តើអ្នកកំពុងស្វែងរកទិញផ្ទះក្នុងក្ដីសុបិនដំបូងរបស់អ្នក ឬឳកាសដើម្បីវិនិយោគក្នុងវិស័យអចលនទ្រព្យជាមួយការទទួលបានការបញ្ចុះតម្លៃពីគម្រោងធំៗនៅក្នុងប្រទេសកម្ពុជាមែនទេ? លោកអ្នកមិនចាំបាច់រងចាំយូរទៀតទេឪកាសដ៏កម្រនេះបានមកដល់ហើយ។
Realestate.com.kh ជាក្រុមហ៊ុនទីផ្សារធំជាងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់វិស័យអចលនទ្រព្យមានមោទកភាពក្នុងការនាំមកជូននូវព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ ឬជាភាសាអង់គ្លេស Black Friday Property Sale ដំបូងគេក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។
ព្រឹត្តិការណ៍ដែលមានរយៈពេលកំណត់ត្រឹម៤ម៉ោងនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៤រសៀលទៅដល់ម៉ោង៨យប់ ដោយមានការចូលរួមដាក់លក់ពីគម្រោងធំៗ និងល្បីជាច្រើនពីគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជាជាមួយការផ្ដល់ជូនតម្លៃពិសេស និងការចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីមុនមក។
ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងតាមរយៈអនឡាញ ដូច្នេះដើម្បីកុំឲ្យខកខានឳកាសចំណេញប្រាក់ដ៏ច្រើន នេះសូមធ្វើការចុះឈ្មោះដោយឥតគិតថ្លៃឥឡូវនេះតាមរយៈគេទំព័រខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រព្រឹត្តិការណ៍របស់យើង ឬអាចទាក់ទងមកកាន់ក្រុមការងាររបស់យើង តាមរយៈលេខទូរស័ព្ទ +៨៥៥ ៩២ ៩២ ១០០០។
សូមចុចត្រង់នេះសម្រាប់ការចុះឈ្មោះដោយសេរី។
លោកអ្នកប្រហែលជាចង់ដឹងថាតើមានគម្រោងធំៗណាខ្លះដែលនឹងចូលរួមដាក់តាំងលក់ជាមួយការផ្ដល់ជូននូវតម្លៃពិសេសៗ និងការបញ្ចុះតម្លៃដ៏ច្រើនមហាសាលពុំធ្លាប់មានពីមុននៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
ដូច្នេះដើម្បីកុំឲ្យលោកអ្នកទន្ទឹងរងចាំយូរ ខាងក្រោមនេះគឺជាគម្រោង និងព័ត៌មានលម្អិតអំពីគម្រោងមួយចំនួនដែលនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale របស់យើង។
១ គម្រោង Chhne Dara Chan
Chhne Dara Chan គឺជាគម្រោងអភិវឌ្ឍខ្នាតធំមួយមានទីតាំងនៅក្នុងខេត្តជាប់មាត់សមុទ្រក្នុង ប្រទេសកម្ពុជាគឺខេត្តកោះកុងជាខេត្តដែលមានសក្ដានុពលខ្ពស់។ គម្រោង Chhne Dara Chan ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីផ្នែកការអភិវឌ្ឍគម្រោងអចលនទ្រព្យគឺក្រុមហ៊ុន Union City Development។ គម្រោង Chhne Dara Chan គឺជាគម្រោងអភិវឌ្ឍចម្រុះរួមមាន លំនៅដ្ឋានឯកជនមានតម្លៃ សមរម្យ សណ្ឋាគារ រមណីយដ្ឋាន អគារពាណិជ្ជកម្ម និងកន្លែងកំសាន្ដផ្សេងៗជាច្រើនទៀតហ៊ុំព័ទ្ធទៅ ដោយធម្មជាតិពណ៍បៃតង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។
គម្រោង Chhne Dara Chan នឹងបញ្ចប់ការសាងសង់នៅក្នងឆ្នាំ ២០២១ ហើយនឹងក្លាយទៅជាទិសដៅទេសចរ ណ៍ដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ការទិញអចលនទ្រព្យណាមួយពីគម្រោងនេះនឹងទទួល បានការធានាជួលត្រឡប់ជាមួយចំណូលស្មើនឹង៧%ពីក្រុមហ៊ុនអភិវឌ្ឍគម្រោងផ្ទាល់។
២ គម្រោង Baoli Mansion
Baoli Mansion គឺជាគម្រោងដ៏លេចធ្លោមួយដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ គម្រោង Baoli Mansion ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Baoli (Cambodia) Real Estate Co., Ltd., ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីផ្នែកអភិវឌ្ឍគម្រោងអចលនទ្រព្យមកពីប្រទេសចិន។ គម្រោង Baoli Mansion ត្រូវបានរចនាឡើងដោយមានការបញ្ចូលគ្នានូវ ភាពទំនើប ភាពស្រស់ស្អាត និង ផាសុកភាព ដែលធ្វើឲ្យគម្រោងនេះក្លាយជាលំនៅដ្ឋានដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារថ្មីថ្មោងដែលមានបំណងចង់រស់នៅក្នុងតំបន់កណ្ដាលទីក្រុង។
