+85561 777 090
Logo
តំបន់បឹងកេងកង៖ ហេតុអ្វីតំំបន់នេះក្លាយជាតំបន់ដ៏មានប្រជាប្រិយភាពនៅក្នុងក្រុងភ្នំពេញ?
Updated on: June 7, 2022, 6:29 a.m.
Published on: January 11, 2017, 6:16 p.m.
Realestate News

តំបន់បឹងកេងកង៖ ហេតុអ្វីតំំបន់នេះក្លាយជាតំបន់ដ៏មានប្រជាប្រិយភាពនៅក្នុងក្រុងភ្នំពេញ?


បឹងកេងកងគឺជាតំបន់មួយស្ថិតនៅក្នុងខណ្ឌចំការមនហើយត្រូវបានគេចាត់ទុកថាជាខណ្ឌដែលមានទិស ដៅអភិវឌ្ឍន៏អចលនទ្រព្យខ្លាំងបំផុតក្នុងប្រទេសកម្ពុជា។ បឹងកេងកងត្រូវបានបែងចែកជាបី៖ បឹងកេងកង១(BKK1) បឹងកេងកង២(BKK2) និងបឹងកេងកង៣(BKK3)។

បឹងកេងកង១គឺជាតំបន់ដែលមានទីស្នាក់ការអង្គការក្រៅរដ្ឋាភិបាល ជនបរទេស មន្ត្រីរាជការ ក្រសួង និងពាណិជ្ជកម្មជាច្រើនតាំងទីនៅទីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើប្រៀបធៀបបឹងកេងកង២ និងបឹងកេងកង៣ វាគឺជាសង្កាត់ដែលមានសក្ដនុពលសម្រាប់ទីផ្សារ បារ និងភោជនីយដ្ឋាន ម្ហូប និងភេសជ្ជៈអន្តរជាតិ និងហាងលក់ទំនិញជាច្រើន។ បឹងកេងកង២គឺជាសង្កាត់ដែលស្ថិតនៅភាគខាងលិចនៃបឹងកេងកង១ ហើយវានៅតែមានទីផ្សារខ្លាំងសម្រាប់ការស្នាក់នៅ ហើយជាទូទៅវាមានតម្លៃដីថោកជាងតំបន់បឹងកេងកង១។ និយាយអំពីសង្កាត់បឹងកេងកង៣វិញត្រូវបានគេស្គាល់ថាជាកន្លែងដែលមានស្តង់ដារស់នៅបែបខ្មែរ និងស្តង់ដារស់នៅបែបជនបរទេសហើយវាគឺជាតំបន់ដែលមានប្រជាជនរស់នៅច្រើនទៀតផង។

តើទីផ្សារអចលនទ្រព្យក្នុងបឹងកេងកងមានលក្ខណៈយ៉ាងដូចម្ដេច?

ទីផ្សារដីក្នុងសង្កាត់បឹងកេងកង៖ បើយោងតាមរបាយការណ៏របស់សារព័ត៌មានខ្មែរថាមស៏បានឱ្យដឹងថាតម្លៃដីក្នុងតំបន់នេះនៅតែមាន លំនឹងក្នុងឆមាសទី១ ពាក់កណ្ដាល់ឆ្នាំ២០១៦។ ភាពមានលំនឹងនេះត្រូវបានគេសន្មត់ថាមានការថយចុះនៃការវិនិយោគក្នុងតំបន់នោះ។ តម្លៃដីក្នុងសង្កាត់បឹងកេងកងមានតម្លៃ៣,៨០០ទៅ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Lucky Real Estate Co. Ltd លោក Poe Eavkong បានបន្ថែមថា “តម្លៃដីឡើងដល់ចំនុចអតិបរមានាពេលបច្ចុប្បន្នហេតុដូច្នេះហើយបានជាដីនៅតំបន់នោះនៅថេរ ប៉ុន្តែខ្ញុំមិនរំពឹងថាវានឹងធ្លាក់ចុះនោះទេ។”​ លោកបានបញ្ជាក់ថា “បើធៀបនឹងប្រទេសជិតខាងតម្លៃដីក្នុង ទីក្រុងរបស់យើងហាក់បីដូចជាទាបជាង។”

