+85561 777 090
Logo
អចលនទ្រព្យកម្ពុជា៖ បម្រែបម្រួលទិដ្ឋភាពទូទៅជាមួយលោក Marc Townsend
Updated on: June 6, 2022, 5:06 p.m.
Published on: December 28, 2016, 6:05 a.m.
Realestate News

អចលនទ្រព្យកម្ពុជា៖ បម្រែបម្រួលទិដ្ឋភាពទូទៅជាមួយលោក Marc Townsend


Horizontal-Ribbon-Editorial

រយៈពេល២ទសវត្សរ៏កន្លងមកនេះកម្ពុជាត្រូវបានគេមើលឃើញថាមានបម្រែបម្រួលគួរឱ្យកត់សម្គាល់ក្នុងទិដ្ឋភាពផ្សេងៗគ្នានៃសេដ្ឋកិច្ច និងសង្គម។ វិស័យមួយក្នុងចំណោមវិស័យជាច្រើនដែលទទួលបានអត្ថប្រយោជន៏ពីបម្រែបម្រួលទាំងនេះគឺទីផ្សារអចលនទ្រព្យ។ ក្រុមហ៊ុនCBREកម្ពុជាបានលើកឡើងថា“តម្លៃ នៃការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មអន្តរជាតិមានច្រើនជាង២០០ពាន់លានដុល្លារក្នុងត្រីមាសទី៣ឆ្នាំ២០១៦ដោយលើកឡើងថាទីផ្សារមានលំនឹងបន្ទាប់ ពីការធ្លាក់ចុះកាលពីដើមឆ្នាំកន្លងទៅ។”

លោក Marc Townsend ជាអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន CBRE កម្ពុជា វៀតណាមបានពិភាក្សាអំពីកត្តាមួយចំនួនដែលជះឥទ្ធិពលទៅលើកំណើនទីផ្សារជាមួយការធ្វើបទបង្ហាញរបស់គាត់លើប្រធានបទ “តើទីផ្សារលំនៅដ្ឋានរបស់ប្រទេសកម្ពុជាមានសក្ដានុពលសម្រាប់ការវិនិយោគដែររឺទេ?”

popular-cambodia-2016

ប្រជាសាស្រ្ត៖

អ្នកសិក្សាអីពីប្រជាសាស្រ្តបាននិយាយជាច្រើនអំពីសក្ដានុពលបម្រែបម្រួលក្នុងទីផ្សារ។ លោក Townsend បាននិយាយថាកម្ពុជាមិនមានប្រជាជនច្រើនណាស់ណានោះទេ។ លោកបានពន្យល់ទៀតថា “សម្រាប់អ្នកអភិវឌ្ឍន៏លំនៅដ្ឋានវិញនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកគេ។” លោកបានបន្ថែមទៀតថា“កម្ពុជាគឺជាប្រទេសដែលមានប្រជាជនរស់នៅក្នុងទីក្រុងតិច។ ប៉ុន្តែវានឹងមានការផ្លាស់ប្ដូរ ហើយនៅពេលដែលមនុស្សជាច្រើនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញពួកគេមិនត្រឡប់ទៅធ្វើស្រែចំការវិញទេ។ ក្នុងប្រទេសវៀតណាម មានសាកលវិទ្យាល័យជាង៥៣ក្នុងទីក្រុងហាណូយ ហើយខ្ញុំគិតថាមានសាកលវិទ្យាល័យជាង៦៥ក្នុងទីក្រុងហូជីមិញ។  ហើយនៅកម្ពុជាក៏ដូច្នោះដែរយុវជននឹងមករស់នៅក្នុងទីក្រុងកាន់តែច្រើនឡើង។ ចំពោះអ្នកអភិវឌ្ឍន៏លំនៅដ្ឋានទាំងអស់នេះហើយជាគោលដៅទីផ្សាលំនៅដ្ឋានររបស់ពួកគេដោយអភិវឌ្ឍន៏នូវគម្រោងដែលមានតម្លៃសមរម្យនៅឆ្នាំខាងមុខនេះ។” 

