នៅក្នុងយុគសម័យដែលការផ្លាស់ប្តូរឌីជីថលជាថ្នាលដ៏សំខាន់មួយក្នុងការជំរុញទៅដល់កំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត ប្រទេសកម្ពុជាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ 2021–2035។ គោលនយោបាយគិតឆ្ពោះទៅមុខប្រកបដោយមហិច្ឆិតានេះ មានគោលបំណងប្រែក្លាយប្រទេសកម្ពុជាអោយក្លាយទៅជាសេដ្ឋកិច្ចឌីជីថលដ៏ស្វាហាប់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការខិតខំធ្វើអោយរីកចម្រើនផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការច្នៃប្រឌិតក្នុងរយៈពេល 15 ឆ្នាំខាងមុខ។ ស្វែងយល់បន្ធែមពីគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ 2021–2035 ព្រមទាំងឥទ្ធិពលរបស់វាផងដែរ។
1. ប្រវត្តិ និងទស្សនៈវិស័យក្នុងការក្លាយខ្លួនជាប្រទេសឌីជីថល
រដ្ឋាភិបាលរបស់ប្រទេសកម្ពុជាផ្តោតសំខាន់ទៅលើការបង្កើតប្រព័ន្ធសេដ្ឋកិច្ចឌីជីថលពេញលេញមួយ ដែលគាំទ្រដល់ការរស់នៅប្រកបដោយនិរន្តរភាព ភាពរួមបញ្ចូល និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋ។ ដូចដែលបានបញ្ជាក់ នៅក្នុងក្របខ័ណ្ឌគោលនយោបាយ គោលដៅចម្បងគឺដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលដែលមិនត្រឹមតែបង្កើនភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របទៅតាមស្តង់ដារពិភពលោកផ្នែកពាណិជ្ជកម្មឌីជីថល ការគ្រប់គ្រងទិន្នន័យ និងការច្នៃប្រឌិតផងដែរ។ នៅឆ្នាំ 2035 ប្រទេសកម្ពុជាមានគោលបំណង ក្នុងការក្លាយទៅជាប្រទេសឌីជីថលឈានមុខគេក្នុងតំបន់ ដើម្បីទាក់ទាញការវិនិយោគអន្តរជាតិ ជំរុញការបង្កើតថ្មីក្នុងស្រុក និងពង្រឹងការត្រៀមខ្លួនជាស្រេចឌីជីថលរបស់ខ្លួនលើវិស័យផ្សេងៗ។
2. គោលបំណងសំខាន់នៃក្របខ័ណ្ឌគោលនយោបាយ
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល បង្ហាញពីគោលបំណងជាយុទ្ធសាស្ត្រមួយចំនួន ដើម្បីជំរុញការផ្លាស់ប្តូរវិស័យឌីជីថលរបស់ប្រទេសកម្ពុជា៖
- ការធ្វើពិពិធកម្មសេដ្ឋកិច្ច៖ ការលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនៅទូទាំងវិស័យ រួមទាំងវិស័យផលិតកម្ម កសិកម្ម ហិរញ្ញវត្ថុ និងការអប់រំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចម្រុះ។
- ការចូលប្រើប្រាស់ប្រព័ន្ធឌីជីថលរួមបញ្ចូល៖ ការធានាឱ្យមានការចូលប្រើប្រាស់ ប្រព័ន្ធឌីជីថលប្រកបដោយសមធម៌ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសអ្នកនៅតាមជនបទ ដើម្បីកាត់បន្ថយការបែងចែកផ្នែកឌីជីថល និងអនុញ្ញាតឱ្យមានការចូលរួម យ៉ាងទូលំទូលាយនៅក្នុងសេដ្ឋកិច្ចឌីជីថល។
