សន្និសិទស្តីពីទីផ្សារអចលនទ្រព្យ និងទស្សនៈវិស័យលើកទី១ឆ្នំា២០១៦ដែលបានប្រារព្ធឡើងនៅខែមេសា នៅសណ្ឋាគារភ្នំពេញជាមួយនឹងភ្ញៀវជាតិ និងអ្នកដឹកនំាក្នុងវិស័យអចលនទ្រព្យ ដោយមានការបញ្ចេញ ទស្សនវិស័យរបស់ពួកគាត់ទៅលើវិស័យអចលនទ្រព្យក្នុងទីផ្សារអចលនទ្រព្យ។
Realestate.com.kh ជួបជាមួយលោក ហ៊ឹម សីហា នាយកនៃផ្នែកស្រាវជ្រាវ ក្រុមហ៊ុន VTrust នៅក្នុងសន្និសិទនោះ ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពបច្ចុប្បន្ន និងអនាគតទីផ្សារអចលនទ្រព្យកម្ពុជា!តើប្រធានបទអ្វីដែលអ្នកបានធ្វើការបកស្រាយនៅក្នុងសន្និសិទនេះ ហេតុអ្វីនេះជាគន្លឹះសំខាន់មួយដែលត្រូវធ្វើការពិចារណាក្នុងទីផ្សារអចលនទ្រព្យកម្ពុជា?
សន្និសិទស្តីពីទីផ្សារអចលនទ្រព្យ និងទស្សនៈវិស័យលើកទី១នេះបានធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ខ្ញុំបានលើកយកប្រធានបទស្តីពីម៉ាក្រូនៃវិស័យអចលនទ្រព្យ៖ ទីផ្សារអចលនទ្រព្យកម្ពុជា នេះគឺជារូបភាពដ៏ធំមួយដែលត្រូវបង្ហាញ។
អ្នកអភិវឌ្ឍន៍ អ្នកបង្កើតច្បាប់ និងអ្នកជាប់ពាក់ព័ន្ធដែលមានតម្រូវការនៃចំណេះដឹង និងការយល់ឃើញនៃកម្រឹតម៉ាក្រូដែលពួកគាត់អាចធ្វើការរួមគ្នាក្នុងការអភិវឌ្ឍន៍ជាមួយវិស័យនេះ។
ការសាងសង់ និងវិស័យអចលនទ្រព្យត្រូវបានរីកលូតលាស់យ៉ាងខ្លំាងវាជារឿងសំខាន់ សម្រាប់ទិដ្ឋភាពទូទៅក្នុងសេដ្ឋកិច្ចដោយបង្កើនការងាររាប់ពាន់ក្នុងប្រទេស។ ការជម្រុញនូវតម្រូវការ ក៏ដូចជាលក្ខខណ្ឌហ៊ីប៉ូតែកកើនឡើងដោយ១៩ភាគរយក្នុងឆ្នំា២០១៤ជាមួយទឹកប្រាក់ពាន់លានដុល្លារអាមេរិកនៃទីផ្សារអចលនទ្រព្យជាមួយការវិនិយោគដោយផ្ទាល់នៃអ្នកវិនិយោគអន្តរជាតិ ដែលបានជះឥទ្ធិពលទៅក្នុងវិស័យសេដ្ឋកិច្ច។
ជាមួយនឹងទស្សនវិស័យសម្រាប់វិស័យនេះទោះបីជាវិស័យទីផ្សារអចលនទ្រព្យត្រូវបានរីកលូតលាស់យ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ វាអាចប្រឈមនឹងហានិភ័យ និងការប្រែប្រួលនៃការលូតលាស់ផ្សេងៗ។ ខ្ញុំបានដឹងមុនថា ឆាប់ៗខាងមុខវិស័យនេះនឹងបង្កើតក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មីជាមួយវិស័យនាំមុខសំខាន់របស់ប្រទេសនេះដូចជា៖វិស័យវាយណភ័ណ្ឌ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។
Comments