+85561 777 090
Logo
គម្រោងផ្សារទំនើបអ៊ីអន២បានជម្រុញតម្លៃអចលនទ្រព្យក្នុងតំបន់ទួលគោកកើនឡើង
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 6:30 a.m.

គម្រោងផ្សារទំនើបអ៊ីអន២បានជម្រុញតម្លៃអចលនទ្រព្យក្នុងតំបន់ទួលគោកកើនឡើង


ការវិនិយោគបរទេសបានកំពុងតែហូរចូលយ៉ាងខ្លាំងក្នុងទីក្រុងភ្នំពេញ ហើយអ្នកអភិវឌ្ឍន៍និងវិនិយោគិនអន្តរជាតិភាគច្រើនហាក់បីដូចជាចាប់អារម្មណ៍ក្នុងវិស័យលំនៅដ្ឋាន និងពាណិជ្ជកម្ម។

ខណ្ឌទួលគោកត្រូវបានគេចាត់ទុកថាជាតំបន់ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័យនៅក្នុងទីក្រុងភ្នំពេញជាពិសេទាក់ទងទៅនឹងទីផ្សារលំនៅដ្ឋាន និងពាណិជ្ជកម្ម។ បើធៀបទៅនឹងខណ្ឌផ្សេងៗទៀតនៅតំបន់កណ្តាលទីក្រុងអ្នកវាយតម្លៃអចលនទ្រព្យមួយចំនួនបាននិយាយថាតំបន់មួយនេះនឹងក្លាយជាបឹងកេងកង១ទី២នៅេពេលអនាគតឆាប់ៗខាងមុខ។ ខណ្ឌទួលគោក បច្ចុប្បន្នកំពុងតែប្រែក្លាយទៅជាតំបន់ដែលមានផ្សារទំនើបថ្មីៗចម្រុះគ្នាដែលនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ។

ផ្សារទំនើបអ៊ីអនម៉ល២ក៏កំពុងតែត្រូវបានសាងសង់ក្នុងតំបន់នេះផងដែរគម្រោងនេះមានទីតាំងស្ថិតនៅតំបន់គម្រោង ពោង ពាយស៊ីធីខណ្ឌទួលគោកតំបន់ជាយនៃទីក្រុងភ្នំពេញ។ គម្រោងដ៏ធំមួយនេះបានសាងសង់ប៉ុន្មានឆ្នាំបន្ទាប់ពីគម្រោងអ៊ីអនទី១ ត្រូវបានសាងសង់នឹងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីពាក់កណ្ដាលឆ្នាំ២០១៤នៅតាមបណ្ដោយមហាវិថីព្រះសុធារសជិតនឹងសណ្ឋាគារសូហ្វីតែល និងស្ថានទូតរុស្ស៊ី។

តួយ៉ាងការមកដល់នៃផ្សារទំនើបអ៊ីអនម៉លទី១ធ្វើឱ្យមានបម្រែបម្រួលវិជ្ជមានជាច្រើនទាក់ទងទៅនឹងផ្សារលក់ទំនិញ និងបរិស្ថានថ្មីនៃការដើរផ្សាររបស់អតិថិជន  ហើយជាពិសេសនោះគឺកំណើននៃតម្លៃអចលនទ្រព្យនៅក្នុងតំបន់។ ការសាងសង់ផ្សារទំនើបអ៊ីអនម៉ល២ក្នុងខណ្ឌទួលគោគក៏រំពឹងផងដែរថានឹងធ្វើឱ្យតំបន់នេះមានសក្ដានុពលយ៉ាងខ្លាំងសម្រាប់ពាណិជ្ជកម្ម អាជីវកម្មថ្មីៗ អ្នកអភិវឌ្ឍន៍ក្នុងស្រុក  និងជាពិសេសតម្លៃអចលនទ្រព្យក្នុងតំបន់។

លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៅក្រុមហ៊ុន VTrust Appraisal បាននិយាយថាផ្សារទំនើបអ៊ីអនម៉លគឺជាមជ្ឍមណ្ឌលពាណិជ្ជកម្ម និងជាទីផ្សារពាណិជ្ជកម្មដ៍ធំមួយដែលត្រូវបានគេស្គាល់ថាជា “anchored tenant” ដែលមានន័យថាវានឹងទាក់ទាញ គម្រោងថ្មីៗផ្សេងទៀត មកអភិវឌ្ឍន៍ជុំវិញតំបន់នេះយ៉ាងពិតប្រាកដ។

លោក ម៉ម សិរីបញ្ញា អគ្គនាយករបស់ក្រុមហ៊ុន Easy Property Investment បាននិយាយថា “ការសាងសង់ គម្រោងផ្សារទំនើបអ៊ីអនម៉ល២ នៅតំបន់នេះនឹងផ្តល់ផលអត្ថប្រយោជន៍ជាច្រើនចំពោះ វិស័យអចលនទ្រព្យ។ លោកបានបន្ថែមថា វាក៏នឹងជម្រុញឱ្យមានកំណើនតម្លៃអចលនទ្រព្យជម្រុញដល់ប្រតិបត្តិការទិញលក់អចលនទ្រព្យ និងចូលរួមជម្រុញដល់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ស្ទើរតែ១០០% ។

