+85561 777 090
Logo
People sit at last year's Cambodia Real Estate Awards
Updated on: June 6, 2022, 5:01 p.m.
Published on: June 10, 2019, 8:15 a.m.

ពានរង្វាន់អចលនវត្ថុកម្ពុជានឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៩ នេះហើយ!


តើអ្នកជាភ្នាក់ងារអចលនទ្រព្យល្អបំផុតនៅក្នុងប្រទេសកម្ពុជាដែរឬទេ? ព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុដ៏ធំបំផុតប្រចាំឆ្នាំបានមកដល់ទៀតហើយ! ការចុះឈ្មោះចូលរួមប្រកួតប្រជែងយកពានរង្វាន់អចលនវត្ថុឆ្នាំ២០១៩ កំពុងដំណើរការចាប​ពីថ្ងៃនេះតទៅ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ។

នេះគឺជាព្រឹត្តិការណ៍លើកទី២  និងដោយមានការសហការជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា (CVEA) ដើម្បីរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏សម្បើមសម្រាប់ទីផ្សារអចលនទ្រព្យ និងអ្នកជំនាញអចលនទ្រព្យកម្ពុជា ។

ភ្នាក់ងារលក្ខណៈជាបុគ្គល និងក្រុមហ៊ុនអចលនទ្រព្យជាង ២០  នឹងទទួលបានពានរង្វាន់នៅក្នុងពិធីជួបជុំអបសារទរដ៏ធំបំផុតនៅពេលរាត្រី។​ ការវិនិច្ឆ័យ ដាក់ពិន្ទុ និងកាត់សេចក្តីនឹងត្រូវបានធ្វើឡើងដោយអ្នកជំនាញសំខាន់ៗនៅក្នុងវិស័យនេះ ហើយលទ្ធផលនឹងត្រូវបានធ្វើសវនកម្មដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលជាភាគីទី៣។

ឈ្នះពានរង្វាន់អចលនវត្ថុឆ្នើមឆ្នាំ២០១៩

ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះកិត្តិយស និងភាពជោគជ័យសម្រាប់ការខិតខំ​ប្រឹងប្រែងធ្វើការងារក្នុងវិស័យអចលនទ្រព្យ។ បង្កើតឡើងដើម្បីឆ្លុះបញ្ចាំងនូវភាពជាគម្រូរបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាអតីតស្ថាបត្យករឆ្នើមជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដូច្នេះពានរង្វាន់នេះនឹងកត់សម្គាល់នឹងបង្ហាញថា អ្នកក្រុមហ៊ុនរបស់អ្នកជាអ្នកជំនាញអចលនទ្រព្យដ៏កំពូលនៅក្នុងប្រទេស។

ប្រសិនបើអ្នកគិតថាភ្នាក់ងាររបស់អ្នក ការខិតខំប្រឹងប្រែងរបស់អ្នកសាកសមនឹងទទួលបានការទទួលស្គាល់ថាជាភ្នាក់ងារល្អបំផុតនៅកម្ពុជា សូមកុំស្ទាក់ស្ទើរក្នុងការចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍ឆ្នាំនេះនឹងក្លាយជាវេទិកាពានរង្វាន់ដ៏ធំបំផុតសម្រាប់វិស័យអចលនទ្រព្យឆ្នាំ២០១៩ ។ ប្រសិនបើអ្នកឈ្នះ ​នោះកេរ្តិ៍ឈ្មោះរបស់អ្នក និងក្រុមហ៊ុនទាំងមូលនឹងល្បីល្បាញទូទាំងប្រទេស។

សូមចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ សូមទាក់ទងមកយើងថ្ងៃនេះ ដើម្បីសាកសួរអំពីការដាក់ពាក្យ

ការប្រគល់ពានរង្វាន់នឹងប្រព្រឹត្តិទៅនៅខែធ្នូ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័ររបស់យើង ឬតាមរយៈទូរស័ព្ទលេខ ០៧០ ៨០០ ៦៣៩។

ចុះឈ្មោះចូលរួមប្រកួតប្រជែងយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ នៅថ្ងៃ​នេះ! 

 

Comments