+85561 777 090
Logo
រក​ឯណា​មាន ! បាន​ផ្ទះ​ថ្មី​ហើយ​បញ្ចុះតម្លៃ​រហូត​ដល់​$10000​ទៀត
Updated on: June 6, 2022, 12:49 p.m.
Published on: April 19, 2022, 7:15 a.m.

រក​ឯណា​មាន ! បាន​ផ្ទះ​ថ្មី​ហើយ​បញ្ចុះតម្លៃ​រហូត​ដល់​$10000​ទៀត


តំបន់​ចោម​ចៅ​នៃ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​នា​ពេល​ប​ច្ចុ​ប​ប្បន្ន​នេះ​កំពុង​ប្រែ​ក្លាយជា​តំបន់​ដែល​ប្រមូលផ្តុំ​ដោយ​រោងចក្រ សហគ្រាស និង​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ជាមួយ​សំណង់​បុរី​បែប​ទាន់សម័យ​ដែល​កាន់តែ​ជំរុញ​ឱ្យ​តំបន់​មួយ​នេះ​កាន់តែ​មាន សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច ។ មិនតែប៉ុណ្ណោះ ចោម​ចៅ​ក៏​ជា​តំបន់​មួយ​ដែល​ជា​មុខព្រួញ​របស់ ប្រជា​ពល រដ្ឋ​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​ប្រភេទ​គម្រោង​ផ្ទះ​បុរី​ថ្មី​ៗ ដោយសារ​តែ​ចោម​ចៅ​ជា​តំបន់​ដែល​នៅ​ជាប់​ផ្ទាល់​នឹង​រាជធានី ភ្នំពេញ​តែ​ម្តង ។

ប៉ុន្តែ​តើ​ត្រូវ​រក​គម្រោង​បុរី​ថ្មី​មួយ​ណា​ដែល​នៅ​ជិត​ជាងគេ​បំផុត?

ទិដ្ឋភាពជាក់ស្តែងការដ្ឋានសាងសង់របស់បុរី ខាសិន ភ្នំពេញ

ចេញពី​រង្វង់​មូល​ចោម​ចៅ​ងាក​ទៅ​កាន់​ផ្លូវជាតិ​លេខ​៣​ត្រឹមតែ​៥​នាទី​មាន​គម្រោង​បុរី​ថ្មី​មួយ​ដែល​កំពុងធ្វើការ​សាងសង់​ដើម្បី​ផ្គត់ផ្គង់​នូវផ្ទះ​បុរី​ថ្មី​ៗ​ជា​ច្រើន​ប្រភេទ ។ គម្រោង​បុរី​ថ្មី​ដែល​មានឈ្មោះ​ថា «​បុរី ខា​សិន ភ្នំពេញ​» នេះ​ស្ថិត​នៅ​ជិត​នឹង​រង្វង់​មូល​ចោម​ចៅ ជាងគេ ហើយ​នៅ​ក្បែរ​នឹង​គម្រោង​មួយ​នេះ​ប្រមូលផ្តុំ​ដូច​ជា សាកលវិទ្យាល័យ​អន្តរជាតិ ប៊ែ​ល​ធី​, បញ្ជាការដ្ឋាន​កងពលតូច​៧០, ធនាគារ​, មន្ទីរពេទ្យ និង​ផ្សារ​ជាដើម ។

ហេតុ​អ្វី​ត្រូវ​ជ្រើសរើស​គម្រោង​មួយ​នេះ តើ​វា​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ?

ទិញមុនគម្រោងអាចចំណេញច្រើន

ទិញ​ផ្ទះ​មិនមែន​មើល​ត្រឹមតែ​តម្លៃ​មួយ​មុខ​នោះ​ទេ ពោល​ត្រូវ​មើល​ទាំង​តម្លៃ​, គុណភាព​សំណង់ និង​តំបន់​ដែល​នៅ​ជុំវិញ​នោះ ទើប​អាច​ទទួល​បាន​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​ប្រកបដោយ​ផាសុកភាព និង​សុវត្ថិភាព ។ សម្រាប់​លោក​អ្នក​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន គ្រប់​ប្រភេទ​មិន​ថា ផ្ទះ​បុរី​, ផ្ទះ​អាជីវកម្ម (Shophouse), ផ្ទះ​វីឡា​ឃ្វី​ន (Queen Villa) និង​ផ្ទះ​វីឡា​ឃី​ង (King Villa) ជាដើម ហើយ​ត្រូវការ​ទីតាំង​ជិត​ក្រុង​បំផុត​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​បំពេញការងារ និង​មាន​តម្លៃ​សមរម្យ គុណភាព​សំណង់ ប្រកបដោយ​ស្តង់ដារ​ខ្ពស់ ថែម​ទាំង​ប្រមូលផ្តុំ​ទៅ​ដោយ​ទីតាំង​សំខាន់​ៗ​ជា​ច្រើន​ទៀត​នោះ គម្រោង​ថ្មី «​បុរី ខា​សិន ភ្នំពេញ​» នេះ​ល្អ បំផុត​សម្រាប់​អ្នក​ដែល​កំពុង​ស្វែងរក​លំនៅ​ឋាន​ក្នុង​ការ​ពិចារណា​ជា​ជម្រើស​ដំបូង ។

ជាង​នេះ​ទៅ​ទៀត គម្រោង​ថ្មី​មួយ​នេះ​កំពុង​តែ​មានការ​ផ្តល់​ជូន​ពិសេស​សម្រាប់​លោក​អ្នក​ដែល​មាន​បំណង​ចង់បាន​ផ្ទះ​គ្រប់​ប្រភេទ ដោយ​មានការ​បញ្ចុះតម្លៃ​រហូត​ដល់​១​ម៉ឺន​ដុល្លារ ($10,000) ឯណោះ ៕

Comments