+85561 777 090
Logo
តើឆ្នាំ២០២០នេះកម្ពុជាមានសក្ដានុពលអ្វីខ្លះដើម្បីស្រូបយកការវិនិយោគបន្ថែមទៀត?
Updated on: May 9, 2022, 5:59 a.m.
Published on: January 29, 2020, 4:56 a.m.

តើឆ្នាំ២០២០នេះកម្ពុជាមានសក្ដានុពលអ្វីខ្លះដើម្បីស្រូបយកការវិនិយោគបន្ថែមទៀត?


(រូបភាពពីលើអាកាសនៃមាត់សមុទ្រខេត្តព្រះសីហនុ /​ Realestate.com.kh)

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសុទិដ្ឋិនិយមចំពោះវិស័យ​អចលនទ្រព្យ​កម្ពុជា​ ហើយវិស័យនេះនឹង​នៅតែបន្តភាពរីកចម្រើន​ទៅមុខ​។ ក្នុងនោះ​តម្លៃ​អចលនទ្រព្យ​​នឹងនៅ​តែ​បន្ត​កើន​ឡើង​ ដោយគិតជា​មធ្យម​ កើន​ពី ១០​% ទៅ ១៥​% ជា​រៀងរាល់​ឆ្នាំ​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​ ​មើលឃើញថា តម្លៃអចលនទ្រព្យនឹង​បន្ត​ឡើងថ្លៃ​ពី ​១០​% ទៅ ១៥​% ប្រចាំឆ្នាំ ដោយផ្នែកលើ​ ក​ត្តា​ចំនួន ៣ ​ ក្នុងនោះរួមមាន វិស័យ​លំនៅដា្ឋន វិស័យ​ដីធ្លី​ និង​ប្រតិបត្តិការ​ទិញ​ និងជួល​ដែលនឹងបន្តមានដំណើរការយ៉ាងសកម្មនៅពេលអនាគត។

តម្លៃអចលនទ្រព្យធៀបនឹងប្រទេសជិតខាង

( The Peak ជាគម្រោងអភិវឌ្ឍចម្រុះរួមមាន អាផាមិន សណ្ឋាគារ ភោជនីដ្ឋាន និង ផ្សារទំនើប ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទន្លេបាសាក់) 

អ្នកជំនាញជាច្រើនបានមើលឃើញដូចៗគ្នាថា កម្ពុជាមានកម្រិតតម្លៃអចលនទ្រព្យទាប​នៅឡើយ បើ​ធៀប​នឹង​ប្រទេសជិតខាង​ ដូចជា៖ ​ប្រទេស​ថៃ​ វៀតណាម​ និង​បណ្ដា​ប្រទេស​ផ្សេង​ៗនៅក្នុង​តំបន់​អាស៊ាន​នេះ​។
លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា ធ្លាប់បាន លើកឡើងថា តម្លៃអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងជានិច្ច ប៉ុន្តែបើប្រៀធៀបនឹង ប្រទេសជិតខាង តម្លៃនេះនៅតែមានកម្រិតទាបនៅឡើយ។ ជាក់ស្តែង នៅ សិង្ហបុរី ខុនដូមានតម្លៃ ១៦,០០០ ដុល្លារទៅ ១០០,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូនៅ វៀតណាមមានតម្លៃពី ៣,៥០០ ​ទៅ ៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅភូមាមានតម្លៃពី ៣,៤០០ ដុល្លារឡើងទៅ និង ថៃមានតម្លៃមធ្យមចាប់ពី ៥,០០០ ដុល្លារឡើងទៅ។

តម្លៃខុនដូនៅកម្ពុជា

លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា នៅក្នុងឆ្នាំ២០១៩ ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី ១,២០០ ដុល្លារ ទៅ ១,៥០០ ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមានតម្លៃពី ១,៥០០ ទៅ ២,៥០០ ដុល្លារជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី ៣,០០០ ​ដុល្លារ/ម៉ែត្រការ៉េ។

បើយោងតាមរបាយការណ៍របស់ CBRE Cambodia ឆ្នាំ២០២០ នេះវិញ CBRE Cambodia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង ​៥៥ ភាគរយ​ ក្នុងនោះ ​​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ (affordable) ​មានភាពទាក់ទាញខ្លាំងជាងគេក្នុងចំណោម​អតិថិជន​ក្នុង​ស្រុក​។

(រូបភាពនៃអាផាតមិននៅក្នុងគម្រោង The Peak)

តម្រូវការលំនៅដ្ឋាននៅកម្ពុជា

បើនិយាយអំពីតម្លៃផ្ទះទូទៅវិញ មិនថា វីឡា ឬផ្ទះក្នុងបុរីនោះទេ ​គឺនៅ​មិនទាន់​ឈានដល់កម្រិត ខ្ពស់បំផុតនៅឡើយ ស្របពេលដែលតម្រូវការសរុបត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជាង ៨០ ម៉ឺនខ្នង គិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣០ ពោលគឺប្រមាណជាង ៥​ ម៉ឺនខ្នង ក្នុងមួយឆ្នាំៗ ​នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លោក តេង រឹទ្ធី ស្ថាបនិកក្រុមហ៊ុន R’ Investment Group បានលើកឡើងថា ​តម្រូវ​ការបាន​ធ្វើ​ឲ្យ​តម្លៃអចលនទ្រព្យមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក​បានពន្យល់ថា ដោយសារកំណើនសេដ្ឋកិច្ចទើប ធ្វើឱ្យអ្នកទិញមាន​លទ្ធភាពទិញលំនៅដ្ឋាន។

