+85561 777 090
Logo
ខុនដូ New Landmark ជាប់មាត់សមុទ្រចាប់ផ្តើមបើកលក់ហើយ
Updated on: June 7, 2022, 12:35 a.m.
Published on: May 16, 2019, 11:08 a.m.

ខុនដូ New Landmark ជាប់មាត់សមុទ្រចាប់ផ្តើមបើកលក់ហើយ


គម្រោងសាងសង់នានានៅតំបន៉មាត់សមុទ្រ

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ទីក្រុងឆ្នេរសមុទ្រនៃក្រុងព្រះសីហនុបានក្លាយទៅជាតំបន់មួយមានការរីកចម្រើនលឿនបំផុតក្នុងចំណោមតំបន់នានាដែលកំពុងមានការលូតលាស់នៅប្រទេសកម្ពុជា។ ជាការពិតវាបានក្លាយជាតំបន់លំដាប់ផ្កាយនៅក្នុងតំបន់។ ជាពិសេសក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការសាងសង់ និងការអភិវឌ្ឍបានកើនឡើងក្នុងខេត្តព្រះសីហនុ។ មនុស្សជាច្រើននិយាយថាតំបន់នេះគឺមានភាពខុសប្លែកជារៀងរាល់ថ្ងៃ។

ល្បឿននៃការរីកចម្រើនបច្ចុប្បន្ននេះ ធ្វើឲ្យមនុស្សជាច្រើននិយាយថាក្រុងព្រះសីហនុកំពុងប្រែក្លាយទៅជាទីក្រុងឌូបៃមួយទៀត។

កំណើនយ៉ាងឆាប់រហ័សនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យមានការកើនឡើងយ៉ាងខ្លាំង។ ការជួលអាផាតមិនប្រចាំខែដែលមានទំហំ ៣០ ម៉ែត្រការ៉េក្នុងខេត្តព្រះសីហនុបានកើនដល់ ១,០០០ ដុល្លារ។ នេះជារឿងធម្មតាដែលឃើញមានការកើនឡើងប្រចាំឆ្នាំជាង ១០ ភាគរយ។

គម្រោង New Landmark គឺជាអគារស្នាក់នៅខ្នាតធំមួយក្នុងចំណោមអគារលំនៅដ្ឋានខ្នាតធំចំនួនពីរបីដែលអាចមើលឃើញសមុទ្រនៅក្រុងព្រះសីហនុហើយវាប្រាកដជាក្លាយជាជម្រើសដ៏សំខាន់សម្រាប់ការវិនិយោគបរទេស។

លើសពីនេះទៅទៀតការិយាល័យលក់ថ្មីរបស់គម្រោង New Landmark នឹងរៀបចំពិធីសម្ពោធនៅខេត្តព្រះសីហនុ។ ជាមួយនឹងការប្រូម៉ូសិនមានកំណត់៖ បីឆ្នាំនៃការជួលត្រឡប់មកវិញ ១២% ក្នុងមួយឆ្នាំនឹងអាចក្លាយជារបស់អ្នក។ ការផ្តល់ជូននេះសម្រាប់តែអ្នកទិញ ៥០ នាក់ដំបូងប៉ុណ្ណោះ។

ព័ត៌មានលម្អិតអំពី New Landmark

គម្រោង New Landmark នៅជាប់មាត់សមុទ្រ

-        អាស័យដ្ឋាន៖ ភូមិ ៤ សង្កាត់ ៤ (នៅជិតរង្វង់មូលតោពីរ) ខេត្តព្រះសីហនុ ប្រទេសកម្ពុជា

-       កម្ពស់៖ ៣៧ ជាន់

-       ទេសភាព៖ មានទេសភាពមាត់សមុទ្រ ២០០ ម៉ែត្រពីឆ្នេរអូរឈើទាល

-       ក្រុមហ៊ុនសាងសង់៖ ក្រុមហ៊ុន New Landmark Group និងក្រុមហ៊ុន 7 China Construction Bureau Ltd.

-       នៅក្បែរនោះ៖ សណ្ឋាគារផ្កាយ ៥ អាផាតមិនទេសភាពមាត់សមុទ្រ កន្លែងកម្សាន្តដ៏ធំបំផុតនៅក្រុងព្រះសីហនុ និងអគារពាណិជ្ជកម្មជាច្រើន

- ​   ការរៀបចំ៖ ផ្ទះដែលបានសាងសង់រួចរាល់មានការរចនាគុណភាពខ្ពស់​ សម្ភារៈប្រើប្រាស់ និងគ្រឿងសង្ហារិមម៉ាកល្បីៗ

-     តម្លៃ៖ យូនីតទំហំអប្បបរមា ៣០ ម៉ែត្រការ៉េ មានប្លង់រឹង តម្លៃលក់ចាប់ពី ៤០,០០០ ដុល្លារ

