+85561 777 090
Logo
អញ្ចឹងបានគេចូលចិត្តខុនដូព្រោះវាបង្កប់នូវលក្ខណៈពិសេសទាំង៥នេះ
Updated on: May 28, 2022, 8:10 a.m.
Published on: October 12, 2021, 8:45 a.m.

អញ្ចឹងបានគេចូលចិត្តខុនដូព្រោះវាបង្កប់នូវលក្ខណៈពិសេសទាំង៥នេះ


កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។ មិនតែប៉ុណ្ណោះ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស ។ កំណើនខុនដូបានកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។

ខុនដូជាច្រើនមានទីតាំងនៅក្នុងទីក្រុង និងកំពុងរីកដុះដាលនៅតាមទីប្រជុំជនក្នុងទីក្រុង ហើយខ្លះទៀតកំពុងបង្កើតនូវភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ដោយរួមមានហាងលក់គ្រឿងទេស, សាខាធនាគារ និងអាជីវកម្មផ្សេងទៀតជាដើម ជាមួយនឹងភាពងាយស្រួលមិនពិបាកបារម្ភអំពីការកកស្ទះច្រើន ។

ប្រសិនបើអ្នកកំពុងគិតអំពីទីតាំងជាក់លាក់មួយសម្រាប់ការទិញខុនដូដែលមានសក្តានុពលសូមពិនិត្យមើលតំបន់នោះថាតើវាមានសក្តានុពលខ្លាំងប៉ុនណា ។ ប្រសិនបើសម្លេងរំខានឬពន្លឺគឺជាបញ្ហាសម្រាប់អ្នកនេះប្រហែលជាមិនមែនជាជម្រើសត្រឹមត្រូវទេ ។ ដើម្បី​ឱ្យ​ជីវិត​របស់​លោក​អ្នក​កាន់តែ​មាន​ភាព​ងាយស្រួល realestate.com.kh នឹង​បង្ហាញ​អំពី​លក្ខណៈសម្បត្តិ​៥​យ៉ាង​សម្រាប់​ការ​រស់នៅ​ខុន​ដូ ៖

ទី​១-​ជួយ​សន្សំ​ពេលវេលា​ងាយស្រួល​ក្នុង​ការ​ធ្វើការ

ជា​ធម្មតា​គម្រោង​ខុន​ដូ​នីមួយ​ៗ​ត្រូវ​បាន​អ្នក​វិនិយោគ​មួយ​ចំនួន​សាងសង់​ភាគច្រើន​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដើម្បី​ជា​ការ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​កន្លែងធ្វើការ ដែល​វា​ខុស​ប្លែក​ពី​គម្រោង​ផ្ទះ​បុរី​មួយ​ចំនួន​ដែល​ត្រូវរ​សាត់អណ្តែត​កាន់តែ​ឆ្ងាយ​ទៅ​ៗ​ពី​កណ្តាល​ក្រុង ។

២-​ផ្តល់​អារម្មណ៍​នៃ​ការ​រស់នៅ​បែប​ឯកជន និង​ស៊ី​វិ​ល័យ

សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ក្នុង​ការ​រស់នៅ​តាម​បែបផែន​ជីវិត​ស៊ី​វិ​ល័យ និង​ប្រកបដោយ​ឯកជន​ភាព ខុន​ដូ ជា​ជម្រើស​សាក​សម​ល្អ​បំផុត​សម្រាប់​លោក​អ្នក ដោយហេតុ​ថា ខុន​ដូ ងាយស្រួល​រស់នៅ​មិន​មានការ​រំខាន​ពី​បរិស្ថាន​ខាងក្រៅ​នោះ​ឡើយ ។

៣-​សុវត្ថិភាព​ខ្ពស់

គម្រោង​ខុន​ដូ​ជា​ច្រើន​ដែល​កំពុង​បង្ហាញខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​តែងតែ​ផ្តោត​សំខាន់​លើ​បញ្ហា​សុវត្ថិភាព​ជា​ចំបង​ដោយ​អ្នក​អភិវឌ្ឍន៍​ទាំងនោះ​មាន​ផ្តល់​ជូន​នូវ​សន្តិសុខ​ការពារ​យាមកាម​២៤​ម៉ោង​ក្នុង​១​ស​ប្តា​ហ៍​ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នក​រស់នៅ​ខុន​ដូ ។

៤-​ទីតាំងល្អ

ចំណុច​សំខាន់​របស់​គម្រោង​ខុន​ដូ​ជា​ច្រើន​គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​តំបន់ និង​ទីតាំង​របស់​ខ្លួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​ធ្វើ​ដំណើរ​ដូច​ជា ជិត​ផ្សារ​ទំនើប​, តំបន់​កំសាន្ត​, ភោជនីយដ្ឋាន ។​ល​។

៥-​មិន​ពិបាក​ក្នុង​ការ​ជួសជុល

ខុស​ប្លែក​ពី​គម្រោង​ផ្ទះ​នានា ការ​ស្នាក់​នៅ​ខុន​ដូ​គឺ​ផ្តល់​ភាព​ងាយស្រួល​ដោយ​មិន​បារម្ភ​អំពី​ការ​ជួសជុល​នានា​ដែល​កើត​មាន​ឡើង​ព្រោះថា ម្ចាស់​គម្រោង​ខុន​ដូ​មាន​ផ្តល់​មក​ជាមួយនឹង​សេវាកម្ម​ជួល​ជុល​រួច​ជា​ច្រើន​ករណី​ដែល​មាន​តម្រូវការ​ណាមួយ​ពី​អតិថិជន​ដោយ​មិន​ធ្វើ​ឱ្យ​អតិថិជន​ពិបាក​ក្នុង​ការ​ដើរ​រក​ជាង​នានា​មក​ជួសជុល ។

តើអ្នកគួរជ្រើសរើសគម្រោងខុនដូមួយណាល្អ និងមានចំណុចពិសេសទាំងនោះ?

គម្រោង ផាក ២១ រេសុីឌិន មានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ។ ផាក ២១ រេសុីឌិន ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ។

គម្រោង ផាក ២១ រេសុីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន។

ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថី ម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេស៊ីឌិន ។ មិនតែប៉ុណ្ណោះគម្រោង ផាក ២១ រេស៊ីឌិន ទើបតែបញ្ចប់កម្មវិធីសម្ពោធ «ការបញ្ចប់គ្រោងអគារ» កាលពីពេលថ្មីៗនេះ ។ អ្នកអភិវឌ្ឍន៍នៃគម្រោង PARC 21 Residence ក៏មានការផ្តល់ជូនពិសេសថ្មីលើយូនីតដែលកំពុងដាក់លក់ដោយមានការបញ្ចុះតម្លៃ 12% ៕

Comments