+85561 777 090
Logo
ក្រុមហ៊ុន Yuetai Group របស់ចិន វិនិយោគគម្រោងលំនៅដ្ឋានទី៣ នៅទីក្រុងភ្នំពេញ
Updated on: June 7, 2022, 6:02 a.m.
Published on: May 10, 2018, 1:21 a.m.

ក្រុមហ៊ុន Yuetai Group របស់ចិន វិនិយោគគម្រោងលំនៅដ្ឋានទី៣ នៅទីក្រុងភ្នំពេញ


ដោយមើលឃើញពីកំណើននៃវិស័យអចលនទ្រព្យ និងលទ្ធភាពទិញលំនៅដ្ឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំមួយរបស់ចិនឈ្មោះថា Yuetai Group បានឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា។

បង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសចិនក្នុងគោលបំណងអភិវឌ្ឍន៍អាជីវកម្មវិស័យអចលនទ្រព្យ និងសំណង់។

មកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបានសាងសង់គម្រោងអចនទ្រព្យធំៗជាង​២០គម្រោងប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ២០១១ក្រុមហ៊ុន Yuetai Group កំណត់ យកយកទីក្រុងភ្នំពេញជាតំបន់គោលដៅវិនិយោគក្រៅប្រទេសរបស់ខ្លួ​នដោយបានបង្កើតជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជាឈ្មោះថា Eastland Development Ltd ដែលបានសហការគ្នាររវាងក្រុមហ៊ុន Guangdong-Thai Property Management Co., Ltd និង ក្រុមហ៊ុនរបស់កម្ពុជា។  

បច្ចុប្បន្ននេះក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងចំនួនពីរគឺគម្រោង EAST ONE និងគម្រោង EAST VIEW SOHO​ ដែលជាគម្រោងខុនដូ ការិយាល័យពាណិជ្ជកម្ម  និងលំនៅដ្ឋាននៅក្នុងទីក្រុង ហើយគម្រោងទាំងនេះបានទាក់ទាញកំណើនវិនិយោគទុនពីតៃវ៉ាន់ សិង្ហបុរី ហុងកុងព្រមទាំងចិនដីគោកជាច្រើន។

ក្រុមហ៊ុន Yuetai Group ធ្វើការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត ជាមួយគម្រោង Yuetai The Garden ដែលផ្តល់ជូនលំនៅដ្ឋាន និងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ (Smart Home) ដំបូងគេនៅក្នុងរាជធានីភ្នំពេញជាមួយនឹងយូនីតខុនដូប្រណិតដែលមានទំហំចាប់ពី៣៥ម៉ែត្រការ៉េទៅ៦៤ម៉ែត្រការ៉េ។

គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង (ផ្លូវលូប្រាំ) ជិតវិមានសុភមង្គល និងមានចំណាយត្រឹមតែ១៥នាទីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ​

គម្រោងនេះបានបើកលក់ជាផ្លូវការ និងមានផ្តល់ជូនការបញ្ចុះតម្លៃពិសេសចំនួន៣%ភ្លាមៗសម្រាប់ការទិញយូនីតណាមួយពីគម្រោងនៅថ្ងៃនេះ  ហើយគម្រោងក៏ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួលជាមួយការបង់រំលោះដ៏ឆ្លាតវៃត្រឹមតែ១០ដុល្លារក្នុងមួយថ្ងៃ។

គម្រោងលំនៅដ្ឋាន Yuetai The Garden របស់ហ៊ុន Yuetai Group រចនាឡើងជាមួយរចនាបទបែបទំនើបរួមជាមួយសេវាកម្ម​ និងបរិក្ខារប្រណិតៗដូចជា៖ កន្លែងពាណិជ្ជកម្ម អាងហែលទឹក ចំណតរថយន្ត កន្លែងកម្សាន្តតំបន់បៃតងដែលនៅតាមផ្លូវមានអមដោយដើមឈើ រួមជាមួយសំណង់នានាដើម្បីបង្កើតទៅជាលំនៅដ្ឋានដ៏ឆ្លាតវៃ ។

ក្រុមហ៊ុន Yuetai Group  បានឈានជើងចូលក្នុងទីផ្សារកម្ពុជារយៈពេល៧ឆ្នាំជាមួយគោលដៅចម្បងមួយគឺការអភិវឌ្ឍអាជីវកម្មវិស័យអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មហិរញ្ញវត្ថុ។  

លើសពីនេះទៀតក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងការបណ្តុះបណ្តាល និងសេវាកម្មឧស្សាហកម្មទេសចរណ៍វប្បធម៌ដើម្បីជួយបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនសកម្ពុជា។ ការរួមចំណែករបស់ក្រុមហ៊ុនគឺដើម្បីសម្រេចអោយបាននូវការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានមួយដែលពលរដ្ឋអាចមានលទ្ធភាពទិញបាន។

សិក្សាបន្ថែមអំពីគម្រោងខុនដូ Yuetai The Garden  ក៏ដូចជាគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh

Comments