+85561 777 090
Logo
ពិធីសម្ពោធ ជាផ្លូវការលើកដំបូងនូវ “ទស្សនាវដ្តីអចលនទ្រព្យកម្ពុជា”
Updated on: June 6, 2022, 5:06 p.m.
Published on: August 12, 2016, 2:23 a.m.
Realestate News

ពិធីសម្ពោធ ជាផ្លូវការលើកដំបូងនូវ “ទស្សនាវដ្តីអចលនទ្រព្យកម្ពុជា”


Realestate.com.kh មានមោទនភាពស្វាគមន៍ជាមួយនឹងភ្ញៀវសំខាន់ៗជាង ៥០០នាក់ ក្នុងពិធីសម្ពោធជាផ្លូវការលើកដំបូងនូវ ទស្សនាវដ្តីអចលនទ្រព្យកម្ពុជា នៅថ្ងៃសុក្រ ទី៥ ខែ សីហា ឆ្នាំ ២០១៦ ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៩ល្ងាច នៅភោជនីយដ្ឋាន D22/សណ្ឋាគារ Tama ជាន់ទី ២២នៃអគារភ្នំពេញធូវើ ភ្នំពេញ។

Realestate.com.kh បានសូមស្វាគមន៍ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលជាភ្ញៀវកិត្តិយសកាលពីរាត្រីថ្ងៃសុក្រ។

5W1A0194

Realestate.com.kh សូមថ្លែងអំណរគុណដល់អ្នកទំាងអស់គ្នាដែលបានគំាទ្រដល់ទស្សវដ្តីអចលនទ្រ ព្យម្ពុជា និងម្ចាស់ឧបត្ថម្ភកម្មវិធីមានដូចជា៖ Kilat Events, Bose, Voolim, Sino Plaza និង The Piano Shop។

មនុស្សជាច្រើនមានអារម្មណ៍ភ្ញាក់ផ្អើលដោយសារ Realestate.com.kh បានសម្រេចចិត្តបោះពុម្ភចេញផ្សាយទស្សនាវដ្តីលើកដំបូងរបស់ខ្លួន។ Realestate.com.kh បានដំណើរការគេហទំព័ររបស់ខ្លួន ដោយមានជំនឿយ៉ាងខ្លំាងទៅលើប្រព័ន្ធទីផ្សារអនឡាញ និងឌីជីថលសម្រាប់អនាគតទីផ្សារអចលនទ្រព្យ…

Realestate.com.kh បានដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យអ៊នឡាញ នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស ហើយប្រព័ន្ធទីផ្សារអ៊នឡាញ /ឌីជីថលជាប្រព័ន្ធបណ្តាញដ៏មានប្រសិទ្ធភាពបំផុត ហើយមានតម្លៃថោកនៅក្នុងវិស័យនេះ។

ប៉ុន្តែយើងក៏យល់អំពីអតិថិជនរបស់យើងដែរថាពួកគាត់ចង់ទាក់ទាញអតិថិជនទំាងទីផ្សារក្នុងស្រុក និងជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណា Realestate.com.kh គឺទទួលបទពិសោធន៍យ៉ាងរហ័សពីកណើននៃការជ្រៀតចូលរបស់ប្រព័ន្ធអ៊ីនធើណិតក្នុងទីផ្សារ ដែលមានទំាងអតិថិជនជាអ្នកទិញក្នុងស្រុក និងអ្នកជួល ពួកគាត់ជាអតិថិជនគោលដៅ ហើយប្រសិនបើយើងអាចផ្តល់នូវគុណតម្លៃជូនអតិថិជនរបស់យើង ដោយការបោះពុម្ពទស្សាវដ្តីនេះឡើង យើងនឹងធ្វើវា  ឥឡូវនេះទស្សនាវដ្តីនេះបានលេចជារូបរាងជាស្ថាពរហើយ។

tile images

Realestate.com.kh មានមោទនភាពយ៉ាងខ្លំាងក្នុងការដើរតួនាទីជាអ្នកផ្តល់នូវចំណេះដឹងដល់ប្រជាជនកម្ពុជាក្នុងទីផ្សារអចលនទ្រព្យ។ ហើយទស្សាវដ្តីរបស់យើង ក៏ជាមធ្យោបាយមួយផ្សេងទៀត ដែលអាចឲ្យយើងធ្វើការទំនាក់ទំនងជាមួយពួកគាត់ផងដែរ។

