ទីផ្សារនៃអចលនទ្រព្យមានការប្រកួតប្រជែងយ៉ាងខ្លាំង។ នេះជាការលំបាកក្នុងការធ្វើអាជីវកម្ម និង ស្វែងរកការងារមួយដោយភាពជោគជ័យ ជាពិសេសប្រសិនបើអ្នកជាភ្នាក់ងារអចលនទ្រព្យ។ ភាពយូរអង្វែងក្លាយជាបញ្ហាបឋម និងបន្ទាន់មកដែលត្រូវសួរខ្លួនឯងថាអាចឈប់សួរសំណួរដោយរបៀបណានៅពេលដែលភាពល្អប្រសើរពីម្សិលមិញ។
លោក Alex Evergroen នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកប្រឹក្សានៃសមាគមន៍អ្នក វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានលើកឡើងពីបញ្ហានេះ និងពន្យល់ថានេះប្រ ហែលដោយសារតែការយល់ដឹងខ្សោយទាក់ទងទៅនឹងភ្នាក់ងារអចលនទ្រព្យ។
នៅក្នុងបទសម្ភាសន៍ លោកបង្ហាញពីគន្លឹះពីរឬ៣ដែលនឹងធ្វើឲ្យភ្នាក់ងារក្នុងឧស្សាហកម្ម នៃអចលនទ្រព្យក្លាយជាភ្នាក់ងារឆ្នើមបំផុត។
អត្តចរិក
អត្តចរិកមួយដែលជាមូលដ្ឋាននៃភ្នាក់ងារអចលនទ្រព្យជោគជ័យគឺមិនមែនជាសមិទ្ធិផលដោយបានមក ពីការសិក្សារបស់គាត់នោះទេ តែជាអត្តចរិករបស់គាត់ និងរបៀបដែលគាត់ធ្វើអាជីវកម្ម។ ទោះបីជាបុគ្គលនោះត្រូវបានទទួលស្គាល់ដោយស្ថាប័នមួយ វាគ្រាន់តែជាតម្លៃបន្ទាប់បន្សំប៉ុណ្ណោះ ដោយឡែកការទទួលស្គាល់ដោយអតិថិជនរបស់ខ្លួនផ្ទាល់អំពីបទពិសោធន៍ការងារវាពិតជារឿងមួយសំខាន់បំផុត។ វាជាអត្ថប្រយោជន៍ដ៏សំខាន់នៅពេលអតិថិនជនបានណែនំាយើងទៅកាន់មិត្តភក្តិ គ្រួសារ របស់ ពួកគាត់អំពីការបម្រើសេវាកម្មរបស់យើង។ មនុស្សទូទៅមានជំនឿទៅលើយើងដោយសារតែមនុស្ស ផ្សេងៗទៀតបានផ្តល់តម្លៃនិងទំនុកចិត្តដល់យើង នេះជាជំនឿទុកចិត្តដ៏យូរអង្វែង។
វិសាលភាព
ទោះបីជាចរិកលក្ខណៈល្អគឺសំខាន់ ប៉ុន្តែការទទួឡស្គាល់ និងអ្វីទំាងអស់តែងតែប្រែប្រួលជានិច្ច។ ចំណេះដឹងអំពីអចលនទ្រព្យ និងទីតាំង បង្ហាញថាអ្នកដឹងពីអ្វីដែលអ្នកកំពុងនិយាយ នឹងធានាថាអតិថិជនរបស់អ្នកនឹងទទួលបានការទំនាក់ទំនងពិតបា្រកដ។
ការទំនាក់ទំនង
លោក Evergroen ជម្រុញបន្ថែមដល់ភ្នាក់ងារថ្មី និងនិយាយថាការទំនាក់ទំនងគឺជាកត្តាសំខាន់មួយ ដែលអ្នកអាចរៀនសូត្រក្នុងអាជីវកម្ម។ នេះមិនគ្រាន់តែដាក់បញ្ចូលទៅក្នុងគោលការណ៍នៃការទំនាក់ ទំនង។ ក៏មានរូមមានទាំងជំនាញនៃភាសា។ គាត់បញ្ជាក់ថា យើងត្រូវតែរៀនជាប់ជានិច្ច។ ចេះភាសា ច្រើនបន្ថែមនឹងធ្វើឲ្យអ្នកមានការប្រកួតប្រជែង និងទទួលបានភាពរីកចម្រើនទៅមុខ។ វាធ្វើឲ្យវិនិយោគិនអារម្មណ៍ពេញចិត្ត ហើយពួកគេនឹងនឹកឃើញនៅពេលដែលពួកគេធ្វើការជាមួយភ្នាក់ងារអចលន ទ្រព្យផ្សេង។ ភាសាខ្មែរ អង់គ្លេស និងភាសាចិនប្រើប្រាស់ចាំបាច់នៅប្រទេសកម្ពុជា។
សហគមន៍