ការអភិវឌ្ឍន៍ជំនាញ៖ ការបង្កើតគំនិតផ្តួចផ្តើមដើម្បីបង្កើនជំនាញដល់ក ម្លាំងពលកម្មកម្ពុជាចាប់ពីការធ្វើអក្ខរកម្មឌីជីថល ជាមូលដ្ឋានរហូតដល់ការបង្កើនជំនាញឌីជីថល កម្រិតខ្ពស់ ដើម្បីបំពេញតម្រូវការនៃសេដ្ឋកិច្ចទំនើប។ - អភិបាលកិច្ចឌីជីថល៖ ការបង្កើតបទប្បញ្ញត្តិដែផ្ដោតទៅលដល់ការច្នៃប្រឌិតប្រព័ន្ធឌីជីថល សុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត និងការការពារទិន្នន័យ ការកសាងទំនុកចិត្តក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា។
គោលបំណងទាំងនេះផ្ដោតសំខាន់ទៅដល់ការបង្កើតប្រព័ន្ធអេកូឌីជីថលដែលមានតុល្យភាពដែលអាចបំពេញបាន ទាំងគោលដៅសេដ្ឋកិច្ច និងសង្គម ដោយបញ្ចូលបច្ចេកវិទ្យាទៅក្នុងជីវិតប្រចាំថ្ងៃ និងប្រតិបត្តិការអាជីវកម្មផងដែរ។
3. ដំណាក់កាលយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ប្តូរ
ក្របខ័ណ្ឌគោលនយោបាយត្រូវបានរៀបចំឡើងតាមដំណាក់កាលសំខាន់ៗចំនួនបី ដែលនីមួយៗផ្តោតលើគោលដៅជាក់លាក់៖
- ដំណាក់កាលទី 1 (2021-2025)៖ ការសាងសង់មូលដ្ឋាន
ដំណាក់កាលទីមួយសង្កត់ធ្ងន់លើការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាមូលដ្ឋាន ដូចជាបណ្តាញអុីនធឺណែតល្បឿនលឿន មជ្ឈមណ្ឌលប្រមូលទិន្នន័យ និងប្រព័ន្ធលេខសម្គាល់ឌីជីថល។ ដំណាក់កាលនេះគឺមានសារៈសំខាន់សម្រាប់ការដាក់មូលដ្ឋានគ្រឹះដែលនឹងគាំទ្រដល់ការអនុម័ត និងការរួមបញ្ចូលថ្នាលឌីជីថលអោយកាន់តែទូលំទូលាយ។ គំនិតផ្តួចផ្តើមនៅក្រោមដំណាក់កាលនេះ រួមមានការពង្រីកការចូលប្រើប្រាស់ប្រព័ន្ធអុីនធឺណិតនៅក្នុងតំបន់ដែលខ្វះខាត ការផ្សព្វផ្សាយវេទិកាអភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងការបើកដំណើរការកម្មវិធីអក្ខរកម្មឌីជីថលនៅក្នុងសាលារៀន។ - ដំណាក់កាលទី 2 (2026-2030)៖ ការពន្លឿនសមាហរណកម្ម
ដំណាក់កាលនេះមានគោលបំណងបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងវិស័យអាទិភាពដូចជា ហិរញ្ញវត្ថុ កសិកម្ម ការអប់រំ និងទេសចរណ៍។ វានឹងរួមបញ្ចូលការអភិវឌ្ឍវេទិកាឌីជីថលតាមវិស័យដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងការចូលប្រើប្រាស់នៅក្នុងទីផ្សារ។ ជាឧទាហរណ៍ ការផ្សព្វផ្សាយវេទិកាពាណិជ្ជកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិកសម្រាប់អាជីវកម្មក្នុងស្រុក និងដំណោះស្រាយផ្នែកកសិកម្មសម្រាប់កសិករ នឹងជួយសម្រួលដល់កំណើននៅទូទាំងឧស្សាហកម្ម និងពង្រីកវិសាលភាពនៃការទទួលយកថ្នាលឌីជីថលទាំងក្នុងទីក្រុង និងជនបទផងដែរ។ - ដំណាក់កាលទី 3 (2031-2035)៖ ការសម្រេចបាននូវគោលការណ៍ និងការប្រកួតប្រជែងជាសកល
