+85561 777 090
Logo
ទីបំផុត ! គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (អរិយក្សត្រ) គ្រប់គ្នាទន្ទឹងរងចាំដឹងលទ្ធផលហើយ
Updated on: June 5, 2022, 6:12 a.m.
Published on: November 8, 2021, 9:28 a.m.

ទីបំផុត ! គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (អរិយក្សត្រ) គ្រប់គ្នាទន្ទឹងរងចាំដឹងលទ្ធផលហើយ


កាលពីដើមឆ្នាំ២០២០កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងបានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងឯកឧត្តម មូន ជេអ៊ីន (Moon Jae-in) ជួយផ្តល់ជំនួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដើម្បីជានិម្មិតរូបនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយពុំទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នោះទេ ។

ឆ្លើយតបទៅកាន់សំណើររបស់សម្តេចតេជោ ប្រធានាធិបតីកូរ៉េខាងត្បូងឯកឧត្តម មូន ជេអ៊ីន (Moon Jae-in) បានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី២១ តាមប្រព័ន្ធអនឡាញនៅប្រទេសវៀតណាមថា «ភាគីកូរ៉េនឹងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជូនកម្ពុជា» ។

យោងតាមប្រភពខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅឆ្នាំ២០២២ខាងមុខរាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងចំនួន៣០០លានដុល្លារអាមេរិកដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច រួមមានគម្រោងស្តារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី និងគម្រោងប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម ។

ក្នុងខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ក៏បានបញ្ជាក់ផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ (អរិយក្សត្រ) ដែលជាគម្រោងអាទិភាពមួយក្នុងចំណោមគម្រោងនៃវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំង៧គម្រោង អាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ព្រោះគម្រោងមួយនេះក៏ស្ថិតនៅក្នុងបញ្ជីសម្រាប់ផែនការចំណាយឆ្នាំ២០២២ផងដែរ ។

សូមបញ្ជាក់ផងដែរថា គម្រោងស្ពានដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរឆ្នាំមកហើយនេះនឹងភ្ជាប់តំបន់ជ្រោយចង្វារនៃរាជធានីភ្នំពេញទៅកាន់ស្រុកល្វាឯម នៃខេត្តកណ្តាល ដោយកាត់ទន្លេមេគង្គត្រង់ចំណុចទន្លេចតុមុខ ៕

បញ្ជីដីលក់នៅស្រុកល្វាឯម ខេត្តកណ្តាល

ប្រសិនបើលោកអ្នកមានបំណងព្រឹក្សាយោបល់ ឬទិញ លក់ និងជួលអចលនទ្រព្យនានាអាចទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះបាន !!!

Comments