+85561 777 090
Logo
ការទិញដីរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: October 18, 2016, 11:15 a.m.
Realestate News

ការទិញដីរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV


Horizontal-Ribbon-Editorial

ប័ណ្ណកម្មសិទ្ធិដីធ្លីគឺជាជម្រើសដ៏ពេញនិយមដើម្បីឈានចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជនបរទេសមួយចំនួនមិនបានដឹងទេថាពួកគេអាចប្រើមធ្យោបាយផ្សេងទៀតដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិទ្រព្យនោះបាន ឬយ៉ាងហោចណាស់អាចគ្រប់គ្រងបាននូវអចលនទ្រព្យនិងដី។ លោក Grant Fitzgerald ដែលជានាយកប្រចាំប្រទេសរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឯករាជ្យបានអោយដឹងក្នុងបទសម្ភាសន៏ជាមួយ Realestate.com.kh ថាមានមធ្យោបាយផ្សេងៗទៀតដែលជនបរទេសអាចទិញ ដីក្នុងប្រទេសកម្ពុជាបាន។

ជនបរទេសអាចទិញដីក្នុងប្រទេសកម្ពុជាបានតាមរយៈភាគីតំណាង៖

ទោះបីជាមាហានិភ័យជាងការទិញដោយឈ្មោះរបស់អ្នកផ្ទាល់ក៏ដោយ លោក  Fitzgerald បាននិយាយថាមធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យជនបរទេសអាចទិញដីក្នុងប្រទេសកម្ពុជាបានគឺការ ទិញតាមរយៈភាគីតំណាង។

លោកបានពន្យល់ថា “អ្វីដែលសំខាន់ ភាគីតំណាងដើរតួរជាអ្នកទិញអចលនទ្រព្យឱ្យជនបរទេស។ ប៉ុន្តែប័ណ្ណកម្មសិទ្ធិត្រូវដាក់ជាឈ្មោះជាជនជាតិខ្មែរ។”

ប៉ុន្តែគាត់បានបញ្ជាក់ទៀតថាមានវិធានការដែលមានសុវត្តិភាពដែលជនបរទេសទទួលយក ដើម្បីការពារការវិនិយោគរបស់ពួកគេ។

លោកនិយាយថាអ្នកត្រូវមានឯកសារបួនសំខាន់ៗក្នុងនាមជាជនបរទេសដែលទិញអចលនទ្រព្យតាមរយៈ ភាគីតំណាង មានដូចជា៖ ទី១កិច្ចសន្យាអ៊ីប៉ូតែក ទី២ កិច្ចសន្យាខ្ចីប្រាក់ ទី៣ កិច្ចសន្យាជួល ទី៤ កិច្ចសន្យាសន្តិសុខ។

១.កិច្ចសន្យាអ៊ីប៉ូតែក៖

លោកបានពន្យល់ថាកិច្ចសន្យាអ៊ីប៉ូតែកគឺជាកិច្ចសន្យាដែលបានចុះបញ្ជីតាមរយៈសង្កាត់ ហើយផ្ទេរឈ្មោះអ្នកទិញទៅធនាគារ ដែលការខ្ចីប្រាក់អភិវឌ្ឍន៍អចលនទ្រព្យដោយជនជាតិខែ្មរ ទាល់តែមានការអនុញ្ញាតពីភាគីជនបរទេស។

២.កិច្ចសន្យាខ្ចីប្រាក់៖

ទន្ទឹមគ្នានេះលោកបាននិយាយថាកិច្ចសន្យាកម្ចីគឺជា “ក្រដាសកម្ចីមួយដែលមានកាប្រាក់ក្នុងអំឡុងពេលមួយ” ហើយត្រូវបានធ្វើឡើងដោយភាគីសងខាងទាំងជនបរទេសនិងភាគីតំណាង។

៣.កិច្ចសន្យាជួល៖

លោកបានបន្តថាកិច្ចសន្យាជួល “គឺការផ្ដល់សិទ្ធិអោយជនបរទេសរស់នៅលើអចលនទ្រព្យនោះ” ក្នុងកិច្ចសន្យាជួលមានរយៈពេលចាប់ពី៥០ឆ្នាំឡើងទៅ។

៤.កិច្ចសន្យាសន្តិសុខ

ហើយកិច្ចសន្យាសន្តិសុខជាទូទៅជាការដាក់ចេញនូវកាតព្វកិច្ច និងការកំណត់រវាងភាគីទាំងពីរ។ តើប័ណ្ណកម្មសិទ្ធិប្រភេទណាដែលជនបរទេសអាចកាន់កាប់បានតាមរយៈភាគីតំណាង?

លោក Fitzgerald បានពន្យល់យ៉ាងច្បាស់ថា តាមរយៈភាគីតំណាងនេះ ជនបរទេសអាចកាន់កាប់ អចលនទ្រព្យឬប័ណ្ណកម្មសិទ្ធិណាមួយក៏បាន។ លោកនិយាយថា វាជាការរៀបចំឯកសារឲ្យមានត្រឹមត្រូវ និងមានសុវត្ថិភាព នៅពេលដែលការរៀបចំបានត្រឹមត្រូវ វាពិតជាមានសុវត្ថិភាព និងមានប្រសិទ្ធភាពទៀតផង។”

តើស្ថាប័នជំនួញអាចកាន់កាប់ដីនៅក្នុងប្រទេសកម្ពុជាបានដែរឫទេ?

លោក Fitzgerald បាននិយាយថាគឺអាចទៅរួចក្នុងការកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុននៅក្នុងប្រ ទេសកម្ពុជាតាមដំណើរការស្រដៀងទៅនឹងភាគីតំណាងដែរប៉ុន្តែជនបរទេសត្រូវតែកំណត់ពីប្រភេទអាជីវកម្មឱ្យបានច្បាស់លាស់ ដែលត្រូវធ្វើតាមរយៈមេធាវី។

ទាំងនេះត្រូវបានគេហៅថាក្រុមហ៊ុនដែលកាន់កាប់ដីធ្លី។

លោកបានពន្យល់ថាជនជាតិកម្ពុជាម្នាក់មានសិទ្ធិកាន់កាប់៥១ភាគរយនៃភាគហ៊ុនក្រុមហ៊ុនទាំងមូល ប៉ុន្តែក៏មានឯកសារច្បាប់ដែលស្ថាប័នជំនួញភាគីបរទេសទាំងនេះអាចប្រើប្រាស់ ឲ្យទទួលបានសិទ្ធិ និងអំណាច ក្នុងការសម្រេចផ្សេងៗ បើទោះបីជាពួកគេមានកាន់ភាគហ៊ុនត្រឹមតែ៤៩ភាគរយក៏ដោយ។

ស្វែងរក និងសិក្សានូវការណែនាំសំខាន់ៗក្នុងការទិញអចលនទ្រព្យតាមរយៈភាគីតំណាងក្នុងប្រទេស កម្ពុជា!

  resized-magazine-issue-2

Click here to download your free copy!

Comments