+85561 777 090
Logo
អាផាតមេន សម្រាប់ជួលៈ បន្ទប់គេង​ ២  បន្ទប់ទឹក ២ និង Pokemon PokeStop!
Updated on: June 6, 2022, 5:05 p.m.
Published on: July 26, 2016, 7:40 a.m.
Realestate News

អាផាតមេន សម្រាប់ជួលៈ បន្ទប់គេង​ ២ បន្ទប់ទឹក ២ និង Pokemon PokeStop!


apartment for rent pokemon

Pokemon បានបន្ថែមកម្មវិធីតាមទូរស័ព្ទដៃ(smartphone) បានក្លាយជាបាតុភូតអនឡាញមួយនៅលើពិភពលោក។ លក្ខណៈនេះបានបង្ករឲ្យស្ទើរពាក់កណ្តាលពិភពលោកឈប់ធ្វើអ្វីដែលពួកគេកំពុងធ្វើ  និងដេញតាមតួអង្គPokemonមិនពិតនៅលើទូរស័ព្ទស្មាតហ្វូន ជាមួយនឹងទិន្នន័យឆ្កួតៗជាច្រើន...

វាបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ការប្រមូលផ្តុំជាសាធារណៈ ការឈ្លានពាន ការស្លាប់ដោយចៃដន្យ និងមានសូម្បីតែការប្លន់ផ្សេងៗ។

ប៉ុន្តែនៅពេលថ្មីៗ ក៏មានឥទ្ធិពលទៅលើទីផ្សារអចលនទ្រព្យផងដែរ។ អ្នកលេងមួយចំនួនថែមទាំងជឿថា ចក្ខុវិស័យនៃ pokemon ប្រហែលគ្រាន់តេបង្កើនតម្លៃនៃអចលនទ្រព្យរបស់ពួកគេ….

យោងទៅតាមរបាយការណ៍បណ្តាញព័ត៌មានCNBC  ភ្នាក់ងារអចលនទ្រព្យសហរដ្ឋអាមេរិក លោក Jay Glazer ដែលបានដាក់អចលនទ្រព្យនៅជិត ឧទ្យាន Washington Square របស់ក្រុង  Manhattan ដោយដាក់បញ្ចូលការផ្សព្វផ្សាយសម្រាប់អចលនទ្រព្យនោះថា “ខ្ញុំជឿជាក់ថា មានPIKACHU មួយនៅក្នុងផ្ទះនេះ សូមកុំរំលងឱកាសដ៏ល្អនេះ!”

យោងទៅតាម News.com.au, Realestate.com.au គេហទំព័រអចលនទ្រព្យធំបំផុតរបស់ប្រទេសអូស្រា្តលី ដែលបានជួបគ្នាជាមួយ  Poke-fever ជាមួយការពណ៌នាបង្ហាញអចលនទ្រព្យបានលើកឡើងថា ៖ ដោយគ្រាន់តែឆ្លងផ្លូវ គឺមានឧទ្យាធំមួយជាមួយកន្លែងហាត់កីឡានៅទីនោះ—ហើយយើងនឹងបានលើកឡើងសូម្បីតែPokemonដ៏កម្រមូយចំនួន” សម្រាប់ការដាក់លក់នៅក្នុងតំបន់ Cranbrook Townsville។

អាផាតមេនគ្រែ២ សម្រាប់ជួលនៅផ្លូវ Playfield នៅ Chermside របស់ Brisbane ត្រូវបានគេនិយាយថា គឺចំណាយពេលត្រឹមតែ ៥ នាទីដើរទៅផ្លូវរថយន្តក្រុង” និង“នៅជិតឧទ្យានBrisbane”  — Pokemon Go Central”, នេះជាការលើងឡើងរបស់ភ្នាក់ងារ អចលនទ្រព្យ។

ហើយយោងទៅតាមរបាយការណ៍ atlasobscura.com report Craigslisters នៅជុំវិញពីភពលោកបានចាប់ផ្តើមប្រើប្រាស់ Pokemon “កន្លែងហាត់កីឡា” “PokéStops” ជាសារនៃទីផ្សារដើម្បីទទួល បានមិត្តរួមបន្ទប់ថ្មីមានសក្តានុពល។ ឧទាហរណប្តីប្រពន្ធមួយគូមកពី San Francisco មាន អាផាត មេន ដែលអាចជួលបាននៅជិត “តំបន់Pokemon តូចៗដ៏អស្ចារ្យ!” ខណៈពេលអចលនទ្រព្យ  Cincinnati  “មាន pokestops នៅក្នុងលំដាប់នោះ”

តើក្នុងរយៈប៉ុន្មានដែល អាផាតមេនសម្រាប់ជួលនៅក្នុងរង្វង់នៃ Pokemon stops និងក្លឹបហាត់កីឡាគឺមានតម្លៃជួលថ្លៃ ជាងអាផាតមេនផ្សេងដែលគ្មានលក្ខណៈបែបនេះឫ? វាហាក់ដូចជាឆ្កួតៗទាំងនេះប្រហែលជានឹងក្លាយជាកាពិតនៅក្នុងពេលឆាប់ៗ គឺជាទីផ្សារអចលនទ្រព្យក្នុងពិភព លោក ក្រោមការស្របមើស្រម៉ៃពីបាតុភូតនៃ Pokemon ថ្មី។

លោក Rob Levy មកពី Re/Max ក្នុងទីក្រុង Townsville ប្រទេសអូស្រ្តាលី បានបង្ហាញថា  “ពិសេសក្នុងចំណោមទីផ្សារអ្នកទិញផ្ទះក្រោម ៣៥នាក់ដំបូងមែនហើយ…..នៅពេលអ្នកមានផ្ទះដូចគ្នាសុទ្ធសាតចំនួន ៣០០ ផ្ទះសម្រាប់ជ្រើសរើសយកពីទីផ្សារនោះ ហេតុអ្វីមិនជ្រើសរើសយកមួយដែលនៅជិត PokeStop? ”

តើកម្ពុជានឹងក្លាយជាប្រទេសបន្ទាប់ដែលត្រូវវក់វីជាមួយPokemonដែរឫទេ? ប្រសិនបើបែបនេះត្រូវរកឲ្យឃើញថាតួអង្គ Pokemon ណាមួយកំពុងលាក់ខ្លួននៅក្នុងផ្ទះរបស់អ្នក  ហើយអ្នកប្រហែលទទួលបានតម្លៃប្រសើរឡើងនៅពេលវាបានមកទាន់ពេលដើម្បីដាក់បញ្ចូលទៅក្នុងទីផ្សារ។

Comments