ចំពោះទស្សនាវដ្តីផ្ទាល់ ដំបូងយើងមានមោទនភាពខ្លាំងណាស់ ជាពិសេសខ្ញុំមានមោទនភាពយ៉ាងខ្លំាងជាមួយក្រុមការងារ realestate.com.kh។ យើងបានបោះពុម្ពផ្សាយជាង10,000ច្បាប់ ដោយបានចែក ចាយជាង500កន្លែងនៅទូទាំងរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ Realestate.com.kh នឹងបោះពុម្ព20,000ច្បាប់សម្រាប់លេខបន្ទាប់របស់យើងនាពេលអនាគត។

យើងនឹងបោះពុម្ព4លេខជារៀងរាល់ឆ្នាំហើយទស្សនាវដ្តីលេខបន្ទាប់នឹងបោះពុម្ពនៅខែតុលាឆ្នាំ2016។ Realestate.com.kh បានយកឱកាសនេះថ្លែងអំណរគុណដល់អ្នកគ្រប់គ្នាដែលគាំទ្រ Realestate.com.kh ក្នុងរយៈពេល 12 ខែចុងក្រោយនេះ។ ក្នុងរយៈពេល 12 ខែចុងក្រោយនេះ Realestate.com.kh បានកើនឡើងដល់ 38,000 អចលនទ្រព្យក្នុងបញ្ជី ភ្នាក់ងារអចលនទ្រព្យសកម្មជាង400 និងមានអ្នកប្រើប្រាស់ប្រមាណ100,000នាក់ក្នុងមួយខែ។ ការប្រើប្រាស់នេះទទួលបានសំណួរប្រមាណ1, 000សំណួរ ពីអ្នកដែលមានបំណងទិញទំាងក្នុងស្រុក និងក្រៅស្រុករៀងរាល់ខែ។

Realestate.com.kh ក៏នឹងធ្វើការប្រកាសជាផ្លូវការពីការដាក់ចេញនូវផលិផលដ៏អស្ចារ្យចំនួនពីរដែលយើងនឹងបង្ហាញជូននៅយប់នេះ ៖ 1) “Realestate.com.kh 360 Degree Intreractive Tours” និង 2) “Realestate.com.kh Walkthrough Videos.”

Realestate.com.kh 360 Degree Interactive Tours

ផលិតផលទី1 គឺជា “Realestate.com.kh 360 Degree Interactive Tours” ដែលរចនាឡើងដំបូងសម្រាប់ គម្រោងអភិវឌ្ឍន៍ថ្មី បុរី ឫអចលនទ្រព្យលំដាប់ខ្ពស់ដែលបានសាងសង់រួច។ ការថតដោយប្រើប្រាស់កាំមេរ៉ា360 អនុញ្ញាតឲ្យអតិថិជនទទួលបានបទពិសោធន៍នៃការទស្សនាផ្ទះរបស់អ្នក  ឫអចលនទ្រព្យ ផ្តោតលើបទពិសោធនទ៍ពីការទស្សនាផ្ទាល់គ្រប់ទីកន្លែង។ អ្នកអាចប្រើប្រាស់កាមេរ៉ាប្រភេទនេះបាននៅផ្សារទំនើប AEON នៅការិយាល័យទីភ្នាក់ងារអចលនទ្រព្យនៅសិង្ហបុរី ឫ នៅក្នុងបន្ទប់រងចាំនៃអតិថិជន។ “Realestate.com.kh Virtual Tours” នេះជាសេរីភាពនៃការទស្សនាដោយផ្ទាល់។ យើងធ្វើការងារទាំងអស់សម្រាប់អ្នក ហើយដំណើរការនៃការទស្សនាតាមរយៈកាមេរ៉ា360អាចដំណើរការរយៈពេល៧២ម៉ោង (ឫ24ម៉ោងប្រសិនជាមានការបន្ទាន់) 

