+85561 777 090
Logo
បើកលក់  វីឡាទោលម៉ូតថ្មីពីបុរីអាម៉ូរី៧មករា
Updated on: June 6, 2022, 11:25 a.m.
Published on: December 25, 2020, 12:34 p.m.

បើកលក់ វីឡាទោលម៉ូតថ្មីពីបុរីអាម៉ូរី៧មករា


ដើម្បីជាការស្វាគមន៏ឆ្នាំថ្មី ឆ្នាំ២០២១ ក៏ដូចជាឆ្លើយតបទៅនឹងការគាំទ្រ និងទំនុកចិត្ត យ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជន ដែលចង់បានគេហដ្ឋានបែបឯកជនដ៏មានឧត្តមភាព បុរីអាម៉ូរី7មករា ដាក់លក់នូវប្រភេទវីឡាទោលម៉ូតថ្មី​យ៉ាងប្រណិត ។

វីឡាទោលម៉ូតថ្មី 2 ប្រភេទ ក្នុងបុរី អាម៉ូរី 7មករា ត្រូវបានដាក់លក់ជាផ្លូវការហើយ ដែលក្នុងនោះរួមមាន វីឡាឃ្វីន​ និង វីឡាឃ្វីន មេរ៉ា ដែលសាងសង់ឡើងជាសហគមន៍ អភិជនទាន់សម័យបែបលំហែដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។ វីឡាឃ្វីនម៉ូតថ្មីទាំង2នេះ ផ្ដល់ជូននូវរចនាបទខាងក្រៅ​តាមបែបអឺរ៉ុប​ ដោយផ្តោតលើហុងស៊ុយអាស៊ី បង្ហាញនូវសក្ដានុភាពខ្ពង់ខ្ពស់បែបអភិជនសម័យថ្មី មានចំណតរថយន្ដធំទូលាយ ទីធ្លាសួនច្បារជុំវិញផ្ទះអាចសាងសង់ជាកញ្ចុះលំហែល កន្លែងហាត់ប្រាណ រៀបចំកម្មវិធីជប់លាង រឺក៏សាងសង់ជាអាងហែលទឹកយ៉ាងទំនើបបានទៀតផង។ ដោយឡែក រចនាបទខាងក្នុងត្រូវបានរៀបចំឡើងយ៉ាងពិសេស ផ្ដល់ជូនភាពប្រណិតគ្រប់ជាន់ដែលរួមមាន បន្ទប់ជួបជុំគ្រួសារធំទូលាយ​ បន្ទប់ទទួលទានអាហារដែលអាចគយគន់ទេសភាពខាងក្រៅផ្ទះ បន្ទប់ចំអិនអាហារ បន្ទប់ធ្វើការដែលមានបរិយាកាសឆ្នៃប្រឌិត​  បន្ទប់គេងមានបង្អួចធំៗផ្តល់ពន្លឺនិងខ្យល់អាកាសគ្រប់គ្រាន់ ​ មាន វេរ៉េនដា ដែលអាចសម្រាក​ជួបជុំគ្រួសារ និង ស្រូបយកខ្យល់អាកាស​ រឺក៏អាចតុបតែងជាសួនច្បារលំហែលើលំហ ចំនែកឯបន្ទប់ទឹកវិញរិតតែឡូយ  ជាមួយការបំពាក់ជូនគ្រឿងបរិក្ខាទំនើបៗប្រកបដោយគុណភាពខ្ពស់ ​ ផ្តល់ជូនសមាជិកគ្រួសារនូវផាសុកភាព និង អារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ ស្ថាបត្យកររបស់​​  បុរីអាម៉ូរី7មករា បានគិតគូរយ៉ាងម៉ត់ចត់ ដោយយកចិត្តទុកដាក់ទៅលើបរិបទ និងផាសុកភាពក្នុងការស់នៅ។ គ្រប់ប្រភេទគេហដ្នានទាំងអស់ ត្រូវបានរចនាឡើងតាមបែបផែនសម័យថ្មី រួមផ្សំជាមួយធម្មជាតិ​ ដែលផ្តល់អោយសមាជិកគ្រួសារនូវបទពិសោធន៏រស់នៅបែបលំហែកម្សាន្ដ ដំបូងគេបង្អស់ ជាមួយដងព្រែកធម្មជាតិពិតៗពីដៃទន្លេមេគង្គ។ ​បុរីអាម៉ូរី7មករា ផ្តោតសំខាន់លើបច្ចេកទេសសាងសង់ស្របទៅតាមបទដ្ឋានជាតិ​ និង អន្តរជាតិ ពោលពេញដោយភាពឆ្នៃប្រឌិត ដោយប្រើប្រាស់សម្ភារៈដែលមានគុណភាពខ្ពស់ពីបញ្ចឹមប្រទេស ជាមួយនឹងការរៀបចំបរិយាកាសរស់នៅសមស្របទៅតាមការណែនាំរបស់ក្រសួងបរិស្ថាន ដោយមានការរៀបចំជារុក្ខវិថី​ធំៗ កញ្ចុះសម្រាកលំហែលតាមដងព្រែក សួនច្បារស្រស់បំព្រង និងកន្លែងក្មេងលេងយ៉ាងសម្បូរបែបស្ពានថ្នល់ ប្រព័ន្ធទឹកភ្លើង និង ខ្លោងទ្វារចនាឡើងឥតខ្ចោះ ជូនទៅដល់អតិថិជន​។​​

អ្វីដែលកាន់តែពិសេសនោះ វីឡាទោលម៉ូតថ្មីដ៏ប្រណិតនេះ មានតម្លៃត្រឹមតែ ១៥ម៉ឺនដុល្លារប៉ុណ្ណោះ ជាមួយនឹងការបន្ថែមជូនទឹកប្រាក់ ២ម៉ឺនដុល្លារភា្លមៗ​  ហើយអតិថិជនអាចបង់រំលស់រយៈពេល ២ឆ្នាំ ដោយគ្មានការប្រាក់ទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ភ្នាក់ងារលក់របស់បុរី តាមរយៈលេខទូរសព្ទ័ 078 / 092 90 9999 ​ឬរង់ចាំតាមដាន តាមគេហទំព័រ Facebook បុរីអាម៉ូរី៧មករា ឬ តេឡេក្រាម ឆាណែល Amory Property Development ឬ អាចអញ្ជើញមក សាកសួរព័ត៌មានដោយផ្ទាល់ នៅគ្រប់ការិយាល័យលក់របស់យើងខ្ញុំ។ 

សូមទស្សនាវីដេអូខាងក្រោមនេះ ​https://youtu.be/b8pN-j8TQxQ​
https://www.facebook.com/AmoryDeveloper/?view_public_for=250231938496023

Comments