ដំណាក់កាលចុង មានគោលបំណងក្នុងការដាក់ប្រទេសកម្ពុជា អោយក្លាយទៅប្រទេសដែលមានវិស័យសេដ្ឋកិច្ចឌីជីថល ដែលមានការប្រកួតប្រជែងនៅលើឆាកពិភពលោក ដោយផ្តោតលើការច្នៃប្រឌិត ការនាំចេញផ្នែកឌីជីថល និងសេវាកម្មផ្អែកលើចំណេះដឹង។ ក្នុងដំណាក់កាលនេះ កម្ពុជាមានគោលបំណងក្លាយជាអ្នកដឹកនាំក្នុងការគ្រប់គ្រងប្រព័ន្ធឌីជីថល និងជំរុញទៅដល់វិស័យឌីជីថលដ៏រីកចម្រើនដែលអាចប្រកួតប្រជែងនៅក្នុងឆាកអន្តរជាតិ ទាក់ទាញការវិនិយោគដែលជំរុញដោយបច្ចេកវិទ្យា។
4. ការជំរុញទៅដល់កម្លាំងពលកម្មឌីជីថល និងការច្នៃប្រឌិត
ការផ្តោតសំខាន់នៃក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល គឺការអភិវឌ្ឍន៍កម្លាំងពលកម្ម។ ដោយទទួលស្គាល់ថាកម្លាំងពលកម្មជំនាញទទួលបានពី ឲការប្រើប្រាស់ប្រព័ន្ធឌីជីថល គោលនយោបាយនេះបានផ្តល់អាទិភាពដល់ការអប់រំ និងកម្មវិធីបណ្តុះបណ្តាលឯកទេស ដើម្បីបណ្តុះជំនាញបច្ចេកវិទ្យាជាមូលដ្ឋាន និងកម្រិតខ្ពស់។ ជាការឆ្លើយតបទៅនឹងការសង្កត់ធ្ងន់របស់ក្រសួងអប់រំ ក្នុងការត្រៀមខ្លួនទទួលយកប្រព័ន្ធឌីជីថល សាកលវិទ្យាល័យជាតិគ្រប់គ្រងបានបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ចំណេះដឹងដល់និស្សិតក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា AI, IoT, blockchain និងវិទ្យាសាស្ត្រទិន្នន័យ។ មហាវិទ្យាល័យថ្មីនេះមានគោលបំណងផ្តល់នូវផ្លូវដែលមានរចនាសម្ព័ន្ធចូលទៅក្នុងវិជ្ជាជីវៈឌីជីថល ជំរុញកម្លាំងពលកម្មដែលចេះបច្ចេកវិទ្យាដែលស្របតាមមហិច្ឆតាឌីជីថលរបស់កម្ពុជា។
ដើម្បីបំពេញបន្ថែមលើកំណែទម្រង់អប់រំទាំងនេះ គោលនយោបាយនេះលើកកម្ពស់មជ្ឈមណ្ឌលច្នៃប្រឌិត និងកន្លែងបណ្តុះបណ្ដាលដែលនឹងគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ដែលអនុញ្ញាតឱ្យយុវជន និងសហគ្រិនកម្ពុជាបង្កើត សាកល្បង និងធ្វើមាត្រដ្ឋានដំណោះស្រាយដែលផ្អែកទៅលើបច្ចេកវិទ្យា។ តាមរយៈការជំរុញកម្លាំងពលកម្មដែលមានសមត្ថភាពឌីជីថល កម្ពុជាកំពុងដាក់ទីតាំងខ្លួនដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីឱកាសនេះ។
5. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល
ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំគឺជាមូលដ្ឋានគ្រឹះនៃគោលដៅផ្លាស់ប្តូរប្រព័នុ្ធឌីជីថលរបស់ប្រទេសកម្ពុជា ដូចដែលបានគូសបញ្ជាក់នៅក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ តាមរយៈការវិនិយោគលើប្រព័ន្ធអុីនធឺណិតដែលមានល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យសុវត្ថិភាព និងវិធានការសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិតដែលមានកម្រិតខ្ពស់ កម្ពុជាកំពុងបង្កើតថ្នាលឌីជីថលដ៏រឹងមាំមួយដែលនឹងគាំទ្រទៅដល់ការច្នៃប្រឌិត និងប្រសិទ្ធភាពលើគ្រប់វិស័យ រួមទាំងអចលនទ្រព្យផងដែរ។
