+85561 777 090
Logo
បុរី វី អាយ ភី (VIP) បើកលក់គម្រោងចំនួន ៤កន្លែង ជាមួយនឹងប្រូម៉ូសិនពិសេសបំផុត
Updated on: June 4, 2022, 12:49 p.m.
Published on: September 21, 2020, 8:33 a.m.

បុរី វី អាយ ភី (VIP) បើកលក់គម្រោងចំនួន ៤កន្លែង ជាមួយនឹងប្រូម៉ូសិនពិសេសបំផុត


លោកអ្នកប្រាកដជាធ្លាប់បានឮមកហើយអំពី បុរី​ វី​ អាយ ភី ដែលល្បីតគ្នាថាជាគម្រោងលំនៅឋាន ដែលមានគុណភាពល្អ រចនាម៉ូដទាន់សម័យ និងតម្លៃសមរម្យ ហើយថែមទាំងផ្ដល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងរំលស់រហូតដល់ ១៧ឆ្នាំ ដែលបង្កភាពងាយស្រួលសម្រាប់អតិថិជនកំពុងស្វែងរកទិញផ្ទះដំបូង។ បុរី វី អាយ ភី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានបទពិសោធយ៉ាងជោគជាំក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានសាងស្នាដៃក្នុងការអភិវឌ្ឍគម្រោងបុរីធំៗជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តនានា ដូចជា ខេត្តព្រះសីហនុ និងខេត្តកំពត ជាដើម។ គម្រោងបុរីនីមួយៗរបស់ក្រុមហ៊ុនមួយនេះ ផ្ដោតសំខាន់លើលំនៅឋានប្រភេទផ្ទះល្វែង​ ផ្ទះអាជីវកម្ម និង ផ្ទះវីឡា ដែលមានគុណភាពល្អ និងតម្លៃសមរម្យសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ។​

គម្រោងនីមួយៗរបស់ បុរី វី អាយ ភី តែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន ដោយសារការយកចិត្តទុកដាក់ខ្ពស់លើគុណភាព ចាប់ពីការការរចនាម៉ូដ ការចាក់ដី​ ការបុកគ្រឹះ ប្រព័ន្ធទឹកភ្លើង ប្រព័ន្ធលូ​ ភ្លើងបំភ្លឺតាមដងផ្លូវ​​ ក៏ដូចជាគុណភាពសំណង់ ដែលគោរពយ៉ាងខ្ជាប់ខ្ជួន​តាមបទដ្ឋានគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះទៀត​ ម្ចាស់គម្រោងតែងតែគិតគូរយ៉ាងដិតដល់ពីសន្តិសុខសុវត្ថិភាពរបស់អ្នករស់នៅ ពោលគឺនៅគ្រប់គម្រោងទាំងអស់សុទ្ធសឹងតែមានសន្តិសុខប្រចាំការ ២៤ម៉ោង ពេញមួយសប្តាហ៍ ដែលនាំមកនូវសុវត្ថិភាពផ្លូវចិត្តយ៉ាងពេញលេញ។

ដោយសារលក្ខណៈពិសេសទាំងអស់នេះទើបធ្វើឱ្យ បុរី វី អាយ ភី​ ទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជន ពិសេសគ្រួសារកម្រិតប្រាក់ចំណូលទាប និងមធ្យម ដែលស្រមៃចង់បានគេហដ្ឋានផ្ទាល់ខ្លួនដ៏សុខដុមរមនាសម្រាប់ទំព័រជីវិតថ្មីរបស់ពួកគេ។ សព្វថ្ងៃ បុរី វី អាយ ភី កំពុងដាក់លក់នូវគម្រោងជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ជាមួយនឹងប្រូម៉ូសិនដ៏ពិសេសបំផុត ដែលលោកអ្នកមិនអាចមើលរំលងបានឡើយ។

បុរី វី អាយ ភី ថោន (ខេត្តព្រះសីហនុ)