គម្រោង Baoli Mansion មានប្រភេទយូនីតប្រណីតដែលមានទំហំរហូតទៅដល់ ៥៥ ម៉ែត្រការ៉េ។ សម្រាប់ការជាវយូនីតណាមួយនៅក្នុងគម្រោងនេះនឹងទទួលបាននូវការធានាជួលត្រឡប់ជាមួយអត្រា១៥%។
៣ គម្រោង Phnom Penh Galaxy Garden
គម្រោង Phnom Penh Galaxy Garden គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានដែលផ្ដោតសំខាន់ទៅលើភាពទំនើបកម្ម។ គម្រោង Phnom Penh Galaxy Garden មានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខជាតំបន់ដែលកំពុងមានការរីកចម្រើនខ្លាំងមួយនៅក្នុងរាជធានីភ្នំពេញ។ គម្រោង Phnom Penh Galaxy Garden ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Jingdi Group។ ក្រុមហ៊ុនមានការយកចិត្តទុកដាក់អំពីផាសុកភាពរបស់អតិថិជនជាមួយការផ្ដល់ជូននូវការរចនាដែលផ្ដោតសំខាន់ទៅលើសម្ភារ និងបរិក្ខារនៅក្នុងផ្ទះដើម្បីធ្វើឲ្យការរស់នៅកាន់តែស្រួលប្រកបដោយសុភមង្គល។ គម្រោង Phnom Penh Galaxy Garden គឺជាគម្រោងដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារវ័យក្មេងដែលចង់បានការរស់នៅបែបទំនើប។
គម្រោង Phnom Penh Galaxy Garden នឹងត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ ២០២៣ ហើយក្រុមហ៊ុនអភិវឌ្ឍមានផ្ដល់ជូននូវការធានាជួលត្រឡប់ជាមួយអត្រា៦%។
៤ គម្រោង Vue Aston
Vue Aston គឺជាគម្រោងខុនដូប្រណីតប្របមាត់ទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ច្បារអំពៅ។ គម្រោង Vue Aston ផ្ដល់ជូននូវការរស់នៅបែបទំនើបដែលមនុស្សភាគច្រើននាពេលបច្ចុប្បន្នតែងស្រមៃចង់បាន។ គ្រប់យូនីតនីមួយៗនៅក្នុងគម្រោង Vue Aston ត្រូវបានរចនាឡើងយ៉ាងប្រណីតជាមួយការបំពាក់នូវគ្រឿងសង្ហារិម និងសម្ភារបរិក្ខារផ្សេងៗដែលបង្កឲ្យការរស់នៅរបស់លោកអ្នកប្រកបដោយផាសុកភាព និងឧត្តមភាព។
គម្រោង Vue Aston ព័ទ្ធជុំវិញទៅដោយ ហាងការហ្វេ ហាងលក់ទំនិញ ធនាគារ ភោជនីដ្ឋាន និងទីតាំងសំខាន់ៗជាច្រើនផ្សេងទៀត។
៥ គម្រោង Garden One
Garden One គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបប្រណីតមួយដែលផ្ដោតសំខាន់ទៅលើបរិស្ថាន និងធម្មជាតិបៃតង។ គម្រោង Garden One គឺជាគម្រោងខុនដូប្រណីតអភិវឌ្ឍដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលអាចផ្ដល់ឲ្យអ្នករស់នៅជាមួយបទពិសោធន៍ថ្មីជាមួយការហ៊ុំព័ន្ធជុំវិញទៅដោយធម្មជាតិបៃតង។
គម្រោង Garden One នឹងបញ្ចាប់ការសាងសង់នៅក្នុងឆ្នាំ ២០២២។ ការទិញ យូនីតណាមួយនៅក្នុងគម្រោងនេះនឹងទទួលបានការធានាជួលត្រឡប់ជាមួយអត្រា ៦% ពីក្រុមហ៊ុនអភិវឌ្ឍគម្រោង។
៦ គម្រោង Wealth Mansion
គម្រោង Weath Mansion ផ្ដល់ជូននូវការរស់នៅ បែបទំនើបជាមួយទេសភាពដ៏ស្រស់ស្អាតនៃដងទន្លេមេគង្គ រួមជាមួយទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។ គម្រោង Wealth Mansion មានទីតាំងស្ថិនៅក្នុងខណ្ឌជ្រោយចង្វារជាមួយអគារកម្ពស់៤៥ជាន់។ គ្រប់យូនីតនីមួយៗត្រូវបានរចនា ឡើងយ៉ាងល្អប្រណីតដោយមានបំពាក់សម្ភារ បរិក្ខារ និង គ្រឿងសង្ហារិមទំនើប។ គម្រោង Wealth Mansion ក៏មានផ្ដល់ជូននូវយូនីតធំទូលាយដែលមានទំហំរហូតទៅដល់ ១៣៩ ម៉ែត្រការ៉េ។
គម្រោង Weath Mansion នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង និងប្រគល់ជូនអតិថិជននៅក្នុងខែធ្នូ ឆ្នាំ ២០២១។ រាល់ការទិញយូនីតណាមួយពីគម្រោងនេះនឹងទទួលបានការធានាជួលត្រឡប់ជាមួយអត្រា ៦% រយៈពេល៣ឆ្នាំពីក្រុមហ៊ុនអភិវឌ្ឍគម្រោង។
៧ គម្រោង Romdoul City
