+85561 777 090
Logo
ហេតុអ្វីបានជាខ្សែកាប្លិ៍អុបទិកមានល្បឿនអ៊ីនធើណិតលឿន?
Updated on: June 6, 2022, 5:02 p.m.
Published on: June 6, 2019, 9:14 a.m.

ហេតុអ្វីបានជាខ្សែកាប្លិ៍អុបទិកមានល្បឿនអ៊ីនធើណិតលឿន?


បច្ចុប្បន្ននេះនៅកម្ពុជាមានតែ ក្រុមហ៊ុនស៊ីងម៉ឹងធេលីមីឌា តែមួយគត់ដែលអាចផ្តល់សេវាកម្ម អេឡិចត្រូនិក​ ជាច្រើនតាមរយះ​ខ្សែកាប្លិ៍អុបទិក។ ស៊ីងម៉ឹងអាចផ្តល់នូវដំណោះស្រាយអ៊ីនធើណិតទាំងអស់ រួមជាមួយសេវាទូរទស្សន៍ OTT ទូរសព្ទ និងសហគមន៍ឆ្លាតវៃផងដែរ។ តើអ្វីដែលធ្វើឱ្យបណ្តាញខ្សែកាប្លិ៍អុបទិកល្អប្រសើរជាងបណ្តាញផ្សេងទៀត? ឆ្នាំនេះនឹងក្លាយជាឆ្នាំចុងក្រោយសម្រាប់បណ្តាញឥតខ្សែនិង DSL។

ប៉ុន្មានឆ្នាំចុងក្រោយនេះការតភ្ជាប់សេវាអ៊ីនធើណិតបានទទួលនូវប្រជាប្រិយភាពជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ការកើនឡើងដ៏ច្រើននេះ ដោយសារម្ចាស់អាជីវកម្ម និងសហគ្រិនចង់ផ្សព្វផ្សាយអំពីសេវាកម្ម និងផលិតផលរបស់ពួកគេបានងាយស្រួលនិងរហ័ស។ ដោយសារតែការភ្ជាប់អ៊ីនធើណិតល្បឿនលឿន ការទាញយកឯកសារ ការបង្ហោះវីដេអូឬរូបភាព និងការជជែកលេងបានក្លាយជារឿងងាយស្រួល។

ម្យ៉ាងទៀតដោយសារតែបច្ចេកវិទ្យាចុងក្រោយបំផុតធ្វើអោយអ្នកប្រើប្រាស់មិនស្គាល់ឡើយពាក្យថាល្បឿនអ៊ីនធើណិតដើរយឺត។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបណ្តាញខ្សែកាប្លិ៍អុបទិកបានដើរតួយ៉ាងល្អបំផុតក្នុងការតភ្ជាប់អ៊ីនធើណិត សម្រាប់យុគសម័យថ្មី ។

ប្រព័ន្ធឥតខ្សែ (ADSL Wireless)

ខ្សែកាប្លិ៍និងខ្សែកាប្លិ៍អុបទិកគឺជាបច្ចេកទេសខ្លះៗដែលអាចឱ្យអ្នកប្រើប្រាស់ចូលទៅពិភពអ៊ីនធើណិត។ ទោះបីជាយ៉ាងណាក៏ដោយ  ខ្សែកាប្លិ៍អុបទិកបានផ្លាស់ប្តូររបៀបដែលមនុស្ស ប្រើអ៊ីនធើណិតកាលពីអតីតកាល។

មុខងាររបស់សសៃខ្សែកាប្លិ៍អុបទិកផលិតពីកញ្ចក់នេះគឺសម្រាប់បញ្ជូនទិន្នន័យនិងឯកសារទាំងឡាយ។ សសៃខ្សែកាប្លិ៍អុបទិកផលិតពីកញ្ចក់មុខងាររបស់វាគឺជួយកាត់បន្ថយភាពរាំងស្ទះ និងឧបសគ្គទាំងឡាយ ហើយវាមានប្រសិទ្ធិភាពខ្ពស់សម្រាប់ប្រព័ន្ធទូរគមនាគមន៍ ។

ឥឡូវនេះសូមបរិយាយថាហេតុអ្វីបានជាវាត្រូវបានគេមើលឃើញថាជាការតភ្ជាប់ល្បឿនលឿនសម្រាប់ ខុនដូ និងកន្លែងពាណិជ្ជកម្មនានា៖

ល្បឿនលឿនបំផុត៖   វាគឺជាការតភ្ជាប់អ៊ីនធើណិតដែលផ្តល់នូវល្បឿនលឿនបំផុត។ ការប្រើប្រាស់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតនិងបច្ចេកវិទ្យាចុងក្រោយបំផុត  ការតភ្ជាប់នេះនិងធានាអ្នកប្រើប្រាស់នូវអ៊ីនធើណិតល្បឿនលឿនដើរដូចជារង្វង់នាឡិកា ហើយអាចឱ្យពួកគេផ្ញើអ៊ីម៉ែលនិងឯកសារក្នុងល្បឿនលឿនបំផុត។

