+85561 777 090
Logo
គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ចូលរួម​ផ្លាស់​ប្តូរ​កម្ពុជា
Updated on: June 7, 2022, 6:45 a.m.
Published on: July 18, 2019, 4:43 a.m.

គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ចូលរួម​ផ្លាស់​ប្តូរ​កម្ពុជា


Phnom Penh city

ធនធានមនុស្សគឺជាមូលដ្ឋាន​គ្រឹះសេដ្ឋកិច្ច ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ នៅទូទាំងពិភពលោក អ្នកជំនាញបានកត់សម្គាល់ឃើញ​ពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ប្រទេសចិនក្នុងរយៈពេលបីទសវត្សរ៍ កន្លងមកនេះ។ ប្រទេសនេះបានងាក​ចេញពីប្រទេសកសិកម្មមួយទៅជាប្រទេសមហាអំណាចមួយក្នុង រយៈពេលដ៏ខ្លី។ 

កត្តាសំខាន់មួយក្នុងចំណោម​កំណើនដ៏អស្ចារ្យនេះគឺមាន​ប្រជាជនវ័យក្មេង និងការចេះ​សម្របខ្លួន។ ទោះយ៉ាងណាក៏ដោយឥឡូវនេះកម្មកររបស់ចិនមានអាយុជាមធ្យមលើសពី ៤០ ឆ្នាំ ដែលបាន​កំពុងធ្វើឲ្យសេដ្ឋកិច្ចថមថយបន្តិច។

គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះ​ទេដែលវិនិយោគិនអចលនទ្រព្យចិនកំពុងផ្តោតការយកចិត្តទុកដាក់លើវិស័យថ្មីៗ។ ជាពិសេសវិស័យដែលអាចទទួលបានកំណើនលឿនដូចគ្នាទៅ​នឹងប្រទេសចិនបានធ្វើកន្លងមក​។ ក្នុង​នោះ​​ប្រទេសកម្ពុជាកំពុងស្ថិតក្នុងក្រសែភ្នែក​អ្នក​វិនិយោគ​ផងដែរ​។

យោងតាមទិន្នន័យពីឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៦ លាននាក់។ អាយុជាមធ្យមនៅពេលនោះគឺ ២៧ ឆ្នាំហើយអ្នកដែលមានអាយុក្រោម ៣៤ ឆ្នាំមានចំនួន ៧០% នៃពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនេះដែរ​ចំនួនប្រជាជនកំពុងកើនឡើងប្រហែល ១.៥% ។

ដូច្នេះគេជឿជាក់ថាប្រទេសកម្ពុជាកំពុងស្ថិតក្នុងយុគសម័យមាសនៃការអភិវឌ្ឍសេដ្ឋកិច្ច។ នេះកើតឡើងដោយសារតែកម្លាំងពលកម្មវ័យក្មេង និងមានសមត្ថភាព។

ក្នុងរយៈពេលតែប៉ុន្មានឆ្នាំទៀត ប្រជាជនកម្ពុជាភាគច្រើននឹងឈានដល់កម្រិតកំពូលនៃឆ្នាំធ្វើការ របស់ពួកគេ នោះមានន័យថាសេដ្ឋកិច្ចនឹងដើរទៅមុខយ៉ាងរលូន។

គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ស្ថិត​នៅចំកណ្ដាល​បេះ​ដូង​រាជធានី​

រាជធានីភ្នំពេញ ជារាជធានីរបស់​ប្រទេសកម្ពុជាបាន​ទាក់​ទាញ​ក្រសែភ្នែក​សម្រាប់វិនិយោគិនបរទេស។ យោងតាមទិន្នន័យរបស់ក្រសួងនគរូបនីយកម្ម​ និង​សំណង់ ចំនួនអាផាតមេន​ដែលមាន​នៅរាជធានី ភ្នំពេញរួមទាំងអគារដែលទើបសាងសង់ថ្មីៗមា​នជិត ៣០,០០០ យូនីត​នៅចុងឆ្នាំ ២០១៨ ។