Romdoul City គឺជាគម្រោងអគារខុនដូស្នាក់នៅប្រណីតដែលមានទីតាំងស្ថិតនៅបណ្ដាយផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌសែនសុខ។ គម្រោង Romdoul City ត្រូវបានរចនាឡើងជាមួយគោលបំណង និងការផ្ដោតសំខាន់ក្នុងការផ្ដល់ជូននូវភាពងាយស្រួល និងការរស់នៅសម័យទំនើបទៅដល់គ្រួសារ និងសហគមន៍ទាំងមូល។ ដូច្នេះហើយទើបគម្រោងនេះត្រូវបានសាងសង់នៅលើទីតាំងដែលហ៊ុំព័ទ្ធជុំវិញទៅដោយ សាលារៀន មន្ទីរពេទ្យ ហាងលក់ទំនិញ ធនាគារ និងមណ្ឌលកំសាន្ដ។
៨ គម្រោង Leshen the Lord Garden
Leshen the Lord Garden គឺជាគម្រោងដែលល្អបំផុតទាំងការរស់នៅ និងការវិនិយោគ។ គម្រោងនេះមានទីតាំងនៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាគឺខេត្តព្រះសីហនុជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លារួមជាមួយការជួសជុល និងសាងសង់ផ្លូវជាច្រើននៅទូទាំងខេត្ត។ គម្រោង Leshen the Lord Garden ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Leshenwe Real Estate Development ជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យល្បីមកពីប្រទេសចិន។ គម្រោង Leshen the Lord Garden រួមមានទាំងបុរីតម្លៃសមរម្យ ខុនដូ និងអាផាតមិន។ កាន់តែពិសេសនោះគម្រោងនេះហ៊ុំព័ទ្ធជុំវិញទៅ ដោយសាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ មន្ទីរពេទ្យ និងឆ្នេរសមុទ្រដ៏ ស្រស់ស្អាតនៅក្នុងខេត្តព្រះសីហនុ។
គម្រោង Leshen the Lord Garden គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ។
៩ គម្រោង Urban Village
Urban Village គឺជាគម្រោងលំនៅដ្ឋានលក្ខណៈខុនដូខ្ពស់ដែលផ្ដល់ជូននូវការរស់នៅបែបទំនើបរួម ជាមួយការផ្ដល់ជូនតម្លៃដ៏ពិសេស។ គម្រោង Urban Village ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Urban Living Solutions និង Goldfame Group។ គម្រោង Urban Village មានទីតាំងស្ថិតនៅក្នុងខណ្ឌ មានជ័យ តាមបណ្ដោយមហាវិថីសម្ដេចហ៊ុនសែន ឬមហាវិថី៦០ម៉ែត្រ ជាតំបន់ដែលមានសក្ដានុពលខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។ គម្រោង Urban Village គឺជាគម្រោងដែលល្អបំផុតសម្រាប់គ្រួសារវ័យ ក្មេងដែលចង់បានការរស់នៅបែបទំនើប ហើយស្ថិតនៅក្នុងតំបន់កណ្ដាលទីក្រុង។
១០ គម្រោង Bodaiju Residences
Bodaiju Residences គឺជាគម្រោងលំនៅដ្ឋានធំ និងដំបូងគេបង្អស់ដែលអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍ គម្រោងអចលនទ្រព្យមានប្រភពមកពីប្រទេសជប៉ុន។ គម្រោង Bodaiju Residences មានទីតាំំងស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ ហ៊ុំព័ទ្ធជុំវិញទៅដោយ សាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ និងមន្ទីរពេទ្យ។ គម្រោង Bodaiju Residences ត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យករជនជាតិជប៉ុន និងបារាំង។ គម្រោងនេះត្រូវបានបញ្ចប់ការសាងសង់ទាំង ស្រុងនៅក្នុងឆ្នាំ ២០១៨។
១១ គម្រោង One Park
One Park គឺជាគម្រោងលំនៅដ្ឋានប្រណីតស្ថិតនៅក្នុងតំបន់ដូនពេញដែលភាគច្រើនស្គាល់ថាជាតំបន់ មជ្ឈមណ្ឌលសេដ្ឋកិច្ចកណ្ដាលរបស់រាជធានីភ្នំពេញ។ គម្រោង One Park គឺជាគម្រោងលំនៅដ្ឋានប្រណីតដ៏ធំមួយ ដែលហ៊ុំព័ទ្ធទៅដោយផ្ទៃធម្មជាតិបៃតងដែលមានទំហំរហូតទៅដល់ ៣៣០០០ ម៉ែត្រការ៉េ។ ក្រៅពីមាន ការយកចិត្តទុកដាក់ចំពោះផាសុកភាពរបស់អ្នករស់នៅ គម្រោង One Park ក៏មានការផ្ដោតសំខាន់ ចំពោះធម្មជាតិបៃតង និងទីធ្លារួម។
គម្រោង One Park ត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ ២០១៩។ គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មគ្រប់គ្រងអគារ និងការធានាជួលត្រឡប់ជាមួយអត្រា១០%។
១២ គម្រោងបុរី VIP