ទីផ្សារលំនៅដ្ឋានក្នុងបឹងកេងកង៖

បឹងកេងកងនៅតែជាតំបន់ដែលមានសក្ដានុពលសម្រាប់ទីផ្សារលំនៅដ្ឋានក្នុងប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៏ត្រីមាសទី២ដែលបានចេញផ្សាយដោយក្រុមហ៊ុន Bonna Realty កាលពីខែកក្កដាកន្លងទៅ។ បឹងកេងកងគឺជាសង្កាត់ដែលមានអាផាតមេន៥១%ក្នុងខណ្ឌចំការមនដែលអាផាតមេនសរុបមានចំនួន១៤៥។ បឹងកេងកង៣មាន៨%បឹងកេងកង២មាន៩% និងបឹងកេងកង១ឈាន មុខគេមានដល់៣៤%នៃអាផាតមេន និងខុនដូគិតមកដល់ពេលបច្ចុប្បន្ន។

ប្រសិនបើអ្នកចង់ទិញខុនដូដែលមានគ្រឿងសង្ហារឹមពេញលេញមានតម្លៃត្រឹមតែ៣៥,០០០ដុល្លារតែប៉ុណ្ណោះក្នុងបឹងកេងកង។ ក៏ប៉ុន្តែប្រសិនបើអ្នកស្វែងរកកន្លែងរស់នៅដែលមានទ្រង់ទ្រាយធំ penthouse units មានតម្លៃខ្ពស់ដល់១,៣លានដុល្លារក្នុងមួយយូនីត។ អាស្រ័យលើតម្រូវការរបស់រៀងៗខ្លួនលោកអ្នកអាចជួលយូនីតដែលមាន២បន្ទប់គេង មានតម្លៃត្រឹមតែ១៣០ដុល្លារក្នុងមួយខែសម្រាប់យូតនីតដែលមាន៣បន្ទប់គេង មានផ្គត់ផ្គង់សម្ភារៈគ្រប់គ្រាន់និងស្ថិតនៅក្នុងតំបន់ដែលមិនលេចទឹកដែលមានតម្លៃ៤,១០០ដុល្លារក្នុងមួយខែ។ 

អត្រាជួលសេវាកម្មអាផាតមេនក្នុងបឹងកេងកងមានតម្លៃខ្ពស់ដល់៤,៥០០ដុល្លារក្នុងមួយខែសម្រាប់អាផាតមេនដែល មាន៣ បន្ទប់គេង។ ក៏ប៉ុន្តែសេវាកម្មអផាតមេនគុណភាពល្អជាច្រើនត្រូវបានធានាសុវត្ថិភាពក្នុងតម្លៃ១០០០ ក្នុងមួយខែ។ សេវាកម្មនិងគុណភាពប្រាកដណាស់ថាអាចជះឥទ្ធិពលដល់តម្លៃអាផាតមេន ដែលផ្តល់ជូនសេវាកម្មធម្មតាមានតម្លៃប្រហែលត្រឹមតែ៤០០ដុល្លារក្នុងមួយខែ។    

មានវីឡាជាច្រើនក្នុងតំបន់សម្រាប់ផ្តល់ជូនតម្រូវការផ្សេងៗគ្នា វីឡាដែលមានមួយបន្ទប់មានតម្លៃទាបត្រឹមតែ៧០០ដុល្លារក្នុងមួយខែ។ វីឡាមួយចំនួននៅតែមានសម្រាប់លក់ក្នុងបឹងកេងកងក៏ប៉ុន្តែការផ្គត់ផ្គង់មានកំណត់ អចលនទ្រព្យវីឡាជាច្រើនត្រូវបានទិញដោយអ្នកអភិវឌ្ឍន៏អាផាតមេន សណ្ឋាគារ និងខុនដូដើម្បីធ្វើការសាងសង់ថ្មី។ ហេតុដូច្នេះហើយត្រូវរំពឹងអ្វីដែលអ្នកអាចទទួលយកបាន ពីព្រោះវីឡាដែលមាន គុណភាពល្អដែលព័ទ្ធជុំវិញដោយដីកំពុងតែមានតម្រូវការខ្ពស់សម្រាប់អ្នកមានក្នុងតំបន់នេះ។ វីឡាក៏ ពេញនិយមសម្រាប់អ្នកប្រកបអាជីវកម្មដែលកំពុងតែស្វែងរកដើម្បីបង្កើតការិយាល័យ និងហាងលក់ទំនិញផ្សេងៗ ការជួលវីឡាវាមានអត្ថប្រយោជន៍ម្យា៉ងបើធៀបនឹងផ្ទះល្វែង និងផ្ទះល្វែងអាជីវកម្មនៅក្នុងតំបន់នេះ។

