ទីក្រុងធំជាមួយនឹងកន្លែងរស់នៅតូចៗជារឿងដែលត្រូវបាននិយាយជាយូរមកហើយ ដោយសារតែបញ្ហាថវិកាសម្រាប់ទិញលំនៅដ្ឋាន និងការកែលំអ ឬប្រហែលដោយសារតែការខ្វះខាតធ្វើផែនការត្រឹមត្រូវ និងការច្នៃប្រឌិតថ្មី។ ខណៈពេលដែលមនុស្សមួយចំនួនបានជ្រើសរើសយកប្រើប្រាស់នៃអ្វីដែលពួកគេមិនមាន អ្នកផ្សេងទៀតបានជ្រើសរើសយកនូវអ្វីដែលពួកគេមាន ដោយព្យាយាមកែលំអ និងពង្រីកលំនៅដ្ឋានរបស់ពួកគេ ដើម្បីឲ្យមានភាពទាក់ទាញ និងមានភាពងាយស្រួលក្នុងការរស់នៅ ឫយ៉ាងហោចណាស់ គ្រាន់តែតុបតែងឲ្យមានភាពស្រស់ស្អាត។
ដូច្នេះអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកមានភាពទើសទាល់ ឬមិនមានផាសុកភាកពក្នុងការស្នាក់នៅក្នុងផ្ទះរបស់អ្នក?
នេះគឺជាគន្លឹះងាយៗមួយចំនួនដើម្បីធ្វើឱ្យខុនដូតូច ផ្ទះល្វែង ឬផ្ទះអាជីវកម្មទៅជាលំនៅដ្ឋានដែលផ្តល់នូវផាសុកភាព ហើយរៀបចំនៅក្នុងគេហដ្ឋានដើម្បីឲ្យមានភាពទូលាយងាយស្រួលក្នុងរស់នៅ។ នេះអាចធ្វើឱ្យប្រសើរឡើងនៃរបៀបរស់នៅរបស់អ្នកដែលស្នាក់នៅក្នុងលំនៅដ្ឋានប្រភេទខុនដូ វាគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃ និងមានប្រយោជន៍ដើម្បីប្រើនៅពេលដែលអ្នកចង់លក់ ឬជួលកន្លែងនោះផងដែរ។
ការលេងពណ៌៖
អស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកចិត្តសាស្ត្របានធ្វើការស្រាវជ្រាវអំពីពណ៍ ការប្រើប្រាស់ពណ៌ពិតជាដើរតួនាទីយ៉ាងសំខាន់ជាមួយអារម្មណ៍ និងឥរិយាបថរបស់យើង ក៏ដូចជាការជំរុញទៅលើការគិតរបស់អ្នកផងដែរ។
ការប្រើពណ៌ច្បាស់ៗនៅលើជញ្ជាំងរបស់អ្នកអាចមើលទៅឃើញថាបន្ទប់មួយនោះមានទំហំធំជាងមុន ហេតុផលនោះដោយសារយើងទទួលបានអារម្មណ៍ថា ពណ៌ខ្មៅប្រៀបបីដូចជាគុក មឈូស និងដូចទូដាក់សំលៀកបំពាក់ វាជាពណ៌អាប់ធ្វើឲ្យបរិយាកាសតានតឹងជាទីបំផុត។ ពណ៌ភ្លឺថ្លារំឭកយើងនូវភាពស្រស់ស្រាយ នៃផ្ទៃមេឃ ឆ្នេរសមុទ្រ និងបរិយាកាសបើកចំហ ទាំងអស់នេះវាជាអំណោយផលនៃការប្រើពណ៌ និងផ្នត់គំនិតរបស់មនុស្ស។
ការច្នៃប្រឌិត៖
ទោះបីជាអ្នកចង់បានពណ៌ច្រើនជាងមួយពណ៌ក៏ដោយ ការប្រើតែពណ៍ច្បាស់ៗមិនមានន័យថាអ្នកមិនអាច ប្រើពណ៌ស្រមោលបែបដុតៗផ្សេងទៀតនៅលើជញ្ជាំងដើម្បីបង្កើតភាពទាក់ទាញបាននោះទេ។ វាជាតុល្យភាពនៃការជ្រើសរើសពណ៌នៃជញ្ជាំង ឲ្យសាកសមនឹងពណ៌នៃគ្រឿងសង្ហារឹមរបស់អ្នក។ លោកអ្នកអាចជ្រើសរើសគ្រឿងសង្ហារិម មានពណ៌ដូចពណ៌ជញ្ជាំង ឫមានពណ៌ខុសគ្នាតិចតួច ឬវត្ថុតំាងលំអផ្សេងៗត្រូវតែជ្រើសរើសពណ៌ឲ្យដូចគ្នា ឬពណ៌ប្រហាក់ប្រហែលគ្នា។ អ្នកក៏អាចប្រើប្រាស់ពណ៌ភ្លឺដុត ដើម្បីធ្វើឲ្យលំនៅដ្ឋានរបស់អ្នក មើលទៅមានសភាពស្រស់ស្អាតទាក់ទាញ។