បុរី VIP គឺជាគម្រោងលំនៅដ្ឋានបែបសហគមន៍ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ដង្កោ ជាខណ្ឌមួយដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតក្នុងតំបន់ជាយរាជធានីភ្នំពេញ។ គម្រោង បុរី VIP ផ្ដល់ជូននូវលំនៅដ្នានមានគុណភាពល្អ ទីតាំងប្រសើរជាមួយការផ្ដល់ជូនតម្លៃយ៉ាងសមរម្យបំផុតសមស្របសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ គម្រោង បុរី VIP ហ៊ុំព័ទ្ធទៅដោយ សាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ និង មន្ទីរពេទ្យ។ ពីគម្រោង បុរី VIP មកកាន់តំបន់កណ្ដាលរាជធានីភ្នំពេញមានចម្ងាយត្រឹមតែ២០នាទីប៉ុណ្ណោះ។ គម្រោង បុរី VIP គឺជាគម្រោងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ទិញផ្ទះដំបូងរបស់ខ្លួន។
១៣ គម្រោង The Peninsula Residences
The Peninsula Residences គឺជាគម្រោងខុនដូស្នាក់នៅប្រណីតមានកម្ពស់២៥ជាន់មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារជាតំបន់មួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការអភិវឌ្ឍខ្លាំងបំផុតនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងគម្រោង The Peninsula Residences មានយូនីតសរុបទាំងអស់ ចំនួន ១៦១ ដែលយូនីតនីមួយៗសុទ្ធសឹងតែមានរានហាលដាច់ដោយឡែកចាប់ពីយូនីតប្រភេទស្ទូឌីយ៉ូរហូតទៅដល់យូនីតមានបីបន្ទប់គេងដែលមានទំហំធំរហូតទៅដល់ ២៣៧ ម៉ែត្រការ៉េ។
គ្រប់យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងប្រណីតជាមួយការបំពាក់សម្ភារបរិក្ខារ និងគ្រឿងសង្ហារិម ទំនើបគុណភាពកំរិតអន្ដរជាតិ។ ការរស់នៅក្នុងអគារ The Peninsula Residences នឹងផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍រស់នៅបែបទំនើបគួបផ្សំជាមួយទេសភាពដ៏អស្ចារ្យនៃដងទន្លេមេគង្គ។ ម្យ៉ាងទៀត អ្នកក៏អាចរីករាយជាមួយបរិក្ខារផ្សេងៗដែលមាននៅក្នុងអគារស្រាប់ដូចជា កន្លែងហាត់ប្រាណ និង អាងងូតទឹកជាន់ដំបូល។ ចាប់ផ្ដើមបង្កើតបទពិសោធន៍នៃការរស់នៅបែបសម័យទំនើបរបស់អ្នក ជាមួយគម្រោង The Peninsula Residences ឥឡូវនេះ។
១៤ គម្រោង Parc 21 Residence
Parc 21 Residence គឺជាគម្រោងខុនដូទំនើបមានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញក្នុងខណ្ឌ ចំការមន។ គម្រោង Parc 21 Residence មានផ្ដល់ជូននូវយូនីតច្រើនជម្រើសសក្កិសមសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈទំាងអស់ទាំងអ្នកនៅលីវ និងអ្នកមានគ្រួសារដែលមានបំណងចង់ទទួលបានបទពិសោធន៍នៃការរស់នៅបែបទំនើបនៅកណ្ដាលទីក្រុង។
ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថី ម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេសុីឌិន។ គម្រោង ផាក ២១ រេសុីឌិន មានចម្ងាយត្រឹមតែ១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើន ក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និងផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World។ អ្វីដែលកាន់តែពិសេស គម្រោង Parc 21 Residence ស្ថិតនៅចន្លោះតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ដូចជា តំបន់ បឹងកេងកង ១ និង ទួលទំពូង ដែលសំបូរទៅដោយហាងលក់ទំនិញធំតូច ហាងកាហ្វេ ហាងនំបុ័ង ភោជនីដ្ឋាន មន្ទីពេទ្យ ធនាគារ សាលារៀន និងកន្លែងកំសាន្ដជច្រើនផ្សេងទៀត។
គម្រោងខុនដូ ផាក ២១ រេសុីឌិន មានបំពាក់នូវសម្ភារបរិក្ខារទំនើបៗ មានគុណភាពខ្ពស់ កំរិតអន្ដរជាតិ រួមជាមួយ អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និង កន្លែងអង្គុយលេងដើម្បីផ្ដល់ឲ្យអ្នករស់នៅក្នុងអគារនេះនូវបទពិសោធន៍ជីវិតរស់នៅដ៏ល្អប្រសើរ ប្រកបដោយឧត្តមភាពគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។
១៥ គម្រោង The Parkway
