+85561 777 090
Logo
តើបច្ចុបប្បន្នជាពេលត្រូវទិញ ឫជួលអចលនទ្រព្យ? អ្នកជំនាញ ចែករំលែកទស្សនៈរបស់ខ្លួន
Updated on: June 6, 2022, 5:05 p.m.
Published on: August 15, 2016, 9:30 a.m.
Realestate News

តើបច្ចុបប្បន្នជាពេលត្រូវទិញ ឫជួលអចលនទ្រព្យ? អ្នកជំនាញ ចែករំលែកទស្សនៈរបស់ខ្លួន


buy or Rent H

ប្រជាជនកម្ពុជាត្រូវពិចារណាជាមួយសំណួរមួយថាតើត្រូវទិញ ឫជួលអចលនទ្រព្យ ថាតើជាអាផាតមេន ឫខុនដូ នៅកណ្តាលទីក្រុងភ្នំពេញ ឫវីឡា ឫផ្ទះជាលក្ខណៈហាលក់ទំនិញនៅតំបន់ក្រុង។

អ្នកខ្លះទៀតកំពុងសម្លឹងមើលសម្រាប់គោលបំណងអាជីវកម្មសុទ្ធសាធ និងមួយចំនួនចង់មួយបំណែកនៃអចលនទ្រព្យសម ល្មមសម្រាប់ទាំងការរស់នៅនិងពាណិជ្ជកម្ម

Realestate.com.kh បាននិយាយជាមួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មអចលនទ្រព្យ អ្នកទិញ និងអ្នកជួល ដើម្បីទទួល បានមតិយោបល់របស់ពួកគេ  លើអ្វីដែលជាជម្រើសល្អបំផុតសម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យមួយ  ប៉ុន្តែមានភាពមិនប្រាកដថា តើពួកគេត្រូវការទិញ ឬជួលអចលនទ្រព្យមួយនោះដែរឫទេ …

តើគួរទិញ ឫជួលផ្ទះសម្រាប់រស់នៅ? ភាពជាម្ចាស់ផ្ទះគឺជារឿងធម្មតាណាស់នៅក្នុងប្រទេសកម្ពុជានិងក្រុមគ្រួសារក្នុងស្រុកភាគច្រើនប្រាថ្នាចង់ធ្វើជាម្ចាស់ផ្ទះផ្ទាល់ខ្លួនរបស់ពួកគេ និងអាចត្រួតពិនិត្យលើទ្រព្យសម្បត្ដិទាំងអស់នោះ។

ប៉ុន្ដែទោះបីជាមានបំណងចង់ឱ្យមានកន្លែងមួយដែលជាកម្មសិទ្ធិរបស់អ្នកដោយពិតប្រាកដក៏ដោយ , សម្រាប់គោលបំណង មួយចំនួនក្នុងការជួលស្នាក់នៅប្រហែលល្អប្រសើរក្នុងលក្ខខណ្ឌសុវត្ថិភាពនៃហិរញ្ញវត្ថុរបសយៈពេលសម្រាប់អ្នក និងគ្រួសារ អ្នក។

ទីប្រឹក្សានៃក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ VTrust លោក អ៊ិន ស៊ីថា ផ្តល់យោបល់ថា "ការទិញផ្ទះមួយ សម្រាប់រស់នៅ គឺល្អ ប្រសើរជាងជួលផ្ទះ។ "ដែលតម្លៃនៃអចលទ្រព្យនៅតែបន្តកើនឡើងនៅក្នុងទីផ្សារកម្ពុជាព នាពេលបច្ចុប្បន្ន ការទិញរបស់អ្នក ក្នុងពេលបច្ចុប្បន្ន នឹងក្លាយទៅជាទ្រព្យសកម្មមានតម្លៃនាពេលអនាគត។