-     តំបន់ជុំវិញ៖ សណ្ឋាគារ Gobo East សណ្ឋាគារ White Sand Palace កាស៊ីណូនិងសណ្ឋាគារ Jin Bei សណ្ឋាគារ Prince ហាងទំនិញរួចពន្ធ សាលារៀន ធនាគារ និងប៉ុស្តិប៉ូលីស។

-     លក្ខណៈពិសេស៖ ជាសហគមន៍ដំបូងដែលមានភាពឆ្លាតវៃ និងការពារបរិស្ថាននៅខេត្តព្រះសីហនុ ចេញចូលប្រើ QR កូដ ចាក់សោរប្រើស្នាមម្រាមដៃ សេវាវ៉ាយហ្វាយឥតគិតថ្លៃ ទឹកម៉ាស៊ីនដែលអាចពិសារបាន ទីលានវាយកូនហ្គោល កន្លែងវាយតេនីស និងផ្លូវសម្រាប់រត់ជាដើម។ ជាអគារដែលមានការរចនាបែបទឹករាំ និងតន្ត្រីដ៏អស្ចារ្យដំបូងបង្អស់នៅក្រុងព្រះសីហនុ។

អាផាតមិននេះក៏មានហាងទំនិញ (ម៉ាត)  ហាងកែសម្ផស្ស ក្លឹបកម្សាន្ត ធនាគារ ហាងកាហ្វេ កន្លែងហាត់ប្រាណអាងហែលទឹកឯកជន។

គម្រោង​ New Landmark គឺជាអគារអភិវឌ្ឍន៍ចម្រុះថ្មីមួយដែលមានផ្ទៃក្រឡា ២០០,០០០ ម៉ែត្រការ៉េនៅក្នុងក្រុងឆ្នេរដ៏ស្រស់ស្អាតនៃក្រុងព្រះសីហនុ។ ផ្តល់ជូននូវផលិតផលបីប្រភេទ៖ អាផាតមិនទេសភាពមាត់សមុទ្រ សណ្ឋាគារលំដាប់ខ្ពស់ (ផ្កាយប្រាំ) និងជាកន្លែងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ។

New Landmark មានទីតាំងស្ថិតនៅជិតរង្វង់មូលតោពីរដែលជាទីតាំងដ៏ល្បីល្បាញនៅចំបេះដូងនៃក្រុងព្រះសីហនុហើយនៅជិតផ្លូវធំ Poulowai ផ្លូវ ៣០០ ។ ចំណាយពេលតិចសម្រាប់ការធ្វើដំណើរទៅមាត់សមុទ្រ ពីរនាទីឆ្នេអូរឈើទាលដ៏ល្បីល្បាញ។ ទឹកសមុទ្រដ៏ថ្លាមានចម្ងាយត្រឹមតែ ២០០ ម៉ែត្រពីមាត់ទ្វារ។ គម្រោងនេះស្របតាមការពង្រីកទីក្រុងទៅកាន់ភាគខាងត្បូង និងខាងកើត។

ក្នុងរង្វង់ចម្ងាយមួយគីឡូម៉ែត្រពី New Landmark មានសណ្ឋាគារ ភោជនីយដ្ឋាន និងហាងទំនិញធំៗ ក្លឹបកម្សាន្តនិងកាស៊ីណូ និងកន្លែងកម្សាន្តជាច្រើនទៀត។ មានទាំងសណ្ឋាគារ Gobo East សណ្ឋាគារ White Sand Palace សណ្ឋាគារនិងកាស៊ីណូ Jin Bei និងហាងទំនិញរួចពន្ធ។ ជីវិតមានភាពរស់រវើក និងសកម្មមួយនៅក្រុងព្រះសីហនុ។

New Landmark នឹងធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំផងដែរជាមួយនឹងអាជីវកម្មពាណិជ្ជកម្មជាច្រើនរាប់បញ្ចូលទាំងផ្សារទំ​នើបធំជាងគេនៃក្រុងព្រះសីហនុដែលមានទំហំ ១០,០០០ ម៉ែត្រការ៉េ ភោជនីយដ្ឋានចិននិងបស្ចិមប្រទេស បារ ហាងលក់សំលៀកបំពាក់ ហាងលក់ទំនិញ (ម៉ាត) ហាងកាហ្វេ ក្លឹបស្ប៉ា និងសេវាកម្មលំហែកាយ និងកម្សាន្តផ្សេងៗ។

មិនត្រឹមតែប៉ុណោះទេ ក៏មានអាងហែលទឹកឯកជនលើដំបូល មជ្ឈមណ្ឌលវប្បធម៌ កន្លែងវាយតេនីស កន្លែងវាយកូនហ្គោល បន្ទប់ប្រជុំសាធារណៈ និងជាច្រើនទៀត។ កន្លែងទាំងអស់បង្កើតបទពិសោធន៍ប្រណីតលំដាប់ខ្ពស់។ ក្នុងពេលជាមួយគ្នានេះដែរ New Landmark នឹងបង្ហាញពីអគារដែលមានការរចនាបែបទឹករាំ និងតន្ត្រីដ៏អស្ចារ្យដំបូងបង្អស់នៅក្រុងព្រះសីហនុ។

