ពិព័រណ៍សំណង់ និង វិស្វកម្មលើកទី២ ដែលត្រូវបានរៀបចំឡើងដោយ សហជីពលទ្ធកម្មកម្ពុជាត្រូវបាន កំណត់ធ្វើនៅថ្ងៃទី ២០ ខែធ្នូ នៅឯសណ្ឋាគារ កាំប៉ូឌីយ៉ាណា។
គ្រប់សមាជិកទាំងអស់របស់ សហជីពលទ្ធកម្មកម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍ ដោយរួមបញ្ចូល ទាំងក្រុមហ៊ុនផ្ដល់សេវាកម្មមួយចំនួន ដូចជា ផ្នែករចនាប្លង់ លទ្ធកម្ម គ្រប់គ្រងតម្លៃ សំណង់ ផ្គត់ផ្គង់ សម្ភារសំណង់ និង ច្រើនទៀត។
អ្នករៀបចំកម្មវិធីចង់ប្រើប្រាស់កម្មវិធីដើម្បីធ្វើការប្រមូលផ្តុំនូវអ្នកដែលជាប់ពាក់ព័ន្ធ និង បុគ្គលមួយ ចំនួនធ្វើការនៅក្នុងវិស័យសំណង់ ដោយរាប់បញ្ចូលទាំំង អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ និង អ្នកផ្គត់ ផ្គង់សម្ភារសំណង់ដើម្បីអាចឲ្យពួកគេអាចធ្វើការពិភាក្សាគ្នា និង ផ្លាស់ប្ដូរព័ត៌មានសំខាន់ៗ និង ឳកាស ផ្សេងៗជាមួយគ្នា។ វាគឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការភ្ជាប់ និង បម្រើទៅដល់វិស័យពាណិជ្ជកម្មនេះឲ្យបាន ល្អ។
តើអ្នកចូលរួមអាចទទួលបានប្រយោជន៍អ្វីខ្លះ?
១ ការសម្ភាសន៍ និង ការនិយាយពិភាក្សាគ្នាអំពីកិច្ចសហការ
ចំពោះវិស័យអចលនទ្រព្យអ្វីដែលសំខាន់បំផុតគឺការដាក់បញ្ចូលគ្នានូវ ធនធាន និង សម្ភារ បើប្រៀបធៀបជាមួយ វិស័យដ៏ទៃផ្សេងទៀត ដែលរួមមាន ការធ្វើផែនការ ការរចនាប្លង់ សំណង់ ដេគ័រ និង ការគ្រប់គ្រង់អចលនទ្រព្យ។ ដូច្នេះសកម្មភាពលទ្ធកម្មគឺមាននៅក្នុងគ្រប់ដំណើរការនៃមុខជំនួញទាំងមូល។ ដូច្នេះហើយទើបអ្នករៀបចំកម្មវិធីពិព័រណ៍នេះនឹងធ្វើការអញ្ជើញ អ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ អ្នករចនាប្លង់ និង អ្នកតំណាងនៃក្រុមហ៊ុនផលិតផល និង អ្នកផ្គត់ផ្គង់ទាំងអស់ឲ្យមកអង្គុយជុំគ្នា នៅក្នុងបន្ទប់តែមួយដើម្បីជួយធ្វើឲ្យប្រសើរឡើងចំពោះឳកាសពាណិជ្ជកម្ម។
២ មានការតាំងបង្ហាញគម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើនមកពីជុំវិញប្រទេសកម្ពុជា
នៅក្នុងពិព័រណ៍នោះផងដែរនឹងមានការតាំងបង្ហាញគម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើនដែលកំពុងតែត្រូវបានសាងសង់នៅជុំវិញប្រទេសកម្ពុជា ហើយ នឹងមានការធ្វើបទបង្ហាញ និង ចង្អុលបង្ហាញអំពី តម្រូវការផ្សេងៗពីគម្រោងអភិវឌ្ឍធំៗទៅកាន់អ្នកចូលរួមកម្មវិធីដែលភាគច្រើនជាអ្នកផលិត និង ផ្គត់ផ្គងសម្ភារសំណង់។
៣ ពិព័រណ៍សម្ភារសំណង់ដ៏ធំអស្ចារ្យនៅក្នុងប្រទេសកម្ពុជា
ដោយទទួលបានការគាំទ្រច្រើន និង ជោគជ័យបំផុតពីការតាំងពិព័រណ៍ដូចគ្នានេះកាលលើកមុន សហជីពលទ្ធកម្មកម្ពុជា ដែលជាអ្នករៀបចំកម្មវិធី ប្រាកដណាស់នឹងបង្កើតឳកាសដ៏ល្អឥតខ្ចោះមួយ ទៀតសម្រាប់ឲ្យក្រុមហ៊ុនផ្គត់ផ្គង់សំណង់អាចធ្វើការផ្សព្វផ្សាយអំពីផ្នែកទីផ្សារ និង មា៉ក ឬ ស្លាកយីហោ របស់ពួកគេ។ អ្នករៀបចំកម្មវិធីនឹងរៀបចំទុកកន្លែងដាច់ដោយឡែកមួយចំនួនសម្រាប់ធ្វើការតាំង បង្ហាញសម្ភារទំនើបលំដាប់ខ្ពស់។
តើការតាំងពិព័រណ៍កាលពីលើកមុនទទួលបានសមិទ្ធផលអ្វីខ្លះ?