តម្លៃនៃការប្រើប្រាស់ផលិតផលនេះចាប់ពី 500ដុល្លារក្នុងមួយវីដេអូ ហើយជាបទពិសោធន៍រស់រវើកពិតៗគួរឲ្យភ្ញាក់ផ្អើល។ យើងជឿជាក់ថាអ្នកនឹងប្រើប្រាស់ផលិផលនេះនៅក្នុពេលឆាប់ៗ!

Realestate.com.kh Video Walkthrough Tours

ផលិតផលទី២របស់យើង “Realestate.com.kh Video Walkthrough Tours” ត្រូវរចនាឡើងជាពិសេស ដើម្បីធ្វើឲ្យអចលនទ្រព្យរបស់អ្នកបង្ហាញឡើង និងទាក់ទាញអ្នកទិញ ឫទាក់ទាញចំណាប់អារម្មណ៍អ្នកជួលហាក់បីដូចជាយើងស្ថិតនៅក្នុងរូបភាពនោះតែម្តង ដែលវាស្ថិតនៅលើគេហទំព័រអចលនទ្រព្យរបស់អ្នក ឫក៏នៅលើ Realestate.com .kh។ ផលិតផលនេះធ្វើឲ្យរូបថតចាស់ៗ នៃអចលនទ្រព្យទៅជាភាពយន្តវីដេអូក្នុងរយៈពេល៣០ ទៅ៦០ វិនាទី វីដេអូរូបថតនេះអាចធ្វើឲ្យអតិថិជនទទួលបានអារម្មណ៍ពិតៗ។ ប្រាកដជាមួយផលប្រយោជន៍ និងទំហំនៃអចលនទ្រព្យ យើងបានប្រើប្រាស់បច្ចេក វិទ្យាចុងក្រោយ ដោយរហ័ស ងាយស្រួល និងតម្លៃថោកដែលបង្កើតឲ្យមានការធ្វើដំណើរថតរូបដែលមានភាពទាក់ទាញគ្រប់អចលនទ្រព្យក្នុងរយៈពេលតែបីបួននាទីប៉ុណ្ណោះ។ Realestate.com.kh អាចបង្កើតឲ្យមានដំណើរថតរូបទាំងនេះនៅគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញក្នុងរយៈពេល 48 ម៉ោង ហើយតម្លៃក្នុងមួយជុំថត “Walk Through Tour” តម្លៃត្រឹមតែ 13 ដុល្លារ! យើងជឿថាផលិតផលនេះផ្តល់ជូនក្នុងតម្លៃដែលមិនគួឲ្យជឿ។

ជាចុងក្រោយ Realestate.com.kh សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួម និងគាំទ្រក្នុងរយៈពេល12ខែចុងក្រោយនេះ។ បច្ចុប្បន្នយើងមានផែនការចេញទស្សនាវដ្តីទី២ បន្តទៀតនៅក្នុងខែតុលា ឆ្នាំ2016ហើយយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើការផ្សព្វផ្សាយជាមួយយើងបន្តទៀត!

យើងនឹងជួបអ្នករាល់គ្នាពេលក្រោយម្តងទៀតក្នុងកម្មវិធីរបស់ Realestate.com.kh!

សម្រាប់ព័ត៌មានបន្ថែមពីផលិផល សេវាកម្ម និងព្រឹត្តិការណ៍របស់យើង សូមទំនាក់ទំនងយើងខ្ញុំថ្ងៃនេះ!

Comments