New Landmark គឺជាផ្ទះក្នុងក្តីសុបិនមួយដែលអ្នកសមនឹងទទួលបាន ជាកន្លែងដែលអ្នកគេងលក់ស្រួលស្តាប់សំឡេងសមុទ្រស្ងប់ស្ងាត់ហើយភ្ញាក់ឡើងនៅព្រឹកព្រលឹមស្រស់ថ្លា។

នេះគឺជាគុណសម្បត្តិសំខាន់ៗចំនួន ៧ របស់ New Landmark ដែលស្ថិតនៅលើទីតាំងដ៏សំខាន់!

the view in front of New landmark

●        នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានទាក់ទាញអ្នកទេសចរអន្តរជាតិចំនួន ៦.២ លាននាក់ កើនឡើង ១០.៧% ធៀបនឹងឆ្នាំមុន។ ភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេប្រហែល ២ លាននាក់។ ភ្ញៀវទេសចរច្រើនជាង ២ លាននាក់បានមកទស្សនាខេត្តព្រះសីហនុដោយកើនឡើង ៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅមួយដើម្បីទទួលបានភ្ញៀវ ទេសចរអន្តរជាតិ ៧.៥ លាននាក់នៅក្នុងឆ្នាំ ២០២០ និង ១៥ លាននាក់នៅឆ្នាំ ២០៣០ ។

●        ការពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ។

●        មជ្ឈមណ្ឌលសន្និសីទអន្តរជាតិអាស៊ានមានគម្រោងសាងសង់នៅក្រុងព្រះសីហនុ។

●     ផ្លូវរថភ្លើងអាស៊ាន (Trans-Asian) ដែលភ្ជាប់ប្រទេសកម្ពុជា សិង្ហបុរី វៀតណាម ឡាវ ចិន រុស្ស៊ី និងអឺរ៉ុបអាស៊ីនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២១ ។

●     កីឡាអាស៊ីបូព៌ា (Sea Game) នឹងត្រូវប្រារព្ធឡើងនៅរាជធានីភ្នំពេញនៅឆ្នាំ ២០២៣ ហើយព្រឹត្តិការណ៍កីឡាលើទឹកនឹងត្រូវរៀបចំឡើងនៅខេត្តព្រះសីហនុ។

●        នៅចុងឆ្នាំ ២០១៩ ផលិតកម្មប្រេងនឹងសម្រេចបានជាមួយនឹងទិន្នផលប្រចាំថ្ងៃ ៣០,០០០ បារ៉ែលនៅក្នុងតំបន់នេះ។ លើសពីនេះទៀតនៅឆ្នាំ ២០២០ ឧស្ម័នធម្មជាតិនឹងត្រូវបានផលិតឡើងទ្រង់ទ្រាយធំ។

●        គ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣ គឺជាផែកុងតឺន័រថ្មី ២០០ លានដុល្លារនៅក្នុងទីក្រុងឆ្នេរសមុទ្រ សម្រាប់ការនាំចូលនិងនាំចេញធ្យូងថ្ម ដែក ជី និងប្រេងហើយវានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ និងស្វាគមន៍នាវាទេសចរពីទូទាំងពិភពលោក។

●        ផ្លូវហាយវ៉េដែលតភ្ជាប់ទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុជិតបញ្ចប់ហើយ។

●        តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុត្រូវបានផ្តល់មូលនិធិ និងស្ថាបនាដោយក្រុមហ៊ុនចិន China Red Bean Group គឺជាតំបន់សហប្រតិបត្តិការក្រៅប្រទេសធំបំផុតមួយដែលត្រូវបានទទួលយក ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុនៃប្រទេសចិន។ វាបានបង្កើតការងារ ៦០% នៅក្នុងខេត្តព្រះសីហនុ។

គេមើលឃើញថានៅពេលអនាគតឧស្សាហកម្មថ្មីជាច្រើននឹងពន្លឿននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍នេះ។ ភាពរីកចម្រើនដែលជំរុញដោយវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍នឹងទាក់ទាញមនុស្សកាន់តែច្រើនឡើងៗ និងបង្កើនសេដ្ឋកិច្ចផងដែរ។

ក្រុងព្រះសីហនុត្រូវបានកំណត់ជាទីក្រុង Dubai ឬ Shenzhen ទីពីររបស់ពិភពលោក៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុនៅថ្ងៃនេះ សូមចូលទៅកាន់ Realestate.com.kh! 

 

 

Comments