សម្រាប់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកាន់តែមានភាពប្រសើរឡើងអាចឱ្យវេទិកាដូចជា Realestate.com.kh ផ្តល់សេវាកាន់តែលឿន និងគួរឱ្យទុកចិត្តដល់អតិថិជន និងភ្នាក់ងារ។ បណ្តាញអុីនធឺណែតដែលមានស្ថេរភាពអនុញ្ញាតឱ្យមានការចុះបញ្ជីអចលនទ្រព្យតាមប្រព័ន្ធអុីនធឺណិត ការទស្សនាគេហដ្ឋានតាមប្រព័ន្ធអុីនធឺណិត និងការប្រាស្រ័យទាក់ទងតាមពេលវេលាជាក់ស្តែង ដែលមានសារៈសំខាន់សម្រាប់ភ្ជាប់អ្នកទិញ អ្នកលក់ និងអ្នកអភិវឌ្ឍន៍។ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលពង្រីកទៅក្នុងតំបន់កាន់តែច្រើន វានឹងអនុញ្ញាតឱ្យមានលទ្ធភាពចូលប្រើប្រាស់កាន់តែច្រើនទៅកាន់ទីផ្សារអចលនទ្រព្យ ដែលអនុញ្ញាតឱ្យវិនិយោគិនសក្តានុពលស្វែងរកការចុះបញ្ជីតាមប្រព័ន្ធអុីនធឺណិតពីគ្រប់ទិសទី។
ភាពជឿនលឿនទាំងនេះមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ក្រុមហ៊ុនអចលនទ្រព្យដែលពឹងផ្អែកលើវេទិកាឌីជីថលដើម្បី ឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ ការសម្រួលទៅដល់ប្រតិបត្តិការ និងផ្តល់តម្លាភាពទៅកាន់អតិថិជនផងដែរ។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធវិស័យឌីជីថលកាន់តែរឹងមាំ ប្រទេសកម្ពុជាកំពុងកំណត់ដំណាក់កាលសម្រាប់ទីផ្សារអចលនទ្រព្យទំនើប ដែលជំរុញទៅដល់ការជឿទុកចិត្ត ភាពងាយស្រួល និងប្រសិទ្ធភាពផងដែរ។
6. ការលើកកម្ពស់ពាណិជ្ជកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល
ការកើនឡើងនៃការធ្វើពាណិជ្ជកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពគួរឱ្យកត់សម្គាល់ តាមរយៈការកើនឡើងនៃចំនួនអាជីវកម្ម និងអ្នកប្រើប្រាស់បានចូលរួមក្នុងប្រតិបត្តិការអនឡាញ។ ក្របខ័ណ្ឌគោលនយោបាយរួមមានវិធានការពង្រឹងទៅដល់ប្រតិបត្តិការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ដោយការកែលម្អច្រកផ្លូវទូទាត់ ការដឹកជញ្ជូន និងការការពារទៅដល់សិទ្ធិអតិថិជន។ តាមរយៈការធ្វើឱ្យមានស្តង់ដារ និងការធ្វើឱ្យបរិយាកាសពាណិជ្ជកម្មឌីជីថលមានភាពសាមញ្ញ កម្ពុជាមានគោលបំណងទាក់ទាញវេទិកាពាណិជ្ជកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិកអន្តរជាតិកាន់តែច្រើន និងលើកទឹកចិត្តឱ្យអាជីវកម្មក្នុងស្រុកពង្រីកវត្តមានអនឡាញរបស់ពួកគេ ដែលជំរុញឱ្យមានកំណើនក្នុងវិស័យលក់រាយ និងសេវាកម្ម។
7. ការកសាងទំនុកចិត្តប្រព័ន្ធឌីជីថលតាមរយៈបទប្បញ្ញត្តិ
នៅពេលដែលការអនុម័តថ្នាលឌីជីថលបកាន់តែមានភាពរីកចម្រើន ការរក្សាប្រព័ន្ធឌីជីថលដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តពិតជាមានភាពចាំបាច់ណាស់។ ក្របខ័ណ្ឌនេះសង្កត់ធ្ងន់លើអភិបាលកិច្ចឌីជីថលតាមរយៈច្បាប់ការពារទិន្នន័យ គោលនយោបាយការពារអ្នកប្រើប្រាស់ និងគោលការណ៍រក្សាសុវត្ថិភាពតាមប្រព័ន្ធអុីនធឺណិត។ បទប្បញ្ញត្តិទាំងនេះមានគោលបំណងការពារទិន្នន័យរបស់អ្នកប្រើប្រាស់ ធានាការអនុវត្តពាណិជ្ជកម្មដោយយុត្តិធម៌ និងជំរុញការជឿទុកចិត្តលើសេវាកម្មឌីជីថលផងដែរ។ តាមរយៈការអនុវត្តការការពារទាំងនេះ កម្ពុជាមានគោលបំណងបង្កើតបរិយាកាសមួយដែលបុគ្គល អាជីវកម្ម និងអ្នកវិនិយោគមានអារម្មណ៍ជឿជាក់ក្នុងការចូលរួមជាមួយវេទិកា និងសេវាកម្មឌីជីថល។
