គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយនឹងលេចរូបរាងឡើងឆាប់ៗនេះនៅលើផ្លូវជាតិលេខ២ ត្រឹមតែ១គីឡូម៉ែត្រពីផ្លូវសម្តេចតេជោហ៊ុន សែន។ តំបន់នេះជាតំបន់អភិវឌ្ឍន៍ចម្រុះសម្បូរបែបមានមហាវិថីធំៗ ដូចជា ផ្លូវ៥០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ផ្លូវសម្តេចហ៊ុនសែន និងគម្រោងធំៗជាច្រើន រួមមាន៖
- ផ្សារទំនើប៖ AEON 3, PH Diamond Place, និង ChipMong Megamall
មន្ទីរពេទ្យ៖ មន្ទីរពេទ្យអន្តរជាតិចិន (មន្ទីរពេទ្យរ៉ូយ៉ាលខេមបូឌា) - សាលារៀន៖ សាលារៀនអន្តរជាតិ ISPP
- អាគារខុនដូ៖ R&F Glory, Urban Village, និង Na Ning
- បុរីផ្សេងៗ៖ ទីក្រុងកូននាគ (ING CITY), បុរី ប៉េងហួត, បុរី ជីបម៉ុង, បុរី អរគីដេវីឡា, និងបុរីភ្នំពេញ
- គម្រោងព្រលានយន្តហោះអន្តរជាតិថ្មី
នោះគឺគម្រោងបុរី ជាម តិច ដែលមានផ្នត់គំនិតបង្កើតថ្មីតែមួយគត់ និងដំបូងគេនៅក្នុងប្រទេសកម្ពុជាដោយជ្រើសរើសការដាំផ្កាសាគឺរ៉ាធ្វើជាសួនប្លែកៗ ដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគឺរ៉ា និងការរស់នៅដែលផ្សារភ្ជាប់នឹងរដូវផ្ការីកជាមួយនិងពិធីបុណ្យផ្កាសាគឺរ៉ាបែបជប៉ុន។ បុរី ជាម តិច មិនមែនត្រឹមតែជាផ្ទះសម្រាប់រស់នៅនោះទេ វាជាលំនៅឋានប្រកបដោយក្តីសុខ សុភមង្គល តាមរយៈការផ្តល់ជូននូវ ក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងក្មេងលេង កន្លែងអង្គុយទទួលទានអាហារបែបគ្រួសារ។
គួរបញ្ជាក់ផងដែរថា គម្រោងបុរី ជាម តិច នឹងចាប់ផ្តើមសម្ពោធបើកលក់ជាផ្លូវការនៅ ថ្ងៃទី០១ សីហា ឆ្នាំ២០២០ នេះហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភេទផ្ទះ រួមមាន ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះអាជីវកម្ម ដែលមានម៉ូដផ្ទះទំនើបជាមួយការរចនាទាន់សម័យ ស័ក្តិសមជាមួយគ្រួសារសម័យថ្មី។
ក្នុងឱកាសបើកលក់ជាផ្លូវការខាងមុខនេះ បុរីនឹងផ្តល់ជូនប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ៨% គ្រប់ប្រភេទផ្ទះទាំងអស់ ហើយកាន់តែពិសេសលើសពីនេះទៀតសម្រាប់អ្នកអញ្ជើញចូលរួមផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 069 6789 39 / 089 289 456 ឬ ទំព័រហ្វេសប៊ុក Borey Cheam Tech
https://www.facebook.com/boreycheamtech/
Comments