គម្រោង The Parkway គឺជាគម្រោងលំនៅដ្ឋានប្រភេទខុនដូទំនើបដ៏ថ្មីមួយដែលទើបលេចរូបរាងឡើងនៅក្នុងតំបន់ទួលគោកជាតំបន់មួយដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញ។ គម្រោង The Parkway នឹងផ្ដល់ជូនឲ្យអ្នករស់នៅនូវបទពិសោធន៍រស់នៅសម័យទំនើបជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសទាំងសេវាកម្ម និងគុណភាពកំរិតស្ដង់ដារអន្ដរជាតិ។ គម្រោង The Parkway ស្ថិតនៅលើទីតាំងដ៏ល្អឥតខ្ចោះហ៊ុំព័ទ្ធទៅដោយ សាលារៀន មន្ទីរពេទ្យ ហាងកាហ្វេ ភោជនីដ្ឋាន ធនាគារ កន្លែងកំសាន្ដ ហាងទំនិញ និង ផ្សារទំនើប មានដូចជា TK Avenue និង AEON Mall 2។ ឆាប់ឡើងចុះឈ្មោះចូលរួមព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃឥឡូវនេះដើម្បីកុំឲ្យខកខានឳកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោង The Parkway។
១៦ គម្រោង The Skyline
The Skyline គឺជាគម្រោងអភិវឌ្ឍចម្រុះមួយ និងជាទីសម្គាល់ថ្មីមួយនៅក្នុងខណ្ឌ ៧មករាក្នុងរាជធានីភ្នំពេញ។ គម្រោង The Skyline មានផ្ដល់ជូននូវយូនីតប្រណីតគួបផ្សំជាមួយការរចនាដ៏ល្អឥតខ្ជោះ និងការបំពាក់សម្ភារបរិក្ខារ គ្រឿងសង្ហារិមទំនើបគុណភាពអន្ដរជាតិដែលអាចផ្ដល់ឲ្យលោកអ្នកនូវបទពិសោធន៍រស់នៅបែបសម័យ ទំនើប។ គម្រោង The Skyline មានអគារចំនួន២ កម្ពស់៣៩ជាន់។ ក្នុងអគារមានផ្សារទំនើបគ្រប់ដណ្ដប់នៅផ្ទៃអគារចំនួន៣ជាន់ និងចំណតរថយន្តចំនួន៦ជាន់ ហើយនៅជាន់ទី៩មានអាងហែលទឹកខ្នាតធំ បន្ទប់ហាត់ប្រាណជាដើម ចាប់ពីជាន់ទី១០ឡើងទៅគឺជាខុនដូស្នាក់នៅ ហើយនៅជាន់ខាងលើទី៣៨មានសួនច្បារ និង ស្កាយបារ។ ដោយមានបរិយាកាស និងទីតាំងដ៏ល្អនេះ គម្រោង The Skyline បានទទួលការពេញចិត្ត និង ទំនុកចិត្តក្នុងការវិនិយោគលើខុនដូ ឬស្នាក់នៅក្នុងគម្រោង The Skyline ទាំងអតិថិជនក្នុងប្រទេស និង ក្រៅប្រទេស ។ គម្រោង The Skyline មានយូនីតចំនួន២ប្រភេទគឺយូនីតបន្ទប់គេងមួយទំហំ៧៧.៤៧ម៉ែត្រការ៉េ និង យូនីតបន្ទប់គេងពីរ ទំហំ១០៥.៦៤ម៉ែត្រការ៉េ ។ យូនីតនីមួយៗមានភ្ជាប់ជាមួយគ្រឿងសង្ហារិម និងគ្រឿងអគ្គិសនីសព្វគ្រប់ ទិញភ្លាមអាចចូលនៅបានភ្លាម។ អតិថិជនខ្មែរ និងបរទេសដែលទិញខុនដូគម្រោង The Skyline នឹងទទួលបានវិញ្ញាបនប័ត្រអចលនទ្រព្យអចិន្រ្តៃយ៍(ប្លង់រឹង)។
១៧ គម្រោង The Sky Park
The Sky Park គឺជាគម្រោងខុនដូប្រណីតដំបូងគេបង្អស់នៅលើទឺកដីអង្គរក្នុងខេត្តសៀមរាប។ គម្រោង The Sky Park គឺជាគម្រោងលំនៅដ្ឋានបែបសម័យទំនើបសាងសង់នៅលើទៅតាំងល្អបំផុតទំហំសរុប ៥,៦០០ ម៉ែត្រការ៉េនៅក្នុងទីក្រុមសៀមរាប។ អ្វីដែលកាន់តែពិសេសនោះគឺ The Sky Park គឺជាគម្រោង អភិវឌ្ឍលំនៅដ្ឋានតែមួយគត់មកពីខេត្តសៀមរាបដែលចូលរួមក្នុងព្រឹត្តិការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale នេះជាមួយការផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ច្រើនបំផុតពុំធ្លាប់មានពីមុនមក។
គម្រោង The Sky Park នឹងផ្ដល់ជូននូវបទពិសោធន៍រស់នៅថ្មីសម័យទំនើបជាមួយសម្ភារ និងបរិក្ខារទំនើបកម្រិតគុណភាពអន្ដរជាតិនៅលើទឹកដីទីក្រុងដ៏ចំណាស់របស់កម្ពុជាមួយនេះ។ គម្រោងនេះក៏នឹងផ្ដល់ជូននូវភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារនេះផងដែរដោយសារគម្រោងនេះត្រូវបានហ៊ុំព័ទ្ធទៅដោយ ផ្សារទំនើប ហាងលក់ទំនិញ សាលារៀន មន្ទីរពេទ្យ ធនាគារ ភោជនីដ្ឋាន បារ និងកន្លែងកំសាន្ដជាច្រើនផ្សេងទៀត។ ជាពិសេសគម្រោង The Sky Park មានចម្ងាយត្រឹមតែ ១០នាទីប៉ុណ្ណោះពីអាកាសយាន្ដដ្ឋានអន្ដរជាតិខេត្តសៀមរាប និងត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារទំនើបធំជាងគេក្នុងទីក្រុងសៀមរាបគឺផ្សារទំនើប Heritage Walk Shopping Center។
