+85561 777 090
Logo
ទស្សនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៖ ការប្រែប្រួលផលិតផលក្នុង ស្រុកសរុប ការវិនិយោគដោយផ្ទាល់ពីបរទេស និងការ សាងសង់ ក្នុងឆមាសទី១ ឆ្នាំ២០១៦
Updated on: June 6, 2022, 5:04 p.m.
Published on: October 20, 2016, 1:48 a.m.
Realestate News

ទស្សនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៖ ការប្រែប្រួលផលិតផលក្នុង ស្រុកសរុប ការវិនិយោគដោយផ្ទាល់ពីបរទេស និងការ សាងសង់ ក្នុងឆមាសទី១ ឆ្នាំ២០១៦


070209-N-8534H-003 Sihanoukville, Cambodia (Feb. 9, 2007) - U.S. Ambassador to Cambodia Joseph A. Mussomeli and Commanding Officer of the guided missile frigate USS Gary (FFG 51) Cmdr. Joseph Deleon conduct a press conference with local and international news agency on the Gary's historic port visit. Gary is currently in Sihanoukville, Cambodia, marking the first visit by a U.S. Navy ship in 30 years. The crew will participate in medical assistance and community relation projects as well as professional exchanges with their Cambodian counterpart. U.S. Navy photo by Mass Communication Specialist 2nd Class Barry R. Hirayama (RELEASED)
ការប្រែប្រួលសំខាន់ៗមាន៖
  • កំណើនផលិតផលក្នុងស្រុកសរុប៧ភាគរយសម្រាប់ឆ្នាំ២០១៦ ហើយត្រូវគេបានរំពឹងថានឹងកើនឡើង៧.១ភាគរយក្នុងឆ្នាំ២០១៧។
  • អត្រាផលិតផលសរុបខ្ពស់ជាងអត្រាផលិតផលក្នុងសរុបជាមធ្យមរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៏ប្រហែល ២.៥ ភាគរយ។
  • ប្រភពចម្បងនៃកំណើនផលិតផលក្នុងស្រុកសរុបរួមមាន វិស័យកសិកម្ម វិស័យកាត់ដេរនិងស្បែកជើង វិស័យសំណង់និងទេសចរណ៏។
  • វិស័យសំណង់ជាកត្តាលីករដ៏សំខាន់ក្នុងការជម្រុញឱ្យផលិតផលក្នុងស្រុកកើនឡើងក្នុងឆ្នាំ២០១៦។
  • ៨ខែដំបូងក្នុងឆ្នាំ២០១៦ កំណើនការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យកើនឡើងប្រហែល៧០០ភាគរយបើធៀបទៅនឹង ឆ្នាំ២០១៥មានទឹកប្រាក់សរុបជាង៧,២ពាន់លានដុល្លារ។
  • ចំពោះអតិផរណាវិញមានកម្រិតមធ្យមប៉ុណ្ណោះ។
  • ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ពី ១០០ ដុល្លារទៅ ១,២១៦ ដុល្លារក្នុងឆ្នាំ២០១៥ ហើយត្រូវបានគេព្យាករណ៏ថានឹងកើនឡើងដល់១,៣២៥ ដុល្លារក្នុងឆ្នាំ២០១៦។
  • ប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូល “មធ្យមកម្រឹតទាប” គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។
  • ការចាយលុយដុល្លារបង្ហាញឱ្យឃើថាចិននិងសភាពអ៊ឺរ៉ុបមានការរុញរាក្នុងការវិនិយោគក្នុងទិផ្សារកម្ពុជា។
 