"ដោយសារចំនួនប្រជាជនកើនឡើងច្រើននៅក្នុងប្រទេសកម្ពុជា តាមរយៈការកើនឡើងចំនួនប្រជាជនក្នុងស្រុក និង អន្តោប្រវេសន៍ ហើយអាជីវកម្មកាន់តែច្រើននឹងចាប់ផ្តើម។ នេះនឹងនាំឱ្យមានតម្រូវការកាន់តែច្រើននៅក្នុងទី ផ្សារ ហើយតម្លៃ អចលនទ្រព្យជាទូទៅនឹងកើនឡើងផងដែរ។ នៅពេលដែលអ្នកទិញផ្ទះនាពេលបច្ចុប្បន្ននេះ ចង់លក់ផ្ទះនៅក្នុងប៉ុន្មានឆ្នាំ ក្រោយនោះពួកគេនឹងទទួលបានប្រាក់ចំណេញជាក់ជាមិនខាន” លោក ស៊ីថាបាន ឡើង។

លោកបានបន្តថា "ប្រសិនបើជួលផ្ទះ អ្នកត្រូវបង់ប្រាក់ថ្លៃជួល និងការចំណាយប្រតិបតិ្តការផ្សេងទៀតជារៀង រាល់ខែ ហើយការចំណាយទាំងនេះ សរុបទៅក៏ថ្លៃគួរសមដែរ។ ប្រសិនបើអ្នកអាចមានលទ្ធភាពទិញផ្ទះមួយ ទាំងស្រុង ជំនួសឱ្យការបង់ជួលវិញ ហេតុអ្វីបានជាអ្នកមិនជ្រើសរើសយកជម្រើសទិញផ្ទះ និងការបង់ប្រាក់មួយ ផ្នែកនៃប្រាក់ផ្ទាល់ខ្លួន របស់អ្នក ហើយមួយចំនួនតាមរយៈប្រាក់កម្ចីទិញផ្ទះ ជាមួយការបង់រំលោះសមរម្យមួួយ»។

តាមវិធីនេះ " ១០ ទៅដប់ ១៥ ក្រោយអ្នកនឹងទទួលបានលំនៅដ្ឋានមួយ។”

លោក វ៉ា វីរៈ ជានាយកប្រតិបត្តិក្រុមហ៊ុន Century21 Fortuna Investment បានយល់ស្របថា ប្រសិនបើអ្នកត្រូវការផ្ទះមួយ ដើម្បីរស់នៅ ការទិញគឺជាជម្រើសល្អ មិនថាមាន ឬមិនមានលុយគ្រប់គ្រាន់ដើម្បីទិញឥឡូវនេះក៏ដោយ។

លោក វីរៈ បាននិយាយថា "អ្នកអាចគ្រប់គ្រងការចំណាយថ្លៃទិញផ្ទះជាមួយនឹងប្រាក់កម្ចីធនាគារ ហើយបន្ទាប់ មកអ្នកនឹងមានទ្រព្យសម្បត្តិរបស់អ្នកនៅក្នុងរយៈពេល 10-15 ឆ្នាំ" ។

លោកបានបន្ថែមដោយការព្រមានថា  ទោះជាយ៉ាងណា "អ្នកត្រូវតែប្រាកដថាអ្នកមានប្រាក់ចំណូលគ្រប់គ្រាន់ រៀងរាល់ខែ ដើម្បីធានាដល់ការបង់រំលស់សម្រាប់កម្ចីរបស់ធនាគារ ឬចំណុចនេះ អាចមានហានីភ័យបំផុត សម្រាប់កម្ចីទិញផ្ទះ។ មានតែខ្ចីត្រឹមចំនួនដែលអ្នកអាចមានលទ្ធភាពក្នុងការបង់សងរំលស់ និងមិនត្រូវលោភ លន់។

លោក ឡា ស៊ីថុល ដែលជាអ្នកទិញផ្ទះថ្មីនៅក្នុងរាជធានីភ្នំពេញ បាននិយាយថា "នៅពេលដែលសួរថាតើខ្ញុំគួរតែ ទិញឬជួល ផ្ទះមួយ ខ្ញុំជ្រើសរើស ការទិញផ្ទះគឺជាការល្អ ពីព្រោះនៅពេលអនាគតតម្លៃនៃអចលនទ្រព្យនេះនឹង កើនឡើង។ ទោះបីជាអ្នក ត្រូវជំពាក់ប្រាក់មួយចំនួនដោយសារការទិញផ្ទះក្នុងពេលបច្ចុប្បន្នក៏ដោយ អ្នកអាចទទួលបានប្រយោជន៍នៅពេលអនាគត។”