តម្លៃអាចប្រែប្រួលបន្តិចបន្តួចក្នុងចំណោមសង្កាត់បឹងកេងកងទាំងបីនេះ។ អចលនទ្រព្យសង្កាត់បឹងកេងកង ១ជាធម្មតាមានតម្លៃថ្លៃជាង បឹងកេងកង២ និងបឹងកេងកង៣ ពីព្រោះវាមានការអភិវឌ្ឍន៏ច្រើនជាងគេ។ អ្នកអភិវឌ្ឍន៏មានលទ្ធភាពចំណាយប្រាក់ជាច្រើនសម្រាប់អភិវឌ្ឍន៏ដីក្នុងតំបន់នេះ ហេតុដូច្នេះហើយអ្នកជួលដែលមានសមត្ថភាពអាចចំណាយលើអត្រាជាច្រើនក្នុងការជួល។ កត្តាទាំងអស់ នេះហើយដែលកំពុងតែជម្រុញឲ្យអ្នកដែលមិនសូវមានប្រាក់ច្រើនជ្រើសរើសតំបន់ដែលមានទីផ្សារ មិនសូវរីកចម្រើន។

អត្រាជួលក្នុងតំបន់បឹងកេងកងគឺមានអត្រាខ្ពស់បំផុតក្នុងប្រទេសភាគច្រើនជាជនបរទេស ពាណិជ្ជករ ប្រជាជនខ្មែរដែលមានប្រាក់ចំណូលខ្ពស់។ ជាមួយអត្រាជួលអចលនទ្រព្យកើនខ្ពស់បែបនេះ គឺជាការផ្តល់ទំនុកចិត្តចិត្តសម្រាប់អ្នកអភវិឌ្ឍន៏ក្នុងការទទួលបានចំណូលពីការជួលត្រឡប់មកវិញខ្ពស់នាឆ្នាំខាងមុខ។

ទន្ទឹមនឹងនេះដែរអត្រាកាន់កាប់ក្នុងតំបន់នេះនៅតែមានភាពរឹងមាំ  យោងតាមត្រីមាសទី២ឆ្នាំ២០១៦ ក្រុមហ៊ុន CBRE បានឱ្យដឹងថាអត្រាកាន់កាប់អាផាតមេនទាំងមូលក្នុងទីក្រុងភ្នំពេញដែលមានចំនួន៨៦.៨% (រួមបញ្ចូលគ្រប់តំបន់និងខណ្ឌជាច្រើនក្នុងទីក្រុងភ្នំពេញ)។ ក្រុមហ៊ុន Knight Frank Cambodia បានថ្លែងក្នុងពាក់កណ្ដាលឆ្នាំ២០១៦ថាសេវាកម្មអាផាតមេនក្នុងតំបន់សំខាន់ៗដូចជាបឹងកេងកងនៅតែបន្តកើនឡើងតម្រូវការកាន់កាប់ច្រើនជាង៨០%។

ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងបឹងកេងកង៖

មានការិយាល័យជាច្រើនសម្រាប់ជួលក្នុងបឹងកេងកង ជាពិសេសក្នុងបឹងកេងកង១។ អត្រាជួលមានតម្លៃ ចាប់ពី១,៣០០ដុល្លារ សម្រាប់ការិយាល័យទំហំ១០០ម៉ែត្រការ៉េ ហើយអាចកើនដល់៥,៥០០ដុល្លារក្នុងមួយខែ សម្រាប់ការិយាល័យមួយដែលមានផ្តល់ជូនសំភារៈ និងគ្រឿងសង្ហារឹមគ្រប់គ្រាន់។

