+85561 777 090
Logo
CBRE​៖ ខុនដូតម្លៃសមរម្យនឹងកើនដល់ជាង ៧,០០០ យូនីតក្នុងឆ្នាំ​២០១៩
Updated on: June 1, 2022, 5:21 p.m.
Published on: July 12, 2019, 5:12 a.m.

CBRE​៖ ខុនដូតម្លៃសមរម្យនឹងកើនដល់ជាង ៧,០០០ យូនីតក្នុងឆ្នាំ​២០១៩


ទីក្រុងភ្នំពេញ

ក្នុងពេលថ្មីៗនេះ គម្រោងខុនដូតម្លៃសមរម្យចំនួន ៥ គម្រោងបានសម្ពោធបើកជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ ដែលនឹងបន្ថែមការផ្គត់ផ្គង់ប្រមាណជាង ៣,០០០ យូនីតទៅក្នុងទីផ្សារ ដែលគេរំពឹងថាចំនួនខុនដូតម្លៃទាបទាំងអស់មានប្រមាណជាង ៧,០០០ យូនីតនៅក្នុងឆ្នាំ ២០១៩។

យោងតាមបាយការណ៍ទីផ្សារខុនដូឆ្នាំ ២០១៩ របស់ CBRE បានបង្ហាញថា គម្រោងថ្មីទាំង ៥​ នេះមានដូចជា៖ គម្រោងលំនៅដ្ឋាន អារ៉ាកាវ៉ា មាន ២,០០០ យូនីត គម្រោង ថ្ម១ ដុំ មាន​១២០ យូនីត គម្រោងភ្នំពេញស្តា មាន ២៥០ យូនីត​ គម្រោង បុរី ឃីឡាមាន ៣០០ យូនីត និងគម្រោង សិវែន រ៉េស៊ីដិន មាន ៣០០ យូនីត។ 

ខុនដូតម្លៃសមរម្យមានទាបបំផុតចាប់ពីជាង ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ រហូតដល់ជាង ១,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមរបាយការណ៍។ 

កម្រិតតម្លៃខុនដូមានលក្ខណៈខុសគ្នាគឺអាស្រ័យទៅតាមទីតាំង ទំហំយូនីត សេវាកម្មក្នុងគម្រោង និង តំបន់់សេវាកម្មជុំវិញ។ 

សម្រាប់គម្រោងថ្មីៗ ពេលនេះបានកំពុងចាប់យកតំបន់រីកចម្រើនថ្មី ដូចជា ទួលគោក សែនសុខ និងខណ្ឌជ្រោយចង្វារ៕  

ស្វែងយល់ពីគម្រោង អារ៉ាកាវ៉ា គម្រោងភ្នំពេញស្តា ឥឡូវនេះ! 



Comments