ការប្រែប្រួលផលិតផលក្នុងស្រុកសរុប៖

លោក Rami Sharaf ដែលជាសមាជិក្រុមប្រឹក្សាពីគ្រោះយោបល់អន្តរជាតិ និងជាសមាកជិក APCO Worldwide បាននិយាយថា “កត្តាទាក់ទាញដ៏សំខាន់ដែលនាំអោយវិនិយោគិនបរទេសពិចារណាថាតើពួកគេគួរវិនិយោគក្នុងប្រទេសកម្ពុជាដែរឬទេ ស្របពេលដែលប្រទេសនេះជាសមាជិកសមាគមអាស៊ាន និងសេដ្ឋកិច្ចកម្ពុជាកើនឡើង៧.៥ភាគរយក្នុងរយៈពេល៥ឆ្នាំកន្លងទៅ និងមានកំណើនកើនឡើងពីមួួយឆ្នាំទៅមួយឆ្នាំ។ កំណើននេះធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនខ្លាំងជាងគេបំផុតក្នុងសតវត្យរ៏ទី២១។

ទោះបីជាអត្រានៃផលិតផលក្នុងស្រុុកសរុបបានធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០១៦ ប៉ុន្តែវានៅតែស្ថិតនៅកម្រិតកំណើនល្អជាងគេនៅតំបន់អាស៊ី ដែលមានផលិតផលក្នុងស្រុកសរុបប្រហែ២,៥ភាគរយ នេះបើយោងទៅលើរបាយការណ៍ អចលនទ្រព្យកម្ពុជាឆមាសទី១ ឆ្នាំ២០១៦ របស់Knight Frank Cambodia ដែលបានចេញក្នុងពេលថ្មីៗនេះ។

នៅក្នុងឆ្នាំ២០១៥ ធនាគារអភិវឌ្ឍន៏អាស៊ី(ADB) បានព្យាករណ៏ថា នៅឆ្នាំ ២០១៦ កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនឡើង ៧,២ភាគរយ។ ប៉ុន្តែជាក់ស្ដែងធនាគារអភិវឌ្ឍអាស៊ីបានរកឃើញថាអត្រាកំណើននេះមានការថយចុះបន្តិច មានត្រឹមតែ៧,០ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ២០១៦នេះ ហើយ ថាឆ្នាំ២០១៧ត្រូវបានរំពឹងថាកើនឡើងដល់៧,១ភាគរយ។

ធនាគារពិភពលោកយល់ស្របជាមួយនឹងការព្យាករណ៏សន្ទស្សន៏របស់ធនាគារអភិវឌ្ឍន៏អាស៊ីសម្រាប់ឆ្នាំ២០១៦។ ធនាគារពិភព លោកអះអាងថា “ វិស័យវាយនភណ្ឌ រួមទាំងសំណង់ និងសេវាកម្មផ្សេងទៀតគឺដើរតួរយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចម្ពុជា។ ការកើនឡើងនៅតែរំពឹងថាខ្លាំងដដែលក្នុងឆ្នាំ២០១៦ ដោយសារការងើបលើងវិញនូវតម្រូវការក្នុងស្រុក និងសកត្តានុពលនៃការនាំចេញវិស័យកាត់ដេរ ដែលអាចទប់ទល់ជាមួយការជាប់គាំងវិស័យកសិកម្ម និងការធ្លាក់ចុះនៃវិស័យទេសចរណ៏។”

ធនាគារពិភពលោកអះអាងថាហានិភ័យអាក្រក់រួមមាន “បញ្ហាកម្លាំងពលកម្ម ការបន្តប្រើប្រាស់លុយដុល្លារ ការងើបឡើងវិញយឺតនូវសេដ្ឋកិច្ចសហគមន៏ អ៊ឺរ៉ុប និងផលប៉ះពាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន។”

ដោយផ្នែកសេដ្ឋកិច្ចពឹងផ្អែកខ្ពស់លើវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង ក្រុមហ៊ុន Knight Frankកម្ពុជាបានលើកឡើងថា "មានគឺជាតម្រូវការកំពុងកើនឡើងដើម្បីបង្កើនគុណភាព និងផលិតភាពនៃកម្លាំងពលកម្មសម្រាប់កម្ពុជា ដើម្បីរក្សាកំណើនផលិតផលក្នុងស្រុកសរុបនៅកម្រិតថេរដូចពេលបច្ចុប្បន្ន" ។

