+85561 777 090
Logo
ទិញផ្ទះក្នុង Borey Galaxy 11 ថ្ងៃនេះជាមួយការផ្ដល់ជូនពិសេស បញ្ចុះតម្លៃ៨ % គ្មានការប្រាក់ និងប្រាក់កក់
Updated on: May 19, 2022, 12:55 p.m.
Published on: February 22, 2020, 5:53 a.m.

ទិញផ្ទះក្នុង Borey Galaxy 11 ថ្ងៃនេះជាមួយការផ្ដល់ជូនពិសេស បញ្ចុះតម្លៃ៨ % គ្មានការប្រាក់ និងប្រាក់កក់


បុរី Galaxy 11គឺជាគម្រោងថ្មីមួយដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរដែលកំពុងស្វែងរកទិញផ្ទះដែលមានទីតាំងល្អ និងសក្ដានុពលខ្លាំង។ ពោលគម្រោងបុរី Galaxy 11 មានទីតំាងស្ថិតនៅក្នុងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាតំបន់ដែលកំពុងមានសន្ទុះអភិវឌ្ឍខ្លំាងបំផុត គឺតំបន់ផ្លូវ៦០​ម៉ែត្រ ឬ មហាវិថីសម្ដេចតេជោ ហ៊ុន សែន។

ផ្ដល់ជូនពិសេស បញ្ចុះតម្លៃ ៨% ភ្លាមៗ សម្រាប់ការទិញផ្ទះប្រភេទណាមួយក្នុងខែកុម្ភៈនេះ

ជាមួយទីតាំងល្អ និងគុណភាពសំណង់រឹងមាំ គម្រោងបុរី Galaxy 11 ផ្ដល់ជូននូវគេហដ្ឋានប្រណីតមានតម្លៃ សមរម្យបំផុតជាមួយជម្រើសច្រើនប្រភេទសម្រាប់ប្រជាជនខ្មែរទូទៅ រួមមាន ផ្ទះអាជីវកម្ម វីឡាទោល និង វីឡាប្រណីត ដោយមានតម្លៃចាប់ផ្ដើមត្រឹម ៩ម៉ឺនដុល្លារប៉ុណ្ណោះជាមួយគម្រោងបង់ប្រាក់ងាយៗ ដោយគ្មានការប្រាក់ និងប្រាក់កក់ ហើយអ្វីដែលកាន់តែពិសេសនោះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៨% ភ្លាមសម្រាប់ការទិញប្រភេទផ្ទះណាមួយក្នុងខែកុម្ភៈនេះ។

សម្រាប់អ្នកចាប់អារម្មណ៍ចង់ទិញ អាចធ្វើការបង់ប្រាក់ដំបូងចំនួន៣០​ភាគរយនៃតម្លៃផ្ទះ ហើយចំនួន៧០​ភាគរយដែលនៅសល់អាចបង់ជាប្រចាំខែរយៈពេល១៨ខែដោយគ្មានការប្រាក់។ អ្នកក៏អាចស្នើសុំកម្ចីទិញផ្ទះរយៈពេលរហូតទៅដល់២០ឆ្នាំជាមួយធនាគារដៃគូរបស់បុរីផ្ទាល់គឺធនាគារ Shinhan Bank។ អ្នកអាចខ្ចីរហូតទៅដល់ ៧០ ភាគរយនៃតម្លៃផ្ទះសរុបជាមួយអាត្រាការប្រាក់ ៤.៩៩ ភាគរយ។

(ប្រភេទវីឡាប្រណីត)

អំពីគម្រោង Galaxy 11

(ប្រភេទវីឡាទោល)

