បញ្ហាជម្ងឺកូវីដហាក់ផ្ទុះខ្លាំងនាឆ្នាំថ្មី២០២១នេះ តារាស្រីស្រស់ប្រិមប្រិយកញ្ញា រឿន ណាត ដែលជាអតីត Miss Universe 2018 ហាក់កាក់កបខ្លាំងនៅក្នុងអាជីព ព្រោះសព្វថ្ងៃនេះនាងទទួលបានការងារក្នុងវិស័យសិល្បៈហូរហែរសឹងតែគ្មានថ្ងៃឈប់សម្រាក ទាំងការសម្តែងរឿងភាគ ដើរម៉ូត ធ្វើជាគណៈកម្មការ និងចុងក្រោយនេះបានក្លាយទៅជាទូតសុច្ឆន្ទៈតំណាងឲ្យ បុរី ទី លាង ដង្កោហ្គ្រីនផាក ដែលជាគម្រោងបុរីដ៏ធំមួយនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញផ្ទាល់តែម្តង។
បន្ទាប់ពីបានទទួលកិច្ចសហការការងារជាមួយ បុរី ទី លាង ដង្កោហ្រ្គីនផាកនេះ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង “ព្រោះថាកញ្ញាធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាឯកអគ្គរដ្ឋទូតតំណាងឲ្យបុរីដ៏ធំមួយនៅក្នុងខណ្ឌដង្កោដែលជាតំបន់ត្រូវប៉ាន់ខ្លាំង”។ លើសពីនោះទៀត ក៏មានវត្តមានតារាកំប្លែងជើងចាស់អ្នកមីងគ្រតចូលរួមសម្តែងផងដែរ ។
បន្ទាប់ពីបានធ្វើការថតអស់ជាច្រើនថ្ងៃមក កញ្ញាពិតជាពេញចិត្តលើបុរីនេះយ៉ាងខ្លាំងព្រោះជាបុរីដែលធំជាគេនៅក្នុងតំបន់សាងសង់លើផ្ទៃដី ២០ ហិកតា មានទីតាំងស្ថិតនៅនៅលើផ្លូវព្រៃស 30m ក្នុងបុរីមាននូវផ្សារទំនើបកម្ពស់៣ជាន់ មានរោងកុន មានសួនច្បារ និងសួនកុមារ ពិសេសក្លឹបហាត់ប្រាណយ៉ាងសម្បូរបែបដែលនឹងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។
លើសពីនេះទៀតកញ្ញាបានប្រាប់ថា បុរីនេះមានតម្លៃសមរម្យហើយផ្តល់ជូននូវការបង់ប្រាក់ងាយស្រួល “កុំភ្លេចណាមកធ្វើជាអ្នកជិតខាងជាមួយខ្ញុំណា!” ដែលនេះជាការសំដែងនូវចំណាប់អារម្មណ៍ និងសេចក្តីរំភើបយ៉ាងខ្លាំងមកលើ បុរី ទី លាង ដង្កោហ្រ្គីនផាកស្របពេលដែលកញ្ញាកំពុងតែស្វែងរកលំនៅបែបនេះតែម្តង!
ជាចុងក្រោយកញ្ញាក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល យកចិត្តទុកដាក់អនាម័័យ រក្សាគម្លាតសង្គម ពាក់ម៉ាស ហើយបើមិនចាំបាច់សូមនៅផ្ទះ។
Comments