+85561 777 090
Logo
មានលុយត្រឹម១ម៉ឺនដុល្លារចង់ទិញខុនដូនៅកណ្តាលភ្នំពេញ...រកទិញឯណាបាន?
Updated on: May 11, 2022, 5:10 a.m.
Published on: August 23, 2021, 4:58 a.m.

មានលុយត្រឹម១ម៉ឺនដុល្លារចង់ទិញខុនដូនៅកណ្តាលភ្នំពេញ...រកទិញឯណាបាន?


ស្របពេលកំណើនប្រជាជនក្នុងរាជធានីភ្នំពេញដែលជាទីក្រុងនៃទីផ្សារលំនៅដ្ឋានថ្មីកំពុងមានការកើនឡើងជាមួយនឹងនិន្នាការថ្មីនៃវិស័យខុនដូក៏កាន់តែរីកចម្រើនខ្លាំងជាបន្តបន្ទាប់ផងនោះ ។ ខុនដូ ត្រូវបាន​គេ​មើល​ឃើញថា ផ្តល់ភាពងាយស្រួលទាំងការរស់នៅ ឬទិញដើម្បីទុកជួល និង​វិនិយោគ​ជាដើម ពោលសម្រាប់វិស័យខុនដូកាន់តែមានប្រជាប្រិយ​ភាព​ឡើងៗគួរឱ្យកត់សម្គាល់ដែលមនុស្សសម័យថ្មីដែលចូលចិត្តរស់នៅបែបស្តង់ដារឯកជនមួយដែលមានភាពស៊ីវិស័យ ។

យោងតាមរបាយការណ៍ទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ទីផ្សារខុនដូសម្រាប់ខុនដូតម្លៃថ្លៃទទួលបានការកើនឡើងច្រើនជាងមុនរហូតដល់ ៤.៨% និងខុនដូតម្លៃទាបកើតឡើងប្រមាណ ៣.៥% ខណៈដែលខុនដូតម្លៃមធ្យមមានទីផ្សារធ្លាប់ចុះបន្តិច ពោលគឺប្រមាណ ០.៤% ។

បច្ចុប្បន្នមានគម្រោងអភិវឌ្ឍខុនដូថ្មីៗជាច្រើនកំពុងតែបង្ហាញខ្លួនក្នុងប្រទេសកម្ពុជាដោយរាប់ចាប់ពីខុនដូតម្លៃថ្លៃ មធ្យម និងទាប ដូច្នេះដោយសារតែខុនដូមានច្រើនលំដាប់បែបនេះ តើយើងអាចជ្រើសរើសគម្រោងខុនដូមួយណាដែលមានតម្លៃសមរម្យ និងទីតាំងល្អសាកសមសម្រាប់ការរស់នៅ ឬវិនិយោគជាដើម?

បើក្រឡេកមើលទៅកាន់តំបន់សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញវិញអ្នកនឹងឃើញមានគម្រោងខុនដូមួយមានឈ្មោះថា «ផាក ២១ រេស៊ីឌិន» ឬ «Parc 21 Residence» ដែលកំពុងទទួលបានប្រជាប្រិយភាពពីសំណាក់អតិថិជន និងមានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ ។

តើគម្រោងផាក ២១ រេស៊ីឌិន មានលក្ខណៈពិសេស និងស្ថិតនៅតំបន់ណា?

ខុនដូ ផាក ២១ រេស៊ីឌិន ជាខុនដូបែបប្រណិតដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ ខុនដូ ផាក ២១ រេសុីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។

ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថីម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេសុីឌិន ។ ផាក ២១ រេស៊ីឌិនមានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និងផ្សារទំនិញរួចពន្ធក្រោមដីក្នុងអគារ Naga World ។

តើខុនដូរបស់ ផាក ២១ រេស៊ីឌិន មានយូនីតអ្វីខ្លះ?

