+85561 777 090
Logo
ការរើបឡើងវិញនៃទីផ្សារកម្ពុជា៖ ទស្សនអន្តរជាតិលើអចលនទ្រព្យកម្ពុជាតាមរបាយការណ៍ទីផ្សារសាកលរបស់CBRE
Updated on: June 6, 2022, 5:04 p.m.
Published on: October 6, 2016, 6:34 a.m.
Realestate News

ការរើបឡើងវិញនៃទីផ្សារកម្ពុជា៖ ទស្សនអន្តរជាតិលើអចលនទ្រព្យកម្ពុជាតាមរបាយការណ៍ទីផ្សារសាកលរបស់CBRE


Horizontal-Ribbon-Editorial

phnom-penh-panorama

ឆ្នាំ២០១៥ជាឆ្នាំដែលមានភាពចលាចលបន្តិចសម្រាប់ទីផ្សារកំពុងរីកចម្រើន ខណៈតម្លៃប្រេងនិង ទំនិញបានធ្លាក់ចុះធ្វើឱ្យប៉ះពាល់ដល់អត្រាការប្រាក់ និងផលិតផលក្នុងស្រុកសរុបជាខ្លាំង។ ផ្ទុយទៅវិញក្នុងឆ្នាំ ២០១៦ បាននាំដំណឹងល្អវិញ ដោយសារសន្ទស្សន៍តម្លៃទំនិញបានកើនឡើង៦ភាគរយ និងតម្លៃប្រេងកើនឡើង ២២,៨ភាគរយ ដែលជាការស្តារទំនុកចិត្តរបស់វិនិយោគិន។ នេះបើយោងតាមរបាយការណ៍ទីផ្សារសកល ដែលចេញផ្សាយដោយ CBRE  នៅថ្ងៃទី ២០ ខែកញ្ញា  ឆ្នាំ ២០១៦។

តើចំណុចនេះអាចជាការចង្អុលបង្ហាញលើអ្វីដែលនឹងកើតមានឡើងសម្រាប់ទីផ្សារអចលនទ្រព្យដែរឫទេ?
តើមានប្រផ្នូលល្អទេ?

ទិន្នន័យប្រមូលដោយក្រុមហ៊ុន CBRE បានបង្ហាញភាពខុសគ្នារវាងការទាក់ទាញទុននៅក្នុងទីផ្សារមូលបត្របំណុលនិងទីផ្សារអចលនទ្រព្យ។ ពួកគេបានពន្យល់ថាដោយសារតែការរួមតូចនៃអចលនទ្រព្យ ហានិភ័យនៃតម្លៃត្រឹមត្រូវក្នុងទីផ្សារមូលបត្រ និងផ្សារភាគហ៊ុនដែលអាចផលិតទិន្នផល អចលនទ្រព្យជាង ៦,៥ ភាគរយ ហើយចំណុចនេះនឹងអាចទាក់ទាញវិនិយោគិន។

ជាលទ្ធផលការកើនឡើងតិចតួចក្នុងលំហូរមូលធនត្រូវបានរំពឹងថានឹងមានក្នុងរយៈពេលពីរបីឆ្នាំទៀតសម្រាប់ការងើបឡើងនៃទីផ្សារទាំងមូល។

ការស្រាវជ្រាវជាសកលរបស់CBREបានសង្កេតឃើញថាអ្នកវិនិយោគងាកមកចាប់អារម្មណ៏ស្វែងរកទីផ្សារដែលបានងើបឡើងវិញ និងឱកាសវិនិយោគលើអចលនទ្រព្យពិតនៅក្នុងទីផ្សារទាំងនោះ  ដែលសំខាន់បំផុតនោះដោយសារតែអត្រាការប្រាក់ទាប ជិតស្មើសូន្យ បើធៀបទៅនិងទីផ្សារដែលមានការរីកចម្រើនរួចទៅហើយ។

image-0

នរណាខ្លះដែលពាក់ព័ន្ធ?

