+85561 777 090
Logo
អចលនទ្រព្យខណ្ឌជ្រោយចង្វាទទួលទំនុកចិត្តច្រើនឡើងពីអ្នកវិនិយោគ ខណៈកម្ពុជាត្រៀមរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣
Updated on: June 6, 2022, 5:00 p.m.
Published on: June 25, 2021, 4:57 a.m.

អចលនទ្រព្យខណ្ឌជ្រោយចង្វាទទួលទំនុកចិត្តច្រើនឡើងពីអ្នកវិនិយោគ ខណៈកម្ពុជាត្រៀមរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣


អ្នកជំនាញរំពឹងថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខនឹងទាក់ទាញចំណាប់អារម្មណ៍ថ្មីលើអចលនទ្រព្យខណ្ឌជ្រោយចង្វារ។ Supplied.

កម្ពុជាបានបញ្ជាក់ជាថ្មីពីការត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣​ខាងមុខ នេះបើតាមការចុះផ្សាយមួយរបស់ខ្មែរថាមស៍

ការប្ដេជ្ញាចិត្ត ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមរបស់កម្ពុជានេះ ត្រូវបានលើកឡើងដោយអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ឯកឧត្តមវ៉ាត់ ចំរើន ក្នុងឱកាសកិច្ចប្រជុំអនឡាញជាមួយអ្នកតំណាងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ពាក់ព័ន្ធនឹងសំណើររបស់វៀតណាម ក្នុងការពន្យារពេលព្រឹត្តិការណ៍ស៊ីហ្គេមដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ទៅឆ្នាំក្រោយ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជារូបនេះក៏បានលើកឡើងដែរថា កម្ពុជានឹងមិនលះបង់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនកន្លងមក ក្នុងការរៀបចំព្រឹត្តិការណ៍តំបន់មួយនេះទេ។ ឯកឧត្តមវ៉ាត់ ចំរើន ក៏បានលើកឡើងផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់គណកម្មធិការក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។ លោកក៏បានបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផងដែរ។

ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ អាចនឹងធ្វើឱ្យខណ្ឌជ្រោយចង្វារ ក្លាយទៅជាទីផ្សារអចលនទ្រព្យដ៏ទាក់ទាញបំផុត របស់ទីក្រុងភ្នំពេញ។ ជាការពិត ខណ្ឌមួយនេះ គឺជាចំណាប់អារម្មណ៍របស់អ្នកវិនិយោគជាច្រើនរួចមកហើយ ដោយសារតែសម្រស់ធម្មជាតិ និងកំណើនប្រជាប្រិយភាព នៃការរស់នៅបែបជាយក្រុង ក្នុងចំណោមប្រជាជនកម្ពុជាចំណូលមធ្យម និងខ្ពស់។

គម្រោងដូចជាThe Peninsula Private ResidencesLa Vista OneMorgan Park Villa និងMorgan EnMaison គឺជាគម្រោងដែលពេញនិយម និងទាក់ទាញចំណាប់អារម្មណ៍ក្នុងចំណោមអ្នកទិញអចលនទ្រព្យ ខណៈដែលគម្រោងទាំងនេះបានក្លាយទៅជាអចលនទ្រព្យវិនិយោគសំខាន់ ប្រចាំខណ្ឌជ្រោយចង្វាររួចទៅហើយ។

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីជ នៃខណ្ឌជ្រោយចង្វារ មានកន្លែងហាត់កីឡាសម្រាប់រក្សារាង និងសុខភាព សម្រាប់អ្នករស់នៅ។ Supplied

យោងតាមបរិបទ នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីជនឹងទទួលបានផលប្រយោជន៍ច្រើនបំផុតពីព្រឹត្តិការណ៍ស៊ីហ្គេម ដោយសារតែវាស្ថិតនៅជិតពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ។

ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីជនឹងក្លាយជាភូមិកីឡដ្ឋានដំបូងបំផុតនៅកម្ពុជា គ្រប់ដណ្ដប់លើផ្ទៃដី៦៣,៥៧៦គីឡូម៉ែត្រការ៉េ។ ភូមិកីឡដ្ឋានទីមួយនេះ នឹងផ្ដល់កន្លែងហាត់កីឡាបែបទំនើបដោយរួមបញ្ចូលអាងហែលទឹក និងទីធ្លាហ្វឹកហាត់កីឡា។ អ្នករស់នៅនឹងទទួលបានបែបផែនជីវិតប្រកបដោយសុខភាព នៅក្នុងចំណោមយូនីធទាំង១៧៤៧ ដោយរួមបញ្ចូលខុនដូ និងអចលនទ្រព្យផ្ទាល់ដី។

ដោយឡែកសំណង់ភូមិកីឡដ្ឋាន ត្រូវបានចាប់ផ្ដើមនៅដើមឆ្នាំនេះ ព្រមទាំងគ្រោងនឹងបញ្ចប់មុនព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ លោកអ្នកអាចចូលមើលពិព័ណ៌នាទាំងស្រុង​ អំពីភូមិកីឡដ្ឋានវ៊ើលដ៍ប្រ៊ីជបាននៅទីនេះ

Comments