បុរី វី អាយ ភី ថោន (Borey VIP TOWN) គឺជាគម្រោងបុរីដំបូងគេ និងធំជាងគេបង្អស់ក្នុងខេត្តព្រះសីហនុ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦០ហិកតា។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៤ ក្នុងឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បុរី វី អាយ ភី ថោន មានផ្លូវធំទូលាយ មានបរិយាកាសជុំវិញយ៉ាងស្រស់ស្រាយ ហ៊ុមព័ទ្ធដោយខ្យល់បរិសុទ្ធនិងធម្មជាតិយ៉ាងស្រស់ស្អាត ហើយមានចម្ងាយត្រឹមតែ ១៥នាទីពីឆ្នេរសមុទ្ររាម និង ២០នាទីពីទីរួមខេត្តព្រះសីហនុ។

បុរី វី អាយ ភី ថោន រួមបញ្ចូលនូវរចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដូចជា ផ្សារវីអាយភី (VIP Market) ដែលមានរហូតដល់ ១,០០០តូប, សាលាអន្តរជាតិ VIP International School, ក្លិបហាត់ប្រាណ VIP Sport Club, សួនច្បារសាធារណៈយ៉ាងស្រស់ស្អាត, និង ហាងកាហ្វេ Amazon ថែមទៀតផង។ ក្រៅពីបរិក្ខារក្នុងគម្រោងយ៉ាងសម្បូរបែប បុរីនេះមានទីតាំងយ៉ាងអំណោយផល ស្ថិតនៅក្បែរ ផ្សារលក់ទំនិញ មន្ទីរពេទ្យ សាលារៀន ធនាគារ និង ទិសដៅកម្សាន្តនានាជាច្រើន ដែលនាំឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកមានភាពងាយស្រួល និងផាសុកភាព។

បុរី វី អាយ ភី ថោន មានផ្ទះល្វែងប្រមាណ ៥,០០០ ល្វែង អមដោយជម្រើសជាច្រើន ចាប់ពី ទំហំ ៤.១ម៉ែត្រ x ១០.៧៥ម៉ែត្រ, ទំហំ ៤.១ម៉ែត្រ x ១៤ម៉ែត្រ, និង ទំហំ ៤.១ម៉ែត្រ x ១៦ម៉ែត្រ។ ផ្ទះនីមួយៗមានបន្ទប់គេង២ និងបន្ទប់ទឹក២ ដែលបានបំពាក់ដោយគ្រឿងបរិក្ខារមានគុណភាពស្របតាមស្តង់ដារ និងការរចនាម៉ូដទាន់សម័យគួរឱ្យចង់រស់នៅ។

បុរី វី អាយ ភី ថោន បានបញ្ចប់ការសាងសង់ជាស្ថាពរ ហើយអាចរើចូលនៅភ្លាមៗ។ ផ្ទះក្នុងគម្រោងនេះមានតម្លៃចាប់ផ្ដើមត្រឹមតែ $33,980 និងលក្ខខណ្ឌបង់រំលស់ត្រឹមតែ $188-$270 ក្នុងមួយខែ។ អ្វីដែលពិសេសបំផុតនោះគឺ អតិថិជន ៥០នាក់ដំបូងដែលទិញផ្ទះក្នុងគម្រោងនេះនឹងទទួលបានម៉ូតូ Honda PCX ស៊េរីឆ្នាំ ២០២១ មួយគ្រឿងភ្លាមៗថែមទៀតផង។

តម្លៃចាប់ផ្ដើម៖ $33,980
បង់រំលស់ប្រចាំខែ៖ $188$-$270

 

បុរី វី អាយ ភី កំពត

បុរី វី អាយ ភី កំពត គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំ និងថ្មីបំផុតមួយរបស់ក្រុមហ៊ុន បុរី វី អាយ ភី ដែលបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ កន្លងទៅនេះ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទុង ខេត្តកំពត ហើយមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីរួមខេត្តកំពត។

