+85561 777 090
Logo
គម្រោង Blue Bay នៅក្រុងព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ នេះហើយ
Updated on: June 7, 2022, 3:16 a.m.
Published on: June 25, 2019, 4:59 a.m.

គម្រោង Blue Bay នៅក្រុងព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ នេះហើយ


ការវិនិយោគអចលនទ្រព្យគឹអាចមានហានិភ័យខ្លះដែរ។ ប៉ុន្តែហានិភ័យនឹងមានតិចតួច នៅពេលគម្រោងជិតបញ្ចប់ការសាងសង់។ គម្រោងខុនដូ Blue Bay គឺជាការអភិវឌ្ឍថ្មីបំផុតមួយ ក្នុងទីក្រុងឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៩ នេះ ដែលនេះមានន័យថាសក្តានុពលរបស់គម្រោងអាចឃើញច្បាស់រួចទៅហើយ។

ក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរសមុទ្ររីកគឺកំពុងបង្កើតសក្តានុពលដ៏អស្ចារ្យចម្រើនថ្មី និងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយនៅអាស៊ី។

វិធីល្អបំផុតមួយដើម្បីបញ្ជៀសហានិភ័យនៅពេលទិញអចលនទ្រព្យគឺទិញគម្រោងដែលបានបញ្ចប់ការសាងសង់ ឬជិតបញ្ចប់។ ទោះជាយ៉ាងណាក៏ សម្រាប់ខេត្តព្រះសីហនុ ការអភិវឌ្ឍន៍ជាច្រើននឹងមិនត្រូវបាន បញ្ចប់ក្នុងរយៈពេលពីរបីឆ្នាំទៀតនោះទេ។ ប៉ុន្តែសម្រាប់គម្រោង Blue Bay វិញ នឹងបញ្ចប់ជាស្ថាពរក្នុងក្នុងខែធ្នូ ឆ្នាំ​២០១៩នេះ។

ជាការពិត Blue Bay គឺជាគម្រោងខុនដូលំដាប់ខ្ពស់បំផុតមួយដែលនឹងត្រូវប្រគល់ជូននៅចុងឆ្នាំនេះ។ អ្នកអភិវឌ្ឍន៍របស់ Blue Bay ផ្តល់ជូនផលចំណេញខ្ពស់មិនធ្លាប់មាន ក្នុងអត្រាជួលត្រឡប់ប្រចាំឆ្នាំថេរ ៨  ភាគរយ រហូតដល់រយៈពេល ៨ ឆ្នាំសម្រាប់អ្នកទិញ។

លើសពីនេះទៅទៀតធនាគារភ្នំពេញពាណិជ្ជកំពុងធ្វើការសហការ និងផ្តល់កម្ចីទិញផ្ទះដល់អ្នកទិញ។ កុំរង់ចាំឆ្នាំក្រោយ! ចុចនៅទីនេះ ដើម្បីចាប់ផ្តើមទទួលយកអត្ថប្រយោជន៍ជាមួយ Blue Bay ឥឡូវនេះ!  

លក្ខណៈពិសេសរបស់ Blue Bay

អគារគម្រោង Blue Bay

បច្ចុប្បន្ននេះ បន្ទប់សណ្ឋាគារធម្មតា មិនមានទេសភាពមហាសមុទ្រ ដែលនៅជិតទីតាំងរបស់ Blue Bay មានតម្លៃប្រហែល ១១០ ដុល្លារក្នុងមួយយប់។ នេះមានន័យថាប្រាក់ចំណូលប្រចាំខែនៅទីនេះអាចខ្ពស់ រហូតដល់ ៣,០០០ ដុល្លារ។

ការប៉ាន់ស្មានដែលតិចបំផុតបង្ហាញថាយូនីតអាមផាតមិនទំហំ ៥៨ ម៉ែត្រការ៉េនៅ Blue Bay អាចរកបាន ២,០០០ ដុល្លារក្នុងមួយខែ។ នេះស្មើនឹង ២៤,០០០ ដុល្លារក្នុងមួយឆ្នាំ ហើយជិត ១០០,០០០ ដុល្លារក្នុងរយៈពេល ៤ ឆ្នាំ។

ឥឡូវនេះ Blue Bay កំពុងដាក់លក់ក្នុងតម្លៃប្រហែល ៣,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះមានន័យថាតម្លៃសរុបនឹងមានប្រហែល ២០០,០០០ ដុល្លារ។ ត្រង់នេះអ្នក អាចទទួលបានចំណូលប្រចាំឆ្នាំប្រហែល ១២ ភាគរយ។

វិនិយោគឥឡូវនេះ អ្នកអាចមានសិទ្ធិទទួលបានការជួលត្រលប់រយៈពេល ៣ ឆ្នាំ។ នេះឱកាសគឺមានតែមួយគត់នៅក្នុងតំបន់នេះ ហើយវាមានន័យថាអ្នកអាចទទួលបានការបញ្ចុះតម្លៃ ៣០ ភាគរយ។

