+85561 777 090
Logo
ម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022ទាំងអស់នឹងត្រូវប្រកាសនៅសណ្ឋាគារសូហ្វីតែល
Updated on: June 6, 2022, 5:00 p.m.
Published on: April 8, 2022, 6:31 a.m.

ម្ចាស់ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022ទាំងអស់នឹងត្រូវប្រកាសនៅសណ្ឋាគារសូហ្វីតែល


កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ2022 (CREA) ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី07 ខែមេសា ឆ្នាំ2022 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ។ CREA គឺជាពានរង្វាន់អចលនទ្រព្យដ៏​មានកិត្យានុភាព​បំផុត​ក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលប្រារព្ធឡើងដើម្បីទទួលស្គាល់ភាពជោគជ័យរបស់ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍​ល្អបំផុត​ក្នុងវិស័យ​អចលនទ្រព្យរបស់ប្រទេសកម្ពុជា ។

ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ Realestate.com.kh ដែលធ្វើការសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា រួមជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។

ភ្ញៀវកិត្តិយសជាង 500 នាក់មកពីវិស័យអចលនទ្រព្យក៏ដូចជាដៃគូសហការនានាបានអញ្ជើញដើរលើកម្រាលព្រំ​ក្រហម​​ឆ្ពោះទៅសាលធំ នៃសណ្ឋាគារសូហ្វីតែល ដែលជាកន្លែងត្រូវប្រារព្ធពិធីជប់លៀងអាហារពេលល្ងាច និងការ​ប្រកាស​ជាផ្លូវការអំពីអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ 2022 ។

ខណៈកំពុងទទួលទានអាហារពេលល្ងាច និងការកម្សាន្តចំនួនបីពេលយប់ ភ្ញៀវកិត្តិយសទាំងអស់ដែល​បាន​ចូល​រួម​ជា​សាក្សី និងអបអរសាទរ ខណៈដែលអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជានឹងត្រូវបានបង្ហាញ និងទទួល​ស្គាល់​ចំពោះ​ស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងវិស័យអចលនទ្រព្យកម្ពុជា ។

អ្នកឈ្នះរង្វាន់ជាង 30 នាក់មកពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងភ្នាក់ងារឈានមុខគេក្នុងប្រទេសកម្ពុជា​នឹងត្រូវបាន​បង្ហាញ ហើយត្រូវបានផ្តល់រង្វាន់ជានិមិត្តរូបត្រា CREA ដ៏មានកិត្យានុភាព និងពានរង្វាន់មាសដើម្បី​បញ្ជាក់​ពីភាព​ជោគជ័យរបស់ក្រុមហ៊ុន និងភ្នាក់ងារដែលបានខិតខំនាពេលកន្លងមក ។

Urban Hub និង​ការ​អភិវឌ្ឍ​ Urban Village ដំណាក់​កាល​ទី 2 ត្រូវ​បាន​ផ្តល់​រង្វាន់ជា​អ្នក​អភិវឌ្ឍន៍ និង​ការ​អភិវឌ្ឍ​ប្រចាំ​ឆ្នាំ​រៀង​ខ្លួន ។ TK Central, Borey Maha Boeng Trea, Wealth Mansion, Picasso City Garden, MSQM, Prince Huan Yu ក៏ជាអ្នកឈ្នះរង្វាន់ធំនៅក្នុងផ្នែកអភិវឌ្ឍន៍ និងអ្នកអភិវឌ្ឍន៍ផងដែរ ។

ខណៈដែលអ្នកឈ្នះដ៏ធំបំផុតក្នុងពេលរាត្រីរួមមាន Golden Century Cambodia ទទួលបានពានរង្វាន់ចំនួន 5 នៅ​ទូទាំងគម្រោងដែលរួមមាន Landed Property Developer of Year for Borey Nadi ក៏ដូចជាអចលន​ទ្រព្យ​ដែល​មាន​អ្នកមើល ច្រើនបំផុតសម្រាប់ GC Oressey ។

អ្នកឈ្នះដ៏សំខាន់ផ្សេងទៀតដែលមានរង្វាន់ចំនួន 4 រួមមាន Morgan Group ដោយទទួលបានរង្វាន់ជា​ច្រើន​តំណាង​ឱ្យគម្រោងទាំងអស់រួមទាំង Morgan Tower និង Morgan EnMaison ដែលទើបនឹងបញ្ចប់ថ្មីៗនេះ ។

IPS Cambodia, CBRE, Knight Frank និង Century 21 Advanced Proeprty បានក្លាយជាម្ចាស់ពានរង្វាន់​ទីភ្នាក់​ងារ​ឆ្នើមប្រចាំ​ឆ្នាំ (Agency of the year) ខណៈដែល Pointer Property ត្រូវបានផ្តល់រង្វាន់ជាជម្រើសនិយោជក (Employer of Choice) ។