គ្រប់់យូនីតនៅក្នុងគម្រោង The Sky Park ត្រូវបានរចនាយ៉ាងល្អឥតខ្ជោះ និងបំពាក់ជាមួយសម្ភារបរិក្ខារមានគុណភាពល្អដាច់គេ។ លោកអ្នកអាចជ្រើសរើសយូនីតដែលមានទំហំចាប់ពី ៥៥ ទៅដល់ ១២១ម៉ែត្រការ៉េ។
១៨ គម្រោង The Hexa Condo
The Hexa Condo គឺជាគម្រោងលំនៅដ្ឋានប្រភេទខុនដូប្រណីត កម្ពស់៣១ជាន់ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ។ គម្រោង The Hexa Conda ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SJS Construction & Development ដែលមានប្រភពមកពីកោះតៃវ៉ាន់។ គម្រោងនេះមានទីតាំងល្អឥតខ្ចោះស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាននៅចន្លោះរវាងខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ។ គម្រោង The Hexa Condo ផ្ដល់ជូនឱកាសដ៏កម្រមានសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យបែបលំនៅដ្ឋានប្រណីតមានបំពាក់បរិក្ខារលំដាប់អន្ដរជាតិជាមួយការផ្ដល់ជូនតម្លៃយ៉ាងសមរម្យបំផុត។ គម្រោង The Hexa Condo នឹងចូលរួមលក់ក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីមុនមក។
១៩ គម្រោង La Vista One
La Vista One គឺជាគម្រោងខុនដូប្រណីតទាន់សម័យដែលមានកម្ពស់៤១ជាន់។ គម្រោងនេះមាន ទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារជាខណ្ឌមួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការរីក ចម្រើនយ៉ាងខ្លាំងខ្លាបំផុតនាប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសវិស័យសំណង់។ មិនត្រឹមតែ ជាលំនៅដ្ឋានទំនើបនោះទេ គម្រោង La Vista One នឹងក្លាយទៅជាទីសម្គាល់ថ្មី មួយនៅក្នុងតំបន់ជ្រោយចង្វារ។ ការរស់នៅក្នុងអគារ La Vista One នឹងមិនត្រឹមតែផ្ដល់ឲ្យអ្នកនូវ បទពិសោធន៍នៃការរស់នៅបែបទំនើបសម័យថ្មីនោះទេ លោកអ្នកក៏នឹងទទួលបាននូវទេសភាពដ៏ ស្រស់ត្រកាលនៃដងទន្លេមេគង្គ និងរាជធានីភ្នំពេញពីត្រោយទន្លេម្ខាងទៀតគ្រប់ពេលវេលាទាំង អស់។ ឆាប់ឡើងចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្ទះក្នុងក្ដីស្រមៃរបស់អ្នក។
២០ គម្រោង Prince International Plaza
Prince International Plaza គឺជាគម្រោអភិវឌ្ឍចម្រុះដ៏ធំមួយដែលស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី។ អភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យដ៏ធំល្បីឈ្មោះមកពីប្រទេសចិនគឺ ក្រុមហ៊ុន Prince Real Estate Group គម្រោង Prince International Plaza មានរួមបញ្ចូលនូវ អគារ ស្នាក់នៅទំនើបបែបខុនដូ អគារការិយាល័យ ហាងលក់ទំនិញ និងកន្លែងកំសាន្ដផ្សេងៗជាច្រើន។ ការរស់នៅក្នុងគម្រោង Prince International Plaza នឹងផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួលបំផុត ដោយលោកអ្នកមាននូវអ្វីគ្រប់យ៉ាងនៅក្នុងកន្លែងតែមួយ។ សម្រាប់ព្រឹត្តិការណ៍លក់អចល នទ្រព្យបញ្ចុះតម្លៃនេះគម្រោង Prince International Plaza នឹងធ្វើការផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ ច្រើនមហាសាល។
២១ ដីឡូតិ៍ ឧត្តុង្គ ៧០
ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនដែលនឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះ មានតែគម្រោង ឧត្តុង្គ ៧០ មួយតែប៉ុណ្ណោះ ដែលផ្ដល់ជូនអចលនទ្រព្យលក្ខណៈដីឡូត៍ ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសបំផុត! ស្របពេលដែលប្រទេសកម្ពុជាមានសន្ទុះលូតលាស់យ៉ាងខ្លាំងក្លាលើវិស័យសេដ្ឋកិច្ច វិនិយោគិនបានសម្លឹងឃើញប្រទេសកម្ពុជាជាទិសដៅវិនិយោគបន្ទាប់លើវិស័យអចលនទ្រព្យ។ ដោយហេតុនេះហើយ ការវិនិយោគលើដីឡូតិ៍បានក្លាយទៅជាជម្រើសវិនិយោគដ៏អំណោយផល នាពេលបច្ចុប្បន្ន។ ទន្ទឹមគ្នានេះដែរ វត្តមានរបស់ក្រុមហ៊ុន ឧដុង្គ ៧០ ក្នុងព្រឹត្តិការណ៍ Black Friday Property Sale នឹងនាំមកនូវឱកាសមាសសម្រាប់លោកអ្នកដែលកំពុងស្វែងរកជម្រើសវិនិយោគបានប្រាក់ចំណេញខ្ពស់។
