ភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨
អ្នករៀបចំកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៨មានមោទនភាពក្នុងការបង្ហាញពីអ្នកឈ្នះជ័យលាភីនៃព្រឹត្តិការណ៍ដ៏មានកិត្យានុភាពបំផុតនៅឆ្នាំនេះសម្រាប់វិស័យអចលន ទ្រព្យនៅកម្ពុជា។
អ្នកឈ្នះរង្វាន់ត្រូវបានប្រកាសនិងទទួលស្គាល់នៅក្នុងពិធីប្រគល់ពានរង្វាន់ និងទទួលទានអាហារពេលល្ងាចដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញនៅល្ងាយថ្ងៃសុក្រ។ ក៏មានចូលរួម និងជួបជុំគ្នាដោយបុគ្គលសំខាន់ៗជាង២០០នាក់រួមមាន៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ។ កម្មវិធីក៏ត្រូវបានផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងឱកាសនេះផងដែរ។
ក្រុមហ៊ុន CBRE បានឈ្នះពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារឆ្នើមច្រើនជាងគេរហូតដល់៣ពានរង្វាន់។ CBREដែលជាភ្នាក់ងារអចលនទ្រព្យឈានមុខគេ និងធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ត្រូវទទួលស្គាល់ថាជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆើ្នមប្រចាំឆ្នាំជាក្រុមហ៊ុនភ្នាក់ងារឆ្នើម និងជាក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ។
សម្រាប់ពានរង្វាន់លក្ខណៈបុគ្គល មានអ្នកឈ្នះផ្សេងៗគ្នាសម្រាប់ប្រភេទរង្វាន់នីមួយៗ។ ក្រុមហ៊ុន CPL កម្ពុជាបានឈ្នះពានរង្វាន់ចំនួន២សម្រាប់មនុស្ស២នាក់រួមមាន៖ អ្នកឧកញ៉ា ចេង ខេងបានឈ្នះពានភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ និងលោកជំទាវ ប៊ុន ណាវី ឈ្នះពានភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំ។
ប្រធានគណៈកម្មការកាត់សេចក្តី លោកបណ្ឌិត សុក ស៊ីផាណា បានមានប្រសាសន៍ថា «អ្នកឈ្នះរង្វាន់ពិតជាសាកសមនឹងទទួលបានការទទួលស្គាល់ និងទទួលបានពានរង្វាន់របស់ យើងសម្រាប់ការបន្តឧត្តមភាព និងការធ្វើជាគំរូដល់អ្នកដទៃ»។
អ្នកឈ្នះពានរង្វាន់ទាំង១៥នាក់ត្រូវបានប្រគល់ពានរង្វាន់ជាពានរង្វាន់តែមសម្គាល់ពានរង្វាន់អចលនវត្ថុកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់ពីសមិទ្ធផលផ្ទាល់ខ្លួន ឬក្រុមហ៊ុនរបស់ពួកគេ ។
លោក Thomas O’Sullivan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realestate.com.kh បានមាន ប្រសាសន៍ថា "វិស័យអចលនវត្ថុកម្ពុជាបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះភ្នាក់ងារអចលនទ្រព្យជាច្រើនបានខិតខំប្រឹងប្រែង និងចូលរួមចំណែកដល់ភាពជោគជ័យនេះ។ ដូចនេះវាជាការចាំបាច់សម្រាប់យើងក្នុងការទទួលស្គាល់ អ្នកទាំងនេះជាភ្នាក់ងារអចលនទ្រព្យឈានមុខគេសម្រាប់សមិទ្ធផល និងការរួមចំណែករបស់ពួកគេ។
លោកបានបន្ថែមទៀតថា «យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលជាដៃគូអ្នកឧបត្ថម្ភ និងអ្នកផ្សេងៗទៀតដែលបានរួមចំណែកតាមគ្រប់រូបភាពដើម្បីភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចការដែលផ្តល់ឱកាសឱ្យក្រុមហ៊ុន Realestate.com.kh រួមចំណែកក្នុងវិស័យនេះនឹងនាំមកនូវយុគសម័យថ្មីនៃវិជ្ជាជីវៈ ការប្រកួតប្រជែង និងភាពប្រសើរឡើងនៅក្នុងវិស័យអចលនវត្ថុនៅកម្ពុជា»។
ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Realestate.com.kh ដែលជាអ្នកផ្តួចផ្តើមដ៏សំខាន់មួយសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុកម្ពុជានេះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការរៀបចំឲ្យមានព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅពេលអនាគត។
លោកបានបញ្ជាក់ថា «ដូចដែលខ្ញុំបានលើកឡើងពីខាងដើមថា យើងត្រូវមានព្រឹត្តិការណ៍ទាំងនេះបន្ថែមទៀតនៅពេលអនាគតដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បុគ្គលឆ្នើមនៅក្នុង វិស័យអចលនវត្ថុកម្ពុជា ហើយក្នុងពេលជាមួយគ្នាកដើម្បីជួយលើកស្ទួយវិស័យនេះរួមទាំងប្រទេសកម្ពុជាទៅឲ្យពិភពលោកខាងក្រៅបានស្គាល់»។
ជាលើកដំបូងនៅក្នុងប្រវត្ដិសាស្ដ្រប្រទេសកម្ពុជាដែលកម្មវិធីពានរង្វាន់ភ្នាក់ងារអចលនវត្ថុកម្ពុជាបានរៀបចំឡើងដោយ Realestate.com.kh ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
ពានរង្វាន់អចលនវត្ថុកម្ពុជាទទួលស្គាល់ភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារឆ្នើម និងអបអរសាទរភាពជោគជ័យនៃវិស័យអចលនវត្ថុកម្ពុជា។ នេះជាពានរង្វានលើកដំបូងនៃការខិតខំប្រឹងប្រែង នៅក្នុងវិស័យអចលនវត្ថុកម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកល។
ដើម្បីលើកកម្ពស់វិជ្ជាជីវៈអ្នកដែលចូលរួមប្រកូតប្រជែងតម្រូវឲ្យជាសមាជិករបស់សមាគម CVEA និងបានចុះបញ្ជីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។
ក្រុមគណៈកម្មការកាត់សេចក្តីរបស់លោកបណ្ឌិត ស៊ីផាណា មានដូចជាលោក Steven Path ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Pathmazing ជាក្រុមហ៊ុនសូហ្វែឈានមុខគេ និងជាប្រធានសហព័ន្ធ ICT Federation of Cambodia។ លោកបណ្ឌិត Simon Vancliff នាយកផ្នែកវិនិយោគ និងអភិវឌ្ឍន៍នៅក្រុមហ៊ុន ING Holdings និងជាអនុប្រធាននៃគណៈ កម្មការសាងសង់ និងអចលនវត្ថុកម្ពុជា EuroCham ( EuroCham Cambodia Real Estate and Construction Committee)។ លោក តេង រិទ្ធី ស្ថាបនិក និងជានាយកក្រុមហ៊ុន R'Investment Group និងលោក Anthony Galliano ជាប្រធានក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅកម្ពុជា។
ដំណើរការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធើណិតត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ដែលអនុញ្ញាតឱ្យសាធារណជនទូទៅផ្តល់យោបល់ និងជ្រើសរើសភ្នាក់ងារ និងក្រុមហ៊ុនភ្នាក់ងារ ដែលពួកគាត់គិតថាសាកសមនឹងទទួលបានពានរង្វាន់។
កម្មវិធីពានរង្វាន់អចលនវត្ថុបានគាំទ្រដោយក្រុមហ៊ុន Cheng Fung Investment (ជាម្ចាស់ឧបត្ថម្ភធំ) និងអ្នកឧបត្ថម្ភផ្សេងទៀត រួមមាន៖ ក្រុមហ៊ុន Belt Road Capital Management ក្រុមហ៊ុន Yuetai Group ក្រុមហ៊ុន Aristo ក្រុមហ៊ុន Camhomes គម្រោង Sky Villa គម្រោង Le Bassac ក្រុមហ៊ុន NC Max World គម្រោង Orkide Villa ធនាគារ BRED ក្រុមហ៊ុន Creed Group គម្រោង Parkway ក្រុមហ៊ុន PropEase ប្រព័ន្ធផ្សព្វផ្សាយ Gold Zone Media ក្រុមហ៊ុន Crystal Orange Construction ក្រុមហ៊ុន Silk Road Properties ក្រុមហ៊ុន Zenearth ក្រុមហ៊ុន AIMS ក្រុមហ៊ុន DFDL ក្រុមហ៊ុន Pathmazing និងប្រព័ន្ធ realestateCRM។