C-Herald Property Service បានក្លាយជាម្ចាស់ពានរង្វាន់ Agency of Choice Award និងពានរង្វាន់ Property Management Firm of the Year សម្រាប់ឆ្នាំ2022នេះ ។

ក្នុងនោះផងដែរក៏មានសិក្ខាកាមពីររូបចូលក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា - Hall of Fame 2022 ។ សាជីវកម្មវិនិយោគកម្ពុជានៅបរទេស (OCIC) ត្រូវបានបញ្ចូលជាអ្នកអភិវឌ្ឍន៍សម្រាប់រយៈពេល 20 ឆ្នាំបូករួមឆ្នាំនៃការរួមចំណែកដល់វិស័យអចលនទ្រព្យកម្ពុជា និងប្រទេសទាំងមូល ។ ខណៈ​លោក​ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយក​ប្រតិបត្តិ​​ក្រុមហ៊ុន Cambodia Properties Limited (CPL) គឺជា​បុគ្គល​ដំបូង​គេ​ដែល​បាន​ចូល​ក្នុង​ Hall of Fame សម្រាប់​រយៈពេល 20 ឆ្នាំ​របស់​លោក​បូក​រួម​ទាំង​សេវាកម្ម​ដល់​វិស័យ​អចលនទ្រព្យ ។

លោក Thomas O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh

លោក Thomas O'Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានថ្លែងថា ៖«ខ្ញុំអាចប្រាប់អ្នកថា យើងមាន​បេក្ខភាព ​ជាង 100 ក្នុងឆ្នាំនេះជាមួយនឹងជាង 50 បេក្ខភាពដែលធ្វើឱ្យ​ពានរង្វាន់​អចលនទ្រព្យ​នេះក្លាយ​ជាព្រឹត្តិ​ការណ៍​ដែលទទួលបានជោគជ័យបំផុតរបស់ខ្លួន ។ ហើយសូមអរគុណអ្នកគ្រប់គ្នាដែលបានចំណាយពេលវេលា​ដើម្បី​បញ្ចូលវីដេអូ និងរៀបចំសំណុំបែបបទដើម្បីចូលរួមទាំងអស់» ។

បញ្ជីឈ្មោះបេក្ខភាពដែលទទួលបានពានរង្វាន់

Agency winners

CREA Hall of Fame 2022 - Lok Oknha Cheng Kheng, Cambodia Properties Limited (CPL)
Real Estate Agency of the Year (Enterprise) - CBRE Cambodia
Real Estate Agency of the Year (Enterprise) - Century 21 Advanced Property
Real Estate Agency of the Year (Corporate) - Knight Frank Cambodia
Regional Agency of the Year - IPS Cambodia
Property Management Firm of the Year - C-Herald Property Service
Property Management Firm of the Year - Pointer Property
Research & Valuation firm of the Year - Knight Frank Cambodia
International Agency of the Year - IQI Cambodia
International Agency of the Year - Century 21 Fortuna Investment

Agency - Employer of Choice - Pointer Property
Agency of Choice - Century 21 Advanced Property
Agency of Choice - C-Herald Property Service

Developer winners

CREA Hall of Fame 2022 - Overseas Cambodian Investment Corporation (OCIC)
Developer of the Year - Urban Hub Cambodia
CSR & Social Impact Developer of the Year - Prince Huan Yu Real Estate (Cambodia) Group
Borey (Landed) Property Developer of the Year - Golden Cambodia Century (GCC)
Commercial Developer of the Year - Morgan Group
Condominium Developer of the Year - MSQM ZTH

Development winners

Development of the Year - Urban Village Phase 2
Commercial Development of the Year - Morgan Tower
Borey (Landed) Property Development of the Year - Borey Nadi
Condominium Development of the Year - Vue Aston
Serviced Apartment of the Year - Picasso City Garden
Mixed-use Development of the Year - TK Central
Retail Development of the Year - Prince Golden Bay
Office Development of the Year - Morgan Tower
New City Development of the Year - Borey Nadi
Borey (Landed) Property Development of the Year (Southern) - Borey Maha Boeng Trea
Affordable Housing Development of the Year - Borey Maha Boeng Trea
Mid-Range Housing Development of the Year - La Palm Residences
Luxury Housing Development of the Year - Borey Nadi
Premium Condominium of the Year - Picasso City Garden
Condominium Design of the Year - Picasso City Garden
Waterfront Condominium of the Year - Wealth Mansion
Waterfront Condominium of the Year - Morgan EnMaison
Most Viewed Property 2022 - GC Orussey market
Special Recognition - World Bridge Sport Village

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ 2022 ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុន Panasonic ដែលមានបំពាក់បច្ចេកវិទ្យា nanoe™X ថ្មីដែលផ្តល់ការការពារ 24/7 ពីបាក់តេរី និងមេរោគ

Comments