+85561 777 090
Logo
កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ2022 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី07 ខែមេសា នៅ​សណ្ឋាគារ​​ សូ​ហ្វី​តែ​ល ​ភ្នំពេញ
Updated on: June 4, 2022, 3:45 a.m.
Published on: February 7, 2022, 1:28 p.m.

កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ2022 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី07 ខែមេសា នៅ​សណ្ឋាគារ​​ សូ​ហ្វី​តែ​ល ​ភ្នំពេញ


កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​2022 (CREA) ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​គេហទំព័រ​​អចលនទ្រព្យ Realestate.com.kh ដែល​មានការ​សហការ​ពី​សមាគម​ន៍​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) រួម​ជាមួយនឹង​និយតករ​អាជីវកម្ម​អចលនវត្ថុ (​ក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​07 ខែមេសា ឆ្នាំ​2022 ខាង​មុខ​នេះ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​លភ្នំពេញ ។

ចាប់តាំងពី​ឆ្នាំ2018 ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​សម្រាប់​វិស័យ​អចលនទ្រព្យ​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​ពិសេស​សម្រាប់​ភ្នាក់ងារ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា ដែល​នឹង​ផ្តល់​ពានរង្វាន់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​នូវ​ផលិតផល​ ដែល​មានគុណ​ភាព និង​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ដល់ទី​ផ្សារ​អចលនទ្រព្យ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ក្នុង​ប្រទេស​កម្ពុជា ។

ឆ្នាំ​នេះ​នឹង​ក្លាយជា​ឆ្នាំ​ដំបូង​សម្រាប់​អ្នក​អភិវឌ្ឍន៍ និង​គម្រោងអភិវឌ្ឍន៍​អចលនទ្រព្យ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង CREA តាម​រយៈ​ប្រភេទ​ដូច​ជា ៖ អ្នក​អភិវឌ្ឍន៍​ខុន​ដូ​ប្រចាំឆ្នាំ​, អ្នក​អភិវឌ្ឍន៍​បុរី (​ដី​ឡូ​តិ៍​) ប្រចាំឆ្នាំ​, អ្នក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ ដែល​ជា​ពានរង្វាន់​ថ្មី​សម្រាប់​អ្នក​អភិវឌ្ឍន៍​នៅ​ឆ្នាំ​នេះ ។

លោក Tom O’Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh មាន​ប្រសាសន៍​ថា ៖«​ជា​ការ​ពិត​ណាស់ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ ដូច្នេះ​វា​ជា​ការ​ធម្មតា​ក្នុង​ការ​បន្ថែម​ប្រភេទ​ពានរង្វាន់​ សម្រាប់​អ្នក​អភិវឌ្ឍន៍​ទៅ​ក្នុង​កម្មវិធី Cambodia Real Estate Awards ។ ទោះបីជា​ពេលវេលា​ដ៏​លំបាក​ដែល​យើង​បាន​ជួប​ប្រទះ​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​ក៏​ដោយទីផ្សារ​អចលនទ្រព្យ​ត្រូវ​បាន​មើលឃើញ​ថា​ មាន​គម្រោង​ជា​ច្រើន​បាន​បើក​ ដំណើរការ​ក្នុង​រយៈពេល2​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​គម្រោង​ផ្សេង​ទៀត​ឈាន​ដល់​ដំណាក់កាល​ប្រគល់​ជូន​អតិថិជន ​របស់​ខ្លួន​ដើម្បី​បណ្តុះ​ទំនុកចិត្ត​បន្ត​នៅ​ក្នុង​ទីផ្សារ​»។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ៖«​យើង​ទទួល​បាន​ចំនួន​នៃ​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ច្រើន​នៅ​ឆ្នាំ​នេះ ដោយ​មាន​ក្រុមហ៊ុន​ជាង30បាន​ចុះ​ឈ្មោះ​ចូលរួម​រួច​ហើយ និង​មាន​អ្នក​ដែល​ចង់​ចុះ​ឈ្មោះ​ ចូលរួម​ជា​ច្រើន​ទៀត​ដែល​នឹង​ធ្វើការ​ចុះ​ឈ្មោះ​ជា​បន្តបន្ទាប់ ។ ដូច្នេះ​បើ​និយាយ​ពី​ចំនួន​នៃ​ការ​ចូលរួម​នេះ​វិញ វា​គឺ​ពិតជា​ពានរង្វាន់​អចលនទ្រព្យ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។ លើស​ពី​នេះ​យើង​ មាន​កន្លែង​ជាង​300សម្រាប់​ទទួលសមាជិកដែលបានចុះឈ្មោះ​រួច​ហើយ សម្រាប់​ថ្ងៃ​ទី​07 ខែមេសា ខាង​មុខ ដូច្នេះ​ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​ដែលចង់​ឧបត្ថម្ភ ឬ​ចូលរួមអាច​ទាក់ទង​មក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ព្រឹត្តិការណ៍​នេះ​អាច​នឹង​ពេញ​ក្នុង​ពេលឆាប់​ៗ» ។

