+85561 777 090
Logo
ឱកាសពិសេសក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២
Updated on: May 29, 2022, 4:07 p.m.
Published on: January 27, 2022, 4:03 a.m.

ឱកាសពិសេសក្លាយជាម្ចាស់ឧបត្ថម្ភពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២


Realestate.com.kh ដែលជាក្រុមហ៊ុនធ្វើទីផ្សារអចលនទ្រព្យឈានមុខគេបំផុតក្នុងប្រទេសកម្ពុជាបានសហការជា​មួយ​នឹងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) រួមជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់វិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២គឺកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ប្រចាំឆ្នាំ២០២២ ។

កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) ជាផ្នែកមួយដែលមានកិត្យានុភាពបំផុតក្នុងវិស័យអចលនទ្រព្យជា មួយនឹងព្រឹត្តិការណ៍អចលនទ្រព្យប្រចាំឆ្នាំ ដោយមានអ្នកជំនាញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេជា​ច្រើនចូលរួម ។ បេសកកម្មរបស់ CREA គឺដើម្បីទទួលស្គាល់សមិទ្ធិផលជោគជ័យ​នៃវិស័យអចលនទ្រព្យកម្ពុជាប្រកប​ដោយ​វត្ថុ​បំណងពិតប្រាកដដោយមិនលំអៀង ។

ម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យនេះនឹងទទួលបានឱកាសនៃការចូលរួម និងបង្កើតទំនាក់ទំនង​ជាមួយអ្នក​ចូលរួមដែលជាវិនិយោគិនរាប់ពាន់លានដុល្លារក្នុងការអភិវឌ្ឍន៍គម្រោងរបស់ពួកគេជារៀងរាល់ឆ្នាំ ដែល​កំពុងបន្តស្វែង​រកកិច្ចសន្យាថ្មី, អ្នកផ្គត់ផ្គង់ និងសេវាកម្មដែលពាក់ព័ន្ធនានាជាដើម ។

តាមរយៈការក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (CREA) កម្មវិធីនឹងបង្ហាញឈ្មោះក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភ ដែលមានទាំងម៉ាកយីហោ (Logo) និងឈ្មោះរបស់ពួកគេភ្ជាប់ដោយផ្ទាល់ទៅនឹង​ព្រឹត្តិការណ៍ដ៏​មាន​កិត្យានុភាព​នេះតែម្តង ។

ពានរង្វាន់នេះនឹងមានសម្រាប់ភ្នាក់ងារអចលនទ្រព្យ, ក្រុមហ៊ុនវាយតម្លៃ, ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ, អ្នក​អភិវឌ្ឍន៍ និងការអភិវឌ្ឍន៍ទូទាំងប្រទេស ។ នេះនឹងផ្តល់ការទទួលស្គាល់ដល់ក្រុមហ៊ុនរបស់អ្នក​ក្នុង​វិស័យ​អចលន​ទ្រព្យ ដោយសារវាក្លាយជាម៉ាកល្បីក្នុងចំណោមអ្នកជំនាញក្នុងឧស្សាហកម្មឈានមុខគេ ។

មិនតែប៉ុណ្ណោះ កម្មវិធីក៏មានផ្សាយផ្ទាល់នៅលើទំព័រ​ហ្វេសប៊ុក The Cambodia Real Estate Awards ក៏ដូចជាទំព័រ Facebook ដៃគូសំខាន់ៗដែលមាន​ដូចជា Realestate.com.kh, B2B Cambodia, Freshnews និង​បណ្តាព័ត៌មាន​ជាច្រើនផ្សេងទៀត ។

ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទំនាក់ទំនង ឬចុចប៊ូតុងចុះឈ្មោះខាងក្រោម ៖

ផ្នែកពានរង្វាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍

English & Khmer:

Name: Khiem Darina Stefania (Steff)

Position: CREA Developers & Development

Entry Facilitator & REAKH Relationship Manager

Email: stefania.khiem@realestate.com.kh

Phone: +855 (0) 10 699 333

Chinese:

Name: Taing Muyngy (Muyngy)

Position: CREA Developers & Development Entry Facilitator & REAKH Relationship Manager

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

ផ្នែកពានរង្វាន់សម្រាប់ភ្នាក់ងារ

English & Khmer:

Name: Tin Mashington (Ton)

Position: CREA Agent Entry Facilitator &

REAKH Relationship Manager

Email: ton.mashington@realestate.com.kh

Phone: +855 (0) 81 305 205

Chinese:

Name: Taing Muyngy (Muyngy)

Position: CREA Agent Entry Facilitator &

REAKH Relationship Manager

Email: muyngy.taing@realestate.com.kh

Phone: +855 (0) 10723379

ផ្នែកម្ចាស់ឧបត្ថម្ភកម្មវិធីពានរង្វាន់អចលនទ្រព្យ

Name: Jeff Steeves

Position: Business Development Manager

Email: jeff.steeves@realestate.com.kh

Phone: +855 (0) 85 250 962

 

Comments