ទីបំផុតកម្ពុជាបានចូលទៅក្នុងផ្សារអចលនទ្រព្យសកលសម្រាប់អ្នកវិនិយោគអចលនទ្រព្យ មើលទៅមានមនុស្សជាច្រើនបានបានសិក្សាអំពីឱកាសក្នុងប្រទេសកម្ពុជា និងដំណើរការដើម្បីសម្រេចបានសមិទ្ធិផល។ ការចាប់អារម្មណ៍ដ៏សម្បើមនេះនៅក្នុងវិស័យអចលនទ្រព្យ អាចធ្វើឲ្យពួកគេចាប់ផ្តើម វិនិយោគ ឬរស់នៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែទោះជាកម្ពុជាជាទីផ្សារឈានមុខ ឬមិនមែនក៏ដោយ កម្ពុជាបានប្រែក្លាយជាទីផ្សារមួយដែល មានសក្តានុពលដោយយោងតាមកត្តានៃកំណើនសេដ្ឋកិច្ច ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងរយៈកាលប៉ុន្មានឆ្នំាក្រោយនេះ។
នេះគឺជាការយល់ឃើញរបស់នាយកផ្នែកលក់របស់ Realestate.com.kh លោក Vic Boyle ដែលបានថ្លែងក្នុងកម្មវិធីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលបានរៀបចំដោយPropertyGuruសិង្ហបុរី និង Realestate.com.kh។
ជាមួយការថ្លែងនោះដែរលោក Boyle បានពន្យល់អំពីភាពខុសគ្នានៃយុទ្ធសាស្រ្តដែលអាចយកអត្ថប្រយោជន៍ នៅក្នុងការរីកលូតលាស់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ស្របពេលដែលប្រទេសកម្ពុជា នៅតែជាទីផ្សារឈានមុខវាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើននៃលក្ខណ្ឌទីផ្សារនេះ។
យោងតាមសារព័ត៌មាន Khmer Times ការវិនិយោគនៃសំណង់កើនឡើងដល់ ៤០ភាគរយក្នុងឆ្នំា២០១៥ ប្រៀបជាមួយឆ្នំា ២០១៤ បើគិតជាទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក។ លោក Boyle បាននិយាយថាសំណង់សាងសង់ត្រូវបានផ្តោតសំខាន់នៅក្នុងតំបន់ទីក្រុងភ្នំពេញ។ ចាប់តំាងពីទីក្រុងភ្នំពេញបានទទួលគម្រោងសាងសង់ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវាជាផ្លែផ្កានៃការអភិវឌ្ឍន៍។
បន្ថែមពីនេះទៀតគម្រោងប្រមាណ១២០កំពុងស្ថិតនៅក្នុងការសាងសង់ គម្រោងខុនដូ២៦បានសម្រេចកាលពីឆ្នំាមុន ហើយអគារកំពស់១៣៣ជាន់នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមការរំពឹងទុកប្រមាណ២ពាន់លានដុល្លារ អាមេរិកនៃទឹកប្រាក់វិនិយោគសរុបនៃការវិនិយោគនៅក្នុងប្រទេស។
ប៉ុន្តែទោះបីយ៉ាងនេះក្តី លោក Boyle ដែលបាននិយាយអំពីក្តីកង្វល់មួយរបស់វិនិយោគិនសិង្ហបុរីដែលមានភាពមិនប្រាកដប្រជានៃសក្តានុពលនិងអស្ថិរភាពទីផ្សារ។ លោក Boyle បានផ្តល់យោបល់ថាពួកគេមិនបានទាំងមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ឬគ្រាន់តែធ្លាប់់ទៅដល់កម្ពុជាតំាងពីដប់ឆ្នាំមុនមកម្លោះ អ្វីគឺមានការផ្លាស់ប្តរូទាំងស្រុងពីអ្វីដែលពួកគេបានឃើញកាលពី១០ឆ្នំាមុន។