ប្រសិនបើកម្ពុជាមិនបន្តគាំទ្រគុណភាព តម្លៃ និងផលិតភាពឲ្យមានប្រសិទ្ធិភាពលើវិស័យកាត់ដេរ និងឧស្សាហកម្មស្បែកជើង ក្រុមអ្នកវិនិយោគិនសំខាន់ៗនឹងផ្លាស់ប្ដូរប្រតិបត្តិការរបស់ពួកគេទៅប្រទេសដទៃទៀតដែលអាចមានការប្រកួតប្រជែងខ្លាំងជាងប្រទេសកម្ពុជា។ ប្រសិនបើចំណុចនេះកើតឡើងមែន នោះផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំង។

ការធ្វើពិពិធកម្មនៃវិស័យឧស្សាហកម្មជាយន្តកម្មមួយផ្សេងទៀតដែលកម្ពុជាអាចប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងហានិភ័យធំៗនៃកាថយចុះចំណែកទីផ្សារនៃឧស្សាហកម្មសម្លៀកបំពាក់ និងស្បែកជើង ហើយនេះជាបញ្ហាចំរូងចម្រាស់មួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា(CDC) លើគោលនយោបាយអភិវឌ្ឍន៏ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ - ២០២៥។

ធនាគារពិភពលោកបានលើកឡើងទៀតថា តម្រូវការសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវចាត់វិធានកាឱ្យមានប្រសិទ្ធិភាពសម្រាប់គោលនយោបាយសេដ្ឋកិច្ចរយៈពេលវែង ដោយធ្វើឲ្យផលចំណេញនៃសម្ព័ន្ធភាពសហគមន៍អាស៊ាន អាចជះឥទ្ធិពលដោយផ្ទាល់ដល់កំណើនផលិតផលក្នុងស្រុក៖ “ការធ្វើឱ្យប្រសើឡើងនូវបរិយាកាសអាជីវកម្មនឹងអាចជម្រុញការប្រកួតប្រជែងគ្រប់វិស័យ ការគាំទ្រលិតផល និងការធ្វើពិពិធកម្មទីផ្សារ ហើយក៏ដូចជាជួយឱ្យសហគ្រាសក្នុងាកររៀបចំឲ្យបានល្អ ដើម្បីទទួលយកអត្ថប្រយោជន៏ពីទីផ្សារ និងផលិតផលតែមួយដោយផ្អែកទៅលើគោលដៅរបស់សហគមន៏សេដ្ឋកិច្ច អាស៊ាន ។”

ជាងនេះទៅទៀត ទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៏អាស៊ីបានយល់ស្របជាមួយបម្រែបម្រួលកំណើនសេដ្ឋកិច្ចនាពេលបច្ចប្បន្ន និងការបន្តអតិផរណាកម្រិតមធ្យម ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាគួរតែបន្តកើនឡើងប្រចាំឆ្នាំ កំណើននៃការផ្គត់ផ្គង់ដល់តម្រូវការក្នុងស្រុក(ម្ហូបអាហារ) និងការកែលម្អស្ថិរភាពសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទៅវែង។

ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុកម្ពុជាបានលើកឡើងថា ផលិតផលក្នុងស្រុកសសរុបសម្រាប់មនុស្សម្នាក់គឺ១,១៣៥ដុល្លាក្នុងឆ្នាំ ២០១៤ កើនឡើងដល់ ១,២១៦ក្នុងឆ្នាំ២០១៦ ហើយ ត្រូវបានរំពឹងថានឹងបន្តកើនឡើងដល់ ១,៣២៥សម្រាប់ឆ្នាំ២០១៦។