គម្រោងអភិវឌ្ឍន៏ថ្មីៗក្នុងបឹងកេងកង៖

មានគម្រោងអភិវឌ្ឍន៏ថ្មីៗជាច្រើនក្នុងបឹងកេងកង៖

មានគម្រោងអភិវឌ្ឍន៍ដូចជា៖  88 Suites ដែលអភិវឌ្ឍន៏ដោយក្រុមហ៊ុន Chip Hock Realty & Development Sdn Bhd ហើយរចនាម៉ូតដោយក្រុមហ៊ុន SW1P Collective Architecture។ គម្រោងអភិវឌ្ឍន៏នេះនឹងក្លាយជាប្រភេទលំនៅដ្ឋានផ្ទះ និងការិយាល័យក្នុងប្រទេសកម្ពុជា។ គម្រោងនេះមាន កម្ពស់២១ ជាន់ និងមានការផ្តល់ជូននូវ រានហាលនៅលើដំបូល កន្លែងហាត់ប្រាណ សូណា អាងហាងហែលទឹក និងប្រព័ន្ធចតរថយន្តស្វ័យប្រវត្ត គម្រោងនេះនឹងត្រូវបានសាងសង់រួចរាល់នៅចុងឆ្នាំ២០១៨។

គម្រោង Imperial Crown Condominium ក៏នឹងចេញរូបរាងឆាប់ៗនេះផងដែរ។ ការសាងសង់ប្រកបដោយដោយគុណភាព ការរចនាដ៏វិចិត្រ រួមផ្សំការតុបតែង និងចំលាក់តាមបែបស្ថាបត្យកម្ម Baroque។​ នេះគឺជាគម្រោងដែលទំនើប និងត្រូវបានទទួលស្គាល់ថាជាគម្រោងលំនៅដ្ឋានដ្ឋានដ៏អស្ចារ្យមួយ។ តួយ៉ាងការផ្តល់ជូនសម្ភារៈតុបតែងលំអរួមមាន ថ្មភក់ដោយមិនចាំបាច់មានការថែរក្សាអ្វីច្រើននោះទេ ហើយអាចទុកបានក្នុងរយៈពេល២០ឆ្នាំដោយរក្សាភាពដើមដដែល ក៏មានកន្លែងចតយានយន្តចំនួន៦ជាន់។

បរិបទរស់នៅក្នុងតំបន់បឹងកេងកង៖

តើមានសាលាអ្វីខ្លះក្នុងបឹងកេងកង?

មានសាលាអន្តរជាតិជាច្រើនស្ថិតនៅក្នុងតំបន់បឹងកេងកងរួមមាន៖ សាលាអន្តរជាតិភ្នំពេញ (ISPP) សាលាអន្តរជាតិភ្នំពេញ CIA សាលា Bridgeton  និងសាលាអន្តរជាតិ Raffles Montessori School of Phnom Penh។

សាលាមួយចំនួនទៀតដែលមានក្នុងបឹងកេងកង១ និងបឹងកេងកង៣រួមមាន៖ សាលាអន្តរជាតិ Footprints សាលាអន្តរជាតិ Tree and Garden សាលាអន្តរជាតិ Paññasastra សាលាអន្តរជាតិ Western International School of Cambodia សាលាអន្តរជាតិ Bamboo និងសាលា HKC Tree International School។ ក្នុងតំបន់នេះផងដែរក៏មានសាលារតន្ត្រី និងវិចិត្រសិល្បៈដូចជា Neak Poan School of Music និង Ocarina French Music & Art School

គ្រូបង្រៀនមកពីសាលារៀនទាំងអស់សុទ្ធតែមានសញ្ញាប័ត្របង្រៀនភាសាអង់គ្លេសយ៉ាងខ្ពង់ខ្ពស់ ដោយ មានលិខិតបញ្ជាក់គុណភាពពី NZQA ក្នុងការប្រកបរបរអាជីវកម្ម និងការរៀនសូត្រថ្នាក់កម្រឹតបង្រៀន ភាសាអង់គ្លេងសម្រាប់បង្រៀនជនបរទេស

សាលាមួយចំនួននៃសាលាទាំងអស់នេះមានការបញ្ជាក់សញ្ញាបត្រពីសមាគមសាលា និងសកលវិទ្យាល័យ អ៊ឺរ៉ុប ក្រសួងអប់រំ យុវជន និងកីឡានិងកម្មវិធីបឋមសិក្សាអន្តរជាតិពី Cambridge International Examination Centre

តើមានមធ្យោបាយធ្វើដំណើរអ្វីខ្លះនៅក្នុងតំបន់បឹងកេងកង?