បង្កើនទំនាក់ទំនងនៅក្នុងអាជីវកម្មជាការចូលរួមធំបំផុតពីភាពជោគជ័យ និងបរាជ័យរបស់ភ្នាក់ងារអចលនទ្រព្យនៅទូទាំងពិភពលោក។ បើគ្មានជំនាញទំនាក់ទំនង អ្នកនឹងបាត់បង់អតិថិជនសក្តានុពល ដែលនឹងទទួលបានតាមរយៈឈ្មួញកណ្តាល។ មានន័យថាអ្នកមិនត្រឹមតែមានទំនាក់ទំនងជាមួយអតិ ថិជននោះទេ ក៏គួរមានទំនាក់ទំនងល្អជាមួយអ្នករួមការងារ ស្ថាប័ននិងភ្នាក់ងារផ្សេងៗទៀត។ នេះជា ហេតុផលដែលលោក Evergroen ផ្តល់យោបល់ឲ្យភ្នាក់ងារអចលនទ្រព្យចូលរួមជាមួយសមាគមន៍អ្នក វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ដែលជាសមាគមន៍ធំមួយបានចុះឈ្មោះជាមួយនឹងក្រសួងពាក់ព័ន្ធ។
ក្នុងនាមជាផ្នែកមួយនៃសមាគមន៍អាចផ្តល់ឱកាសឲ្យអ្នកបានសិក្សាពីអ្នកដែលមានគំនិតដូចគ្នា អ្នកដែលចង់ជួយ និងអ្នកដែលចង់ពង្រឹងល័ក្ខខណ្ឌការងាររបស់ខ្លួន។ ដូច្នេះមិនថាអ្នកជាសមាជិក (CVEA) ឫមិនមែនតែត្រូវប្រាកដថាអ្នកជាផ្នែកមួយនៃក្រុមហ៊ុនដែលអាចទុកចិត្តបាន។
ភាពស៊ីចង្វាក់គ្នា
នៅក្នុងចំណាប់អារម្មណ៍ដំបូងរបស់លោក Evergroen លើកឡើងថា “អ្នកមានឱកាសតែម្តងគត់”។ គាត់បន្តថាអ្នកដែលជួបជាមួយអ្នកពេលដំបូង នឹងនៅជាមួយអ្នករហូតដល់ចុងក្រោយ រហូតដល់អ្នកទាំង នោះបែកចេញពីអ្នក។ ដូច្នេះអ្នកចង់ឲ្យពួកគេត្រូវការអ្វីដែលអ្នកចង់ផ្តល់ឲ្យពួកគេវិញ ទោះយ៉ាងណា ចំណាប់អារម្មណ៍អវិជ្ជមានអាចត្រូវធ្វើឲ្យប្រសើរវិញបានជាមួយនឹងការតាមដានដោយមានភាពស៊ី ចង្វាក់គ្នា។ ហើយមិនថាតើអ្នកមានគំនិតវិជ្ជមាន ឫអវិជ្ជមាន ការតាមដាននៅតែជាវិធីល្អបំផុតអ្នក អាចបង្កើតទំនាក់ទំនងបាន។ តែតូ្រវទាមទារការយកចិត្តទុកដាក់ ដូច្នេះវានឹងមិនធ្វើឲ្យអតិថិជនជួប ការលំបាកដោយសារបញ្ហានេះ។
ទំនុកចិត្ត
ក្នុងនាមជាបុគ្គលម្នាក់ និងគ្រូបង្វឹកជោគជ័យម្នាក់ លោក Alex Evergroen ជឿថា ភ្នាក់ងារទាំង អស់ដំបូងបំផុតត្រូវមានជំនឿជាក់លើខ្លួនឯងសិន។ ត្រូវហ៊ានធ្វើឲ្យខុសបែ្លកពីគេ។ គាត់និយាយថា ប្រសិនបើអ្នកចម្លងពីអ្នកដទៃ នោះក៏គ្មានបញ្ហាអ្វីដែរ។ប៉ុន្តែអ្នកក៏ដូចគ្នាទៅនឹងអ្នក ទាំងនោះដែរ។ ហើយទោះបីជាមានសារៈសំខាន់ក្នុងការដុសខាត់ខ្លួនឯងក្នុងរូបភាពជាបុគ្គល ជោគជ័យម្នាក់ ភាពខុសគ្នារបស់យើងនឹងបំពេញឲ្យខ្លួនយើង និងសូម្បីតែបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងជំនាញ បទពិសោធន៍ ដែលមានជំនាញ។
គាត់លើកឡើងថាយើងត្រូវតែបង្កើតជម្រើសដើម្បីឲ្យមានទំនុកចិត្ត។ ដូច្នេះប្រសិនបើខ្ញុំមិនជឿជាក់លើ ខ្លួនខ្ញុំ សួថាហេតុអ្វីបានជាគេត្រូវជឿជាក់លើខ្លួនខ្ញុំ? គាត់បញ្ជាក់បន្ថែមទៀតថា ទំនុកចិត្តធ្វើឲ្យអ្នកដទៃទុកចិត្តថាអ្នកនឹងជួយពួកគេនៅពេលណាដែលពួកគេត្រូវការ។
ជាមួយនឹងការធានា និងការប្រើប្រាស់នូវគន្លឹះទាំងអស់គ្នា លោក Evergroen មានជំនឿជាក់ថា អ្នកនឹង នៅបានរហូត និងជួបជាមួយនឹងទីផ្សារអចលនទ្រព្យដ៏ធំមួយ។ ដូច្នេះត្រូវបន្តរពង្រឹងខ្លួនឯង និងដឹងពីអ្វីដែលអ្នកនឹងនៅតែធ្វើការជាមួយ។ ហើយដោយសារតែឧស្សាហកម្មកំពុងរីកចម្រើនឆាប់រហ័សនោះ ភ្នាក់ងារអចលនទ្រព្យគួរមិនមានលេសដោះសារធ្វើអ្វីផ្សេងទៀតជាងផ្តោតសំខាន់លើការរីកលូតលាស់ទៅមុខនោះទេ៕
Comments