តាមការប៉ាន់ស្មានប្រជាជននៅភ្នំពេញនឹងកើនឡើងដល់ ៧ លាននាក់នៅឆ្នាំ ២០៣០ ដែលមានន័យថានឹង មានតម្រូវការលំនៅដ្ឋានកាន់តែ​ច្រើន។

បច្ចុប្បន្ន​នេះ​ តម្លៃ​អាផាតមេន​ប្រហែល​ ៣,០០០ ដុល្លារ​ក្នុង​មួយម៉ែត្រ​ការ៉េ រីឯអត្រាតម្លៃ​ជួល​ត្រឡប់មកវិញប្រហែល​ ៨ ទៅ ១០ ភាគរយ។ ដោយ​ផ្អែក​លើ​ភាព​ខុស​គ្នា​រវាង​ការផ្គត់​ផ្គង់​ និង​តម្រូវការ អត្រា​ជាម្ចា់​ស់​កម្មសិទ្ធ​ នៃ​អាផាតមេន​អាច​ឈាន​ដល់ ៩៥ ភាគរយ។​

ដូច្នេះកត្តាខាងលើនេះ​នាំ​ឲ្យ​មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលវែងនៃតម្លៃអាផាតមេន ឬអត្រាជួលត្រឡប់មកវិញ។

ទីតាំងល្អឥតខ្ចោះនៅក្នុងទីក្រុង

ព្រីនស៍ រៀល អ៊ីស្ទេត គឺជាឈ្មោះ​ដែលនាំមកនូវអចលនទ្រព្យ​ ដែលមានគុណភាពខ្ពស់សម្រាប់ប្រទេសកម្ពុជា។ ដោយបានប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាជាអ្នកគាំទ្រ និងជាអ្នកផ្តល់​ជីវិតប្រកបដោយគុណភាព  ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្កើតគម្រោង​ជាច្រើនចាប់តាំងពីក្រុមហ៊ុន​នេះ​បានបង្កើតឡើងនៅឆ្នាំ ២០១៥ ។

រហូតមកដល់ពេលនេះក្រុមហ៑ុនបានវិនិយោគជាង ២ ពាន់លានដុល្លារអាមេរិក។ ដោយកាន់កាប់ដីបម្រុងជាង ១២ លានម៉ែត្រការ៉េ ក្រុមហ៊ុន​នេះនឹងពង្រីកទុនវិនិយោគកើនឡើងរហូត​ដល់ ៦ ពាន់លានដុល្លារក្នុង រយៈពេលមួយទសវត្សរ៍ទៀត។

ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ជាគម្រោងអភិវឌ្ឍន៍មួយក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើនរបស់​ក្រុមហ៊ុន​នេះ គឺស្ថិតនៅក្នុងទីផ្សារសម្រាប់អ្នកទិញដែលកំពុងស្វែង​រក​លំនៅដ្ឋាន​ព្រម​ជាមួយឱកាសពាណិជ្ជកម្ម។

គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដែលជាផ្លូវសំខាន់មួយក្នុងចំណោមផ្លូវធំៗនៅក្នុងរាជធានី។ តំបន់សំខាន់នេះជាប់​ជាមួយខណ្ឌសុខសែន ខណ្ឌទួលគោក និងខណ្ឌមានជ័យ។ ការធ្វើ​ដំណើរ​តាមរថយន្ត​ពី​គម្រោង​នេះ​​ទៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្ថានីយ៍រថភ្លើង​មិនដល់ ១៥ នាទីឡើយ នៅជិតការិយាល័យនាយករដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម និងសាលាក្រុងផងដែរ។

ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា គឺជាអគារ​ប្រើប្រាស់​ចម្រុះដែលមានការិយាល័យ 5A ខុនដូ អាផាតមេន និងជាបណ្តុំទីតាំង​អាជីវកម្មដែលផ្តល់ជូនសម្រាប់​​អ្នកលក់រាយលំដាប់កំពូល។ មិនត្រឹមតែជាកន្លែងស្នាក់នៅ ប៉ុណ្ណោះទេប៉ុន្តែក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែររួម​ជាមួយនឹងសេវាកម្មកំសាន្ត និងលម្លែកាយ​។