២២ បុរី ដឹ ព្រេមៀលែន សែនសុខ
ដឹ ព្រេមៀ លែន សែនសុខ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍បុរីដ៏ល្បីឈ្មោះ ដែលនឹងមានវត្តមានក្នុងព្រឹត្តិការណ៍ Black Friday Property Sale! ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុននឹងនាំមកជូនលោកអ្នកនូវគម្រោងបុរី ដឹ ព្រីមៀលែន ដ៏ល្អប្រណីតស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់មានការរីកដុះដាលយ៉ាងខ្លាំងនូវគម្រោងលំនៅដ្ឋានសម័យទំនើប។
បុរី ដឹ ព្រេមៀលែន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសារទីតាំងដ៏ល្អប្រណីតស្ថិតនៅក្បែរផ្សារទំនើបអ៊ីអនម៉លទី២ ដែលជាផ្សារទំនើបធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះដែរ នៅក្នុងបុរីក៏មានហាងអាជីវកម្មដ៏សម្បូរបែប កន្លែងកម្សាន្ត និងហាងលក់រាយកម្រិតស្តង់ដារ ដែលនាំឱ្យបុរីមួយនេះក្លាយទៅជាគោលដៅលំនៅដ្ឋានដ៏ពិសេស ខុសប្លែកពីគេ និងគួរឱ្យចង់រស់នៅ។ បុរី ដឹ ព្រេមៀលែន ផ្តល់ជូនជម្រើសសបហៅស៍ ដែលមាន ៦បន្ទប់គេង និងបន្ទប់ទឹក។
កាន់តែពិសេស ដោយសារតែបុរីមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ នេះមានន័យថាលំនៅដ្ឋានរបស់អ្នកនឹងអាចកើនឡើងតម្លៃជាបន្តបន្ទាប់ ជាក់ជាមិនខាន។ ឥឡូវនេះជាឱកាសដ៏ពិសេសសម្រាប់លោកអ្នកដែលប្រាថ្នាចង់បានលំនៅដ្ឋាននៅក្នុងខណ្ឌសែនសុខ ពោលគឺ បុរី ដឹ ព្រេមៀលែន នឹងផ្ដល់ជូនការបញ្ចុះតម្លៃដ៏ច្រើនមហាសាលក្នុងព្រឹត្តិការណ៍ Black Friday Property Sale!
២៣ បុរី សម្បត្តិមានហេង ៣
ក្នុងរយៈពេលចុងក្រោយនេះ គម្រោងបុរីបានវិវត្តទៅមុខកាន់តែប្រសើរជាងមុន ពិសេសលើសោភ័ណភាព និងការរចនាផ្ទៃខាងក្នុង។ បុរី សម្បត្តិមានហេង ៣ គឺជាឧទាហរណ៍មួយនៃនិន្នាការអភិវឌ្ឍន៍បុរីនាសម័យបច្ចុប្បន្ន ជាមួយនឹងទីធ្លាលំនៅដ្ឋានធំទូលាយ ការធានាសុវត្ថិភាពខ្ពស់ និងអារម្មណ៍រស់នៅស្និទ្ធស្នាលលក្ខណៈសហគមន៍។ ខណៈពេលដែលព្រឹត្តិការណ៍ Black Friday Proerty Sale កាន់តែខិតមកកៀកហើយនោះ បុរី សម្បត្តិមានហេង ៣ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនការបញ្ចុះតម្លៃដ៏ធំបំផុតសម្រាប់លោកអ្នក។
២៤ បុរី ភូមិបាគង
ខេត្តសៀមរាបមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមប៉ុណ្ណោះទេ ខេត្តមួយនេះក៏ជាទិសដៅអភិវឌ្ឍន៍គម្រោងបុរីដ៏ពេញនិយមផងដែរ នាពេលបច្ចុប្បន្ន។ ការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ខេត្តមួយនេះបានជំរុញឱ្យមានការផ្លាស់ប្តូររសនិយមរបស់ប្រជាជនសម្រាប់ការជ្រើសរើសលំនៅដ្ឋានរស់នៅ ហើយដើម្បីបំពេញតាមនិន្នាការថ្មីនេះ បុរី ភូមិបាគង ត្រូវបានស្ថាបនាឡើងទៅជាលំនៅដ្ឋានជាយក្រុងដ៏ទំនើបទាន់សម័យ សម្រាប់ប្រជាជនជំនាន់ថ្មី។ ចំណុចលេចធ្លោរបស់ បុរី ភូមិបាគង គឺការរចនាស្ថាបត្យកម្មបែបសហសម័យ និងការរចនាផ្ទៃខាងក្នុងប្រកបដោយសោភ័ណភាពតាមលំនាំ “Minimalist” ដែលធ្វើឱ្យគម្រោងនេះក្លាយទៅជាលំនៅដ្ឋានគំរូសម្រាប់ជីវិតរស់នៅសម័យទំនើប។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរី ភូមិ បាគង ព្រឹត្តិការណ៍ Black Friday Property Sale គឺជាឱកាសដ៏កម្រដែលនាំមកជូននូវការបញ្ចុះតម្លៃដ៏ធំមហាសាល ដែលមិននឹកស្មានដល់។
២៥ បុរី ដឹ ប៉ូលឡូវ៉ាត់