នៅពេលប្រៀបធៀបខ្សែកាប្លិ៍អុបទិកនឹងខ្សែកាប្លិ៍ធម្មតានិងខ្សែអេឡិចត្រូនិច (DSL) នោះគេនឹងដឹងថាការបញ្ជូនទិន្នន័យឬឯកសារគឺលឿនជាងបណ្តាញខ្សែកាប្លិ៍ធម្មតា ។ ទាំងការផ្សាយវីដេអូបន្តផ្ទាល់និងការទាញយកវីដេអូ គឺគ្រប់យ៉ាងលឿនរហ័ស និងងាយស្រួលបំផុត។

ភាពជឿជាក់បន្ថែមទៀត៖   បណ្តាញខ្សែកាប្លិ៍អុបទិកធានាគុណភាពល្អ បើប្រៀបធៀបទៅនឹងការតភ្ជាប់ខ្សែកាប្លិ៍ធម្មតានិងខ្សែបណ្តាញឌីជីថល (DSL)។ ទោះបីជាក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីក៏ដោយក៏ចរន្តតភ្ជាប់នៅតែមានដដែលព្រោះវាត្រូវបានបង្កើតឡើងពីកញ្ចក់ដែលមិនត្រូវការអគ្គីសនី។ វាក៏មានការពិបាកសម្រាប់អ្នកផ្សេងទៀតក្នុងការ hack ទោះបណ្តាញភាគច្រើនជាប្រព័ន្ធដែលបានដំឡើងនៅក្នុងផ្ទះអ្នកប្រើក៍ដោយ។

ការប្រែប្រួលសីតុណ្ហភាព៖  រឿងដែលល្អបំផុតជាមួយការភ្ជាប់ខ្សែកាប្លិ៍គឺថាវាអាចទប់ទល់នឹងការប្រែប្រួលសីតុណ្ហភាពកាន់តែច្រើនបើប្រៀបធៀបទៅនឹងខ្សែកាប្លិ៍ធម្មតានិងខ្សែអេឡិចត្រូនិច (DSL) ។ ម្យ៉ាងវិញទៀតបណ្តាញខ្សែកាប្លិ៍អុបទិក ទោះបីជាលិចចូលក្នុងទឹក វាក៍គ្មានបញ្ហាអ្វីឡើយ។

តម្លៃ៖   វាច្បាស់ណាស់ថានៅពេលដែលអ្នកទទួលបានសេវាល្អប្រសើរជាងមុន គឺអ្នកត្រូវចំណាយលើសតិចតួចជាងមុន។ បណ្តាញខ្សែកាប្លិ៍អុបទិក ក៏មានតំលៃថ្លៃតិចជាងបើប្រៀបធៀបទៅនឹងការតភ្ជាប់ជាមួយខ្សែកាប្លិ៍ធម្មតាផ្សេងទៀត។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកប្រើទទួលបានល្បឿនលឿននោះការចំណាយបន្ថែមតិចតួច មិនមែនជារឿងខុសនោះទេ។ បច្ចុប្បន្ននេះ អាជីវកម្មទាំងឡាយគឺកំពុងដំណើរការជាមួយ សេវាអ៊ីនធើណិត ហើយប្រាកដណាស់ថា ពួកគេនិងទទួលបានជោគជ័យនៅពេលដែលមាន ល្បឿនអ៊ីនធើណិតលឿននិងមានការតភ្ជាប់ល្អជាងមុន។  

ដូច្នេះសូមចងចាំរាល់ចំណុចទាំងអស់ថា វាពិតជាត្រឹមត្រូវក្នុងការនិយាយថាបណ្តាញខ្សែកាប្លិ៍អុប ទិកល្អបំផុតសម្រាប់អ្នកដែលចង់បាន ការតភ្ជាប់ដែលមានល្បឿនលឿន ប្រកបដោយ សុវត្ថិភាពនិងស្ថេរភាព។

បច្ចុប្បន្ននេះមានតែ ក្រុមហ៊ុនស៊ីងម៉ឹងធេលីមីឌា តែមួយគត់ដែលអាចផ្តល់សេវាកម្មជាច្រើន នៅលើបណ្តាញខ្សែកាប្លិ៍អុបទិកនៅកម្ពុជា។

ស៊ីងម៉ឹងអាចផ្តល់នូវដំណោះស្រាយសេវាអ៊ីនធើណិតទាំងអស់ រួមជាមួយ សេវាទូរទស្សន៍ OTT ទូរសព្ទ និងសហគមន៍ឆ្លាតវៃផងដែរ។  ស្វែងយល់បន្ថែមពី ក្រុមហ៊ុន SingMeng: http://smtelemedia.com/

តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំុពេញ សូមចូលទៅកាន់ Realestate.com.kh!





 

 

Comments