expendition-growth

អ្នកអភិវឌ្ឍន៏ និងការវិនិយោគបរទេស៖

លោក Townsend ក៏បានជជែកអំពីការកើនឡើងការវិនិយោគនាពេលខាងមុខផងដែរ។ លោកបានលើកឡើងថា“ខ្ញុំស្ទើតែមិនគួរឲ្យជឿកាលពីព្រឹកមិញនៅពេលដែលខ្ញុំបានដឹងពីតួលេខ ហើយខ្ញុំគិតពួកគេពិតជាស្រាវជ្រាវបានល្អមែន។” លោកបានពន្យល់ទៀតថាការវិនិយោគត្រូវបានគេប៉ាន់ប្រមាណថា “៧,៦ពាន់លានដុល្លារកំពុងតែមកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជាក្នុងត្រីមាសទី៣ឆ្នាំ២០១៦នេះ វាជាចំនួនទឹកប្រាក់វិនិយោគដ៏ធំមួយ។” លោកក៏បានលើកឡើងដែរថាដើមឡើយក្រុមហ៊ុនអភិវឌ្ឍន៏ ក្នុងស្រុកបានអភិវឌ្ឍន៏ក្នុងវិស័យអចលនទ្រព្យយ៉ាងច្រើនប៉ុន្តែប៉ុន្មានឆ្នាំនេះមានការផ្លាស់ប្ដូរ។ យើងឃើញថាមានការចូលរួមដោយវិនិយោគិនធំៗមកពីប្រទេសមួយចំនួនក៏បាន ចូលរួមក្នុងការអភិវឌ្ឍន៏ផងដែរដូច ជាប្រទេស តៃវ៉ាន់ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងបច្ចុប្បន្ននេះមានចិនដែលជាប្រទេសធ្វើការវិនិយោគធំជាងគេ។” 

ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសជុំវិញ៖

លោក Townsend បានពន្យល់ថា ចរាចរគឺជាបញ្ហាដ៏ធំមួយក្នុងប្រទេសកម្ពុជាហើយវាអាចប៉ះពាល់ដល់ទីផ្សារផងដែរ។ លោកបាននិយាយទៀតថា “សម្រាប់ទីផ្សារដីដែលក្លាយជាតម្រូវការ និងគម្រោងដែលត្រូវសាងសង់វាពិតជាត្រូវពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងពិតប្រាកដ។” តួយ៉ាងយើងត្រូវធ្វើដំណើរប្រមាណ១ម៉ោងពីទីប្រជុំជនទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកបាននិយាយទៀតថា “តើស្ថានភាពនឹងទៅជាយ៉ាងណាក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខមុនពេលដែលគេសម្រេចចិត្តសាងសង់ផ្លូវក្រោមដីនិងស្ពានអាកាស។ ផ្លូវក្រោមដីឬស្ពានអាកាសត្រូវចំណាយពេលយ៉ាងតិចមួយឆ្នាំកន្លះដើម្បីសាងសង់។ ក្នុងរយៈពេលនេះវាធ្វើឱ្យមានបញ្ហាចរាចរមួយរយៈផងដែរ ហើយប្រជាជនដែលរស់នៅក្នុងទីក្រុងក៏កាន់់តែកើនឡើងក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។” 

លោកបានបន្ថែមទៀតថាប្រទេសកម្ពុជាពិតជាសំណាងណាស់ដែលត្រូវដោះស្រាយតែជាមួយបញ្ហាចរាចរតែមួយមុខប៉ុណ្ណោះ។ លោកព្រមានដែរថា “បច្ចុប្បន្ននេះមានបញ្ហាតែមួយទេដែលត្រូេវដោះស្រាយនោះគឺបញ្ហាចរាចរ ដែលមិនជាបញ្ហាប្រជាជននោះទេ។ 

ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា!
borey-ads-580-x-90-khmer

Comments