សេវាកម្ម​សំខាន់ៗ​នៅ​ជុំវិញ​គម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា

មានសេវា​កម្ម​ក្នុង​ទីក្រុងសំខាន់ៗជាច្រើនស្ថិតនៅក្នុងចម្ងាយពីរបីគីឡូម៉ែត្រពី ព្រីនស៍ អ់៉ីនធើណាសិនណល ផ្លាហ្សា។ ទាំងនេះរួមមានផ្សារបោះដុំម៉ាក្រូ TK Avenue ក៏ដូចជាស្ថាប័នអប់រំដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស។ មានមន្ទីរពេទ្យដែលមានគុណភាពដូចជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យកុមារជាតិផងដែរ។

បង្កើត​ឡើង​ដើម្បី​ជាមជ្ឈមណ្ឌលពាណិជ្ជកម្មកំពូលមួយនៃទីក្រុងដែលមាន​ផ្នែកពាណិជ្ជកម្មទំហំ ៣៥,០០០ ម៉ែត្រការ៉េរបស់ ព្រីនស៍ អ់៉ីនធើណាសិនណល ផ្លាហ្សាមានទំហំ ៣ កម្រិត​ដំបូងនៃអគារនេះ។ វាមានផ្សារទំនើបដ៏ធំ មហោស្រពឌីជីថល IMAX ក្លឹបហាត់ប្រាណធំៗ ភោជនីយដ្ឋាន បារ មជ្ឈមណ្ឌលកាស៊ីណូ និងសួនកុមារ។

មជ្ឈមណ្ឌលនេះធ្វើឲ្យម្ចាស់​លំនៅដ្ឋាន​រីករាយគ្រប់​នាទីនៃការរស់នៅរបស់ពួកគេដោយមិនចាំបាច់ធ្វើដំណើរ ព្រមទាំង​ទាក់ទាញមនុស្សម្នារមកពីគ្រប់ទិសទីជុំវិញទីក្រុងផងដែរ។

លើសពីលក្ខណៈពិសេសអស្ចារ្យទាំងនោះ ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា ក៏មានក្លឹបហាត់ប្រាណ និងអាងហែលទឹកធំទូលាយផងដែរ។ ជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នករស់នៅក្នុងការសម្រាកលម្ហែកាយ បង្កើនភាពស្រស់ស្រាយបន្ទាប់ពីធ្វើការពេញមួយថ្ងៃ។ ជាការពិតអគារ​ទាំងមូលត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធសន្តិសុខ ២៤ ម៉ោង  ធានាបាននៅសុវត្ថិភាពជូនម្ចាស់លំនៅដ្ឋានគ្រប់ពេល។​

តើយូនីតនៅ ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានលក្ខណៈបែបណា?

 យូនីតនៅព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សា មានទំហំចាប់ពី ៥០ ទៅ ១៥៧ ម៉ែត្រការ៉េ ដែលផ្តល់នូវជម្រើសជាច្រើនសម្រាប់ទាំងផ្ទះ ឬជម្រើសវិនិយោគ។ អាផាតមេនទាំងអស់ត្រូវបានបង្កើតជាផ្ទះដ៏ប្រណិតមួយដែលមានបំពាក់នូវសម្ភារៈទំនើប ៗ ពេញលេញ និងការរចនាម៉ូដផ្ទៃខាងក្នុងទាន់សម័យបំផុតសម្រាប់ភ្ញៀវដែលជាឥស្សរជន។

ជាមួយនឹងសេវាកម្មលំដាប់ទំនើប  ទីតាំងល្អ និងម៉ាកយីហោល្បីល្បាញ នេះមិនមែនការភ្ញាក់ផ្អើលទេ ដែលយូនីតនៅព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សាបានកំពុងតែលក់ដាច់ខ្លាំង ជាមួយការគាំទ្រដ៏ខ្លាំងក្លា។ 

សូមកុំឲ្យឱកាសនេះកន្លងហួសឲ្យសោះ កុំរង់ចាំរហូតដល់តម្លៃឡើងខ្ពស់ ឬយូនីតទាំងនោះត្រូវបានលក់អស់៕

ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ! 



Comments