បន្ទាប់ពីត្រូវរងចាំអស់រយៈពេល2ឆ្នាំរួចមក ទីបំផុតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាបានត្រលប់មកវិញហើយ ! ព្រឹត្តិកាណ៍ Realestate.com.kh EXPO 2022 នឹងមកដល់ក្នុងខែកក្កដា ឆ្នាំ 2022 ខាងមុខនេះហើយ ដោយបាននាំមកនូវការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយកាន់តែច្រើនពីភ្នាក់ងារ អ្នកអភិវឌ្ឍន៍, ធនាគារ, ធានារ៉ាប់រង និងសេវាកម្មផ្សេងៗ ជាច្រើនទៀតអតិថិជនដែលកំពុងមានតម្រូវការក្នុងការស្វែងរកលំនៅឋានក្នុងក្តីស្រមៃ ។
ទីតាំងប្រកបដោយស្តង់ដារខ្ពស់
កម្មវិធី Realestate.com.kh EXPO 2022 នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព្រីមៀសែនសុខ (The Premier Center Sen Sok) ដែលជាសាលធំមានភាពល្បីល្បាញសម្រាប់រៀបចំកម្មវិធីនានា ក្នុងចំណោមប្រជាជនកម្ពុជា, ជនបរទេស និងអ្នកវិនិយោគបរទេស ដោយសារទីធ្លាធំទូលាយ និងស្ថិតនៅជាប់ដោយផ្ទាល់ជាមួយផ្សារទំនើប AEON Mall Sen Sok ដែលជាផ្សារទំនើបដ៏ធំបំផុតក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ។
តើអ្នកណាខ្លះនឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?
អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយ Realestate.com.kh ដោយក្នុងនោះរួមបញ្ចូលទាំងភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរួមមានដូចជា Orkide, Creed Group, The Flora, Morgan group, Platinum Coast និងអ្នកអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏អស្ចារ្យនេះ ថែមទាំងមានការផ្តល់ជូននូវអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេសថែមទៀតផង ។
មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យនានាក្នុងព្រឹត្តិការណ៍នេះ តែមានភាពខ្វះខាតផ្នែកហិរញ្ញវត្ថុនោះ ព្រឹត្តិការណ៍ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 នឹងអាចជួយលោកអ្នកបាន ដោយមានធនាគារឈានមុខគេ និងក្រុមហ៊ុនធានារ៉ាប់រងក៏នឹងចូលរួមផងដែរ ដើម្បីផ្តល់ជូននូវប្រាក់កម្ចី និងការធានារ៉ាប់រងដែលល្អសាកសមបំផុតសម្រាប់ផ្ទះ និងអចលនទ្រព្យផ្សេងទៀតរបស់លោកអ្នក ។ ដូច្នេះការទិញ និងស្វែងរកធានារ៉ាប់រងអចលនទ្រព្យរបស់លោកអ្នកមិនមានការពិបាកនោះទេ នៅពេលដែលអ្នកបានចូលរួមក្នុងពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនល្បីៗជាច្រើនទៀតក៏នឹងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ជាមួយនឹងម៉ាកល្បីៗដូចជា LM Car, B2B Cambodia និងបច្ចេកវិទ្យា Realsee 360 ដែលធ្វើឱ្យវាក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់លោកអ្នក ។
សិក្ខាសាលា និងការពិភាក្សាអំពីអចលនទ្រព្យល្អបំផុតរបស់កម្ពុជា
លោកអ្នកអាចចូលរួមក្នុងសិក្ខាសាលាទាក់ទងនឹងអចលនទ្រព្យក្នុងរយៈពេលពីរថ្ងៃ ដែលផ្តល់ និងប្រមូលផ្តុំទៅដោយអ្នកដឹកនាំនៅក្នុងទីផ្សារអចលនទ្រព្យឆ្នើមៗជាច្រើន ។ សិក្ខាសាលានឹងរួមបញ្ចូល និន្នាការអចលនទ្រព្យ, របៀបស្វែងរកឱកាសវិនិយោគល្អបំផុតនៅក្នុងទីផ្សារ, គន្លឹះនៅពេលទិញផ្ទះលើកដំបូង, បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត ។
ចំពោះពិព័រណ៌អចលនទ្រព្យកន្លងមក
ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាដែលបានប្រារព្ធឡើងនាពេលកន្លងមក មានអ្នកចូលរួមជាង 10,000 នាក់ ដោយផ្តល់ទាំងអត្ថប្រយោជន៍ផ្តាច់មុខ និងការបញ្ចុះតម្លៃពិសេសជាច្រើន ថែមទាំងបានសម្រេចការទិញលក់លើសពី 30 លានដុល្លារទៀតផងកាលពីឆ្នាំ 2019 កន្លងទៅ ។
Realestate.com.kh EXPO គឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍន៍ ធនាគារ និងអ្នកផ្តល់សេវាធានារ៉ាប់រងបានមករួមគ្នាដើម្បីផ្តល់ជូននូវការផ្តល់ជូន និងការបញ្ចុះតម្លៃពិសេសជាច្រើននៅកន្លែងតែមួយ ។
ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យកម្ពុជា សម្រាប់ប្រជាជនខ្មែរគ្រប់កម្រិត ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យបរទេសចូលរួមក្នុងពិព័រណ៍នេះដើម្បីអាចសម្រេចការទិញលក់ដ៏ល្អបំផុតនៅលើទីផ្សារ ។
ការចុះឈ្មោះជាមុនគឺបានចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការចូលរួមកម្មវិធី Real Estate EXPO 2022 ដែលនឹងមកដល់នៅថ្ងៃទី 2-3 ខែកក្កដា ខាងមុខ !
Comments