ក្នុងពេលជាមួយគ្នានេះដែរ ដោយសារកម្ពុជាត្រូវបានធនាគារពិភពលោកចាត់ថ្នាក់ជាប្រទេសដែលមាន “ប្រាក់មានចំណូលទាប” ទៅជាប្រទេសដែលមាន "ប្រាក់ចំណូលមធ្យមកម្រិតទាប” គិតត្រឹមថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៦ មានសក្តានុពលសម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្នុងការផ្តល់ជំនួយ និងការគាំទ្រការអភិវឌ្ឍន៍ និងការថយចុះការបង់ពន្ធដោយមានការលើកលែងពន្ធពាណិជ្ជកម្ម។

និតិវិធីនៃការវាយតម្លៃលើប្រាក់ចំណូលមធ្យមកម្រិតទាប ដែលបច្ចុប្បន្នមានចំណូលជាតិសរុប(GNI) ក្នុងមនុស្សម្នាក់ចន្លោះ១,០២៦ ដុល្លារ និង៤,០៣៥ ដុល្លារ ហើយធៀបនឹងប្រទេសដែលមានប្រាក់ចំណូលទាប ដែលមានទាបជាង១,០២៥ដុល្លារ។

ធនាគារក៏បានបញ្ជាក់ដែរថា "ការកែលម្អក្របខ័ណ្ឌគ្រប់គ្រងការវិនិយោគសាធារណៈដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធហិរញ្ញប្បទានសាធារណៈនឹងអាចធ្វើទៅបាន បើទោះបីជាមានការធ្លាក់ចុះការផ្តល់ហិរញ្ញប្បទាននៃម្ចាស់ជំនួយក៏ដោយ”។

ការចាត់ថ្នាក់ជាថ្មីនេះអាចជះឥទ្ធិពលទៅលើកតាព្វកិច្ចពន្ធ និងពន្ធនាំចូលពីប្រទេសកម្ពុជាទៅទីផ្សារសំខាន់ៗមួួយចំនួនទៀត ហើយនេះក៏ត្រូវបានអំពាវនាវ ឲ្យបន្តការពង្រឹងជំនាញ និងប្រសិទ្ធិភាពរបស់វិស័យកាត់ដេរ និងឧស្សាហកម្មស្បែកជើង (ដូចបានលើកឡើងខាងដើម)។ ឧបសគ្គធំៗសម្រាប់ការធ្វើពាណិជ្ជកម្មនឹងមានន័យថា ការចំណាយនៃការផលិតនឹងត្រូវថយចុះនៅក្នុងគោលបំណងដើម្បីរក្សាការប្រកួតប្រជែងជាអន្តរជាតិរបស់វិស័យនេះ។

ចំនែក ការចាត់ថ្នាក់ថ្មីនេះនឹងបង្ហាញពីភាពសំខាន់នៃជំនួយបរទេសសម្រាប់កម្ពុជា  ការកើនឡើងនៃអ្នកដែលមានប្រាក់ចំណូលទាបហាក់ដូចជាទទួល បានផលប្រយោជន៍ពីផ្សារលក់ទំនិញ និងវិស័យអចលនទ្រព្យលើផ្សារទំនិញ ការកើនឡើងប្រាក់ចំណូល  និងកើនឡើងការចំណាយ។ វាក៏នឹងមានផលវិជ្ជមានលើទីផ្សារលំនៅដ្ឋានក្នុងស្រុកដែលមានការរីកចម្រើនទៅមុខ ការកើនឡើងនូវចំនួននៃអ្នកដែលដាក់ពាក្យស្នើរសុំខ្ចីប្រាក់ទិញផ្ទះ  និងជាទូទៅមានការទិញ និងជួលលំនៅដ្ឋានលំដាប់ស្តង់ដារ។