បុរី វី អាយ ភី កំពត លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណ ៣១ហិកតា ដែលមានលំនៅឋានចំនួន ៥០០ខ្នង និងដីឡូត៍ប្រមាណ ១,០០០ប្លង់។ ចំណុចទាក់ទាញបំផុតអំពីគម្រោងនេះ គឺការរួមបញ្ចូលនូវផ្សារទំនើប និងការដាំលម្អសួនដើមសាគូរ៉ាដ៏ល្បីរបស់ប្រទេសជប៉ុន ដែលមិនត្រឹមតែបន្ថែមសោភ័ណភាពរបស់បុរីទាំងមូលប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវបរិយាកាសរស់នៅប្រកបដោយភាពស្រស់ស្រាយ ស្រស់ថ្លា និងស្រស់បំព្រង សម្រាប់ទំព័រថ្មីនៃជីវិតគ្រួសាររបស់អ្នក។

គម្រោងនេះមានផ្ទះវីឡាកូនកាត់ចំនួនបីទំហំ រួមមាន ទំហំ ៤.១ x ១២ម៉ែត្រ, ទំហំ ៤.១ x ១៤ម៉ែត្រ, និងទំហំ ៤.១ x ១៦ម៉ែត្រ។ គម្រោង បុរី វី អាយ ភី កំពត មានតម្លៃចាប់ផ្តើមសមរម្យ ត្រឹមតែ ៧,៨០០ដុល្លារ សម្រាប់ដីឡូត៍ និង ៣ម៉ឺនដុល្លារសម្រាប់លំនៅឋាន។

តម្លៃចាប់ផ្ដើម៖ $30,000

 

បុរី វី អាយ ភី ចំការដូង

បុរី វី អាយ ភី ចំការដូង គឺជាគម្រោងលំនៅឋានដ៏ទំនើបមួយក្នុងចំណោមគម្រោងជាច្រើននៅក្នុងខណ្ឌដង្កោ ដែលជាតំបន់អភិវឌ្ឍន៍រហ័សនៅជាយក្រុងភ្នំពេញ។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ ៧ហិកតា ដែលរួមបញ្ចូលនូវលំនៅឋានចំនួន ១,០០០ខ្នង​។

គម្រោងបុរីវីអាយភី ចំការដូង មានទីតាំងយ៉ាងល្អ ស្ថិតនៅក្នុងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ តាមបណ្តោយផ្លូវលេខ២១៧ (ផ្លូវចំការដូង) ដែលជាតំបន់មានការវិនិយោគខ្លាំងសម្បូរទៅដោយរោងចក្រ និងមានចម្ងាយ ៣គីឡូម៉ែត្រពីក្រុមហ៊ុន Khmer Beverages (រោងចក្រស្រាបៀរកម្ពុជា)។

គម្រោងនេះផ្ដល់ជូនជម្រើសផ្ទះវីឡាកូនកាត់យ៉ាងប្រណីតចំនួនពីរទំហំ រួមមាន ទំហំ ៤.២ម៉ែត្រ x ៩ម៉ែត្រ និង ទំហំ ៤.២ម៉ែត្រ x ១២ម៉ែត្រ​។ ក្រៅពីនេះ ផ្ទះនីមួយៗមានទំហំដីសល់ខាងមុខ ចាប់ពី៥ម៉ែត្រដល់៩ម៉ែត្រ និងទំហំសល់ខាងក្រោយផ្ទះ ចាប់ពី១.៥ម៉ែត្រដល់២ម៉ែត្រ។​ បុរី វី អាយ ភី ចំការដូង មានតម្លៃចាប់ផ្តើមត្រឹមតែ $32,800 តែប៉ុណ្ណោះ ជាមួយនឹងលក្ខខណ្ឌបង់រំលស់ត្រឹមតែ $241-$426 ក្នុងមួយខែ។

តម្លៃចាប់ផ្ដើម៖ $32,800
បង់រំលស់ប្រចាំខែ៖ $241-$426

 

បុរី វី អាយ ភី ទួលពង្រ

បុរី វី អាយ ភី ទួលពង្រ ជាគម្រោងលំនៅឋានដ៏ល្អប្រណីត និងទំនើបបំផុតរបស់ក្រុមហ៊ុន បុរី វី អាយ ភី ដែលមានទីតាំងយ៉ាងល្អឥតខ្ចោះ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ដែលត្រូវបានចាត់ទុកថាជាតំបន់អភិវឌ្ឍន៍ថ្មីដ៏ធំ និងទំនើបបំផុតក្នុងទីក្រុងភ្នំពេញ។