ក្នុងចំណោមផ្ទះទាំងអស់ ផ្ទះតម្លៃសមរម្យ ដែលមានតម្លៃក្រោម ៥ ម៉ឺនដុល្លារ នឹងមានតម្រូវការច្រើនជាងគេ ដោយមូលហេតុថា ប្រជាជនមួយផ្នែកធំជាអ្នកមានចំណូលមធ្យម។

(Morgan EnMaison គឺជាគម្រោងអភិវឌ្ឍចម្រុះ រួមមានអគារសា្នក់នៅលំដាប់ខ្ពស់ ផ្សារទំនើប ទីធ្លាពាណិជ្ជកម្ម និង កន្លែងកំសាន្ដជាច្រើនផ្សេងទៀត)

យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ ២០១៩ របស់ Realestate.com.kh ក្នុងចំណោមអ្នកផ្តល់ចម្លើយជាង ២០០០ នាក់ បានបង្ហាញថា ប្រហែល ៤០% នៃអ្នកផ្ដល់ចម្លើយទាំងអស់ ចាប់អារម្មណ៍ចង់ទិញផ្ទះតម្លៃក្រោម ៥ ម៉ឺនដុល្លារ និងមាន ២៦% ចាប់អាម្មណ៍ទិញផ្ទះតម្លៃ ៥ ម៉ឺន ទៅ ៧.៥ ម៉ឺន ។

(ទិដ្ឋភាពនៃបន្ទប់ទទួលភ្ញៀវនៅក្នុងអគារស្នាក់នៅលំដាប់ខ្ពស់នៃគម្រោង Morgan EnMaison) 

នេះយើងមើលឃើញថា ផ្ទះតម្លៃក្រោម ៧៥,០០០ ដុល្លារ ជាទីផ្សារដ៏ធំនៅកម្ពុជា។ 

កត្តាសំខាន់ៗនៃលំហូវិនិយោគនៅកម្ពុជា

ទាំងអ្នកជំនាញ និងភាគីរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង គៀងគររកវិនិយោគបរទេសឲ្យបន្តបោះទុននៅកម្ពុជា។ ប៉ុន្តែតើអ្វីជាចំណុចគន្លឹះដែលអាចទាក់ទាញវិនិយោគិនឲ្យចូលមកកម្ពុជា? យោងតាមអ្នកជំនាញផ្នែកវិនិយោគ កម្ពុជាមានសក្ដានុពល៦ចំណុចសំខាន់ៗដែលអាចទាក់ទាញ​វិនិ យោគគិនបរទេសឲ្យមកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។ សក្ដានុពលទាំងនោះរួមមាន៖

១. គោលនយោបាយរាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជាបង្កើតគោលនយោបាយដែលគាំទ្រទាំងស្រុងដល់ដំណើរការរបស់ក្រុមហ៊ុន ឯកជនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ នេះមានន័យថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យមានការគ្រប់គ្រងក្រុមហ៊ុន១០០% តែម្តង  ដោយមិនមានការចែកចំណែកភាគហ៊ុន [៤៩% និង ៥១%] ដូចមុនទៀតឡើយ។ 

២. ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា

ប្រទេសកម្ពុជាមានកំណើន GDP ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងពិភពលោក និងជាប្រទេសដែលមានកំណើតសេដ្ឋកិច្ចខ្ពស់ជាងគេនៅតំបន់អាស៊ី។ លើសពីនេះទៅទៀត កម្ពុជាក៏អាចរក្សាកំណើនសេដ្ឋកិច្ចចំនួន ៧% រយៈពេល ៦ ឆ្នាំជាប់គ្នា។

៣. ស្ថេរភាពនយោបាយ

បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗនៅក្នុងតំបន់ គោលនយោបាយរបស់កម្ពុជាមានស្ថេរភាពជាងគេ។ 

៤. ចំនួនប្រជាជន

កម្ពុជាមានយុវជនប្រមាណ ៧០% ដែលជាកម្លាំងពលកម្មដ៏មានសក្តានុពល ច្រើនសម្រាប់ការធ្វើការងារ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ ចំណែកតម្លៃពលកម្មវិញ​ក៏នៅមានកម្រិតទាបផងដែរ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗក្នុងតំបន់។ ដូច្នេះកត្តាទាំងអស់នេះបានរួមចំណែកក្នុងការធ្វើឲ្យវិនិយោគិនពិចារណាពីកម្ពុជា។ 

៥. តម្លៃអចលនទ្រព្យ

ចំពោះតម្លៃអចលនទ្រព្យវិញ បើទោះបីជាតម្លៃមានការកើនឡើងក៏ដោយ ប៉ុន្តែបើប្រៀធៀបនឹងប្រទេសជិតខាងតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ នៅកម្ពុជា គម្រោងខុនដូមួយចំនួនមានតម្លៃក្រោម ២,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយមែត្រការ៉េ។

៦. អតិផរណា

បើប្រៀបធៀបកម្រិតអតិផរណា កម្ពុជាស្ថិតក្នុងកម្រិត ២.៨% ទាបជាងប្រទេសជិតខាង ដូចជា ម៉ាឡេស៊ី និងវៀតណាម ដែលកើតឡើងរហូតដល់ ៦.៨%។ ដូច្នេះសម្រាប់អ្នកវិនិយោគ គេអាចពិចារណាលើចំណុចទាំងនេះ ដែលជាឳកាសល្អសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។ 

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

អត្ថបទដោយ

 

 

 

Comments