8. បញ្ហាប្រឈម និងឱកាស
ខណៈពេលដែលក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសកម្ពុជា គឺជាជំហានឆ្ពោះទៅមុខដ៏អស្ចារ្យមួយ វាក៏មកជាមួយនឹងបញ្ហាប្រឈមផងដែរ ដូចជា ការប្រើប្រាស់ប្រព័ន្ធអុីនធឺណិតដែលនៅមានកម្រិតនៅឡើយនៅឯតំបន់ជនបទ ការយល់ដឹងតិចពីអក្ខរកម្មរបស់ប្រព័ន្ធឌីជីថលក្នុងចំណោមប្រជាជនទូទៅ និងឧបសគ្គផ្នែកថវិកាសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលជាឧបសគ្គចំបង។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីវិស័យសាធារណៈ និងឯកជន ក៏ដូចជាភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធអន្តរជាតិ។
ទោះយ៉ាងណាក៏ដោយ ការពង្រីកការប្រប្រាស់ប្រព័ន្ធអុីនធឺណិតបានបង្កើតឱកាសជាច្រើនផងដែរ។ នៅពេលដែលប្រទេសកម្ពុជារីកចម្រើនឆ្លងកាត់ដំណាក់កាលនីមួយៗ សក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការច្នៃប្រឌិតបច្ចេកវិទ្យាកាន់តែមានភាពប្រសើរ។ សេដ្ឋកិច្ចឌីជីថលបានបើកទ្វារសម្រាប់គំរូអាជីវកម្មថ្មី ការបង្កើនប្រសិទ្ធភាព និងការបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
អនាគតនៃប្រព័ន្ធឌីជីថលសម្រាប់ប្រទេសកម្ពុជា-
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ ២០២១-២០៣៥ គឺជាចក្ខុវិស័យផ្លាស់ប្តូរ ដែលបានដាក់ប្រទេសកម្ពុជានៅលើមាគ៌ាឆ្ពោះទៅកាន់ការក្លាយជាប្រទេសដែលមានភាពឈានមុខដោយប្រព័ន្ធឌីជីថល។ តាមរយៈការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន ការអនុវត្តជាដំណាក់កាល និងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ប្រទេសកម្ពុជាមានគោលបំណងទទួលយលឥទ្ធិពលយ៉ាងពេញលេញចំពោះបច្ចេកវិទ្យាឌីជីថល។ ក្របខណ្ឌគោលនយោបាយនេះមិនត្រឹមតែសន្យាទៅលើកំណើនសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកការបង្កើតសង្គមមួយដែលការដាក់បញ្ចូលឌីជីថលជាអាទិភាព ព្រមទាំងធានាថាប្រជាជនកម្ពុជាទាំងអស់មានឱកាសទទួលបានអត្ថប្រយោជន៍ពីវាផងដែរ។
នៅពេលដែលប្រទេសកម្ពុជាឈានទៅមុខ គោលនយោបាយប្រកបដោយមហិច្ឆតានេះឈរជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទទួលយកអនាគតពីប្រព័ន្ធឌីជីថល ជាមួយនឹងការសន្យានៃសេដ្ឋកិច្ចកាន់តែរស់រវើក ប្រកបដោយភាពរួមបញ្ចូល និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
Comments