កម្ពុជាត្រូវបានចាត់ទុកជាទីផ្សារមួយនៃទីផ្សារកំពុងរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយដូច្នេះគួរតែត្រូវបានរងផលប៉ះពាល់ដោយទិន្នន័យនេះ។

កញ្ញា Muyngim Lim អ្នកវិភាគនៅក្រុមហ៊ុន CBRE កម្ពុជាបាននិយាយថា “ទោះបីជាកម្ពុជាមិនទាន់មានភាពទាក់ទាញការចាប់អារម្មណ៍ដោយក្រុមហ៊ុនធំៗយ៉ាងណាក៏ដោយ ដូចនៅទីផ្សារក្នុងប្រទេសជិតខាងដ៏ដោយ ប៉ុន្តែកំណើនក្នុងស្រុកសរុបបន្តកើនឡើងភាពងាយស្រួល និងឧបសគ្គតិចតួចក្នុងការចូលមកវិនិយោគក្នុងប្រទេសនេះ ជាប្រទេសកំពុងមានការរីកចម្រើនក្នុងទីផ្សារអន្តរជាតិទំនងជានឹងបន្តក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការហូរចូលការវិនិយោគ សំខាន់ក្នុងឆ្នាំកន្លងមក។”

image-1

សកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាអាចជាសញ្ញានៃកំណើនទីផ្សារនាពេលអនាគត។

កញ្ញា Lim បានពន្យល់ថា “បច្ចុប្បន្នកម្ពុជាទទួលបានប្រយោជន៍ពីការជួលត្រឡប់មកវិញកម្រិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានទិន្នន័យសរុបលើកដំបូងជាមធ្យមប្រមាណ ៨,៥ ភាគរយលើគ្រប់ប្រភេទអចលនទ្រព្យសំខាន់ៗទាំងអស់។” កញ្ញា Lim បានបន្ដថា “សម្រាប់ប្រាំបីខែដំបូងនៃឆ្នាំ ២០១៦ បានបង្ហាញពីបរិមាណដែលមិនធ្លាប់មានពីមុនមកនៃសកម្មភាពអភិវឌ្ឍន៍ ដែលគម្រោងអភិវឌ្ឍន៍មានតម្លៃសរុប ៧,២ ពាន់លានដុល្លារ ត្រូវបានអនុម័តនៅទូទាំងប្រទេស បានបង្ហាញពី ការកើនឡើងគួរឱ្យកត់សម្គាល់ពី ៣,៣ ពាន់លានដុល្លារ ដែលបានអនុម័តនៅឆ្នាំ២០១៥។” 

ខណៈពេលដែលទស្សននេះគឺមានភាពយយឺត ទិន្នន័យបានបង្ហាញថាសកម្មភាពក្នុងទីផ្សារនេះអាចជម្រុញឱ្យមានការកើនឡើងនូវការវិនិយោគមួយក្នុងពេលឆាប់ៗ  ដោយជម្រុញដំណើរការបន្ថែមទៀតឲ្យប្រទេសនេះឈានចូលក្នុងទីផ្សារអន្តរជាតិ ឲ្យក្លាយជាទីផ្សារមួយនៃទីផ្សារដែលមានការទទួលស្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កត្តាផ្សេងៗគ្នានឹងនៅតែកើតមានឡើង ហើយដើរតួនាទីយ៉ាងសំខាន់នៃការងើបឡើងវិញម្តងទៀតរបស់ទីផ្សារនេះ ប៉ុន្តែយើងមិនទាន់បានឃើញថាតើអ្វីដែលជាការពិតនាពេលបច្ចុប្បន្ននឹងកើតឡើងនៅថ្ងៃស្អែកឫក៏យ៉ាងណានោះទេ!

សូមពិនិត្យបញ្ជីអចលនទ្រព្យរបស់ CBRE Cambodiaនៅថ្ងៃនេះ!

Comments