លោក Tom មាន​ប្រសាសន៍​បន្ថែម​ថា ៖«​ក្នុង​នាម​ជា​អ្នក​រៀបចំ​កម្មវិធី CREA នេះ Realestate.com.kh កំពុង​ទន្ទឹងរង់ចាំ​ ភ្នាក់ងារ​អចលនទ្រព្យ​, ក្រុមហ៊ុន​ភ្នាក់ងារ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​អ្នក​ដែល​មាន​បំណង​ចូលរួម​ជា​ច្រើន​ទៀត​ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​នេះដែល​ជា​ការ​អបអរសាទរ​នូវ​សមិទ្ធិ​ផល​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​លំបាក​បំផុត​ក្នុង​វិស័យ​អចលនទ្រព្យ នៅ​ថ្ងៃ​ទី​07 ខែមេសា នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ » ។

កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​2022​នេះ​ផង​ដែរ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ Panasonic, Hanuman Beverages, Foodpanda, KH Land, LM Car, Lukfook Jewellery, Midea & Toshiba, Sathapana Bank, People & Partners Insurance, Yugo Private Aviation និង Bodia Spa ។

ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ប្រចាំឆ្នាំ​2022​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពានរង្វាន់​អចលនទ្រព្យ​លំដាប់​កំពូល​នៅ​កម្ពុជា ។ ហើយ​ជាមួយនឹង​ការ​បង្កើត​ភាព​រំភើប​សម្រាប់​ព្រឹត្តិការណ៍​នេះក្រុមហ៊ុន ឬ​ម៉ាក​ដែល​ចាប់អារម្មណ៍​ចង់​ពង្រីក​វិសាលភាព​ អាច​ចូលរួម​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ​ដែល​នៅ​សល់​តែប៉ុន្មានកន្លែង​ទៀត​តែ​ប៉ុណ្ណោះ​សម្រាប់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ2022 នេះ ៕

ទំនាក់ទំនងតាមរយៈ ៖

ផ្នែកម្ចាស់ឧបត្ថម្ភ (CREA Sponsorship)

Name: Jeff Steeves 

Position: Business Development Manager

Email: jeff.steeves@realestate.com.kh 

Phone: +855 (0) 85 250 962

ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ (Developers & Development Awards)

English & Khmer

Name: Khiem Darina Stefania (Steff) 

Position: CREA Developers & Development

Entry Facilitator & REAKH Relationship Manager 

Email: stefania.khiem@realestate.com.kh 

Phone: +855 (0) 10 699 333

Chinese

Name: Taing Muyngy (Muyngy) 

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager 

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

Agency Awards Entry Contacts

English & Khmer

Name: Tin Mashington (Ton) 

Position: CREA Agent Entry Facilitator & REAKH Relationship Manager 

Email: tin.mashington@realestate.com.kh

Phone: +855 (0) 81 305 205

Comments