ការប្រែប្រួលនៃការវិនិយោគផ្ទាល់ពីបរទេស៖

យោងទៅលើរបាយការណ៏វិនិយោគតំបន់អាស៊ានឆ្នាំ២០១៦បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេស(FDI)ក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៏តំបន់អាស៊ីអាគ្នេយ៏កាលពីចុងឆ្នាំកន្លងទៅ។ យោងទៅតាមរបាយការណ៍ប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមកើនឡើង ៣៨ ភាគរយ ដោយសារមានក្រុមហ៊ុនអន្តរជាតិជាច្រើនចូលមកបណ្ដាក់ទុនក្នុងទីផ្សារថ្មីនៃសហគមន៏សេដ្ឋកិច្ច តំបន់អាស៊ី (AEC)ដែលទើបតែបានបង្កើតឡើង។ 

ទោះជាយ៉ាងណាក៏ដោយលំហូរវិនិយោគទុនបរទេសទៅប្លុកប្រជាជាតិអាស៊ីអាគ្នេយ៍បានធ្លាក់ចុះត្រឹម 8% នៅឆ្នាំ 2015 ត្រូវជាទឹកប្រាក់ 120 ពាន់លានដុល្លារ។ ការវិនិយោគរបស់សហភាពអឺរ៉ុបបានធ្លាក់ចុះ 20% ក្នុងទឹកប្រាក់ប្រហែល 20 ពាន់លាន ដុល្លារ និងដើមទុនសហរដ្ឋអាមេរិកបានថយចុះ 17% ដែលមានទឹកប្រាក់ប្រហែល 12,2 ពាន់លានដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងលើវិស័យអចលនទ្រព្យប្រទេសកម្ពុជាបន្តកើនឡើងយ៉ាងឆាប់រហ័ស។ ការវិនិយោគលើអចលនទ្រព្យសរុបប្រមាណ ៧,២ ពាន់លានដុល្លារ នៅចន្លោះខែ មករា និងខែសីហា ឆ្នាំ២០១៦ ដែលកើនឡើងយ៉ាងខ្លាំងជា ៧០០ ភាគរយ ពីអំឡុងពេលកន្លងមក។ 

ប្រភពនៃការវិនិយោគដោយផ្ទាល់ពីបរទេសគឺមានច្រើនប្រទេសផ្សេងគ្នា ដែលមាន១៨ប្រទេសចូលរួម។ ប៉ុន្តែក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (MLMUPC) ថ្លែងថា ចិនឈរក្នុងចំណាត់ថ្នាក់លេខមួយទៅលើវិស័យសំណង់ ហើយការវិនយោគដោយផ្ទាល់ពីបរទេសលើអចលនទ្រព្យ ទី២គឺកូរ៉េខាងត្បូង និងទី៣ គឺជប៉ុន។

ការប្រែប្រួលវិស័យសំណង់

របាយការណ៏ថ្មីៗ ទាក់ទងនឹងវិស័យសំណង់របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ក្រសួងបានអនុញាតដល់គម្រោងសាង សង់ជាង ១,៧៥៣ គម្រោង ក្នុងទឹកប្រាក់ ៧,២ ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ២០១៦ ធៀបទៅនឹង ២,៣០៥ គម្រោង ដែលមានតម្លៃ ៣,៣ ពាន់លានដុល្លារ អត្រាកើនឡើងជាង៤០០ ភាគរយ ក្នុងឆ្នាំកន្លងទៅ។

ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ខែមិថុនាឆ្នាំ២០១៦ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាននិយាយថាខ្លួនបានអនុញាតផ្តល់សិទ្ធិសាងសង់ ឱ្យគម្រោងជាង ៣៥,២០៦ ស្មើនឹងទំហំដី ៨៥លានម៉ែតការ៉េទូទាំងប្រទេស។ ក្នុងរយៈពេល១៦ឆ្នាំនេះ ការវិនិយោគលើវិស័យសំណង់ក្នុងប្រទេសកម្ពុជាមានទំហំទឹកប្រាក់សរុប ៣២,៣ ពាន់លានដុល្លា។

