+85561 777 090
Logo
របាយការណ៍ធនាគារពិភពលោកបង្ហាញថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចត្រឹមតែជិត ៧% ក្នុងឆ្នាំ២០១៩ ដល់ ២០២១
Updated on: June 2, 2022, 9:02 p.m.
Published on: April 25, 2019, 9:06 a.m.

របាយការណ៍ធនាគារពិភពលោកបង្ហាញថាកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចត្រឹមតែជិត ៧% ក្នុងឆ្នាំ២០១៩ ដល់ ២០២១


នៅថ្ងៃទី ពុធ ខែ មេសា ឆ្នាំ ២០១៩ ធនាគារពិភពលោក ចេញរបាយការណ៍ស្ដីពីកំណើរសេដ្ឋកិច្ចនៃអាស៊ីបូពា៍។ ដោយក្នុងនោះ ធនាគារពិភពលោកបាន​ ធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការធ្លាក់ចុះមកនៅត្រឹមជិត៧ភាគរយ នៅក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ ២០២១ ដែល ​នៅឆ្នាំមុន កម្ពុជាទទួលបានកំណើន៧,៥​ភាគរយ។

ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា នៅឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចកម្ពុជាគឺបានមកពីការនាំចេញ ដែលកើនឡើង បូករួមជាមួយនឹងលំហូរវិនិយោគទុនផ្ទាល់ពីបរទេស ដែលកើនឡើងដល់ ១៣.៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប។​ ភាគច្រើនវិនិយោគទុនផ្ទាល់ពីបរទេសគឺបានមកពីប្រទេសចិន ក្នុងការវិនិយោគទៅលើវិស័យស្នូលមួយ ចំនួន ដូចជា៖ វិស័យសំណង់ វិស័យទេសចរណ៍ និង វិស័យ​ផលិតកម្ម និង​កសិកម្ម។

ការថមថយនេះអាចបណ្ដាលមកពីកត្ដាទាំងក្រៅ និងតក្តាខាងក្នុង៖ កត្ដាខាងក្នុងរួមមានកម្ពុជានៅតែជាប្រទេសដែលមានពន្ធនៃថាមពល និង ថ្លៃចំណាយនៃការដឹកជញ្ជូនមានតម្លៃខ្ពស់ ហើយពលកម្មមានជំនាញនៅមានកម្រិតទាប។

ដូចនេះ ធនាគារពិភពលោកបានអះអាងថា កម្ពុជាគួរគោលនយោបាយដើម្បីឲ្យចំណាយនៃថាមពល និងការដឹកជញ្ជូនមានតម្លៃទាប រួមទាំងបង្កើនផលិតភាពនូវកម្លាំងពលកម្មជំនាញ។

ចំណែកកត្ដាខាងក្រៅគឺមកពីមូលហេតុចំនួនពីរ។ ទី១ សេដ្ឋកិច្ចកម្ពុជាអាចជួបនឹងហានិភ័យនៃការនាំចេញធ្លាក់​ចុះ ដោយសារតែលទ្ធភាពព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAនៃសហភាពអឺរ៉ុប និងទី២ មកពីការធ្លាក់ចុះ​សេដ្ឋកិច្ច​ប្រទេស​ចិន​ដែលអាចប៉ះពាល់ដល់វិនិយោគទុនបរទេសពីប្រទេសចិនមកលើប្រទេសកម្ពុជា ។

ដូចគ្នានេះដែរ កាលពីដើមខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៩ ដែលបានបង្ហាញថាប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩ នេះ ប៉ុន្តែនឹងថយចុះក្រោម ៧ ភាគរយ ពោលគឺថយនៅត្រឹម ៦​.៨ ភាគរយនៅក្នុងឆ្នាំ ២០២០។

របាយការបញ្ជាក់ដែរថាការធ្លាក់ចុះនេះគឺដោយហេតុថាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិននឹងមានការឆ្លាក់ចុះ ហើយចិនជាប្រទេសទិសដៅនៃការនាំចេញរបស់កម្ពុជា។ ការថយចុះសេដ្ឋកិច្ចរបស់ចិនអាចធ្វើ ឲ្យមានការបញ្ជាទិញតិចតួច ហើយក៏ធ្វើឲ្យប៉ះពាល់ដល់ វិស័យទេសចរណ៍ផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧ ភាគរយក្នុងមួយឆ្នាំ ដែលជាកំណើនខ្ពស់ចំណាតថ្នាក់ទី ៦ នៃពិភពលោក។​ ក្នុងរយៈពេលមួយទស្សវត្សន៍នេះ ប្រទេសកម្ពុជាជាប្រទេសដែលសក្ដានុពលក្នុងការទាក់ទាញនៃវិនិយោគបរទេសកើនឡើងរហូតដល់ ៨០០ ភាគរយ ដែលញុំងឲ្យវិស័យផ្សេងៗ ក៍ដូចជាវិស័យអចលនទ្រព្យមានការកើនឡើងគួរឲ្យកត់សម្គាល់៕

តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យកម្ពុជា ឬស្វែងរកទិញអចលនទ្រព្យ ដាក់លក់អចលនទ្រព្យសូមចូលទៅកាន់ Realestate.com.kh។



Comments