ទាក់ទងមកកាន់ភ្នាក់ងារលក់របស់យើងឥឡូវនេះដើម្បីក្លាយជាម្ចាស់លំនៅដ្ឋានដ៏សុខសាន្ត មួយនេះ!
តើមានបុរីប្រភេទអ្វីខ្លះក្នុងគម្រោងសាងសង់អចលនទ្រព្យនេះ ហើយមានទំហំបែបណា និងតម្លៃដូចម្តេច? ក្នុងគម្រោងនេះមានបុរីចំនួន២ ប្រភេទ៖ គម្រោងផ្ទះ២ជាន់ និង ផ្ទះបីជាន់ សម្រាប់ផ្ទះ២ជាន់មានតម្លៃចាប់ពី ៧០,០០០ដុល្លារ ឯផ្ទះបីជាន់មាន តម្លៃចាប់ពី ១១០.០០០ដុល្លារឡើងទៅ។ ចំពោះទំហំវិញយើងមាន ៤ ប្រភេទសម្រាប់ជ្រើសរើស គឺ ប្រភេទ A, B, C និងប្រភេទD ។ ចំពោះប្រភេទ A & B មានទំហំដូចគ្នា ១៦ម X ៤.៨ម និងប្រភេទ C & D មានទំហំ ៤.២ម X ១៤.៥ម។ អាចប្រាប់បន្ថែមទៀតបានទេ អំពីលក្ខណៈពិសេស និងគុណភាពនៃការសាងសង់? បុរីរបស់យើងគឺរចនាម៉ូតតាមរបៀបកូរ៉េ និងជប៉ុន។ ចំនែកគុណភាពនៃការសាងសង់វិញគឺធានាថា ល្អ ព្រោះថាក្រុមហ៊ុនមានបទពិសោធន៍ជាមួយគម្រោងពីមុនមកច្រើន។ តើគម្រោងនឹងបញ្ចប់ពេលណា ហើយចាប់បើកលក់នៅពេលណា? ការលក់បានចាប់ផ្តើមហើយ ការសាងសង់នៅបុរី សាន់នី ធើរេសចាប់ផ្តើមនៅខែតុលា ឆ្នាំ ២០១៥ ហើយឥឡូវបានរួចរាល់ ៨០% និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ ២០១៦។ បន្ទប់ដាក់តាំងបង្ហាញបានបញ្ចប់រួចរាល់ និងបើកសម្រាប់អ្នកត្រូវការមើល។ ប្រសិនបើលោកអ្នកចង់សែ្វងរកព័ត៌មានបន្ថែម សូមសួរសំណួរមកកាន់ភ្នាក់ងារអចលនទ្រព្យ Realestate.com.kh! សូមអរគុណចំពោះការទស្សនាកម្មវិធី Property Review តាមកញ្ចក់ទូរសទ្សន៍ Realestate.com.khTV. សូមយល់បន្ថែមពីព័ត៌មាន ការប្រឹក្សា និងការផ្សព្វផ្សាយថ្មីនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា!ទាក់ទងមកកាន់ភ្នាក់ងារលក់របស់យើងឥឡូវនេះដើម្បីក្លាយជាម្ចាស់លំនៅដ្ឋានដ៏សុខសាន្ត មួយនេះ!

Comments