បុរី ប៉េង អ៊ីម គម្រោងទី2 បានសម្ពោធបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ2021 នេះ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ 3ហិកតា ចំនួនផ្ទះ 245ល្វែង មាន 3ប្រភេទផ្ទះ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C។ នៅក្នុងកម្មវិធីនេះដែរ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការ និងបណ្តាអ្នកសារព័ត៌មាន។
កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានមានប្រសាសន៍ថា គម្រោងទី2នេះ បុរី ប៉េង អ៊ីម ផ្តោតសំខាន់ទៅលើ គុណភាពសំណង់ ប្រណីតភាព ម៉ូតផ្ទះទាន់សម័យ ពិសេសតម្លៃសមរម្យទៅតាមតម្រូវការរបស់ទីផ្សារ។ កញ្ញាសង្ឃឹមថាបុរី ប៉េង អ៊ីម នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្នុងនោះផងដែរអ្នកគ្រប់គ្រងបុរី លោក ប៉ែន ណាក់ ក៏បានប្រៀបធៀបតំបន់ព្រៃសដែលបុរី ប៉េង អ៊ីម ស្ថិតនៅនោះ គឺមានសន្ទុះខ្លាំងនៃការរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយលោកបានបញ្ជាក់ថាក្នុងពេលដ៏ខ្លីនេះវិស័យលំនៅដ្ឋានក្នុងតំបន់នេះនឹងកាន់តែផ្ទុះ ហើយធ្វើឲ្យអត្រានៃការចំណេញក៏កាន់តែឡើងខ្ពស់ផងដែរ ជាពិសេសបុរី ប៉េង អ៊ីម គម្រោងទី2 ផ្ទាល់តែម្តង។
ទន្ទឹមគ្នានោះ លោក ឆុង ឆាយ ដែលជាប្រធានផ្នែកលក់ ក៏បានបកស្រាយយ៉ាងច្បាស់ពីមូលហេតុអ្វីដែលលោកអ្នកគួរទិញផ្ទះនៅបុរីប៉េង អ៊ីម គម្រោងទី2 ថាមាន 3ចំណុចដូចជា៖ ទីតាំងកណ្តាលទីក្រុងម៉ូតផ្ទះទំនើបប្លែកក្នុងតំបន់ រីឯតម្លៃ និងលក្ខខណ្ឌ គឺពិសេសត្រឹមតែជាង 8ម៉ឺនដុល្លារអាមេរិក ដែលលោកអ្នកមិនចាំបានមានប្រាក់បង់មុន បានន័យថាលោកអ្នកអាចរំលស់សុទ្ធជាមួយបុរីផ្ទាល់ 100%។
ឱកាសកម្រមាន សម្រាប់អ្នកដែលមានតម្រូវការចង់រកផ្ទះដែលស្ថិតនៅទីតាំងល្អ តម្លៃពិសេស គុណភាពសំណង់ខ្ពស់ លក្ខខណ្ឌបង់ប្រាក់ងាយស្រួល ជាពិសេសអាចរំលស់សុទ្ធ 100%នោះ គឺមាននៅបុរី ប៉េង អ៊ីម គម្រោងទី2 តែមួយគត់។
Comments