បុរី ដឹ ប៉ូលឡូវ៉ាត់ គឺជាគម្រោងបុរីដ៏ទំនើប ដែលនឹងលេចរូបរាងឡើងឆាប់ៗនេះតាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតនៅក្បែរមហាវិថីសម្ដេចហ៊ុនសែន។ ខណៈពេលដែលគម្រោងបុរីនាពេលបច្ចុប្បន្ននាំមកនូវការរស់នៅលក្ខណៈសហគមន៍ គម្រោង បុរី ដឹ ប៉ូលឡូវ៉ាត់ បានបោះជំហានទៅមុខថែមមួយកម្រិតទៀតដោយបង្កើតទីក្រុងតូចមួយនៅជាយក្រុង ដែលរួមបញ្ចូលនូវផ្ទះសបហៅស៍ដ៏ស្រស់ស្អាត ហាងលក់ទំនិញ ព្រមទាំងបរិក្ខារនិងសេវាកម្មជាច្រើន ដែលនាំមកនូវជីវិតរស់នៅយ៉ាងពេញលេញនិងប្រកបដោយផាសុកភាព។ ក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរី ដឹ ប៉ូលឡូវ៉ាត់ ជាមួយនឹងការបញ្ចុះតម្លៃធំបំផុតក្នុងព្រឹតិ្តការណ៍ Black Friday Property Sale។
២៦ បុរី លី សុវណ្ណ ព្រែកព្នៅ
បុរី លី សុវណ្ណ ព្រែកព្នៅ គឺជាគម្រោងវីឡាកូនកាត់ និងផ្ទះសបហៅស៍។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ដែលកំពុងក្លាយខ្លួនទៅជាគោលដៅអភិវឌ្ឍន៍បុរីដ៏សំខាន់មួយនៅក្នុងទីផ្សារ។ នៅជុំវិញបុរី សម្បូរទៅដោយ សាលារៀន ផ្សារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើន ក៏ដូចជារចនាសម័្ពន្ធសំខាន់ៗជាច្រើនទៀតដែលកំពុងលេចរូបរាងឡើងបណ្តើរៗនៅជុំវិញតំបន់នេះ។ លក្ខណៈពិសេសទាំងអស់នេះបានធ្វើឱ្យ បុរី លី សុវណ្ណ ព្រែកព្នៅ ក្លាយទៅជាគម្រោងបុរីដ៏លេចធ្លោមួយក្នុងព្រឹត្តិការណ៍ Black Friday Property Sale ជាមួយនឹងតម្លៃសមរម្យ!
២៧ គម្រោង Mekong View Tower 6
គម្រោង Mekong View Tower 6 គឺជាគម្រោងខុនដូប្រណីតនិងអាផាតមិន មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាលរបស់ទន្លេសាប និងទន្លេបាសាក់។ យូនីតក្នុងគម្រោងនេះត្រូវបានបំពាក់ដោយបរិក្ខារលំដាប់ខ្ពស់ រួមមាន ស្កាយបារ អាហារដ្ឋាន អាងហែលទឹក ក្លិបកម្សាន្ត អមដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភោជនីយដ្ឋានម្ហូបចម្រុះ ដែលផ្ដល់ជូនសេវាកម្មរៀបចំអាហារ និងពិធីជប់លៀងនានាថែមទៀតផង។ បន្ថែមពីលើនេះទៀត បណ្តាញទូរទស្សន៏ខ្សែកាបនិងប្រព័ន្ធអ៊ីនធឺណិតត្រូវបានបំពាក់រួចជាស្រេចនៅគ្រប់យូនីត។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ទិញខុនដូក្នុងគម្រោងនេះ កុំភ្លេចចូលរួមព្រឹត្តិការណ៍ Black Friday Property Sale ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យបំផុត។
២៨ គម្រោងផ្ទះល្វែង ព្រីមៀមគ្រុប
គម្រោងផ្ទះល្វែង ព្រីមៀមគ្រុប នាំមកនូវលំនៅដ្ឋានមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១។
២៩ បុរី ខេអេស រ៉េសុីដេន
បុរី ខេអេស រ៉េស៊ីដេន គឺជាគម្រោងបុរីលំនៅដ្ឋានដែលមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃរាជធានីភ្នំពេញ ក្នុងតំបន់កៀនស្វាយ។ គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍលំនៅដ្ឋានប្រភេទសបហៅស៍ និងវីឡាកូនកាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ បុរីនេះមានលំនៅដ្ឋានសរុបចំនួន ២០០យូនីត ដែលនឹងអភិវឌ្ឍលើផ្ទៃដីទំហំ ៣៤,០៩៧ ម៉ែត្រការ៉េ។ ក្រៅពីនេះ ភោជនីយដ្ឋាន បារ ហាងលក់ទំនិញ និងហាងកាហ្វេ សុទ្ធសឹងតែមានស្រាប់នៅក្នុងបរិវេណបុរី ដែលធ្វើឱ្យ បុរី ខេអេស រ៉េស៊ីដេន ស័ក្តិសមសម្រាប់ទាំងអតិថិជនលក្ខណៈគ្រួសារ និងលក្ខណៈឯកជន។ ឆាប់ឡើងចុះឈ្មោះចូលរួមទាំងអស់គ្នាឥឡូវនេះដោយសេរី។
ដើម្បីកុំឲ្យខកខានឳកាសចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោងជាច្រើននេះ សូមធ្វើការចុះឈ្មោះ ដោយឥតគិតថ្លៃឥឡូវនេះ។ យើងរងចាំជួបអ្នកទាំងអស់គ្នានៅក្នុងថ្ងៃព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀលទៅដល់ម៉ោង៨យប់។
ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖
នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh
ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖
ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh
ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh
អត្ថបទដោយ
Comments