+85561 777 090
Logo
ទស្សនវិស័យទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ ២០១៦ ដោយលោក Marc Townsend  នៅ Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: August 3, 2016, 9:42 a.m.
Realestate News

ទស្សនវិស័យទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ ២០១៦ ដោយលោក Marc Townsend នៅ Realestate.com.khTV


បង្ហាញពីលទ្ធផលវិជ្ជមានក្នុងត្រីមាសទី១ឆ្នាំ២០១៦សម្រាប់ការិយាល័យជួល Knight Frank បានបញ្ជាក់ថា មានផលជាវិជ្ជាមាននានា ដែលបានហូរចូលតាមរយៈវិនិយោគិន  គោលនយោបាយរដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ ពីទីផ្សារផ្សេងៗគ្នាក្នុងវិស័យអចលនទ្រព្យក្នុង ប្រទេសកម្ពុជា។

នេះជាអ្វីដែលនាយកប្រតិបត្តិនៃ CBRE នៅវៀតណាម លោក Marc Townsend យល់ស្របដូចគ្នាដែរ។

ប៉ុន្តែនៅក្នុងបទបង្ហាញរបស់លោកអំពីទស្សនវិស័យទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០១៦ ក្នុងអំឡុងកម្មវិធីសម្ពោធការតាំងបង្ហាញអចលនទ្រព្យកម្ពុជា ដែលរៀបចំដោយ Realeastate.com.kh និង Property Guru សិង្ហបុរី លោកបានបន្ថែមថាវាក៏មានកត្តាផ្សេងៗដែលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។

កត្តាប្រទេសចិន

លោក Townsend ពន្យល់ពីរបៀបដែលកម្ពុជាមានដំណើរការ ហើយនឹងបន្តដំណើរការទៅតាមផ្នែកៗ ដោយសារទំនាក់ទំនងរបស់ខ្លួនជាមួយអ្នកអភិវឌ្ឍន៍ផ្សេងទៀត និងការងើបឡើងនៃទីផ្សារ។ ហើយកត្តាទាំងនេះមានឥទ្ធិពលខ្លាំងលើទស្សនវិស័យទីផ្សារអចលទ្រព្យកម្ពុជាឆ្នាំ ២០១៦។

លោកនិយាយថាប្រហែលចំណោមអ្នកចួលរួម និងដៃគូធំបំផុតក្នុងប្រទេសគួរជាប្រទេសចិន ដោយសារប្រទេសទាំងពីរមានប្រវត្តិទំនាក់ទំនងគ្នាយូរអង្វែងណាស់មកហើយ។

នេះប្រហែលជាផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែក៏អាចមើលឃើញពីវិស័យផ្សេងៗ ទៀតដូចជាទេសចរណ៍ជាដើម។ ក្នុងរបាយការណ៍ China Daily reports និងយោងតាមរដ្ឋមន្រី្តក្រសួងទេសចរណ៍ បង្ហាញថា ចំនួនភ្ញៀវទេសចរណ៍ជនជាតិចិនជាង ១លាននាក់ នឹងមកទស្សនាកម្ពុជា ហើយរំពឹងថានឹងកើនដល់២លាននាក់នៅឆ្នាំ ២០២០។

លោក Townsend ក៏និយាយដែរថា ប្រទេសចិនមានឥទ្ធិពលយ៉ាងខ្លាំងលើដំណើរការនយោបាយ និងវិធីដែលវិនិយោគត្រូវបានផ្តល់ជូនយ៉ាងពិសេសក្នុងប្រទេសកម្ពុជា។

Cambodia property market outlook 2016 Marc Townsendការប្រែប្រួល

អំឡុងពេលធ្វើបទបង្ហាញពីផ្នែកមួយផ្សេងទៀតអំពីទស្សនវិស័យទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០១៦ លោក Townsend  លើកឡើងថា ចំណុចសំខាន់មួយទៀតដែលត្រូវពិចារណានៅពេលមើលឃើញពីការងើបឡើងនៃទីផ្សារដូចជា៖ កម្ពុជាគឺមានអតិផរណាដែលអាចផ្លាស់ប្តូរពី ១/៤ ទៅ ១/២ យ៉ាងរហ័សដោយសារកំណើននៃចំនួនប្រាក់ផ្គត់ផ្គង់។ លោកបន្ថែមថាការប្តូររូបិយប័ណ្ណបរទេសអាចត្រូវដំណើរការតាមរបៀបដដែល ហើយវាប្រហែលជាទទួលបានចំណាប់អារម្មណ៍ពីវិនិយោគិន ក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់លើសូចនាករទាំងពីរ។

ការលក់រាយ និងចិត្តសាស្រ្ត៖

ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ និងការវិភាគផ្ទាល់ខ្លួនរបស់គាត់ លោក Townsend បានឃើញពីអាជីវកម្មថ្មីរីកដុះឡើង ដែលភាគច្រើនប្រតិបត្តិការ FMCG និង FMB  នៃសហគ្រិនវ័យក្មេងសិង្ហបុរី ឫម៉ាឡេស៊ីក្នុងនាមជាអ្នកគ្រប់គ្រង។