លោក ស៊ីថុល បាននិយាយថា៖ “ចំពោះខ្ញុំ ខ្ញុំជឿជាក់លើការទិញផ្ទះសម្រាប់វិនិយោគនៅពេលអនាគត។”

លោក ស៊ីថុល បានបញ្ជាក់ថា "ប្រសិនបើអ្នកមិនមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទិញផ្ទះឥឡូវនេះ ឬមិនអាចខ្ចីលុយពី ធនាគារ គួរជួលផ្ទះដែលមានតំលៃសមរម្យសម្រាប់ពេលបច្ចុប្បន្ន និងសន្សំប្រាក់សម្រាប់វិនិយោគនៅពេលអនាគត។ កុំខ្ជះខ្ជាយលុយរបស់អ្នកជួលផ្ទះដែលល្អឥតខ្ចោះ ជំនួសដោយការរស់នៅក្នុងផ្ទះដែលមានតំលៃទាបដើម្បីសន្សំប្រាក់ សម្រាប់ទិញផ្ទះល្អឥតខ្ចោះក្នុងពេលអនាគត "។

ទោះយ៉ាងណា លោក គី សុភឿន ជាគ្រូបង្រៀននៅរាជធានីភ្នំពេញបាននិយាយថា៖  "ខ្ញុំគិតថាការជួលផ្ទះគឺជាជម្រើសល្អប្រសើរសម្រាប់ការធ្វើអាជីវកម្ម ដោយសារមិនចាំបាច់មានកម្ចីទិញផ្ទះ ឬបង់ប្រាក់ច្រើន  យើងមានមូលធនបន្ថែមទៀតដើម្បីប្រើប្រាស់ក្នុងអាជីវកម្មដែលកំពុងកើនឡើងរបស់យើង។

លោក សុភឿន បានបន្តថា "វាជាការល្អប្រសើរប្រសិនបើអ្នកអាចប្រើផ្ទះជួលមួយ សម្រាប់គោលបំណងពីរ គឺរស់នៅផង និងធ្វើអាជីវកម្មផង  ប្រសិនបើអ្នកអាចជួលផ្ទះមួយនៅកន្លែងដែលត្រឹមត្រូវ និងចំទីតាំងល្អ វាមិនមែនត្រឹមតែជាកន្លែងងាយស្រួលសម្រាប់អ្នកក្នុងការរស់នៅជាមួយក្រុមគ្រួសាររបស់អ្នកនោះទេ វាក៏ជាកន្លែងសម្រាប់ការធ្វើអាជីវកម្ម ដើម្បីបង្កើតប្រាក់បន្ថែមទៀតផងដែរ។ 

លោក សុភឿន និយាយថា "ការជួលផ្ទះអនុញ្ញាតឱ្យយើងមានដើមទុនបន្ថែមមួយចំនួនដើម្បីធ្វើប្រតិបត្តិការអាជីវកម្ម។ ប្រសិនបើយើងបានចំណាយប្រាក់សន្សំទាំងអស់របស់យើងទៅទិញផ្ទះមួយ នោះលុយទាំងអស់ដែលបានរក្សាទុកនឹងហូរចូលទៅការចំណាយទាំងអស់ ឬចូលទៅក្នុងការសងលើប្រាក់កម្ចី ហើយវានឹងមិនមានប្រាក់សល់សម្រាប់ការធ្វើអាជីវកម្ម នោះមានន័យថាគ្មានលុយបង្វិលត្រឡប់មកវិញបានទេ! "

ទោះជាយ៉ាងណាលោក សុភឿន និយាយថា “ប៉ុន្តែប្រសិនបើយើងមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញផ្ទះមួយ សូមទិញចុះ!  ប៉ុន្តែត្រូវតែប្រាកដថាយើងនៅតែមានលុយសម្រាប់ធ្វើអាជីវកម្មបន្តទៀត"

ពេលដែលទិញអចលនទ្រព្យអាជីវកម្មមួយ តើនឹងទៅជាបែបណា?