ក្នុងនាមជាសក្ខីភាពនៃវឌ្ឍនភាពរបស់គម្រោង Blue Bay អគារ C របស់របស់គម្រោងនេះត្រូវបានបញ្ចប់រួចរាល់កាលពីខែតុលាឆ្នាំមុន។ ឥឡូវនេះជាពេលត្រូវរាប់ថយក្រោយរហូតដល់ខែធ្នូ ឆ្នាំ២០១៩ ។ យូនីតនៅ Blue Bay មានទំហំពី ៥៨ ទៅ ១០០ ម៉ែត្រការ៉េ។

លម្អិតអំពី Blue Bay

ទេសភាពសមុទ្រមើលពីគម្រោង Blue Bay

Blue Bay ស្ថិតនៅលើឆ្នេរឯករាជ្យខេត្តព្រះសីហនុ។ ឈរលើផ្ទៃដីទំហំ ១១០,០០០ ម៉ែត្រការ៉េ Blue Bay មានកម្ពស់ ៣៧ ជាន់ មានអាផាតមេន ១,៥០០ យូនីត។ គួរកត់សម្គាល់ថា ៨០% នៃយូនីតអាចមើលឃើញទេសភាពសមុទ្រ។

ជីវិតរស់នៅក្នុង Blue Bay គឺមានភាពងាយស្រួល។ ពោលគឺនៅជិតរង្វង់មូលតោពីរ និងជិតកន្លែងទាក់ទាញជាច្រើនទៀតនៅក្រុងព្រះសីហនុ ដូចជា៖ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល ឆ្នេរសុខា ឆ្នេរជ័យជំនះ ឆ្នេរ Serendipity កោះរ៉ុង  កោះរុងសន្លឹម កោះឫស្សី ឧទ្យានភ្នំស្វា។ 

Blue Bay ក៏មានសេវាកម្មសម្បូរបែបផងដែរ។ ទាំងនេះរួមមាន កាស៊ីណូ កន្លែងហែលទឹកសមុទ្រ  អាងហែលទឹកលើដំបូល កន្លែងលេងបាល់ទះលើឆ្នេរ ភោជនីយដ្ឋានអាហារចិន និងអឺរ៉ុប រង្គសាល បារ ក្លឹបអាជីវកម្ម ក្លឹបហាត់ប្រាណ ផ្សារទំនើប ហាងកាហ្វេ មជ្ឈមណ្ឌលសេវាកម្មអចលនទ្រព្យ និងផ្សេងៗទៀត។

លើសពីនេះទៀតសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ល្បីល្បាញឈ្មោះថា  Wyndham Hotel និងហាងទំនិញរួចពន្ធដ៏ធំមួយបានចុះហត្ថលេខាចូលរួមជាមួយគម្រោងនេះ។

Blue Bay លេចធ្លោលើសគេផ្នែករចនា។ ស្ថាបត្យកម្មសម័យទំនើបរបស់គម្រោង មានចម្លាក់លម្អិត និងប្រណិតនៅគ្រប់ជ្រុង។ ការរស់នៅទីនេះគឺពោពេញដោយភាពស្រស់ស្អាត សុខភាព និងរចនាបថបែបថ្មី។

គុណភាពអគារ Blue Bay

Blue Bay ប្រើប្រាស់ស្តង់ដារសាងសង់ដ៏ទំនើប ដែលមានលក្ខណៈពិសេសដូចជា៖ 

  • បទដ្ឋានស្តង់ដារនៃដែកថែប និងបេតុងមានកម្រិតខ្ពស់

  • កន្លែងពាណិជ្ជកម្មនៅជាន់ក្រោមជាមួយជញ្ជាំងថ្មក្រានីត

  • បង្អួចចាប់ពីបាតក្រោមទៅពិដានជាមួយនឹងអាលុយមីញ៉ូម

  • កញ្ចក់អ៊ីសូឡង់ពីរជាន់

  • អ៊ីសូឡង់ការពារកំដៅកម្រិតខ្ពស់នៅលើជញ្ជាំងខាងក្នុង និងខាងក្រៅ

ជម្រើសដ៏សម្បូរបែបនៅ Blue Bay កំពុងរង់ចាំអ្នក។ អ្នកអាចជ្រើសរើសយកយូនីតណាមួយទៅតាម តម្រូវកាពិតប្រាកដរបស់អ្នក។ មិនថាអ្នកចង់បានផ្ទះលម្ហែកាយ កន្លែងដែលអាចជួលត្រលប់ ឬផ្ទះទីពីរ នោះទេ អ្នកអាចស្វែងរកបាននៅទីនេះ។

សូមអញ្ជើញមកកាន់ការិយាល័យលក់របស់ Blue Bay ឬទាក់ទងមកពួកយើងឥឡូវនេះ។ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ អចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។ 

ចុះឈ្មោះចូលរួមប្រកួតប្រជែង

Comments