ក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យកម្ពុជា Realestate.com.kh បានប្រារព្ធខួបនៃការបង្កើតអាជីវកម្មរបស់ខ្លួនលើកទី៧ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីខែកុម្ភៈក្នុងឆ្នាំ២០១៦កន្លងទៅ ហើយនេះជាការកត់សម្គាល់ឱ្យឃើញទាំងភាពជោគជ័យរបស់ស្ថាបនិក និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននៃវិស័យពាណិជ្ជកម្មអនឡាញនៅកម្ពុជា។
ក្នុងនាមជាអ្នកបោះជំហានដំបូងក្នុងវិស័យទីផ្សារផ្សព្វផ្សាយអចលនទ្រព្យអនឡាញដំបូងគេក្នុងប្រទេសកម្ពុជាដែលជាទីផ្សារដែលមានការវិនិយោគពីជុំវិញពិភពលោក ជាមួយទំហំទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្រុមហ៊ុន Realestate.com.kh បានកំណត់ខ្លួនឯងជាដៃគូទីផ្សារឌីជីថលសម្រាប់ភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៏អលចនទ្រព្យ និងអ្នកផ្ដល់ប្រាក់កម្ចីដែលឈានមុខគេក្នុងប្រទេសកម្ពុជា ជាពិសេសនោះគឺការស្វែងរកតាមរយៈ google ហើយការស្វែងរកទំាងនោះបានជម្រុញការលក់ ការជួលដោយផ្ទាល់ និងក៏ដូចជាការផ្ដល់ប្រាក់កម្ចីទិញផ្ទះដោយផ្ទាល់សម្រាប់អតិថិជនរបស់ខ្លួន។
ក្រុមហ៊ុនមេរបស់Realestate.com.kh ដែលមានឈ្មោះថា Digital Classifieds Group (DCG) មានទីតាំងស្ថិតនៅប្រទេសអូស្រ្ដាលី ដែលជាគេហទំព័រល្បីឈ្មោះក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិច។ ក្រុមហ៊ុនក៏បានប្រកាសកាលពីខែមុនពីការតែងតំាងប្រធានក្រុមប្រឹក្សា ភិបាលគឺ លោក Tim White ដែលស្ថាបនិកនិងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យនៅប្រទេសអូស្រ្តាលីនៃគេហទំព័រ www.allhomes.com.au ជាគេហទំព័រដែលលោក Tim White បានលក់ទៅឲ្យក្រុមហ៊ុន Fairfax Media នូវទឹកប្រាក់ជាង៥៤ លានដុល្លារ។
ជាមួយនឹងបទពិសោធន៏និងភាពជាដៃគូ ក្រុមហ៊ុនDCGមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងទីផ្សារ ទន្ទឹមនឹងនេះហើយមានបំណងបន្តពង្រីកទីផ្សាររបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៏។
ភាពជោគជ័យរបស់ក្រុមហ៊ុន DCG ដែលបានឈានចូលទីផ្សារកម្ពុជា និងការបង្កើតនូវគេហទំព័រ Realestate.com.kh ក៏ជាភាពជោគជ័យជោគជ័យរបស់ស្ថាបនិក និងការចូលរួមភាគហ៊ុនជាច្រើនរបស់លោក ម៉ឹក ចិន្ដា ជាជនជាតិខ្មែរម្នាក់នេះដែរ។
លោក ចិន្ដា មានចំណេះដឹងមូលដ្ឋានផ្នែកព័ត៌មានវិទ្យា ហើយបានធ្វើការងារទាក់ទងជាមួយការបង្កើតនិងតំឡើងប្រព័ន្ធបច្ចេកវិទ្យានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញអស់រយៈពេលជាង១០ឆ្នាំមកហើយ។ គាត់ក៏បានចំណាយពេលធ្វើការងារជាច្រើនក្នុងផ្នែកបច្ចេកវិទ្យា និងការអនុវត្តន៏ CRM និងប្រព័ន្ធគេហទំព័រឱ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជាច្រើនផងដែរ។
