោងការការប្រៀបធៀបអចនលទ្រព្យមិនមែនជាជម្រើសល្អនោះទេ ព្រោះការប្រៀបធៀបអាចជាការប្រថុយប្រថានបំផុត។ កត្តានេះអាចជម្រុញឲ្យអ្នកទិញគិតថាតម្លៃអចលនទ្រព្យដែលពួកគេទិញមុនគម្រោងនេះនឹងកើនឡើងខ្ពស់ជាពិសេសនៅក្នុងតំបន់ដែលល្បីថាជា “តំបន់ដែលមានសក្តានុពល”។ ដូច្នេះដើម្បីឱ្យមានភាពច្បាស់លាស់បំផុតនោះអ្នកអាចពិនិត្យមើលដោយខ្លួនឯងផ្ទាល់តាមតំបន់ដែលនៅជុំវិញនោះពោលគឺពិនិត្យឲ្យច្បាស់តាមដែលអាចធ្វើបានទៅលើតំបន់ និងអចលនទ្រព្យផ្សេងៗទៀតដែលដាក់លក់។ នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានការវាយតម្លៃដ៏ច្បាស់លាស់មួយទៅលើអ្វីដែលអ្នកអាចរំពឹងពីការទិញមុនគម្រោងរបស់អ្នក។

តើត្រូវចំណាយពេលប៉ុន្មានមុននឹងគម្រោងបញ្ចប់?

នៅពេលដែលអ្នកទិញផ្ទះវីឡាការបង់ប្រាក់អាចធ្វើត្រឹមថ្ងៃបញ្ចប់ការសាងសង់ដែលអាចចំណាយពេលរហូតដល់១៨ខែ និងខុនដូប្រហែលជា២៤ខែហើយគម្រោងខ្លះមិនបានបញ្ជាក់ពីថ្ងៃបញ្ចប់ច្បាស់លាស់នោះទេដែលអាចចំណាយពេលដល់ទៅ៣ទៅ៤ឆ្នាំ។ គួរចងចាំថាគម្រោងសាងសង់មួយចំនួនមិនអាចបញ្ចប់តាមការកំណត់នោះទេដូច្នេះអ្នកត្រូវតែរង់ចាំ។

តើខ្ញុំអាចការពារខ្លួនខ្ញុំយ៉ាងដូចម្ដេចប្រសិនបើគម្រោងមិនបានបញ្ចប់តាមការកំណត់នោះទេ?

នៅពេលអ្នកទិញមុនគម្រោងវាជាការការសំខាន់ណាស់ដែលអ្នកត្រូវសួរអ្នកអភិវឌ្ឍន៍អំពីកាលបរិច្ឆេទនៃការបញ្ចប់គម្រោងនិងរយៈពេលដែលអចលនទ្រព្យនឹងត្រូវប្រគល់ឲ្យអតិថិជនហើយចំណុចនេះត្រូវតែដាក់បញ្ចូលនៅក្នុងកិច្ចសន្យា។ កិច្ចសន្យាទិញរបស់អ្នកក៏គួរបញ្ជាក់លម្អិតផងដែរអំពីកម្មសិទ្ធិរបស់អ្នកប្រសិនបើគម្រោងមិនបានបញ្ចប់តាមការកំណត់។ ក្នុងកាលៈទេសៈខ្លះមានច្បាប់ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ត្រូវបង់ប្រាក់ពិន័យដោយស្វ័យប្រវត្តិក្នុងករណីនេះបើទោះបីជាក្នុងកិច្ចសន្យាមិនបានបញ្ជាក់ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយអ្នកមិនត្រូវដាក់កម្រិតលើបញ្ហានេះរហូតនោះទេ។ ដើម្បីការពារខ្លួនអ្នកឲ្យបានល្អអ្នកត្រូវធ្វើកិច្ចព្រមព្រៀងឲ្យបានច្បាស់លាស់ជាមួយអ្នកអភិវឌ្ឍន៍មុននឹងចុះហត្ថលេខាលើកិច្ចសន្យាដោយបញ្ជាក់អំពីអ្វីដែលនឹងកើតឡើងប្រសិនបើគម្រោងមិនបាន បញ្ចប់តាមពេលកំណត់។

សូមរងចាំអានអត្ថបទភាគ៣នៅសប្តាហ៍ក្រោយបន្តទៀតទាក់ទងទៅនឹងការប្រឹក្សាផ្នែកច្បាប់នៅពេលទិញមុនគម្រោង។​

ចង់ទិញអចលនទ្រព្យមុនគម្រោង សូមចូលទៅកាន់គេហទំព័រ Realestate.com.kh ឥឡូវនេះ! ឬអ្នក ដែលមិនទាន់បានអានអត្ថបទភាគ១ របស់យើង សូមអាននៅទីនេះ!

 

Comments