+85561 777 090
Logo
សេដ្ឋកិច្ច​កម្ពុជាត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​បាន​អត្រាកំណើន​ក្នុង​រង្វង់​៦,៦%
Updated on: July 13, 2022, 4:17 a.m.
Published on: July 13, 2022, 4:10 a.m.

សេដ្ឋកិច្ច​កម្ពុជាត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​បាន​អត្រាកំណើន​ក្នុង​រង្វង់​៦,៦%


បើ​តាម​សារាចរ​ណែនាំ​ស្តី​ពី ការ​រៀបចំ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​បាន​អត្រាកំណើន​ក្នុង​រង្វង់​៦,៦% ដោយសារ​ការ​រំពឹង​ទុក​ការ​បន្ត​និន្នាការ​ល្អ​ប្រសើរ​នៃ​តម្រូវការ​សកល និង​ទំនុកចិត្ត​វិនិយោគ ស្រប​ពេល​ដែល​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ស្រាកស្រាន្ត និង​អាច​គ្រប់គ្រង​បាន ។

ទន្ទឹម​នេះ "​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣" នឹង​បន្ត​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ និង​ការ​បង្កើន​តម្លៃបន្ថែម​ទៀត​ដល់​អនុ​វិស័យ​ជំរុញ​កំណើន​ដែល​មាន​ស្រាប់ ក៏​ដូច​ជា​លើកកម្ពស់​អនុ​វិស័យ​សក្តានុពល​ដែល​ជា​ចន្ទល់​កំណើន​ថ្មី​រួម​មាន​អនុ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ និង​អនុ​វិស័យ​គមនាគមន៍ ព្រមទាំង​ការ​អភិវឌ្ឍ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ។

ជាមួយ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​គិតគូរ​បង្កើន​កញ្ចប់​អន្តរាគមន៍ ជា​ពិសេស​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ការ​កើនឡើង​អតិផរណា និង​ការ​បង្កើន​កាវ​វិនិយោគ​ក្នុងស្រុក​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាជន​ផង​ដែរ ៕

Comments