ខុនដូ ផាក ២១ រេស៊ីឌិន (Parc 21 Residence) មានកម្ពស់សរុបចំនួណ២១ជាន់ជាមួយចំនួនយូនីតសរុបទាំងអស់១៣២ ដោយគ្រប់យូនីតនីមួយៗមានរានហាលធំទូលាយ ។ គម្រោងខុនដូប្រណិតនេះមានយូនីត៤ប្រភេទខុសៗគ្នាដូចជា ៖ Penthouse បន្ទប់គេង៣ ទំហំ ២១១​ ម៉ែត្រការ៉េ, Penthouse បន្ទប់គេង ២ ទំហំពី ៩១ ដល់ ៩៤ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ២ ទំហំ ៧៨​ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ១ ទំហំពី ៤២​ ដល់ ៥៤​ ម៉ែត្រការ៉េ និងស្ទូឌីអូ ទំហំ ៣៧​ ម៉ែត្រការ៉េ ។

តើខុនដូ ផាក ២១​ រេស៊ីឌិន មានតម្លៃប៉ុន្មាន និងលក្ខខណ្ឌបង់ប្រាក់បែបណា?

សម្រាប់ខុនដូ ផាក ២១ រេស៊ីឌិន តែងតែគិតគូពីភាពងាយដែលផ្តល់ជូនអតិថិជនសម្រាប់ការទិញដើម្បីរស់នៅ ឬវិនិយោគជាដើមដោយខុនដូមានតម្លៃចាប់ពី $78,980 ឡើងទៅដល់ $187,881 ប៉ុណ្ណោះ ។ ប៉ុន្តែលោកអ្នកអាចបង់មុនត្រឹមតែ $10000 នឹងអាចក្លាយជាម្ចាស់ខុនដូដ៏ប្រណិតរបស់ ផាក ២១ រេស៊ីឌិន ភ្លាមៗតែម្តង ។ មិនតែប៉ុណ្ណោះអាចបង់រំលស់ជាមួយម្ចាស់គម្រោងដោយផ្ទាល់រហូតដល់ទៅ១០ឆ្នាំឯណោះ ។ 

*លក្ខណៈពិសេសរបស់ខុនដូ ផាក ២១ រេស៊ីឌិន ដែលខុសប្លែកពីគម្រោងខុនដូដទៃ

សម្រាប់ជាន់ផ្ទាល់ដី និង ជាន់ក្រោមដីត្រូវបានរក្សាទុកជាកន្លែងសម្រាប់ចតឡាន ហើយជាន់ទី១ត្រូវបានរក្សាទុកជាទីធ្លាការិយាល័យ និងកន្លែងចតម៉ូតូ រីឯជាន់ ទី២ ជាកន្លែងសម្រាប់ ហាងទំនិញ ភោជនីដ្ឋាន កាហ្វេ ម៉ាត និងសាឡន ។

គម្រោងខុនដូ ផាក ២១ រេសុីឌិន មានបំពាក់នូវសម្ភារបរិក្ខារទំនើបៗ មានគុណភាពខ្ពស់ កម្រិតអន្ដរជាតិ រួមជាមួយ អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និង កន្លែងអង្គុយលេងដើម្បីផ្ដល់ឱ្យអ្នករស់នៅក្នុងអគារនេះទទួលបាននូវបទពិសោធន៍ជីវិតរស់នៅដ៏ល្អប្រសើរ ប្រកបដោយឧត្តមភាពគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

បន្ថែមពីនេះទៅទៀត សន្ដិសុខ និង សុវត្ថិភាពរបស់អ្នករស់នៅក្នុងអគារនេះត្រូវបានយកចិត្ត ទុកដាក់ខ្ពស់ជាមួយការបំពាក់ប្រព័ន្ធប្រកាសអាសន្នសម្រាប់អគ្គីភ័យ និង កាមេរ៉ាសុវត្ថិភាព ។ គម្រោង ផាក ២១ រេសុីឌិន ក៏មានផ្ដល់ឲ្យនូវសេវាគ្រប់គ្រងអចនលទ្រព្យដែលធ្វើឱ្យការរស់នៅរបស់អ្នកមានភាពងាយស្រួល និងអស់កង្វល់ ៕

Comments