ឥឡូវនេះវាខុសគ្នាឆ្ងាយពីប្រទេសកំពុងអភិវឌ្ឍន៍កាលពីមុន លោក Boyle បាននិយាយថាកម្ពុជាបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ហើយបន្តចាប់ផ្តើមសន្ទុះក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍យ៉ាងខ្លំាងក្នុងតំបន់ផងដែរ។
លោកបានផ្តល់ដំបូន្មានថា "ប្រសិនបើអ្នកធ្វើដំណើរទៅកម្ពុជាក្នុងនាមជាអ្នកវិនិយោគអចលនទ្រព្យ លោកអ្នកត្រូវធ្វើការត្រួតពិនិត្យទីតំាង ឬធ្វើការសហការជាមួយក្រុមហ៊ុនជាដៃគូរវិនិយោគដែលអាចទុកចិត្តបាន និងធ្លាប់មានបទពិសោធន៍ក្នុងការសម្រេចបាននៃភាពជោគជ័យនៃគម្រោងរបស់ពួកគាត់។ ធ្វើការនៅក្នុងប្រទេសចិន ឬធ្វើការនៅក្នុងប្រទេសសិង្ហបុរី ហើយប្រសិនបើពួកគេមានទំនាក់ទំនងជំនួញជាមួយនឹងក្រុមហ៊ុនសាធារណៈ ការធ្វើបែបនេះគឺជាវិធីល្អបំផុត។"
ជាមួយការលើកឡើងនេះគាត់បាននិយាយថាក្នុងឆ្នំា២០១៨ នឹងមានលំនៅដ្ឋានប្រមាណ២២០០០យូនីតនៅក្នុងទីផ្សារអចលនទ្រព្យ។
ទោះបីជាយ៉ាងណាលោក Boyle បានព្រមានផងដែរថាចេញឲ្យឆ្ងាញពីអគារពាណិជ្ជកម្មប្រភេទA ដែលមានតម្លៃខ្ពស់សម្រាប់ទីផ្សារក្នុងតំបន់ និងមានការផ្គត់ផ្គង់លើទីផ្សារយ៉ាងច្រើនក្រៃលែង។ គាត់បន្ថែមទៀតថាគួរតែសំលឹងមើលអគារពាណិជ្ជកម្មកម្រឹតBពីព្រោះមានតម្រូវការយ៉ាងច្រើនក្នុងតម្រូវការទីផ្សារ។
គាត់បានបន្ថែមទៀតថា កុំរំពឹងអំពីការទទួលបានប្រាក់ជួលខ្ពស់ពេកពីលំនៅដ្ឋាន គាត់បាននិយាយថាអ្នកវិនិយោគបានបាត់បង់ប្រាក់របស់ពួកគាត់ ដោយសារពួកគាត់បានកំណត់តម្លៃជួលខ្ពស់។ ហើយចាប់តាំងពីប្រទេសកម្ពុជាត្រូវបានមើលឃើញថា បរិបទនៃការងាររបស់ក្មេងជំនាន់ក្រោយនៃស្តង់ដាររស់នៅរបស់ពួកគាត់។ ពួកគាត់ត្រូវជឿជាក់ថានេះគឺជាអ្វីដែលទីផ្សារនេះកំពុងត្រូវការក្នុងពេលបច្ចុប្បន្ន ហើយអ្នករស់នៅក្នុងតំបន់មិនអាចចំណាយទៅលើការស្នាក់នៅបែបប្រណិតពេកនោះទេ ប៉ុន្តែអ្នកវិនិយោគត្រូវការដឹងអំពីភាពប្រាកដនិយមដែលពួកគាត់អាចទទួលបានពីតម្លៃជួលត្រលប់មកវិញ។ ដូច្នេះអ្នកវិនិយោគត្រូវតែមានការយល់ដឹងអំពីការនោះហើយមានការរំពឹងទុកប្រាកដនិយមសម្រាប់ការត្រឡប់មកវិញជួល។
ដូច្នេះមុនពេលរុញខ្លួនចូលទៅក្នុងទីផ្សារនៃប្រទេសកម្ពុជា ត្រូវប្រាកដថាអ្នកបានធ្វើការស្រាវជ្រាវដែលសមស្របមួយដើម្បីមើលឃើញគម្រោងអភិវឌ្ឍន៍ណាដែលមានសុវត្ថិភាព និងមួយណាដែលមិនមាននសុវត្ថិ ភាព។
ស្វែងយល់បន្ថែមអំពីការវិនិយោគក្នុងប្រទេសកម្ពុជា...
Comments