ប្រព័ន្ធផ្សព្វផ្សាយដៃគូរួមមាន៖ Fresh News, Thmey Thmey, EuroCham, CTN, Khmer Times, KICPAA និងBuz-Khmer។
បញ្ជីឈ្មោះអ្នកឈ្នះពានរង្វាន់
ពានរង្វាន់សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ៖
ក្រុមហ៊ុនភ្នាក់ងារឆ្នើមក្នុងតំបន់ឆ្នើមប្រចាំឆ្នាំ
ក្រុមហ៊ុន IPS Cambodia (នៅសៀមរាប)
ក្រុមហ៊ុនភ្នាក់ងារវាយតម្លៃឆ្នើមប្រចាំឆ្នាំ
ក្រុមហ៊ុន Knight Frank Cambodia
ក្រុមហ៊ុនភ្នាក់ងារវាយតម្លៃក្នុងស្រុកឆ្នើមប្រចាំឆ្នាំ
ក្រុមហ៊ុន Key Real Estate and Khmer Foundation & Appraisal (KFA)
ក្រុមហ៊ុនភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ
ក្រុមហ៊ុន CBRE Cambodia - Prince Phnom Penh Tower
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆើ្នមប្រចាំឆ្នាំ
ក្រុមហ៊ុន CBRE Cambodia
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ(ក្រុមហ៊ុនមានបុគ្គលិកចាប់ពី១៦នាក់)
ក្រុមហ៊ុន Cambodia Properties Limited (CPL Cambodia) ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យប្រចាំឆ្នាំ(ក្រុមហ៊ុនមធ្យម មានបុគ្គលិកពី៨ទៅ១៥នាក់)
ក្រុមហ៊ុន South East Asia Property Services (SEAPS Cambodia)
ក្រុមហ៊ុនអចលនទ្រព្យល្អបំផុត (ខាងគ្រប់គ្រង និងចាត់ចែងបុគ្គលិក)
ក្រុមហ៊ុន Yi Fung Real Estate Cambodia
ពានរង្វាន់ក្រុមហ៊ុនភ្នាក់ងារឆ្នើម
ក្រុមហ៊ុន CBRE Cambodia
ពានរង្វាន់លក្ខណៈបុគ្គល៖
ភ្នាក់ងាររីកចម្រើនថ្មីឆ្នើមប្រចាំឆ្នាំ
Ms Chanthy Koy ក្រុមហ៊ុន IPS Cambodia (Independent Property Services)
ភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ
អ្នកឧកញ៉ា ចេង ខេង - ក្រុមហ៊ុន Cambodia Properties Limited (CPL)
ភ្នាក់ងារជួលឆ្នើមប្រចាំឆ្នាំ
ពៅ ធីតា ក្រុមហ៊ុន CBRE Cambodia
ភ្នាក់ងារលក់ឆ្នើមប្រចាំឆ្នាំ
លោកជំទាវ ប៊ុន ណាវី ក្រុមហ៊ុន Cambodia Properties Limited (CPL)
ការវាយតម្លៃប្រកបដោយវិជ្ជាជីវៈឆ្នើមប្រចាំឆ្នាំ
ឧកញ៉ា នួន រឹទ្ធី ក្រុមហ៊ុន Khmer Foundation & Appraisals (KFA)
ពានរង្វាន់ភ្នាក់ងារឆ្នើម
លោក Rithy Seap -ក្រុមហ៊ុន Yi Fung Real Estate Cambodia
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
ចេង ណារ៉ា ប្រធានផ្នែកអត្ថបទ Realestate.com.kh (អង់គ្លេស& ខ្មែរ) +855 16333717 / nara.cheng@realestate.com.kh
ចេង ហ៊ុយ ហុង ប្រធានផ្នែកអត្ថបទ (ភាសាចិន)Realestate.com.kh +855 98526671 / cheng.huyhong@realestate.com.kh
ចង់បានទទួលព័ត៌មានថ្មីៗ និងចំណេះដឹងអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាចុះឈ្មោះនៅ
Comments