+85561 777 090
Logo
សម័យកូវីដ១៩ ! ចង់ទិញខុនដូកណ្តាលទីក្រុងធ្វើយ៉ាងណាអស់លុយតិច
Updated on: May 20, 2022, 9:36 a.m.
Published on: August 23, 2021, 8:38 a.m.

សម័យកូវីដ១៩ ! ចង់ទិញខុនដូកណ្តាលទីក្រុងធ្វើយ៉ាងណាអស់លុយតិច


កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស ។ តួយ៉ាងក៏មានកំណើនជនបរទេសមកស្នាក់នៅក្នុងប្រទេសកម្ពុជាយើងយ៉ាងច្រើនដោយសារការចាយវាយនៅក្នុងប្រទេសមានកម្រិតទាប ហើយជាទិសដៅក្នុងការវិនិយោគ ។

អំឡុងពេលកូវីដ១៩នេះប្រសិនបើចង់ស្វែងរកទិញខុនដូតើតំបន់ណាដែលល្អសាកសមបំផុត?

បើទោះបីជាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ក្តី ប៉ុន្តែគម្រោងខុនដូជាច្រើននៅតែបន្តសកម្មភាពអភិវឌ្ឍរបស់ខ្លួនឥតឈប់ឈរ ជាពិសេសតំបន់បឹងកេងកង១ដែលជាតំបន់កំពុងមានសក្តានុពលខ្លាំងក្នុងចំណោមតំបន់ដទៃទៀតក្នុងរាជធានីភ្នំពេញ ។

តំបន់បឹងកេងកង១គឺសាកសមបំផុតព្រោះវាជាតំបន់មួយស្ថិតនៅក្នុងខណ្ឌចំការមនហើយត្រូវបានគេចាត់ទុកថា ជាខណ្ឌដែលមានទិសដៅអភិវឌ្ឍអចលនទ្រព្យខ្លាំងបំផុតក្នុងប្រទេសកម្ពុជា ។ បឹងកេងកង១គឺជាតំបន់ដែលមានដូចជា ទីស្នាក់ការអង្គការក្រៅរដ្ឋាភិបាល ជនបរទេស មន្ត្រីរាជការ ក្រសួង និងពាណិជ្ជកម្មជាច្រើនតាំងទីនៅទីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។

តើគួរទិញខុនដូណាដែលល្អ ?

ខុនដូដែលល្អបំផុតក្នុងតំបន់បឹងកេងកង១លោកអ្នកអាចពិចារណាមើលខុនដូ Silvertown Metropolitan ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ដែលជា​ទីតាំង​ពាណិជ្ជកម្ម និង​លំនៅ​​ឋានស្ថិតចំកណ្តាលរាជធានីភ្នំពេញ ។ Silvertown Metropolitan គឺជាគម្រោងដែលបានសាងសង់បញ្ចប់ជាស្ថាពររួចហើយដែលផ្តល់ជូន​នូវ​របៀប​រស់នៅបែបយុគ្គសម័យថ្មី ។ នៅជុំវិញ Silvertown Metropolitan ប្រមូល​ផ្តុំទៅដោយភោជនីយដ្ឋានល្បីៗ ផ្សារទំនើបអ៊ីអន និងហាង​ទំនើប​ល្បីៗលំដាប់​អន្តរជាតិ​ជាច្រើនទៀត។ ស៊ីលវើថោន (Silvertown) ក៏ស្ថិតនៅជិតផ្លូវធំដូចជាមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ។ Silvertown Metropolitan អភិវឌ្ឍដោយក្រុមហ៊ុន ណាគីគ្រុប (Naki Group) ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង និង​​​អភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ។

តើខុនដូផ្តល់ភាពងាយស្រួលក្នុងអំឡុងពេលកូវីដ១៩នេះយ៉ាងដូចម្តេច​ខ្លះ?

ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនខុនដូ Silvertown Metropolitan បានផ្តល់នូវលក្ខខណ្ឌសម្រាប់បង់ប្រាក់ងាយស្រួលមួយចំនួនក្នុងអំឡុងពេលកូវីដ១៩នេះដូចជា ៖ កក់យកទីតាំងត្រឹមតែ២០០០ដុល្លារ និងមានបញ្ចុះតម្លៃរហូតដល់១០% រួមទាំងមានលក្ខខណ្ឌបង់រំលស់ថែមទៀតផង ។

តើខុនដូ Silvertown Metropolitan មានយូនីតអ្វីខ្លះ?

Silvertown មានការរចនាម៉ូដបែបទំនើបដែលមាន ១១០ យូនីត​រួមមានបន្ទប់ Studio, បន្ទប់ Two Bedrooms, បន្ទប់ Three Bedrooms និងផេនហោស៍នៅជាន់ទី១៤ ។ សម្រាប់យូនីតនីមួយៗមានភ្ជាប់មកជាមួយផ្ទះបាយ តុបរិភោគ​អាហារ ទូ ខ្សែកាបអុបទិក-ប្រព័ន្ធការពាររន្ទះ និងគ្រឿងសង្ហារិម​ជាច្រើនទៀតដែលបាន​រៀប​ចំរួចជា​ស្រេច ។

Silvertown ផ្តល់ជូនសេវាកម្ម២៤ម៉ោងក្នុង១សប្តាហ៍ដោយមានអ្នកចាំទទួលភ្ញៀវ និងសន្តិសុខ​២៤​ម៉ោង រួមជាមួយនឹងសេវាកម្មបន្ថែមដើម្បីផ្តល់​ភាពងាយស្រួល​រួមមាន Skybar, អាងហែលទឹក, កន្លែង​ហាត់ប្រាណ, ​ប្រព័ន្ធ WIFI, សេវាគេហកិច្ច, សេវាកម្មសម្អាតបន្ទប់, បោកគក់, ប្រព័ន្ធ​ការ​ពារ​អគ្គីភ័យ និងសេវាកម្មថែរក្សាយានយន្តជាដើម ៕

Comments