បឹងកេងកងមានបណ្ដាញតាក់ស៊ី តុតុ និងឡានក្រុង។ ផ្លូវដឹកជញ្ជូនសំខាន់ៗសម្រាប់ឡានក្រុងដែលបាន បើកក្នុងឆ្នាំ២០១៤ ធ្វើដំណើរពីមហាវិថីព្រះមុនីវង្សទៅផ្លូវ ឧកញ៉ា ស៊ុយ សុផាន តាខ្មៅ ផ្សាររាត្រី និងពី រង្វង់មូលចោមចៅទៅផ្សាររាត្រី សិស្សាសាលា និងមនុស្សចាស់អាចធ្វើដំណើបានដោយឥតគិតថ្លៃ។

តើហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនយ៉ាងដូចម្ដេចក្នុងបឹងកេងកង?

ក្នុងចំណោមតំបន់សំខាន់ៗមាន វត្ដថាន់ វត្ដស្វាយពពេ វត្ដលង្កា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ វិមានឯករាជ្យ ស្ថានទូតព្រុយនេ ស្ថានទូតប៊ុលហ្គាលរី និងស្ថានទូតស៊ុយអែតត្រូវបានដាក់ចូលក្នុងផ្លវូសំខាន់ៗ និងស្ថិតនៅជុំវិញ​បឹងកេងកង។ ផ្លូវទាំងនោះរួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្ដម មហាវិថីសម្រេចសុធារស មហាវិថីព្រះសីហនុ និងមហាវិថីម៉ៅសេទុង។

មជ្ឈមណ្ឌលសុខភាព និងគ្លីនិកនៅជុំតំបន់បឹងកេងកង

តើខ្ញុំធ្វើយ៉ាងដូចម្ដេចប្រសិនបើខ្ញុំឈឺ? តើមានគ្លីនិកដែរឬទេក្នុងតំបន់បឹងកេងកង? ប្រាកដជាមានគ្លីនិកឈានមុខគេមួយចំនួនក្នុងសង្កាត់បឹងកេងកងមានដូចជា៖​ គ្លីនិកព្យាបាលខេម៉ា គ្លីនិកអន្តរជាតិSOS និងគ្លីនិកNaga នេះគ្រាន់តែរាប់ត្រួសៗតែប៉ុណ្ណោះ។ ក្រៅពីនេះទៀតក្នុងតំបន់នោះ មានមន្ទីរពេទ្យ Maliya នៅតាមបណ្ដោយផ្លូវ៣៩២  គ្លីនិកជប៉ុន Ken Clinic តាមបណ្ដោយផ្លូវ ៣៧០ និងមន្ទីរពេទ្យ​Cabinet Médical Francais តាមបណ្ដោយផ្លូវ៥៧។ ហើយក៏មានលក់នូវសម្ភារៈពេទ្យមួយ ចំនួនផងដែរដូចជា គ្លីនិក SMC។

នៅតំបន់នេះក៏មានគ្លីនិកធ្មេញមួយចំនួនផងដែរគ្លីនិកទាំងនោះរួមមាន៖ គ្លីនិកធ្មេញបច្ចឹម ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្ដម និងមន្ទីរពេទ្យជប៉ុន​ Shigeta Dental Clinic នៅកែងផ្លូវ ២៩៤ និងផ្លូវ២១។

តើបឹងកេងកងងាយនឹងមានគ្រោះទឹកជំនាន់ដែរឬទេ?

សំណង់ខ្ពស់ៗជាច្រើនចាប់តាំងពីឆ្នាំមុនធ្វើឱ្យបឹងកេងកង១ មានហានិភ័យទាបចំពោះគ្រោះធម្មជាតិ។ ទាក់ទងរឿងនេះដែរ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានពង្រីក និងជួសជុលប្រព័ន្ធលូ១៦២,៨៧១ម៉ែត្រក្នុងតំបន់បឹងកេងកង ដើម្បីកាត់បន្ថយទឹកជំនាន់ និងការស្ទះលូបង្ហូទឹក។

តើជីវិតនៅពេលយប់មានលក្ខណៈយ៉ាងដូចម្ដេចដែរក្នុងបឹងកេងកង?