ធ្វើឲ្យផ្ទះរបស់អ្នកមានភាពធំទូលាយ៖
តាមទំនោរធម្មតារបស់មនុស្សទូទៅដើម្បីធ្វើឲ្យទំហំលំនៅដ្ឋាន កាន់តែមានភាពធំទូលាយនៅផ្នែកកណ្តាល ពួកគេបានយកគ្រឿងសង្ហារឹមទៅដាក់នៅជាប់ជញ្ជាំង។ ប៉ុន្តែការធ្វើបែបនេះវាហាក់បីដូចជាមិនបានធ្វើឲ្យបន្ទប់ ឬគេហដ្ឋានរបស់អ្នកកាន់តែមានភាពទូលាយនោះទេ។
ការផ្តល់នូវចន្លោះតូចសម្រាប់គ្រឿងសង្ហារឹមវាមិនត្រឹមតែធ្វើឲ្យបន្ទប់របស់អ្នកសល់ចន្លោះទំនេរនោះទេ ប៉ុន្តែវាធ្វើឲ្យបន្ទប់របស់អ្នកកាន់តែធំជាងមុន។ លោកអ្នកអាចរៀបចំសម្ភារៈទំាងនោះតាមលំដាប់លំដោយនៅក្នុងបន្ទប់របស់អ្នក រៀបចំវត្ថុទំាងនោះនៅតាមជ្រុងបន្ទប់ឲ្យមានសណ្តាប់ធ្នាប់ គំនិតបែបនេះជាក់ស្តែងេធ្វើឲ្យបន្ទប់ធំទូលាយជាងមុន។
បើកចំហរ៖
គ្រាន់តែដោយសារអ្នកកំពុងព្យាយាមធ្វើឱ្យចន្លោះនៅក្នុងបន្ទប់របស់អ្នកមើលទៅធំជាងមុនមិនមានន័យថាអ្នកមិនអាចប្រើប្រាស់ចន្លោះនៅខាងក្រៅបន្ទប់សម្រាប់ធ្វើឲ្យវាមានភាពកាន់តែប្រសើរនោះឡើយ ឧទារហរណ៍ធ្វើអាងហែលទឹកនៅខាងក្រៅ នេះជាគំនិតមួយដ៏អស្ចារ្យ។
ប្រសិនបើអ្នកមានបង្អួចសូមកុំដាក់វំាងនន ការដែលគ្មានវំាងននវាមិនត្រឹមតែទទួលពន្លឺចូលក្នុងបន្ទប់ធ្វើឲ្យមានសោភ័ណភាព ប៉ុណ្ណោះទេហើយថែមទំាងធ្វើឲ្យបរិយាកាសនៅក្នុងបន្ទប់កាន់តែមានភាពស្រស់ស្រាយថែមទៀតផង។
ប្រសិនបើលំនៅដ្ឋានរបស់អ្នកស្ថិតនៅចំកណ្តាលនៃផ្ទះផ្សេងៗ អ្នកអាចមានជម្រើសដោយធ្វើបង្អួចតូចទៅបន្ទប់ផ្សេងទៀត។ ឧទាហរណ៍អ្នកអាចដំឡើងបង្អួចរវាងបន្ទប់ទទួលទានពេលល្ងាចនិងផ្ទះបាយ នេះនឹងធ្វើឲ្យបន្ទប់ទាំងពីរមើលទៅមានភាពទូលាយជាងមុន។
ធ្វើឲ្យក្លាយជាបន្ទប់ស្អាតបំផុត៖
ហាក់បីដូចជាអ្នកឆ្ពិនភ្នែកគឺពោពេញទៅដោយល្បិច ពួកគេប្រើប្រាក់ការទាក់ទាញអារម្មណ៍ជាច្រើន ប្រើបាតដៃ ការបន្លំភ្នែក ដើម្បីបង្ហាញដល់អតិថិជនពីអ្វីដែលមាន និងមិនមាន។ យើងអាចប្រើប្រាស់គន្លឹះតាមវិធីនេះ ដូចជា ការប្រើប្រាស់កញ្ចក់ដើម្បីឲ្យមើលឃើញថាកន្លែង ឫបន្ទប់នោះធំទូលាយដោយសារទំហំដែលមើលឃើញជាទំហំផ្លាតចេញពីកញ្ចក់។
តាមរៀបងាយៗ និងគន្លឹះឆ្លាតវៃនេះបានត្រូវប្រើប្រាស់ក្នុងការរចនាផ្នែកខាងក្នុងនៃបន្ទប់តូចៗសម្រាប់ពេលបច្ចុប្បន្ន បន្ទប់តូចមែន ប៉ុន្តែអ្នកមិនមានអារម្មណ៍ថាអ្នករស់នៅក្នុងបន្ទប់តូចនោះទេ។ នេះជាវិធីសាមញ្ញងាយៗ និងជាគំនិតច្នៃប្រឌិតខ្លះសម្រាប់ការតុបតែងលំអផ្ទៃខាងក្នុងបន្ទប់តូច ឲ្យអ្នកមានអារម្មណ៍ថាប្រសើរឡើង! លោកអ្នកអាចសាកល្បងប្រើប្រាស់វិធីងាយៗទំាងនេះនៅក្នុងផ្ទះរបស់អ្នកថ្ងៃនេះ!
Comments