ការតាំងពិព័រណ៍កាលពីលើកមុនបានបង្ហាញនូវសម្ភារ និង ផលិតផលពីរោងចក្រផ្ទាល់ ដែលមានដូចជា សម្ភារចង្ក្រានបាយ ឧបករណ៍បង្កាអគ្គីភ័យ ទ្វារ និង បង្អួច អាលុយមីញ៉ូម និង សម្ភារជាច្រើនទៀត។ ក្រៅពីនេះក៏មានការចូលរួមពី ឥស្សរជន និង សហគ្រិន អ្នកតំណាងគម្រោងអភិវឌ្ឍអចលនទ្រព្យចំនួន ២០ និង ក្រុមហ៊ុនផលិតសម្ភារចំនួន ៥០ ធ្វើការតាំងបង្ហាញនៅក្រោមដំបូលតែមួយ។ ម្យ៉ាងវិញទៀត ៧៤ភាគរយនៃក្រុមហ៊ុនផ្គត់ផ្គង់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះបានក្លាយជាជម្រើសសម្រាប់ ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យនៅពេលពួកត្រូវការការផ្គត់ផ្គង ឬ ដេញថ្លៃសម្ភារផ្សេងៗ។
កម្មវិធីពិព័រណ៍លើកនេះទទួលបានការគាំទ្រ និង ឧបត្ថម្ភដោយក្រុមហ៊ុនធំៗ និង ឈានមុខគេនៅក្នុង ប្រទេសកម្ពុជា មានដូចជា Realestate.com.kh, Diguan Real Estate Development Co., Jiujie Home Technology Co., Ltd., Tnaot, 58cam.com, SingMeng Telemedia, Gold Zone Media and Wangni Enterprise Group.
តើក្រុមហ៊ុនណាខ្លះនឹងមានវត្តមាននៅទីនោះ?
ក្រុមហ៊ុនដែលនឹងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍ឆ្នាំនេះរួមមាន ៖ Hongding Commercial Real Estate Co., Ltd., Peng Huoth Group, Piphup Thmey Group, LYP Group, OCIC, Chip Mong Group, R&F Cambodia, Prince Real Estate Group, Chang Yuan Group, Shenzhen Yiju Real Estate, JinLu Group, Agile Group Hold, LingNan Properties, Golden Time Real Estate Co., Ltd., Prestige Home Cambodia, Jin Lin International, MLN Global, AMARA Boutique Apartment, Yuetai Group, MY Investment Group, Zhong Ding Group, SWOT Overseas, La Vista One, Baoli Mansion, Toul Kork Lane, YXZ Co., Ltd., 7 residences and KY development etc.
លិខិតអញ្ជើញត្រូវបានផ្ញើចេញ ប៉ុន្ដែលោកអ្នកក៏អាចធ្វើការចុះឈ្មោះតាមរយៈ online ដើម្បីអាចចូលរួមដោយមិនមានការបង់ប្រាក់
សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកចូលរួមតាំងពិព័រណ៍ និង ការឧបត្ថម្ភកម្មវិធី សូមធ្វើការទាក់ទងទៅ កាន់លេខទំនាក់ទំនងខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះ!
WeChat ID: DND-EPUC
E-mail: epuc2019@outlook.com
កញ្ញា ឡី +855 71- 451-8888 (Chinese / English / Cambodian)
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
Comments