បុរី​ វី អាយ ភី​ ទួលពង្រ ត្រូវបានរចនាម៉ូដយ៉ាងផ្ចិតផ្ចង់និងល្អប្រណីតតាមរចនាបថសម័យទំនើប ជាមួយនឹងការរចនាខាងក្នុងយ៉ាងស្អាតផូផង់ អមដោយគ្រឿងបរិក្ខារគុណភាពខ្ពស់។ ផ្ទះអាជីវកម្មក្នុងគម្រោងនេះមានទីធ្លាធំទូលាយ មានដីសល់មុខផ្ទះរហូតដល់ ២០ម៉ែត្រ និង ក្រោយផ្ទះរហូតដល់៥ម៉ែត្រ ដែលស័ក្តិសមសម្រាប់ការបើកជាក្រុមហ៊ុនអាជីវកម្ម ឬ លំនៅឋានរស់នៅយូរអង្វែង ដែលនាំនូវផាសុកភាព សុភមង្គល និងសុខដុមរមនា។

បុរី​ វី អាយ ភី​ ទួលពង្រ មានជម្រើសផ្ទះអាជីវកម្មចំនួន២ទំហំ។ ជម្រើសទី១ គឺផ្ទះអាជីវកម្មទំហំ ៤.៥ម៉ែត្រ x ២០ម៉ែត្រ ដែលមានបន្ទប់គេងចំនួន១១ បន្ទប់ទឹកចំនួន១២ ផ្ទះបាយចំនួន១ និងបន្ទប់ទទួលទានអាហារចំនួន១។ ជម្រើសទី២ គឺផ្ទះអាជីវកម្មទំហំ ៤.១ម៉ែត្រ x ១៦ម៉ែត្រ ដែលមានបន្ទប់គេងចំនួន៨ បន្ទប់ទឹកចំនួន៩ ផ្ទះបាយចំនួន១ និងបន្ទប់ទទួលទានអាហារចំនួន១។

ជាមួយនឹងការរចនាម៉ូដយ៉ាងល្អឥតខ្ចោះ ទីធ្លាធំទូលាយ និងទីតាំងយ៉ាងអំណោយផលសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម បុរី វី អាយ ភី ទួលពង្រ មានតម្លៃចាប់ផ្ដើម $388,880។ អ្វីដែលពិសេសបំផុតនោះគឺ សម្រាប់អតិថិជន ១០នាក់ដំបូងដែលទិញផ្ទះអាជីវកម្មក្នុងគម្រោងនេះនឹងទទួលបានរថយន្ដ Mazda BT 50 ស៊េរីឆ្នាំ ២០២១ ឬ រថយន្ត Mazda CX5 ស៊េរីឆ្នាំ ២០២១ ចំនួនមួយគ្រឿងភ្លាមៗ។ ក្រៅពីនេះ អតិថិជននឹងទទួលបានការថែមជូននូវ ជណ្ដើរយន្តប្រអប់១ឈុត និងទូរតាំងចំនួន២ឈុត ថែមទៀតផង។

តម្លៃចាប់ផ្ដើម៖ $388,880

 

បុរី វី អាយ ភី គឺពិតជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់អតិថិជន ជាមួយនឹងសោភ័ណភាពនៃការរចនាម៉ូដយ៉ាងទំនើប គុណភាពសំណង់យូរអង្វែង សុវត្ថិភាពនៃការរស់នៅ និងតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ ម្ចាស់គម្រោងផ្ដល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួល អមដោយជម្រើសបង់រំលស់រហូតដល់១៧ឆ្នាំ​ ជាមួយនឹងអត្រាការប្រាក់ទាប។ សម្រេចក្ដីស្រមៃរបស់អ្នកក្នុងការទទួលបានលំនៅឋានដំបូង ជាមួយនឹង បុរី វី អាយ ភី!

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការសាកសួរព័ត៌មានលម្អិត ឬ ទាក់ទងធ្វើការណាត់ជួបជាមួយនឹងម្ចាស់គម្រោង សូមទាក់ទងមកកាន់ 092 92 1000៕

Comments