+85561 777 090
Logo

Editorial content

ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
Updated on: June 7, 2022, 7:05 a.m.
Published on: June 1, 2022, 6:09 a.m.
Events & Announcements
Realestate News

ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ



រាជធានីភ្នំពេញ (អគារ Morgan) ៖ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏ពេញ​និយម​របស់​​ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី02-03 ខែកក្កដា ខាងមុខនេះនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។

កម្មវិធីតាំងពិព័រណ៍​អចលន​ទ្រព្យកម្ពុជា​ឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជា​​​ព្រឹត្តិការណ៍ពិសេសមួយ​ដែល​រៀប​ចំ​ឡើង​ដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និង​ឧស្សាហ​​ក​ម្ម​ពាក់ព័ន្ធផ្សេងៗ​ឱ្យ​​ឈាន​​​​​​ដល់​កម្រិត​មួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្ម​សំខាន់ៗ​ទាំង​អស់​នៅកន្លែងតែមួយ សម្រាប់​បំពេញតម្រូវការទីផ្សារកម្ពុជា​ដែលកំពុងតែរីកចម្រើន ។

ពិព័រណ៍អចលនទ្រព្យនេះគឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O'Sullivan ជាមួយនឹងចក្ខុវិស័យ​ដើម្បីធានាដល់​អតិថិជន​​​ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន, យានយន្ត និងការ​ទិញ​លក់​​​​ផលិត​ផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត​ ទាំងអតិថិជនក្នុង​ស្រុក និងអតិថិជនបរទេស​ដែលកំពុ​ង​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជាជាដើម ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញរួមមាន ៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។

ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។

មានឱកាសឈ្នះរង្វាន់ធំ

ក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួនដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះរួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend,គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើនក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ !

តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា?

ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹង​​ចាប់​​ផ្តើម​​នៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង 09:00 ព្រឹក រហតូដល់ម៉ោង 06:00 ល្ងាច ។

ពិព័រណ៍អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្ម

លោក Thomas O'Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា ៖«ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ 2019 មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែលមានចំនួនជាង 5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍» ។

លោក Thomas O'Sullivan បានបន្តថា ៖«ជាចុងក្រោយ គោលដៅរបស់យើង​គឺផ្តល់​ឱ្យគ្រួសារកម្ពុជា​នូវឱកាស​មួយ​ដើម្បី​ទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យ​ពួកគេអាចមាន​ថ្ងៃដ៏​អស្ចារ្យជា​មួយ​គ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាពដូចជាសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, មានកន្លែងក្មេងលេង, កន្លែងបង្ហាញរថយន្ត, អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល» ។

អ្នកសារព័ត៌មាន ៖ តើ​ហេតុ​អ្វី​បានជា​គម្រោង អ័​រ​គី​ដេ គិត​ថា​អាច​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​នៅ​ក្នុង​ឱកាស​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០២២​នេះ?

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានលោក គ្រួច សុភត្ត្រា ជំនួយការនាយិកាប្រតិបត្តិទូទៅ និងជានាយក នាយកដ្ឋានធនធានមនុស្ស រដ្ឋបាល សេវាអតិថិជន កិច្ចសន្យា ច្បាប់ និងព័ត៌មានវិទ្យា បានឱ្យដឹងយ៉ាងដូច្នេះថា សម្រាប់ពួកយើង (គម្រោងអ័រគីដេ) តែងតែមានទស្សនៈវិស័យដូចដែលធ្លាប់បានខិតខំប្រឹងប្រែងនាពេលកន្លងមកព្រោះយើងនៅតែមានភាពជាខ្លួនឯង ។ ពោលគឺការអភិវឌ្ឍន៍របស់អ្នកអភិវឌ្ឍន៍ (Developer) នីមួយៗតែងតែមានគំនិតច្នៃប្រឌិតរៀងៗខ្លួន ។ ភាពច្នៃប្រឌិតរបស់ អ័រគីដេ គឺតែងតែអភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃជាបន្តបន្ទាប់ ដូច្នេះហើយអតិថិជនអាចមើលឃើញពីភាពលូតលាស់ ពីភាពរឹងមាំ និងសំខាន់បំផុតគឺទំនុកចិត្តដែលអាចធ្វើឱ្យអតិថិជនអាចគិតពិចារណាក្នុងការរស់នៅក្នុងគម្រោងរបស់ អ័រគីដេ ។

បំបែកកំណត់ត្រាប្រកបដោយជោគជ័យ

ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង 30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 20,000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ 2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង 15,000 នាក់ និងឈានដល់ការលក់ជាង 20 លានដុល្លារ ។

វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា

ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។

អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.

អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Media

ដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times,  B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLife

 

Comments