វានឹងដើរតួយ៉ាងសំខាន់សម្រាប់លំនៅដ្ឋានសម្រាប់លក់ ដោយសារមនុស្សចូលចិត្តរស់នៅ តំបន់ពាណិជ្ជកម្មដូចជា៖ ផ្សារទំនើប កន្លែងហាត់ប្រាណ សាកលវិទ្យាល័យ នេះជាកត្តាមួយ ដែលអ្នកវិនិយោគគួរពិចារណាផងដែរ។

ហើយមិនយូរប៉ុន្មានទីក្រុងភ្នំពេញនឹងគ្រប់ដណ្តប់ដោយផ្សារលក់រាយ ( retail market) ខេត្តសៀមរាប និងក្រុងព្រះសីហនុកំពុង ចាប់ផ្តើមយឺតៗ និងទទួលបានការប្រកួតប្រជែងនៅក្នុងវិស័យមួយនេះនាពេលបច្ចុប្បន្ន។

ឧស្សាហកម្ម៖

ប្រភេទអចលនទ្រព្យមួយបានបង្ហាញពីកំណើនដ៏សម្បើម ដោយមានការចូលរួមខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជា។ ទីផ្សារអចលនទ្រព្យឧស្សាហកម្ម ត្រួសត្រាយផ្លូវសម្រាប់តំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងអចលនទ្រព្យស្រដៀងគ្នាឲ្យមានការរីកលូតលាស់ ភាគច្រើនកត្តានេះត្រូវភ្ជាប់ជាមួយនឹងឧស្សាហកម្មវាយណភ័ណ្ឌ និងស្បែកជើង។

យោងតាមលោក Townsend ធ្វើឲ្យមនុស្សមានការភ្ញាក់ផ្អើល កម្ពុជាមានទីផ្សារបច្ចេកវិទ្យារីកចម្រើន។ ជាក់ស្តែងការបង្កើតឲ្យមានទូរស័ព្ទដៃគឺជាភាពជោគជ័យដ៏ធំពេលចប្ចុប្បន្ន។ ចំណុចទាក់ទាញលើតម្លៃពលកម្មទាបដែលបានក្លាយទៅជាជំនាញប្រសើរឡើង។

លោក Townsend បានធ្វើការណែនំាដល់វិនិយោគិន និងអ្នកលក់រាយថាកម្ពុជាជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC) ប៉ុន្តែមិនមែនជាផ្នែកនៃសម្ព័ន្ធអន្តរប៉ាស៊ីហ្វិក (TPP)  ហើយប្រសិនបើ TPP ឈានមុខ AEC នោះវិនិយោគិននៅតំបន់ទាំងនេះប្រហែលជាត្រូវបរាជ័យនៅចុងក្រោយ។

មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ៖

បន្ថែមទៅលើការអភិវឌ្ឍន៍ថ្មីៗទាំងនេះ និងសញ្ញានៃការរីកចម្រើន លោក Townsend លើក ឡើងថាវាជាការប្រសើរដែលមានព្រលានយន្តហោះច្រើន និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់នៅក្នុងទីផ្សារកម្ពុជា។

នេះមិនត្រឹមតែជួយដល់វិស័យទេសចរណ៍តាមរយៈការផ្តល់ជើងហោះហើរដោយផ្ទាល់ បន្ថែមទៀតពីប្រទេសផ្សេងៗគ្នា ប៉ុន្តែវាក៏បានជួយឧស្សាហកម្មមន្ទីរពេទ្យ និងវិនិយោគិនដែល មានបំណងចង់បង្កើតអចលនទ្រព្យ ផ្តល់ជូនដល់អ្នកដំណើរទាំងនេះ។

ទីផ្សារខុនដូ៖

ថ្វីបើមានលំហូរដ៏ច្រើន ដោយវិនិយោគិនបរទេស លោក Townsend និយាយថាការកាន់កាប់ លំនៅដ្ឋានខុនដូមានច្រើនគួសម្យ ជាពិសេសដោយគ្រួសារកម្ពុជា។ នេះប្រហែលដោយសារបច្ចុប្បន្នសមត្ថភាពគ្រប់គ្រងអចលនទ្រព្យក្នុងស្រុកប្រសើរជាងពីមុន។

ការលើកយកត្តាទាំងនេះមកពិចារណា ដោយឈរលើគោលនយោបាយនិរន្តរភាព លោក Townsend និយាយថា កម្ពុជាជាទិសដៅអចលនទ្រព្យមួយ គឺទទួលយកយ៉ាងឆាប់រហ័សពីអ្នកប្រទេសជិតខាង។ មានទីផ្សារបឋមមួយរួចស្រេច ថ្វីបើទីផ្សារទី២ ដែលកំពុងត្រូវបានតេស្តសាកល្បងក៏ដោយដូច្នេះទោះបីជាមានការប្រុងប្រយ័ត្ន លោក Townsend ជឿថាកម្ពុជាផ្តល់ជូនឱកាសតែមួយ គត់សម្រាប់វិនិយោគិនឲ្យចូលទៅក្នុងការងើបឡើងទីផ្សារ ជាមួយនឹងសក្តានុពលដ៏ទាក់ទាញដែលទទួលបាន។ សិក្សាបន្ថែមពី ការវិនិយោគនៅកម្ពុជា... realestateTV

Comments