ជាក់ស្ដែងដូចជាបុរីពីភពថ្មី និងបុរីអង្គរភ្នំពេញដែលមានទីតាំងជិតនឹងផ្សារទំនើបអ៊ីអនម៉ល២គឺមានការប្រែប្រួលយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងតម្លៃផ្ទះ។ តម្លៃកើនឡើងរហូតដល់ពីរដងក្នុងមួយខ្នង ដោយសារតែមនុស្សជាច្រើនកំពុងតែសំរុកទៅទិញលំនៅដ្ឋានក្នុងតំបន់នេះបើតាមការលើកឡើងរបស់លោក សិរីបញ្ញា។

លោកបានបន្ថែមផងដែរថាដោយសារតែសក្ដានុពលនៃតំបន់នេះ ហើយដីក្នុងតំបន់នៅទំនេរច្រើនសម្រាប់គម្រោងអភិវឌ្ឍន៍បុរីបន្ថែមទៀត ជាពិសេសគម្រោងដែលមានស្រាប់បានកំពុង ពង្រីកយូនីត របស់ខ្លួនដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់ពួកគេ។

ទាក់ទងទៅនឹងតម្លៃដីវិញ លោក សិរីបញ្ញា បាននិយាយថា “កាលពី៣ឬ៤ឆ្នាំមុនពេលដែលគេដឹងថាមានគម្រោងអ៊ីអនចូលមកតម្លៃដីក្នុងតំបន់មានកម្រិតទាបនៅឡើយ។ ក៏ប៉ុន្តែឥឡូវវិញតម្លៃដីទាំងនោះបានកើនឡើងទ្វេដងឫបីដង។ ដីនៅតាមបណ្ដោយ ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី​ (ដែលនៅជិតផ្សារទំនើបអ៊ីអនម៉ល) ពីមុនមានតម្លៃទាបត្រឹមតែពី ៦០០ដុល្លារ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក៏ប៉ុន្តែឥឡូវដីនេះមានតម្លៃកើនឡើងដល់ជាង ២,០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមបណ្ដោយផ្លូវ ជា សុផារ៉ា ពីមុនមានតម្លៃពី ៤០០ដុល្លារ ទៅ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នបានកើនឡើងដល់ និង១០០០ដុល្លារទៅ ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហើយសម្រាប់ដីដែលស្ថិតនៅឆ្ងាយពីផ្លូវធំ និងចូលទៅក្នុង ជ្រៅបន្តិច មានតម្លៃជាងជាង ១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក សីហាក៏បានបន្ថែមដែរថាទាក់ទងទៅនឹងតម្លៃដីការមកដល់នៃគម្រោងផ្សារទំនើបអ៊ីអនម៉លទី២បានធ្វើឱ្យតម្លៃអចលនទ្រព្យកើនយ៉ាងឆាប់រហ័ស។ លោកបានរកឃើញថាចាប់តាំងពីឆ្នាំ២០១៣ដល់ពាក់កណ្ដាលឆ្នាំ២០១៦តម្លៃដីក្នុងសង្កាត់ភ្នំពេញថ្មីបានកើនឡើងប្រហែល១៩%ក្នុងមួយឆ្នាំ។

ជប៉ុនជាវិនិយោគិនដែលវិនិយោគលើផ្សារទំនើបអ៊ីអនម៉ល២ដោយបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់របស់កូរ៉េ ក្រុមហ៊ុន HYUNDAI Engineering (Cambodia) Co., Ltd ហើយក្រុមហ៊ុនកូរ៉េបានព្រមព្រៀងផ្តល់ផ្នែកខ្លះដល់ក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា SOMA Construction & Development Co., Ltd, ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SOMA Group Co., Ltd ឲ្យទទួលខុសត្រូវការកសាងនិងអភិវឌ្ឍន៍គម្រោងនេះ។

គម្រោងនេះគ្រប់ដណ្ដប់លើទំហំផ្ទៃដីសរុបប្រមាណ១៥១,០០០ម៉ែត្រការ៉េ ខណៈដែលគម្រោងទី១មានទំហំត្រឹមតែ៦៨,០០០ ម៉ែត្រ ការ៉េ។ គម្រោងផ្សារទំនើបអ៊ីអនម៉ល ទី២កន្លែង មានទំហំធំដែលរួមមានតូបលក់ទំនិញប្រណិតៗ រោងកុន កន្លែងបោះប៊ូលីង ភោជនីយដ្ឋាន ទាមស្រា និងកន្លែងលក់អាហារ។ ទីផ្សារខាងក្រៅធ្វើជាចំណតរថយន្តយ៉ាងធំទូលាយដែលអាចផ្ទុករថយន្តបាន២,៥០០គ្រឿង និងម៉ូតូជាង២,០០០គ្រឿង។

គម្រោងនេះរំពឹងថានឹងសាងសង់រួចរាល់ហើយបើកឱ្យដំណើការនៅខែ ឧសភា ឆ្នាំ២០១៨ ខាងមុខ។

ក្រៅពីផ្សារទំនើបអ៊ីអនម៉ល២ក៏មានផ្សារទំនើបផ្សេងៗទៀតដែលគ្រោងនឹងបើកក្នុងឆ្នាំនេះនៅក្នុងខណ្ឌទួលគោកដូចជាផ្សារទំនើប ផាកសិនម៉ល ក្រុមហ៊ុនផ្សារទំនើបប្រទេសថៃ Central Group ក៏នឹងវិនិយោគក្នុងតំបន់ទួលគោកផងដែរ។

តំបន់ទួលគោកនឹងក្លាយជាតំបន់ដ៏មានសក្តានុពលមួយ! ស្វែងរកអចលនទ្រព្យនៅទីនេះ

borey-ads-580-x-90-khmer

Comments