លោក ចិន្តា បានចាប់ផ្តើមបង្កើតគេហទំព័រ Realestate.com.kh ក្នុងឆ្នាំ២០០៩ដោយគាត់បានទិញកាលពី៥ឆ្នាំមុនដោយទទួលបានការណែនាំពីមិត្តភក្ដិជាជនបរទេសម្នាក់ដែលធ្លាប់បានធ្វើការនៅព្រលានយន្តហោះជាមួយគ្នា។ ក្នុងប៉ុន្មានឆ្នាំដំបូងគេហទំព័រត្រូវបានគ្រប់គ្រងដោយចិន្ដាតែម្នាក់ឯងដោយមានភ្នាក់ងារអចលនទ្រព្យតិចតួចប៉ុណ្ណោះបានប្រើប្រាស់សេវាកម្មរបស់គាត់។
លោក ចិន្ដា បានរំលឹកថា “នៅពេលដែលខ្ញុំបង្កើតគេហទំព័រដំបូង ប្រពន្ធខ្ញុំតែងតែរអ៊ូរទាំដាក់ខ្ញុំថាខ្ញុំចំណាយពេលវេលាឥតប្រយោជន៏។ នាងមិនជឿទេថាខ្ញុំអាចរកចំណូលពីគេហទំព័រនេះបានទេ។”
“ហើយវាគឺជាការពិត ការយល់ឃើញពីមុនក៏មិនជឿដែរថាគេហទំព័រអាចជួយការលក់អចលនទ្រព្យរបស់ពួកគេបានដែរ។ មនុស្សភាគច្រើនមិនយល់ពីតម្លៃនៃប្រព័ន្ធ SEO និងអ៊ីនធើណិតទេក៏ដូចជាការបង្កើតទីផ្សារតាមបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។”
អាជីវកម្មនេះបានជោគជ័យជាមួយនឹងដៃគូថ្មីនៅដើមឆ្នាំ២០១៥ នៅពេលដែលលោក ចិន្ដា បានសហការជាមួយក្រុមហ៊ុន DCG ដែលមានអ្នកជំនាញខាងគេហទំព័រជនជាតិអូស្រ្ដាលី ជានាយកប្រតិបត្តិគឺ លោក Tom O’Sullivan។
លោកចិន្ដាបាននិយាយទៀតថា “នៅពេលដែលខ្ញុំបានជួប Tom ខ្ញុំស្ទើតែមិនអាចនិយាយបានទេ ថាគាត់ក៏មានគោលបំណង នឹងអាចធ្វើឱ្យអាជីវកម្មរបស់ខ្ញុំរីកចម្រើនបានយ៉ាងឆាប់រហ័សដូចនេះដែរ ហើយតាំងពីពេលនោះមកខ្ញុំក៏ជឿជាក់លើពួកគាត់យ៉ាងច្បាស់ថាពួកគាត់អាចធ្វើបាន។”
លោក Tom O’Sullivan បានបញ្ចេញអារម្មណ៏ដែរថាគាត់បានជួបដៃគូអាជីវកម្មដ៏ល្អម្នាក់ “យើងឃើញគេហទំព័រឈ្មោះ www.Realestate.com.kh ពិតជាមានភាពសកម្មយើងបានចូលមើលក្នុងគេហទំព័រនេះជាច្រើនដងដូចច្នេះយើងសម្រេចចិត្តជួបផ្ទាល់ជាមួយម្ចាស់គេហទំព័រនេះ។ នៅពេលដែលយើងបានជួបលោកចិន្តា យើងមានភាពជឿជាក់ណាស់ថាលោកពិតជាជម្រើសដៃគូក្នុងស្រុកដ៏ត្រឹមត្រូវរបស់យើង។
លោកបានបន្ថែមថា “លោកចិន្តាដឹងពីពាណិជ្ជកម្មទាំងក្នុង និងក្រៅហើយលោកមានទំនាក់ទំនងល្អនៅក្នុងវិស័យនេះ ទាំងផ្នែកបច្ចេកវិទ្យា និងអចលនទ្រព្យនេះពិតជាគុណសម្បត្តិមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាងនេះទៅទៀតគាត់ជាមនុស្សល្អម្នាក់ដែលសាកសមនឹងរួមការងារជាមួយ។”
ជាមួយនឹងជំនាញ និងទុនវិនិយោគរបស់ក្រុមហ៊ុន DCG គេហទំព័ររបស់លោកចិន្ដាមានការរីកចម្រើនឆាប់រហ័សដោយទទួលបានអ្នកចូលមើលកើនឡើងទេ្វរដង។ នេះគឺបានធ្វើឲ្យកំណើននៃការទទួលបានអ្នកចាប់អាម្មណ៍ និងអតិថិនជននៅលើបណ្តាញគេហទំព័រកាន់តែច្រើនឡើងសម្បើមរហូតមកដល់សព្វថ្ងៃ។
Comments