ដូចគ្នានេះដែរ ក្រសួងរៀបចំដែនដីក៏បាន បានបញ្ចេញព័ត៌មានអំពីការវិនិយោគរយៈពេល៥ខែដំបូងក្នុងឆ្នាំ២០១៦ដែលបញ្ជាក់ថាគម្រោង សាងសង់ថ្មីចំនួន៩៩០គម្រោងត្រូវបានអនុញាតឱ្យសាងសង់កាលពីដើមឆ្នាំកន្លងទៅ នេះបើធៀបទៅនឹងឆ្នាំ២០១៥មានគ្រោងប្រហែល ២,៣០៥ដែលបានអនុញាត ឱ្យសាងសាង់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថា នេះជាផ្នែកមួយដោយសារជាកំណើនមួយនៃប្រសិទ្ធិភាពផ្នែករដ្ឋបាលនៅក្នុងក្រសួងនៅ ឆ្នាំ ២០១៦។

ធនាគារពិភពលោកពន្យល់ពីកំណើននៃតម្រូវការលំនៅដ្ឋានដ៏ច្រើននេះនិងការវិនិយោគលើវិស័យឧស្សាហកម្មសំណង់ ថាជាការចង្អុលបង្ហាញនៃការវិលត្រ លប់មកវិញនៃស្ថេរភាពនយោបាយនៅកម្ពុជា និងកំណើនប្រាក់ចំណូលរបស់ប្រជាជនទូទៅ។

យោងទៅតាមលោក Ross Wheble ដែលជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank ក្នុងរបាយការណ៍ វិស័យអចលនទ្រព្យ កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០១៦  បានឱ្យដឹងថា គម្រោងសាងសង់ថ្មីៗក្នុងឆ្នាំ២០១៦បានសម្រេចជាមធ្យម ដែលជាមធ្យោបាយមួយក្នុងការដោះស្រាយហានិភ័យក្នុងរយៈពេលខ្លីក្នុងទីផ្សារ។ ការធ្វើដូច្នេះ ធ្វើឱ្យកម្ពុជាមានសក្ដានុពលក្នុងការសម្រេចបានលទ្ធផលល្អ និងជាប់ចំណាត់ថ្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៏តាមរយៈដំណើរការនៃការធ្វើពិពិតកម្ម និង “កំណើនរឹងមាំឥតឈប់ឈរ”។

របាយការណ៏ថ្មីមួយនេះក៏បានបង្ហាញដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុព្យាករណ៏ថាកំណើនសំណង់នឹងកើនជាមធ្យមដល់ ១៥ ភាគរយ ក្នុងឆ្នាំ២០១៦ និង ១០ ភាគរយក្នុងឆ្នាំ ២០២០ បើធៀបទៅនិងឆ្នាំ២០១៥ត្រឹមតែ១៩ ភាគរយ។ ផ្ទុយទៅវិញ របាយការណ៏ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាពី Business Monitor International បង្ហាញថាការពង្រីកវិស័យសំណង់ទាំងមូលគឺព្យាករណ៏ថានឹងកើនឡើង ៩,៩ ភាគរយក្នុងឆ្នាំ២០១៦ និង ៩,៨ ភាគរយក្នុងឆ្នាំ២០១៧។

ទោះបីជាយ៉ាងណា គម្រោងប្រហែលពី១០ ទៅ២០ភាគរយដែលបានដាក់ចេញត្រូវបានជាប់គាំងការសាងសាង់ក្នុងត្រីមាសទីមួយឆ្នាំ២០១៦ នេះបើយោងតាមប្រភពឧស្សាហកម្មផ្សេងៗជាច្រើន។ ដូច្នេះ  វាមិនទំនងថាគម្រោងដែលជាប់គាំងត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៏ចេញផ្សាយក្នុងឆ្នាំ២០១៦ នោះទេ។

សិក្សាបន្ថែមទៀតពីកម្ពុចជាថ្ថៃនេះពាក់ព័ន្ធទៅនឹងសេចក្តីលំអិតអំពីការណែនាំដល់វិនិយោគិន!
resized-magazine-issue-2

Click here to download your free copy!

Comments