បារនិងក្លឹបជាច្រើនក្នុងតំបន់នោះភាគច្រើនស្ថិតនៅភាគខាងកើតនៃបឹងកេងកង១។ អ្នកទេសចរណ៍ពិតជាពេញចិត្តនឹងតំបន់បឹងកេងកងនាពេលរាត្រី។ បារដែលពេញនិយមក្នុងបឹងកេងកងរួមមាន៖  Mini Banana’s Hostel Bar Blue Dog Barដែលស្ថិតនៅជិតសណ្ឋាគារ Urban Patio Hotel The White Rabbit Hostel Bar នៅតាមផ្លូវ២៩៤ The Mad Monkey Bar នៅតាមផ្លូវ ៣០២ Duplex Club & Bar នៅតាមផ្លូវ ២៧៨ និង Club Love។

ប៉ុន្តែប្រសិនប្រើអ្នកកំពុងតែស្វែងរកអចលនទ្រព្យដែលនៅជិតផ្សារបឹងកេងកង វារឹតតែផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅ និងផ្តល់ភាពងាយស្រួលក្នុងការញាុំអាហារផងដែរ។ ក្នុងតំបន់នេះអ្នកអាចស្វែងរកបារ និងភោជនីយដ្ឋានល្អៗជាច្រើនដោយងាយស្រួល។

កន្លែងសម្រាប់ទិញទំនិញ និងទទួលទានអាហារក្នុងបឹងកេងកង

បឹងកេងកងក៏ស្ថិតនៅជិតផ្សារទំនើបអ៊ីអនម៉លផងដែរ។ វាក៏មានហាងកាហ្វេ និងម្ហូបជាច្រើនដូចជា ហាងកាហ្វេ Costa Coffee ហាងកាហ្វេ Brown ហាងកាហ្វេ True Coffee ហាងកាហ្វេ Gloria Jean’s Coffee Fish & Co., Aria D’Italia, Sushi Honda, Blue Pumpkin, Deco,  Comme a la Maison, Uraetei BBQ Japan, and the Lost Room។ កន្លែងអាហារប្រភេទហ្វាសហ្វូតដូចជា៖ Burger King  Bonchon Domino’s Pizza, and KFC ក៏មាននៅទីនេះផងដែរ។ មានផ្សារលក់ទំនិញដូចជា Thai Huot នៅលើផ្លូវ៣៥២ ផ្សារបឹងកេងកង នៅលើផ្លូវ៣៨០ និងផ្សារទំនើបឡាក់គី។ សម្រាប់អាហារសិរីរាង្គមាន សាច់ ត្រី និងគ្រឿងទេសគ្រប់មុខ និងបន្លែស្រស់ស្ថិតនៅលើផ្លូវ ២៤០។ តើកន្លែងហាត់ប្រាណនៅឯណាក្នុងបឹងកេងកង? សម្រាប់អ្នកធ្វើការខាងក្រៅអ្នកអាចជ្រើសរើស Paddy’s Fight Club នៅលើផ្លូវ ២៩៤ Afighter Gym, Chey Mongkul Sport Club នៅលើផ្លូវ៣៦០ Crossfit Amatak, Superfit Fitness and Health Clu នៅ តាមបណ្ដោយមហាវិថីម៉ៅសេទុង ហើយ VIP Sports Club ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម។ សម្រាប់ការស់នៅដោយសន្តិភាព និងការសម្រាកលំហែកាយ ស្ប៉ា និងកន្លែងហាត់ប្រាណដូចជា Soben  Spa នៅលើផ្លូវ ២៩៤ La Rose Boutique Hotel & Spa នៅបណ្ដោយមហាវិថីព្រះនរោត្ដម Oriental Spa នៅតាមបណ្ដោយមហាវិថីសម្រេចសុធារស the Samata Health & Wellness Studio, and the Angkor Spa នៅតាមផ្លូវ ៣១០។

ឥឡូវអ្នកដឹងព័ត៌មានអស់ហើយ សូមមើលអចលនទ្រព្យមួយចំនួនខាងក្រោម៖

អចលនទ្រព្យសម្រាប់ជួលក្នុងបឹងកេងកង
អចលនទ្រព្យសម្រាប់លក់ក្នុងបឹងកេងកង

borey-ads-580-x-90-khmer

Comments