លោក ឈឹម សៅលីម ជាបុគ្គលិកនៃគ្រឹះស្ថានហិរញ្ញវត្ថុមួយនៅក្នុងរាជធានីភ្នំពេញបាននិយាយថា "ស្ថានភាពនេះគឺខុសគ្នាអាស្រ័យលើតម្រូវការអចលនទ្រព្យសម្រាប់ធ្វើអ្វី៖ ប្រសិនបើវាគឺជាកន្លែងសម្រាប់រស់នៅ ការទិញផ្ទះគឺជាការល្អប្រសើរ។ ប៉ុន្តែប្រសិនបើ ប្រើសម្រាប់ពាណិជ្ជកម្ម ការជួល គឺជាតែងតែជាជម្រើសល្អប្រសើរ"។

លោកបានពន្យល់ថា "សម្រាប់គោលបំណងអាជីវកម្ម ការជួលគឺតែងតែជាជម្រើសល្អបំផុត។ ហេតុអ្វី? ដោយសារតែការផ្លាស់ប្តូរអាជីវកម្មតែងតែកើតមាន ... នៅពេលដែលអ្នកគ្រាន់តែបានជួលកន្លែងមួយ  អ្នកអាចមានភាពបត់បែនជាមួយក្នុងការផ្លាស់ប្តូរមួយអាចកើតមានឡើង។ ប្រសិនបើអាជីវកម្មរបស់អ្នករីកចម្រើនឡើង អ្នកអាចប្តូរនូវអចលនទ្រព្យបាន  ហើយដូចគ្នានេះផងដែរដែរលោកអ្នកតែងតែមានការផ្លាស់ប្តូរការគិតរបស់អ្នកនូវគម្រោងអាជីវកម្មមួយ។

ទោះយ៉ាងណាលោក វីរៈ បានកត់សម្គាល់ថា៖ “ទោះបីជាការជួលកន្លែងជាទូទៅជាជម្រើសល្អសម្រាប់អាជីវកម្មក៏ដោយ ប៉ុន្តែសម្រាប់ការបង្កើតអាជីវកម្ម ការទិញអាចជាជម្រើសល្អ។ ឧទាហរណ៍ក្រុមហ៊ុនរបស់អ្នកមានយីហោល្បី ហើយគ្រប់គ្នា បានស្គាល់ទីតាំងរបស់អ្នក ដែលជាទីតាំងយ៉ាងល្អឥតខ្ចោះសម្រាប់ប្រតិបត្ដិការអាជីវកម្មរបស់អ្នកប្រសិនបើអ្នកជួលហើយ បន្ទាប់មកកិច្ចសន្យាជួលរបស់អ្នកបានបញ្ចប់ ហើយអ្នកមិនអាចបន្តជាថ្មីនោះគ្មាននរណាអាចដឹងពីកន្លែងថ្មីរបស់អ្នក។ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតអាចប្រើទីតាំងអាជីវកម្មរបស់អ្នក ប្រសិនបើពួកគេជួលកន្លែងនេះ ទាំងយកឈ្មោះផលិតផលរបស់អ្នកដែលល្បីរួចទៅហើយ មកធ្វើអាជីវកម្មដូចគ្នា។ តើមានអ្វីនឹងកើតឡើងសម្រាប់អាជីវកម្មរបស់អ្នកបន្ទាប់មក? "

ចង់សិក្សាបន្ថែមទៀតអំពីវិធីល្អបំផុតក្នុងការវិនិយោគប្រាក់របស់អ្នកនៅក្នុងវិស័យអចលនទ្រព្យឫទេ?  ចូលរួមជាមួយភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅកម្ពុជា ថ្ងៃនេះ! ky kosal author

 

Comments