Borey Galaxy 11 គីជាគម្រោងបុរីថ្មីមួយនៅក្នុងរាជធានីភ្នំពេញដែលល្អបំផុតជាមួយការរចនាដ៏ល្អ ឥតខ្ជោះចាប់តាំងពីផ្ទះនីមួយៗរហូតទៅដល់បរិវេនខាងក្នុងបុរី និងមានការយកចិត្តទុកដាក់ខ្ពស់ អំពីផាសុកភាពរបស់អ្នករស់នៅក្នុងបុរីនេះ។
Borey Galaxy 11 ​មានទីតាំងស្ថិតនៅក្នុង ភូមិព្រែកជ្រៃ, សង្កាត់ស្ពានថ្ម, ខណ្ឌដង្កោ, រាជធានីភ្នំពេញ និងមានចម្ងាយត្រឹម ៥នាទីប៉ុណ្ណោះពី ផ្សារទំនើប Aeon Mall 3 ដែលជាផ្សារទំនើបរបស់ជប៉ុន។ Borey Galaxy 11 ក៏មានទីតាំងនៅជិតផ្សារទំនើប Chip Mong Mega Mall និង​ ផ្សារទំនើប Peng Huot Diamond Place ផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះ គម្រោងនេះស្ថិតនៅលើបណ្ដាយផ្លូវទៅកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី។

គម្រោង Galaxy 11 លក់អស់បាន ៤០%ហើយ

(ប្រភេទផ្ទះអាជីវកម្ម)

គម្រោង Borey Galaxy 11 ត្រូវបានអភិវឌ្ឍនៅលើដីទំហំសរុបបីហិចតា មានផ្ទះសរុបទាំងអស់ចំនួន 150​ ខ្នង ដែលមានជាប្រភេទ ផ្ទះអាជីវកម្ម ផ្ទះវីឡាទោល និង វីឡាប្រណីត។ គម្រោង Borey Galaxy 11 គឺជាជម្រើសល្អបំផុតសម្រាប់គ្រួសារថ្មីថ្មោងដែល​ទើបរៀបការរួច ហើយចង់មានផ្ទះសម្បែងខ្លួនឯង ឬ​ ក្រុមគ្រួសារដែលជាអ្នកធ្វើការងារទាំងប្ដី និង ប្រពន្ធ ឬ អ្នកនៅលីវ ដែលធ្វើការនៅក្នុងតំបន់កណ្ដាលទីក្រុង ពីព្រោះគម្រោង Borey Galaxy 11 ស្ថិតនៅលើទីតាំងដែលអាចបង្ករ ភាពងាយស្រួលក្នុងការចូលមកកាន់ទីក្រុងដោយមិនចាំបាច់ចំណាយពេលច្រើន។ ម្យ៉ាងវិញទៀតវាក៏ជាគម្រោងដែលល្អមួយសម្រាប់វិនិយោគដែលអាចមានឪកាសចំណេញប្រាក់ខ្ពស់។

ម្ចាស់គម្រោង Galaxy 11 យកចិត្តទុកដាក់ខ្ពស់ពីផាសុកភាព និងភាពស្រណុកសុខស្រួលរបស់អតិថិជន

ភាពស្រនុកសុខស្រួលរបស់អ្នករស់នៅក្នុងបុរី និងបរិយាកាសនៃការរស់នៅល្អ គីជាតម្លៃ និងអ្វីដែលមា្ចស់គម្រោង Borey Galaxy 11 ចង់ផ្ដល់ទៅឲ្យអ្នកទិញផ្ទះនៅក្នុងគម្រោងនេះ។ គម្រោង Borey Galaxy 11 ត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់បំផុត ដោយមានការដាក់បញ្ចូលនូវទីធ្លាបៃតង មានដូចជា សួនច្បារ ឧទ្យាន ទីធ្លាសាធារណៈ និងមានដាំដើមឈើនៅមុខផ្ទះនីមួយៗ និង នៅតាមផ្លូវធ្វើដំណើរនៅក្នុងបុរីទាំងមូល។

អ្វីដែលកាន់តែពិសេសជាងនេះ នៅក្នុងគម្រោង Borey Galaxy 11 ទាំងមូលក៏មាននូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួន ដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ ចំណតរថយន្ដ ប្រព័ន្ធប្រកាសអាសន្នពេលមានអគ្គីភ័យ សន្ដិសុខ ២៤​ម៉ោង និង ម៉ាស៊ីនភ្លើង។

Borey Galaxy 11 ត្រូវបានចាប់ផ្ដើមសាងសង់កាលពីខែ មិថុនា ឆ្នាំ២០១៩។ គម្រោងទាំងមូលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments