+85561 777 090
Logo
វីលៀម ផ្លាហ្សារជាផ្សារទំនើបដំបូងគេនៅសង្កាត់កំបូលរាជធានីភ្នំពេញចាប់ផ្តើមបើកលក់ជាផ្លូវការហើយ!
Updated on: June 6, 2022, 4:11 p.m.
Published on: May 28, 2021, 9:32 a.m.

វីលៀម ផ្លាហ្សារជាផ្សារទំនើបដំបូងគេនៅសង្កាត់កំបូលរាជធានីភ្នំពេញចាប់ផ្តើមបើកលក់ជាផ្លូវការហើយ!


ខណ្ឌកំបូលជាខណ្ឌមួយដែលទើបនឹងកាត់ចេញពីខណ្ឌពោធិ៏សែនជ័យថ្មីៗនេះ ខណ្ឌនេះមានតំបន់ជាច្រើនដែលបានអភិវឌ្ឍន៍ និងកំពង់បន្តរអភិវឌ្ឍន៍បន្តរទៀតដោយក្នុងនោះមានតំបន់សំខាន់ៗជាច្រើនដូចជាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPEZ)  ផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហនុ រោងចក្រឧស្សាហកម្ម និង ក្រសួងធំៗជាច្រើននៅបឹងទំនប់កប់ស្រូវ តំបន់អភិវឌ្ឍន៍នៅមុខវត្តភ្នៀត រួមទាំងតំបន់ផ្សេងៗទៀត។ ទីតាំងផ្សារដែលមានសក្តានុពលបំផុតដែលដោយនៅជាប់នឹងផ្សារមានផ្ទះវីឡារាប់រយខ្នង និងនៅជំវិញនេះមានបុរី​ ផ្ទះប្រជាជនកំពង់រស់នៅយ៉ាងច្រើនកុះករ ដែលជាទីតាំងអំណោយផលសម្រាប់ការប្រកបរបផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងគម្រោងតែមួយក៏មានផងដែរនៅកន្លែងកម្សាន្តជាច្រើនរួមមានអាងហែលទឹកដ៏ធំ កន្លែងក្មេងលេង កន្លែងវាយប៉េងបុង និងកន្លែងផ្សេងៗទៀតដែលជាទីគួរអោយចង់រស់នៅជាទីបំផុត។

វីលៀម ផ្លាហ្សារ គឺជាផ្សារបែបទំនើបមួយដែលទើបនឹងចេញជារូបរាងឡើងនៅដើមឆ្នាំ២០២១នេះ ដោយនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនធំៗនៃខណ្ឌសែនសុខ វីលៀម ផ្សាហ្សារ ដែលមានផ្ទៃដីសរុបប្រមាណជា ៥,៣០៩ម៉ែត្រការ៉េ ស្ថិតនៅជាប់ផ្លូវរដ្ឋ៣០ម៉ែត្រ ភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូលរាជធានីភ្នំពេញ។ ជាផ្សារបែបទំនើបដំបូងគេនៅ ខណ្ឌកំបូលដែលមានកំពស់៣ជាន់ចាប់ផ្តើមបើកលក់ដោយអនុញ្ញាតអោយអតិថិជនដែលមានបំណងក្នុងការប្រកបរបផ្ទាល់ខ្លួនណាមួយ ឬលោកអ្នកដែលចង់ពង្រីកសក្តានុពលអាជីវកម្មរបស់លោកអ្នកមកកាន់ទីតាំងនេះបានយ៉ាងងាយស្រួលផងដែរ។

សូមជម្រាបជូនផងដែរថា ផ្សារ វីលៀម ផ្លាហ្សារ ជាផ្សារបែបទំនើបមួយនៅក្រោម ដំបូលរបស់ បុរី វីលៀម  ដែលជាបុរី ដែលមានផ្ទះច្រើនប្រភេទផ្សេងៗគ្នាដោយមានរចនាបទយ៉ាងស្រស់ស្អាត រឹងមាំ មានតម្លៃសមរម្យ និងនៅជាយក្រុងភ្នំពេញ និងមានលោក វីលៀម ណារ៉ាម័រ ជនជាតិអាមេរិកកាំងជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនផ្ទាល់។

Phone: +(855) 085-200-909 / +(855) 069-32-82-02 

Email: info@boreywilliams.com

Website: https://boreywilliams.com

Online Flash Sale registration site

Comments