+85561 777 090
Logo
គម្រោង New Landmark  ធានាជួលត្រលប់ក្នុងអត្រាខ្ពស់រហូតដល់ ២៤% រយៈពេល ២ ឆ្នាំ
Updated on: June 2, 2022, 9:54 p.m.
Published on: August 7, 2019, 9:33 a.m.

គម្រោង New Landmark ធានាជួលត្រលប់ក្នុងអត្រាខ្ពស់រហូតដល់ ២៤% រយៈពេល ២ ឆ្នាំ


គម្រោង New Landmark

ខេត្តព្រះសីហនុបានក្លាយជាជម្រុកនៃគម្រោងអភិវឌ្ឍន៍ធំៗ ទាំងគម្រោងលំនៅដ្ឋាន ខុនដូ អគារពាណិជ្ជកម្ម អគារអភិវឌ្ឍន៍ចម្រុះ និងគម្រោងបែបលម្ហែកាយដ៏សម្បូរ៍បែប។ គិតមកដល់ពេលនេះមានគម្រោងតិចតួចនៅឡើយ ដែលបានបញ្ចប់ការសាងសង់ ប៉ុន្តែគម្រោងភាគច្រើននឹងត្រូវបញ្ចប់នៅចាប់ពីឆ្នាំ ២០២១ ទៅ។ 

គម្រោង New Landmark គឺជាអគារអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ ដែលមានរហូតដល់ ៤ អគារ ហើយអគារ (B) គ្រោងនឹងបញ្ចប់នៅត្រឹម ឆ្នាំ២០២១ ខាងមុខ។ New Landmark មានលំនៅដ្ឋានសរុបចំនួន ៤,០០៩ យូនីត ចែកជាអាផាតមេន ៣,៥៤៥ យូនីត និងសណ្ឋាគារចំនួន ៤៦៤ បន្ទប់។ គម្រោងទាំងមូលមាន ផ្ទៃដីសាងសង់ទំហំ ២០ ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីក្រុង ជាប់នឹងតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃក្រុង ព្រះសីហនុ។ 

ភាពអស្ចារ្យមិនមែនជាអ្វីតែម្យ៉ាង ដែលមាននៅក្នុងគម្រោង New Landmark  ប៉ុណ្ណោះទេ ប៉ុន្តែជាមួយការគិតគូពីឱកាសវិនិយោគ និងផលចំណេញសម្រាប់អ្នកទិញគឺជាផ្នែកដ៏សំខាន់ ដែលម្ចាស់គម្រោងបានផ្តោតលើជាចម្បង។  

ធានាជួលត្រលប់ក្នុងអត្រា ២៤ % រយៈពេល ២ ឆ្នាំ

លោក Fei Lu ជានាយកផ្នែកលក់របស់គម្រោង  New Landmark ​បានមានប្រសាសន៍ថា ដើម្បីដើម្បីអបអរសាទរដល់គម្រោងថ្មីនេះ New Landmark សម្រេចផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទាំងអស់ឲ្យទទួលបានការធានាជួលត្រលប់់ក្នុងអត្រា ២៤% ក្នុងរយៈពេល ២ ឆ្នាំ។ 

លោកបានបន្ថែមថា ចាប់តាំងពីមានការផ្តល់ជូនការជួលត្រលប់ខ្ពស់មក អតិថិជនទាំងចាស់​ទាំងថ្មីបានចាប់អាម្មណ៍ច្រើនលើម្រោងនេះ ដូច្នេះហើយដើម្បីឆ្លើយតបការស្នើសុំរបស់អតិថិជនជាបន្តបន្ទាប់ គម្រោង New Landmark នឹងនៅតែបន្តផ្តល់ជូនការធានាជួលត្រលប់ដ៏ល្អបំផុត។ 

លោក Fei បានលើកឡើងពីគុណសម្បត្តិ ៩ ចំណុចរបស់គម្រោង New Landmark៖ 

១) អគាររបស់ New Landmark ឈរនៅលើតំបន់ស្នូលនៃក្រុងព្រះសីហនុ ដែលមានចម្ងាយតែ ១ នាទីប៉ុណ្ណោះពីរង្វង់មូលតោពីរ និងនៅជិតផ្លូវលេខ៣០០ (ផ្លូវពូលូវៃ)។

២) ជាប់មាត់សមុទ្រ អមដោយទិដ្ឋភាពសមុទ្រ ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក គឹ"ឆ្នេរអូឈើទាល"។

៣) ផ្តល់ទំនុកចិត្តដោយសារគម្រោងត្រូវបានសាងសង់ដោយក្រុមហ៊ុនលំដាប់កំពូលនៅលើពិភពលោក "ក្រុមហ៊ុនចិន China Construction Group"។ 

៤) ផ្តល់ជូនផលចំណេញពីការជួលត្រលប់ក្នុងអត្រាខ្ពស់ចាប់ពី ១០% -១៥% ដែលអត្រាជួលត្រលប់នេះខ្ពស់ជាគម្រោងផ្សេងៗនៅអាស៊ីអាគ្នេយ៍។ 

៥) បូទីកអាផាតមេនបំពាក់ដោយបរិក្ខារ និងគ្រឿងសង្ហារិមប្រណិត។

៦) សេវាកម្មនៅក្នុងគម្រោងមានដូចជា៖ រួមទាំងកាស៊ីណូធំជាងគេនៅក្នុងខេត្តព្រះសីហនុ ដែលមានទំហំ ១ ម៉ឺនម៉ែត្រការ៉េ  ក្លឹបហាត់ប្រាណ ហាងទំនិញ ក្លឹបកំសាន្ត អាងហែលទឹក កន្លែងបើកបរជាដើម ។ល។

៧) ក្នុងពេលជាមួយគ្នានេះដែរ New Landmark នឹងមានកន្លែងទឹករាំដំបូងនៅក្នុងខេត្តព្រះសីហនុ ដែលមានទំហំជិត ២ ពាន់ម៉ែត្រការ៉េ។ 

៨) សហគមន៍អេកូវ័យឆ្លាតដំបូងគេ ដែលប្រើប្រាស់ប្រព័ន្ធ QR ក្នុងការត្រួតពិនិត្យ ចាក់សោរដោយប្រើស្នាមម្រាមដៃ ប្រព័ន្ធអ៊ីនធើណិតឥតគិតថ្លៃ ទឹកបរិសុទ្ធ ដែលមានគុណភាពល្អ។

៩) ផ្តល់កម្មសិទ្ធិកាន់កាប់រហូត (Freehold) 

បើនិយាយអំពីតម្លៃវិញ New Landmark ក៏ជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយដែរ ដែលយូនីតរបស់វាមានតម្លៃត្រឹមតែចាប់ពី​ ៤​ ម៉ឺនដុល្លារប៉ុណ្ណោះ៕ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh! 

 

Comments